ជំនន់​ទឹកភ្លៀង​កាត់ផ្តាច់​កំណាត់​ផ្លូវជាតិ​លេខ​៤ ចំនួន​២​កន្លែង នៅ​រសៀល​ថ្ងៃនេះ

748
ចែករម្លែក

ដោយ​: វណ្ណៈ​
​ព្រះសីហនុ​:
អាជ្ញាធរ​ស្រុក​ព្រៃនប់​បាន​រាយការណ៍ នៅ​រសៀល​ថ្ងៃទី​៩ ខែសីហា​នេះ​ថា ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​ភូមិ​ត្រពាំង​គា​ឃុំ​ជើងគោ និង​ឃុំ​តា​នៃ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ជំនន់​ទឹកភ្លៀង​បាន​កាត់ផ្តាច់​ចរាចរណ៍ ហើយ​រថយន្ត​តូចធំ​ត្រូវបាន​ហាមឃាត់ មិន​ឲ្យ​ឆ្លងកាត់​ទេ ដោយ​មានការ​ប្រេះស្រាំ ផ្លូវថ្នល់​ទៀតផង​។​

​សូមបញ្ជាក់ថា ព្យុះភ្លៀង​ដ៏​អាក្រក់ នៅ​ខេត្ត​ព្រះសីហនុ បាន​បន្ត​រហូតមកដល់​ល្ងាច​ថ្ងៃទី​៩​ខែសីហា​នេះ មិនមាន​ការ​ថមថយ​នោះទេ ពលរដ្ឋ​នៅក្នុង​ក្រុងព្រះសីហនុ សម្តែង​ការព្រួយបារម្ភ យ៉ាងខ្លាំង​ចំពោះ​គ្រោះធម្មជាតិ​នេះ​។​

​ជាមួយគ្នានេះ អាជ្ញាធរខេត្ត ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ជាពិសេស​ប្រជា​នេសាទ​សមុទ្រ​៕ ល​