ជំទាវ​ម្នាក់​ប្តឹងទៅ​ចៅសង្កាត់​ឱ្យ​រុះរើ​ខ្ទម​អ្នកតា​ចេញពី​ទួលប្រាសាទ​បុរាណ​ដោយ​អះអាងថា​ជា​ដី​របស់ខ្លួន​

518

(​សៀមរាប​)៖​ទួលប្រាសាទ​បុរាណ​មួយកន្លែង​ដែលជា​បេតិកភណ្ឌ​ជាតិ​បាន​កំពុង​ទទួលរង​ការគំរាមកំហែង​ពី​ការកាន់កាប់​ដោយ​បុគ្គល​ម្នាក់​។​ករណីនេះ​បានធ្វើ​ឲ្យ​ពលរដ្ឋ​ក្នុង​សហគមន៍​ផ្ទុះ​កំហឹង​ទាមទារ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​រក្សា​ទួលប្រាសាទ​ជា​បេតិកភណ្ឌ​នេះ​ដដែល​។​
​ទួលប្រាសាទ​ដែល​កំពុង​ត្រៀម​ទទួលរង​ការកាន់កាប់​ដោយ​បុគ្គល​នោះ មានឈ្មោះ​ប្រាសាទ​ទួល​កណ្តាល​ឬ​ទួល​ត្រពាំង​ស្វាយ​។ ដែលមាន​ទំ​ហ៊ុ​ដី​ជាង​១​ហិកតា​ដោយ​គិត​ទាំង​ទក្សិណ​ព័ទ្ធជុំវិញ​ទួលប្រាសាទ ផង​។ ទួលប្រាសាទ​នេះ​ស្ថិត​ក្នុងភូមិ​កស្សិណ​ខាងត្បូង សង្កាត់​គោកចក​ក្រុង​សៀមរាប​នៅ​ចំណុច​ក្រោយ​សណ្ឋាគារ​(​រី​)​ប្រហែល​៤០០​ម៉ែត្រ​។​

កាលពី​ថ្ងៃទី​១៤​ខែកញ្ញា​បន្ទាប់ពី​អាជ្ញាធរ​សង្កាត់​គោកចក​បាន​កោះប្រជុំ​ឱ្យ​ខាង​សហគមន៍​និង​ពលរដ្ឋ​ក្នុងភូមិ​នេះ​រុះរើ​រោង​ទី​សក្ការៈបូជា​នោះ​ចេញ​ដោយ​អះអាងថា​ដី​ទួល​បុរាណ​នោះ​ជា​កម្ម​សិទ្ធ​របស់ខ្លួន​។​ក្រុម​ពលរដ្ឋ​បាន​តវ៉ា និង​រាយការណ៍​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី ជួយ​ទប់ស្កាត់​ក្នុងន័យ​អភិរក្ស​ទួលប្រាសាទ​នេះ​ឲ្យ​បានយូរ​អង្វែង​។​

​លោក​ម៉ឹង មល់ ប្រធាន​សហគមន៍​អភិវឌ្ឍន៍ កស្សិណ​ត្បូង បាន​ឲ្យ​ដឹង​តាម​ទូរ​សព្ទ័​ថា ក្នុង​សហគមន៍​របស់លោក មាន​ពលរដ្ឋ​៣៦៥​គ្រួសារ​។ នៅ​សុខៗ នៅ​ព្រឹក​ថ្ងៃទី​១៤​ខែកញ្ញា ក៏​ស្រាប់​តែមាន​ខាង​លោកស្រី យឹម ផល្លី ដែលជា​ចៅសង្កាត់​គោកចក​ថ្មី មកពី​គណបក្ស​សង្គ្រោះ​ជាតិ បានឱ្យ​លោក​ជំទប់​ទី​២​ប្រជុំ​ជាមួយ​លោក​មេភូមិ​កស្សិណ​ត្បូង​និង​ប្រជា​សហគមន៍ ឲ្យ​ពលរដ្ឋ​រុះរើ​រោង​នៅលើ​ទួល​បុរាណ​ចេញ​។ ប៉ុន្តែ​ករណីនេះ​ត្រូវបាន​ពលរដ្ឋ​ទូរស័ព្ទ​រា​យក​រណ៍​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យជួយ ទប់ស្កាត់​ព្រោះ​មាន​ឈ្មួញ​អ្នកមានអំណាច​ចង់យក​ដី​ទួល​បុរាណ​នោះមក​ធ្វើ​កម្ម​សិទ្ធ​។

