ជំងឺ​រលាក​ខ្នែងពោះវៀន បើ​ព្យាបាល​មិនទាន់​វេលា វា​អាចធ្វើ​ឲ្យ​អ្នក​គ្រោះថ្នាក់​

564
ចែករម្លែក
  • 13
    Shares

ផលវិបាក​ញឹកញាប់​ទូទៅ​បំផុត​នៃ​ជំងឺ​រលាក​ខ្នែងពោះវៀន គឺ​ការ​បែកធ្លាយ​។ ការ​ធ្លាយ​នៃ​ខ្នែង ពោះវៀន​អាច​នាំ​ឲ្យ​មាន​ខ្ទុះ​ជុំវិញ​ខ្នែងពោះវៀន ឬ​រលាក​ស្រោមពោះ​។​

​ហេតុផល​ចំបង​ចំពោះ​ការ​ធ្លាយ​ខ្នែងពោះវៀន គឺ​ការពន្យារពេល​ចំពោះ​ការធ្វើ​រោគវិនិច្ឆ័យ និង​ការព្យាបាល​។ ជាទូទៅ ការពន្យារពេល​យូរ​ប៉ុណ្ណា​រវាង​ការធ្វើ​រោគវិនិច្ឆ័យ និង​ការវះកាត់ ហានិភ័យ​នៃ​ការ​ធ្លាយ គឺមាន​ច្រើន​ប៉ុណ្ណោះ​។​

​ហានិភ័យ​នៃ​ការ​ធ្លាយ ៣៦ ម៉ោង​ក្រោយពី​ចាប់ផ្តើម​ចេញ​រោគសញ្ញា គឺ​យ៉ាងហោចណាស់​មាន ១៥ ភាគរយ​។ លើសពីនេះ នៅពេលដែល​ជំងឺ​រលាក​ខ្នែងពោះវៀន​ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ ការវះកាត់ គួរតែ​ត្រូវបានធ្វើ​ដោយ​មិនមាន​ការពន្យារពេល​អ្វី​ទាំងអស់​។​

​ផលវិបាក​ដែល​មិនសូវ​ជា​ជួប​នៃ​ជំងឺ​រលាក​ខ្នែងពោះវៀន គឺ​ការស្ទះ​នៃ​ពោះវៀន​។ ការស្ទះ​នេះ​កើត មាននៅ​ពេលដែល​ការ​រលាក​ជុំវិញ​ខ្នែងពោះវៀន បណ្តាល​ឲ្យ​សាច់ដុំ​ពោះវៀន​បញ្ឈប់​ការ ធ្វើ​ការងារ ហើយ​នេះ​រារាំង​អាហារ​ដែលមាន​នៅក្នុង​ពោះវៀន​ក្នុង​ការបន្ត​ចលនា​ទៅមុខ​។​

​ប្រសិនបើ​ពោះវៀនតូច​នៅ​ពីលើ​ការស្ទះ​ចាប់ផ្តើម​បំពេញ​ដោយ​ទឹក និង​ខ្យល់ ពោះវៀន​រីក ហើយ​ចង្អោរ និង​ក្អួត​អាច​កើតមាន​។ បន្ទាប់មក វា​អាច​ចាំបាច់​ក្នុងការ​បង្ហូរ​អ្វីដែល​មាននៅ ក្នុង​ពោះវៀន​ចេញ​ក្រៅ តាមរយៈ​ការដាក់​បំពង់​តាម​ច្រមុះ និង​បំពង់​អាហារ និង​ចូលទៅក្នុង​ក្រពះ និង​ពោះវៀនតូច​។​

​ផលវិបាក​ដែល​គួរ​ឲ្យ​ខ្លាច​នៃ​ជំងឺ​រលាក​ខ្នែងពោះវៀន គឺ​ការ​មាន​មេរោគ​នៅក្នុង​ឈាម​ដែល បញ្ហា​នេះ គឺ​បាក់តេរី​ដែល​បង្ក​ជា​ជំងឺ​ចូលទៅក្នុង​ចរន្តឈាម និង​ធ្វើដំណើរ​ទៅ​ផ្នែក​ដទៃទៀត នៃ​ខ្លួន​។ នេះ​គឺជា​បញ្ហា​ធ្ងន់ធ្ងរ​បំផុត​ហើយ​ឈានទៅរក​ការបាត់​បង់ជីវិត​៕ ដោយ​: health.com.kh​