ជំងឺ ១០​យ៉ាង នឹង​អាចជា​បើសិនជា​ព្យាយាម​រួមភេទ​ជា​រៀងរាល់ថ្ងៃ​

1475
ចែករម្លែក
  • 176
    Shares

​ការរួម​ភេទ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ជីវិត​ប្តី​ប្រពន្ធ​។ បញ្ហា​នោះ​គឺថា អ្នក​ចង់ ប៉ុន្តែ​ខាង​ស្រី​បែរជា​មិន​ចង់​ទៅវិញ​។ មែនហើយ នេះហើយ​គឺជា​ដើមចម​។ ប៉ុន្តែ​កុំ​បារម្ភ​អី រឿងនេះ​មិនមែន​កើតឡើង​តែ​ចំពោះ​គ្រួសារ​អ្នក​ទេ​។ យ៉ាងណាមិញ ឆ្លងតាម​ការសិក្សា​ជាច្រើន បើសិនជា​អ្នក​អាច​ព្យាយាម​រួមភេទ​ជា​រៀងរាល់ថ្ងៃ​បាន នោះ​អ្នក​អាច​នឹង​កំពុងតែ​ព្យាបាល​ជំងឺ​ដូចខាងក្រោម​នេះហើយ​។​

​មហារីក​សុដន់​
​ក្នុងពេល​កំពុងតែ​រួមភេទ ការ​ភ្ញោ​ច​ទៅលើ​សុដន់​នឹង​ជួយ​ឲ្យ​ស្ត្រី​បញ្ចេញ​អ័រម៉ូន​អុក​ស៊ី​តូ​ស៊ីន​សម្រាប់​ការពារ​អ្នក​ពី​ជំងឺមហារីក​សុដន់​បាន​។​

​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​
​បើ​យោងទៅតាម​សេចក្តីរាយការណ៍​ជាច្រើន​បាន​ឲ្យ​ដឹងថា ការរួម​ភេទ​ជា​ទៀត​ទាត់​អាចជួយ​អ្នក​ប្រឆាំងនឹង​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​បាន​។​

ដោះស្រាយ​បញ្ហា​ផ្លូវទឹក​ម៉ូ​ត្រ​
​ការរួម​ផេ​ទ​នឹង​ពង្រឹង​ដល់​ប្រព័ន្ធ​ទឹកនោម និង​ចៀស​ផុតពី​បញ្ហា​ផ្លូវទឹក​ម៉ូ​ត្រ​បាន​មួយចំនួនធំ​។ ការ​រួមភេទ​ទៀងទាត់​អាចជួយ​ពង្រឹង​ដល់​អាង​ត្រគាក និង​ព្យាបាល​ការ​លេច​នោម​ដោយ​មិនដឹង​ខ្លួន​បាន​។​

​ជួយ​ជម្នះ​ការបាក់​ទឹកចិត្ត​
​ការបាក់​ទឹកចិត្ត​ពិតជា​មិនល្អ​ឡើយ​ចំពោះ​អារម្មណ៍​មនុស្ស​។ ការ​រួមភេទ​ទៀងទាត់​នឹង​ជួយ​បង្កើន​ការស្រឡាញ់​ខ្លួនឯង និង​ប្រឆាំង​ការបាក់​ទឹកចិត្ត​បាន​។​ក្រៅពីនេះ​វា​ក៏​ជួយ​ព្យាបាល​ជំងឺ​ជាច្រើន​ថែមទៀត​ផង​។​

ជួយ​បន្ធូរ​សាច់ដុំ​
​បើសិនជា​អ្នក​កំពុងតែ​រួមភេទ​រាល់ថ្ងៃ នោះ​ឱកាស​គឺថា អ្នកនឹង​អាច​ស្រួលបួល​ឡើងវិញ​ពី​ការ​តឹង​សាច់ដុំ​ដោយសារតែ​ធ្វើការ​ច្រើនពេក​បាន​។​

​ជំងឺ​ផ្តាសាយ និង​ការបង្ក​រោគ​ដោយ​វីរុស
​ដោយយោង​ទៅតាម​គ្រូពេទ្យ​បាន​ឲ្យ​ដឹងថា ការផលិត​អង់ទីគ័រ នឹងត្រូវ​ធ្វើឡើង​ក្នុងពេល​ឈានដល់​ចំណុចកំពូល​ក្នុងពេល​រួម​ផេ​ទ ដូច្នេះ​វា​ក៏​ដើរតួនាទី​ដ៏​សំខាន់​មួយ​ក្នុងការ​សម្លាប់​វីរុស​បាន​ផងដែរ​។​

​ឈឺក្បាល​
​ការរួម​ភេទ​អាច​ព្យាបាល​ការឈឺ​ក្បាល​ក្នុងពេលដែល​រួមភេទ ដោយសារតែ​វា​បញ្ចេញ​អ័រម៉ូន​អុក​ស៊ី​តូ​ស៊ីន និង​បង្កើន​ចំនួន​អ័រម៉ូន Endorphin សម្រាប់​ជួយ​ឲ្យ​មាន​អារម្មណ៍ល្អ​តាមបែប​ធម្មជាតិ​ផង​។​

ល្អ​ចំពោះ​មុខងារ​បេះដូង​
​ការរួម​ភេទ​នឹង​ពង្រឹង​ដល់​មុខងារ​បេះដូង ព្រមទាំង​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង និង​បញ្ហា​បេះដូង​ជាច្រើន​ថែមទៀត​។​

​បញ្ហា​ស្បែក​
​រាងកាយ​នឹង​បញ្ចេញ​ជាតិពុល​ជាច្រើន​ក្នុងពេលដែល​បែកញើស ហើយ​រឿងនេះ​ក៏​ដូចគ្នា​នឹង​ការ​បែកញើស​ក្នុងពេល​រួមភេទ​ផងដែរ​។ ការ​បែកញើស​នេះហើយ​ជា​វិធី​បញ្ចេញ​ជាតិពុល​ចេញពី​ក្នុង​ខ្លួន​យ៉ាង​ល្អ​។​

ការ​គេង​មិន​លក់​
​ការរួម​ភេទ​នឹង​ជួយ​បញ្ចេញ​អ័រម៉ូន​ជំរុញ​ដល់​ការ​ធូរ​អារម្មណ៍ ហើយក៏​ជួយ​បំបាត់​អាកា​រៈគេង​មិន​លក់​បានដែរ​។ រាល់​ភាព​តានតឹង​ទាំងអស់​នឹង​ធូរស្រាល​ឡើងវិញ​ក្នុងពេល​រួមភេទ​រួច ដូច្នេះ​អ្នក​ក៏​នឹង​គេង​លក់​កាន់តែ​ស្រួល​ផងដែរ​៕ ប្រែ​សម្រួល​៖ Mr. Shuriken / http://www.health.com.kh​