​លោក​បន្តថា​ដី​ទួល​នោះ​មាន​ទំហំ​ប្រមាណ​ជាមួយ​ហិកតា​ដែលមាន​ទួល​នៅ​កណ្តាល​ត្រពាំង​ង​ឬ​ទក្សិណ​ហ៊ុំ​ជុំវិញ​។ កាល ពី​ដើមឡើយ​នៅលើ​ទួលប្រាសាទ​មាន​ខ្ទម​អ្នកតា​ចាស់​មួយ​ដែល​ខ្ទម​នេះ​អ្នក​ភូម​ធ្វើជា​កន្លែង​ទីសក្ការៈ​បូជា​។​លុះ​ក្រោយមក​ពលរដ្ឋ​ក្នុង​សហគមន៍​រៃ​លុយ​គ្នា​ធ្វើជា​រោង សម្រាប់​ឲ្យ​ព្រះសង្ឃ​គង់​ពេល​មានបុណ្យ​ទាន​។​ប៉ុន្តែ​នៅ​ថ្ងៃកើតហេតុ ក៏​ស្រាប់តែ​លោកស្រី​ចៅសង្កាត់​ឲ្យ​រុះរើ ដោយ​បញ្ជាក់ថា​ម្ចាស់​ដី​ឈ្មោះ​នាង​តុង​រ៉​ស៊ី​ប្តឹងទៅ​សង្កាត់​ដោយ​ចោទថា​មាន​ជន​មិន​ស្គាល់មុខ​បាន​សា​សង់រោង​នៅលើ​ដី​កម្មសិទ្ធិ​របស់គាត់​។​

​លោក​បញ្ជាក់ថា​ក្នុង​ហេតុការណ៍​ពី​ម្សិល​មិ​ុ​ញ​នេះ​មាន​អាជ្ញាធរ​ពក់​ព័ន្ធ​ចូលរួម​ជាច្រើន​នាក់​ហើយ​បានសម្រេច​ឲ្យ​រក្សា​កន្លែង​សក្ការៈបូជា​នេះ​នៅ​ជាធម្មតា​។​ក្នុងនាម​សហគមន៍​លោក​មានការ​សោកស្តាយ​តែ​រំពឹងថា​អាជ្ញាធរ​នឹង​ទប់ស្កាត់​រាល់​ការរំលោភបំពាន​លើ​ម្ប​ត្តិ​បេតិកភណ្ឌ​។​ជុំវិញ​ករណីនេះ​លោក​សូ ប្លា​តុង អភិបាលក្រុង​សៀមរាប ពុំ​អាច​សុំ​ការពន្យល់​បានទេ ដោយ​ទូរ​សព្ទ័​ហៅចូល តែ​មិន​ទទួល​។​ចំណែក​លោកស្រី យឹម​ផល្លី​ដែលជា​ចៅសង្កាត់​ថ្មី​នៃ​សង្កាត់​គោកចក​បាន​និយាយ​យ៉ាងខ្លី​ថា​អត់​ដឹងអី​ផង​។​

​អ្នកកាសែត​បើ​ចង់​ចុះផ្សាយ​ត្រូវ​សួរ​ទ្វេភាគី​។​ខ្ញុំ​រវល់​បើ​ចង់​សួរ​មោ​ជួប​នៅ​សង្កាត់​ថ្ងៃ​ច​ន្ទ័​មោ​។​ដោយឡែក​លោកស្រី​នាង​តុង​រ៉ាស៊ី​ដែល​មានការ​អះអាងថា ជា​ម្ចាស់​កម្មសិទ្ធិ ដី​ទួលប្រាសាទ​បុ​រណ​នោះ មិនអាច​ស្វែងរក សុំ​ជួប​ដើម្បី សុំ​ការពន្យល់​បានទេ​។​

លោក​ឡុង​កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​និង​ជា​អ្នកនាំពាក្យ​អង្គភាព​អាជ្ញាធរ​អប្សរា​បាន​បរិយាយ​ថា​គ្រប់​ទួលប្រាសាទ​និង​ប្រសាទ​បុរាណ​គឺ​គ្រប់គ្រង​ដោយ​អប្សរា​ចឹ​ង​ទេ​មិនអាច​បុគ្គល​ណាយ​កមក​គ្រប់គ្រង​ជា​កម្មសិទ្ធិ​ឡើយ​។​លោក​បន្តថា​ប្រាសាទបុរាណ​គឺជា​បេតិកភណ្ឌ​អ្នកណា​ធ្វើ​អី​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​៕S/​ដោយ​:​អង្គរតូច​

​រូបភាព​:​ទួល​បុរាណ​និង​ពលរដ្ឋ​តវ៉ា​។​

​ ​