ជំងឺ​រលាក​ថ្លើម​ប្រ​ភេ​ទ E​៖ អ្វីដែល​គ្រូពេទ្យ​មិន​ធ្លាប់​ប្រាប់ឱ្យដឹង !

1071
ចែករម្លែក
  • 1
    Share

​ជំងឺ​រលាក​ថ្លើម​ប្រភេទ E បង្កឡើង​ដោយ​វីរុស​រលាក​ថ្លើម​ប្រភេទ E​។ វា​អាចធ្វើឱ្យ​ថ្លើម​ទៅជា ហើម​បាន​។ អ្នកជំងឺ​រលាក​ថ្លើម​ប្រភេទ E ភាគច្រើន នឹង​ស្រួលបួល​មកវិញ​ក្នុង​រយៈពេល ពីរ​បី​ខែ​។ ជាធម្មតា​វា​មិន​នាំឱ្យមាន ជា​ជំងឺ​រ៉ាំរ៉ៃ ឬ​ខូច​ថ្លើម ដូច​ជំងឺ​រលាក ថ្លើម​ផ្សេង​ឡើយ​។ ប៉ុន្តែ​ជំងឺ​រលាក​ថ្លើម ប្រភេទ E អាចមាន​គ្រោះថ្នាក់​សម្រាប់​ស្ត្រី មាន​ផ្ទៃពោះ ឬ​អ្នក​ដែលមាន ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ ដូចជា​មនុស្ស​ចាស់ ឬ​អ្នក​ដែល​កំពុង​តែមាន​ជំងឺ​ស្រាប់​។
​ ​
​មូលហេតុ​
​វីរុស​រលាក​ថ្លើម​ប្រភេទ E រាលដាល​តាមរយៈ​លាមក​។ អ្នក​អាច ឆ្លង​ជំងឺ​នេះ​បាន បើសិនជា អ្នក​ញ៉ាំ​ឬ ផឹក​អាហារ​ដែល​ធ្លាប់​ប៉ះពាល់​នឹង លាមក​របស់​អ្នកជំងឺ​ដែលមាន​វីរុស មួយ​នេះ​។ ជំងឺ​រលាក​ថ្លើម​ប្រភេទ E ច្រើនតែ​កើតមាន​ជា​ញឹកញាប់​លើ ប្រទេស​ដែល​មិនមាន​ការ លាង​សម្អាត ដៃ​ស្អាត និង​កង្វះ​ទឹកស្អាត​ប្រើប្រាស់​។
​ ​
​អ្នក​ក៏​អាច​ឆ្លង​ជំងឺ​រលាក​ថ្លើម ប្រភេទ E នេះដែរ បើសិនជា​ញ៉ាំ​សាច់​ឆៅ​ជា​សាច់សត្វ​ដែលមាន ជំងឺ ដូចជា ជ្រូក ឬ​ក្តាន់​។ អ្វីដែល​មិនកើត​ឡើង​នោះ គឺថា​អ្នក​អាច​ឆ្លង​ជំងឺ​នេះ​ដោយសារ តែ​ការ​ញ៉ាំ​ពពួកសត្វ​មាន​សម្បក​ឆៅ​។
​ ​
​រោគសញ្ញា​
​អ្នក​ប្រហែលជា​មិនមាន រោគសញ្ញា​អ្វី​ទាំងអស់​។ បើសិន​ជាមាន​មែន​វា​ប្រហែលជា​ចាប់ផ្តើម ពី​២​ទៅ ប្រាំមួយ​សប្តាហ៍​ក្រោយ​ឆ្លង​រួច​។ រោគ សញ្ញា​អាចមាន​ដូចជា​:
– •​ក្តៅខ្លួន​ស្ទិញៗ​
– •​មាន​អារម្មណ៍​អស់កម្លាំង​ខ្លាំង​
– •​មិនសូវ​ឃ្លាន​អាហារ​
– មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ក្រពះ​
– •​ឈឺពោះ​
– •​ទឹកនោម​ខាប់​
– លាមក​ពណ៌​ស្លេកៗ​
– •​ឡើង​កន្ទួល​រមាស់​លើ​ស្បែក​
– •​ឈឺសន្លាក់​
– •​ភ្នែក​ឬ​ស្បែក​ទៅជា​លឿង​
– ការកំណត់​រោគវិនិច្ឆ័យ​
​ ​
