ជំទាវ​ទី​១​បារាំង​អាយុ ៦៤ ឆ្នាំ ទាក់ទាញ​ចំណាប់អារម្មណ៍​ខ្លាំង​ក្នុង​ឈុត​សិច​ស៊ី​ពណ៌​ក្រហម ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ម៉ា​ក្រុង​នៅ​អូទ្រីស​

10339
ចែករម្លែក
  • 40
    Shares

​ស្វាមី​របស់លោក​ស្រី​ប្រហែល​បាន​ទៅដល់​ទីក្រុង​សាល់​ស្បឺ​ក (Salzburg) ប្រទេស​អូទ្រីស ដើម្បី​ជួយ​ពង្រឹងកម្លាំង​សាមគ្គីភាព​សហភាព​អឺរ៉ុប​ឡើងវិញ​ក៏ពិតមែន ប៉ុន្តែ​ប្រពន្ធ​អាយុ ៦៤ ឆ្នាំ​របស់គាត់​ទៅវិញ​ទេ ដែល​ទាក់ទាញ​ចំណាប់អារម្មណ៍​គ្រប់គ្នា​នៅ​ថ្ងៃ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្តី​ប្រពន្ធ​មួយ​នេះ​។​

​លោកស្រី ព្រី​ជី​ត ម៉ា​ក្រុង (Brigitte Macron) បាន​ដណ្តើម​ការចាប់អារម្មណ៍​ខ្លាំង​លើសលប់​លើ​ស្វាមី​របស់គាត់ ដោយសារតែ​ជម្រើស​ឈុត​សម្លៀកបំពាក់​សិច​ស៊ី​ពណ៌​ក្រហម​ដ៏​កម្រ​របស់គាត់​នៅ​អាកាសយានដ្ឋាន​ទីក្រុង​សាល់​ស្បឺ​ក​កាលពី​ថ្ងៃ​ពុធ ទី​២៣​សីហា​។​

​ភរិយា​របស់​ប្រធានាធិបតី​បារាំង​រូបនេះ​បានបង្ហាញ​ជើង​ដ៏​ស្រ​ឡូ​ន​របស់គាត់​ក្នុង​ឈុត​រ៉ូ​ប​ក្រហម​ស្តើង ដែលមាន​រូត​វែង​ពី​ចុង​សំពត់​រហូតដល់​កអាវ​។ ឈុត​សម្លៀកបំពាក់​បែប​យុវវ័យ​របស់​ស្ត្រី​សក់ទង់ដែង​រូបនេះ​បាន​ជួយ​លើក​សម្រស់​របស់គាត់​យ៉ាងខ្លាំង ជាមួយ​ស្បែកជើងកែងចោត​មួយ​ទំហឹង​។​

​ប្តី​ប្រពន្ធ​នេះ​ត្រូវបាន​ស្វាគមន៍​ដោយ​អធិការបតី​អូទ្រីស លោក គ្រី​ស្ទៀ​ន ឃឺ​ន និង​ភរិយា​របស់គាត់​គឺ​លោកជំទាវ អ៊ីវ​លីន ស្ទី​ន​បឺ​ហ្គ័​រ នៅ​អាកាសយានដ្ឋាន​ទីក្រុង​សាល់​ស្បឺ​ក មុនពេល​កិច្ចប្រជុំ​កំពូល​ប្រមុខរដ្ឋ​នៅ​ក្រុង​សាល់​ស្បឺ​ក និង​រដ្ឋាភិបាល​សាធារណរដ្ឋ​អូទ្រីស សាធារណរដ្ឋ​បារាំង សាធារណរដ្ឋ​ឆែក និង​សាធារណរដ្ឋ​ស្លូ​វ៉ា​គី​។​

​ប្រធានាធិបតី​បារាំង​លោក អេ​ម៉ា​នូ​អែល ម៉ា​ក្រុង នឹង​ជួប​ជាមួយ​មេដឹកនាំ​នៃ​ប្រទេស​អូទ្រីស សាធារណរដ្ឋ​ឆែក និង​ស្លូ​វ៉ា​គី ដែលជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​អឺរ៉ុប​ភាគ​កណ្តាល​និង​ខាងកើត​ដើម្បី​ពង្រឹង​សាមគ្គីភាព​សហភាព​អឺរ៉ុប បន្ទាប់ពី​ការសម្រេចចិត្ត​របស់​អង់គ្លេស​ដើម្បី​ចាកចេញ​សហភាព​អឺរ៉ុប​។​

​លោក​ម៉ា​ក្រុង​ក៏​កំពុង​ជំរុញឱ្យមាន​វិធានការ​តឹងរ៉ឹង​ដើម្បី​ការពារ​កម្មករ​នៅតាម​បណ្តា​ប្រទេស​រីកចម្រើន​នៅ​អឺរ៉ុប​ខាងលិច​តាមរយៈ​កម្លាំង​ពលកម្ម​តម្លៃថោក​ផងដែរ​។​

​មេដឹកនាំ​បារាំង​រូបនេះ​បានលើកឡើង​ពី​ការព្រួយបារម្ភ​អំពី​កម្មករ​ដែល​ត្រូវបាន​គេ​ចុះបញ្ជី​ជា​កម្មករ​បណ្តោះអាសន្ន​នៅក្រៅ​ប្រទេស​ដោយ​ក្រុមហ៊ុន​នៅក្នុង​ប្រទេស​កំណើត​រប​ស់​ពួកគេ នៅពេល​គាត់​ធ្វើ​ទស្សនកិច្ច​លើកដំបូង​នៅក្នុង​តំបន់​នេះ​៕ ដោយ៖ កញ្ញាដាលីស

លោកស្រី​ព្រី​ជី​ត ក្នុង​ឈុត​ក្រហម​ដ៏​សិច​ស៊ី

លោក​ម៉ា​ក្រុង និង​លោកជំទាវ​ព្រី​ជី​ត ម៉ា​ក្រុង (​រាប់​ពីឆ្វេង​ដៃ​) មកដល់​ប្រទេស​អូទ្រីស​កាលពី​ថ្ងៃ​ពុធ និង​ត្រូវបាន​ស្វាគមន៍​ដោយ​អធិការបតី​អូទ្រីស លោក គ្រី​ស្ទៀ​ន ឃឺ​ន និង​ភរិយា​របស់គាត់