ជំងឺ​ព្រាយ​ក្រឡាភ្លើង គ្រោះថ្នាក់​ណាស់ កុំ​ប្រហែស​ឲ្យ​សោះ

233
ចែករម្លែក

​ជំងឺ​ព្រាយ​ក្រឡាភ្លើង គឺជា​ផលវិបាក​មួយ​ដែល​បង្កឡើង​ដោយ​ការ​លើស​សម្ពាធ​ឈាម​ខ្ពស់​ពេល​មាន​ផ្ទៃពោះ និង​ជាស​ញ្ញា​នៃ​ការខូចខាត​ដល់​ប្រព័ន្ធ​សរីរាង្គ​ណាមួយ ជាពិសេស​គឺ​តម្រងនោម​។​

​ជាធម្មតា ជំងឺ​ព្រាយ​ក្រឡាភ្លើង ចាប់ផ្តើម​វិវត្តន៍​បន្ទាប់ពី​សប្តាហ៍​ទី ២០ នៃ​ការ​មាន​ផ្ទៃពោះ​ចំពោះ​ស្ត្រី​ម្នាក់​ដែលមាន​សម្ពាធ​ឈាម​ធម្មតា​។ ទោះបីជា​មានតែ​ការ​លើស​សម្ពាធ​ឈាម​តែមួយ​មុខ ក៏​វា​ជា​សញ្ញា​នៃ​ជំងឺ​ព្រាយ​ក្រឡាភ្លើង​ដែរ​។​

​បើ​គ្មាន​ការព្យាបាល ជំងឺ​នេះ​នឹង​កាន់តែ​ធ្ងន់ធ្ងរ ដែល​នាំ​ឲ្យ​មាន​ផលវិបាក​ទាំង​ម្តាយ ទាំង​ទារក​។ ប្រសិនបើ​អ្នកមាន​ជំងឺ​ព្រាយ​ក្រឡាភ្លើង ដំណោះស្រាយ​គឺមាន​តែមួយគត់ គឺ​ការ​សម្រាលកូន ឬ​យក​កូន​ចេញ​។​

​ប្រសិនបើ​អ្នក​បានធ្វើ​រោគវិនិច្ឆ័យ​ឃើញថា​អ្នកមាន​ជំងឺ​នេះ​ក្នុងអំឡុងពេល​សម្រាល នោះ​អ្នក និង​គ្រូពេទ្យ​របស់​អ្នក​សុទ្ធតែ​ប្រឈមមុខ​នឹង​កិច្ចការ​ដ៏​លំបាក​មួយ​។ កូន​របស់​អ្នកត្រូវការ​ពេលវេលា​បន្ថែម​ដើម្បី​លូតលាស់ ប៉ុន្តែ​អ្នក​ត្រូវតែ​យក​កូន​នោះ​ចេញ ដើម្បី​ជៀសវាង​ការ​មាន​គ្រោះថ្នាក់​ទាំង​ម្តាយ និង​ទារក​។​

​តើ​ពេលណា​អ្នក​គួរ​ទៅ​ជួប​គ្រួ​ពេទ្យ​?
​អ្នក​ត្រូវតែ​ប្រាកដថា​អ្នក​បាន​ចូលរួម​ក្នុងការ​ពិនិត្យ​ផ្ទៃពោះ ដើម្បី​ឲ្យ​អ្នកផ្តល់​សេវា​ថែទាំ​របស់​អ្នក​អាច​តាមដាន​សម្ពាធ​ឈាម​របស់​អ្នក​បាន​។ អ្នក​គួរតែ​ទាក់ទង​ទៅ​វេជ្ជបណ្ឌិត​របស់​អ្នក​ភ្លាមៗ ប្រសិនបើ​អ្នក​ឈឺក្បាល​ខ្លាំង ស្រវាំងភ្នែក ឈឺពោះ​ខ្លាំង ឬ​ពិបាក​ដកដង្ហើម​ខ្លាំង​៕ ដោយៈ​health.com.kh