​គ្រូពេទ្យ​នឹង​សួរ​អ្នក​អំពី​ប្រវត្តិ ជំងឺ និង​បញ្ជាក់​កាន់តែច្បាស់​អំពី​រោគ សញ្ញា​របស់​អ្នក​។ ចូរ​ប្រាប់ គ្រូពេទ្យ អំពី​ការធ្វើដំណើរ​ថ្មីៗ ដែល​អ្នក​ធ្លាប់ មាន​។ ចូរ​ប្រាប់​គាត់​ផង បើសិនជា​អ្នក គិតថា អ្នក​ប្រហែលជា​ធ្លាប់​ប៉ះពាល់​នឹង ទឹក​ដែលមាន​មេរោគ​។ គ្រូពេទ្យ​ក៏​អាច នឹងធ្វើ​តេស្ត​ឈាម ឬ​លាមក​ដើម្បី កំណត់​រោគវិនិច្ឆ័យ​បានដែរ​។
​ ​
​ការព្យាបាល​
​ករណី​ភាគច្រើន​ជំងឺ​រលាក ថ្លើម​ប្រភេទ E នឹង​បាត់​ទៅវិញ ដោយ​ខ្លួនឯង​ក្នុង​រយៈពេល​ប្រហែល បួន​ទៅ ប្រាំមួយ​សប្តាហ៍​។ ខាងក្រោម​នេះ​គឺជា វិធី​ដែល​អាចជួយ​បំបាត់រោគ​សញ្ញា​បាន​:
– •​សម្រាក​
– •​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​
– •​ញ៉ាំ​ទឹក​ឱ្យបាន​ច្រើន​
– •​ចៀសវាង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​
​ ​
​ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ជា​សិន​មុននឹង​អ្នក​លេបថ្នាំ​គ្រប់​ប្រភេទ ព្រោះ​វា​អាចធ្វើឱ្យ​ខូច​ថ្លើម​បាន ជា ពិសេស​ពពួក​ថ្នាំ Acetaminophen​។ បើសិនជា​អ្នកមាន​ផ្ទៃពោះ​គ្រូពេទ្យ​អាច​នឹង​សុំ ឱ្យ​អ្នក​សម្រាក​ក្នុង​មន្ទីរពេទ្យ ដើម្បី​តាមដាន​។ បើសិនជា​ជំងឺ​អ្នក​ធ្ងន់ធ្ងរ​អ្នក​ប្រហែលជា​ត្រូវ លេបថ្នាំ​ដើម្បី ប្រឆាំង​ការបង្ក​រោគ​ហើយ​។
​ ​
​ការបង្ការ​
​វា​មិនមាន​វ៉ាក់សាំង​ដើម្បី​អាច បង្ការ​ជំងឺ​រលាក​ថ្លើម​ប្រភេទ E បាន ឡើយ​។ រឿងនេះ​ភាគច្រើន កើតឡើង លើ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​និង អាហ្វ្រិក ជាពិសេស​ប្រទេស​មិនសូវមាន ការអភិវឌ្ឍ​។ អ្នក​អាច​បន្ថយ​ឱកាស នៃ​ការឆ្លង​ជំងឺ​នេះ​បាន​បើសិនជា​:
– •​កុំ​ញ៉ាំ​ទឹក ឬ​ទឹកកក​ដែល​មិន ដឹងថា​វា ស្អាត​ឬ​អត់​
– •​កុំ​ញ៉ាំ​សាច់ជ្រូក​សាច់​ក្តាន់​ឬ ពពួកសត្វ​មាន​សម្បក​ដែល​ឆៅ​

​ចូរ​លាង​សម្អាត​ដៃ​ជាមួយ សាប៊ូ និង​ទឹក​ក្រោយពី​បន្ទោបង់​រួច ផ្លាស់ប្តូរ​ខោ​ទឹកនោម​កូន និង​មុនពេល រៀបចំ​ចំណីអាហារ​ទទួលទាន ៕ ដោយ​៖ health.com.kh