ជំងឺ​របើក​សុក​ក្នុងពេល​មាន​ផ្ទៃពោះ​អ្វី ដែល​អ្នកខ្លាច​បំផុត​!

1612
ចែករម្លែក

​ការ​របើក​សុក​ក្នុងពេល​មាន ផ្ទៃពោះ​កើតឡើង​នៅពេលដែល​សុក មានការ​របេះ​ចេញពី​ស្បូន​តែ​បន្តិច ឬទាំងស្រុង​ទាំង​ទារក​មិនទាន់​កើត​នៅឡើយ​។ ដូច្នេះហើយ​វា​នឹង​ធ្វើឱ្យ​ជីវជាតិ និង​អុកស៊ីហ្សែន​មិនអាចផ្គត់ផ្គង់​ដល់ទារក​បានឡើយ ។ ការ​របើក​សុក​ក្នុង ពេល​មាន​ផ្ទៃពោះ​ភាគច្រើន​កើតឡើង​ក្នុង​ត្រីមាសទី​បី ។ រោគសញ្ញា​ភាគច្រើន មានដូចជា ការធ្លាក់​ឈាម​តាម​ទ្វារមាស ការ​កន្ត្រាក់​របស់​ស្បូន និង​ឈឺក្នុង​ពោះ​។​
​ ​
​ចំពោះ​មូលហេតុ​ដែលនាំឱ្យហានិភ័យ​នេះ​កើតឡើង គឺ​មិនទាន់ មាន​ចម្លើយ​ច្បាស់លាស់​នៅឡើយ​ទេ តែ​គេ​គិតថា វា​អាចទាក់ទង​នឹង​ការ​ប៉ះទង្គិច​ខាង​រាងកាយ​ច្រើនជាង​។ ជំងឺ​លើស​សម្ពាធ​ឈាម​ក៏​អាចបំផ្លាញ​ទំនាក់ទំនង​រវាង​ស្បូន និង​សុក​បានដែរ ។​
​ ​
​មាន​កត្តា​ច្រើនណាស់​ដែលអាចធ្វើឱ្យ​ស្ត្រី​ដែល​កំពុង​តែមាន​ផ្ទៃពោះ​ប្រឈម​ខ្ពស់​នឹង​ជំងឺ​សុក របើក​នេះ​ដូចជា មាន​ជំងឺ​លើស​សម្ពាធ​ឈាម​រ៉ាំរ៉ៃមាន​បញ្ហា​ទាក់ទង​នឹង​ការ​មាន​ផ្ទៃពោះ​ជាពិសេស​ការត្រៀម​ក្រឡាភ្លើង​តែម្តង ។​
​ ​
​លក្ខណៈ​នៃ​ការ​របើក​សុក ក្នុងពេលមាន​ផ្ទៃពោះ​ទំនង​ជាមាន​ជាប់​ទាក់ ទង​គ្នា​យ៉ាងខ្លាំង បើសិនជា​ពីមុន​ធ្លាប់ មាន​ជំងឺ​នេះ​រួច​ម្តង​ហើយ​។ កាលណាអ្នកមាន​ផ្ទៃពោះ​កាន់តែច្រើន ការប្រឈម នឹង​ជំងឺ​នេះ​ក៏​កាន់តែ​ខ្ពស់​ដែរ​។​
​ ​
​កត្តា​ផ្សេងៗ​ទៀត ដែល​អាច ប្រឈម​ខ្ពស់​នឹង​ការ​របើក​សុក​ក្នុងពេល​មាន​ផ្ទៃពោះ​ដែរនោះ គឺ​ជក់បារី និង ការ​លេបថ្នាំ​មិន​ត្រឹមត្រូវ ៕ ដោយៈ www.health.com.kh