ជំងឺ​អ៊ុត​ស្វាយ​៖ អ្វីដែល​ជំងឺ​ផ្ទាល់ និង​អ្នក​មើលថែ​អ្នក​ត្រូវ​ដឹង​!

537
ចែករម្លែក

ជំងឺ​អុតស្វាយ​គឺជា​ជំងឺ​កម្រិត​ស្រាល និង​កើតមាន​ជា​ញឹកញាប់​ចំពោះ​កុមារ​ភាគច្រើន​។ កុមារ និង​មនុស្ស​ធំ​ខ្លះ​ដឹង​តែ​កើត​ជំងឺ​អុតស្វាយ​នេះ​ក្នុង​ពេលវេលា​ណាមួយ​តែម្តង រួមទាំង​ស្ត្រី​មាន​ផ្ទៃពោះ ទារក​ទើបនឹង​កើត និង​អ្នកមាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​។

​ជំងឺ​អុតស្វាយ​ច្រើនតែ​កើតឡើង​លើ​ក្មេង​អាយុ​ក្រោម ១០​ឆ្នាំ​។ តាមពិតទៅ​ជំងឺ​អុត ស្វាយ​ច្រើនតែ​កើតមាន​ជា​ញឹកញាប់​លើ​កុមារ​រហូទដល់ ៩០​ភាគរយ​ឯណោះ ហើយ​ក៏មាន​ប្រព័ន្ធ​ភាពស៊ាំ​នឹង​ជំងឺ​នេះ​មួយជីវិត​តែម្តង​។

​ដើម្បី​បង្ការ​ការ​រាលដាល​ជំងឺ​នេះ​ទៅ​អ្នកដទៃ ចូរ​ធ្វើយ៉ាងណា​កុំ​ឲ្យ​កូន​ទៅ​រៀន​រហូត ដល់​ស្នាម​កន្ទួល​អុតស្វាយ​បាត់អស់​សិន​។​ជំងឺ​អុតស្វាយ​គឺជា​ជំងឺ​ដែល​ឆ្លង​ខ្លាំង​បំផុត​ពី​រយៈពេល​មួយ ទៅ​ពីរ​ថ្ងៃមុន​ពេលចេញ​កន្ទួល​លើ​ស្បែក​។

​អ្នក​មិនចាំបាច់​ទៅ​ជួប​ពេទ្យ ឬ​ត្រូវការ​សង្គ្រោះបន្ទាន់​អ្វី​ឡើយ​បើសិនជា​អ្នក​មិន​ប្រាកដ ថា កូនអ្នកមាន​ជំងឺ​អុតស្វាយ​ឬ​អត់​។ គួរ​យល់ថា ជំងឺ​អុតស្វាយ​មិនមាន​ការព្យាបាល អ្វី​ពិសេស​ដើម្បី​ឲ្យ​ជា​នោះទេ​។ ការព្យាបាល​គឺ​គ្រាន់តែ​បំបាត់​រោគសញ្ញា​ប៉ុណ្ណោះ​។

​- ឲ្យ​កូន​ញ៉ាំ​ទឹក​ច្រើន​
– ​ប្រើ​ថ្នាំ​បញ្ចុះ​កម្តៅ​
– ​ងូតទឹក​ឲ្យ​គេ​ឲ្យ​បាន​ញឹក និង​ស្លៀកពាក់​ខោអាវ​ដែលមាន​ផាសុកភាព និង​ប្រែ​ឡូ​សិន​លាប​ដើម្បី​បំបាត់​ការ​រមាស​។
– ​ចូរ​ព្យាយាម​ហាម​កូន​កុំ​ឲ្យ​អេស​ដំបៅ​ព្រោះ​វា​អាច​នាំ​ឲ្យ​មាន​ស្នាម​លើ​ស្បែ​កបាន​។ អ្នក​អាច​បន្លប់​អារម្មណ៍​គេ​តាមរយៈ​ឲ្យ​គេ​មើល​ទូរទស្សន៍ ឬ​កម្មវិធី​ដែល​គេ​ចូលចិត្ត​។
– ​ចូរ​ឲ្យ​គេ​នៅ​ឲ្យ​ឆ្ងាយ​ពី​នរណា​ដែលមាន​ផ្ទៃពោះ ឬ​កំពុងតែ​ព្យាយាម​មាន​ផ្ទៃពោះ​។
– បើសិនជា​កូន​ប៉ះពាល់​ជាមួយ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មិន​ធ្លាប់មាន​ជំងឺ​នេះ​ពីមុនមក គឺអាច​ឆ្លង និង​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ទៀតផង​។

ជំងឺ​អុតស្វាយ​លើ​ក្មេងៗ​ត្រូវបាន​ចាត់ទុកថា​ជា​ជំងឺ​កម្រិត​ស្រាល ប៉ុន្តែ​ចូរ​យល់ថា​កូន​នឹងមាន​អារម្មណ៍​គួ​ឲ្យ​អាណិត​ណាស់​នៅពេល​កើត​ជំងឺ​បែបនេះ​។​

​សម្រាប់​ក្មេង​ភាគច្រើន ជំងឺ​អុតស្វាយ​គឺជា​ជំងឺ​ដ៏​ស្រាល​មួយ​ដែល​វា​នឹង​ជា​វិញ​ដោយ ខ្លួន​ឲ្យ​។ ប៉ុន្តែ​ក្មេង​ខ្លះ​អាច​នឹងមាន​អាកា​រៈ​ធ្ងន់ធ្ងរ​ដោយសារតែ​ជំងឺ​នេះដែរ​។ ដូច្នេះ ក៏​ត្រូវតែទៅ​ជួប​ពេទ្យ​ដែរ​។

​ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម​បើសិនជា​កូន​កើតមាន​អា​ការៈមិន​ធម្មតា​ដូចខាងក្រោម​នេះ​៖

​ពងបែក​នៅ​ស្បែក​ទៅជា​ឆ្លង​រោគ​បន្ថែម​កូន​មានការ​ឈឺចាប់​នៅក្នុង​ទ្រូង ឬ​ពិបាក​ដក ដង្ហើម​៕ ដោយៈ health.com.kh

#