ជំនន់​ទឹកភ្លៀង​ដាច់​ស្ពាន​យោល​លិច​ភូមិ​មួយចំនួន​នៅស្រុក​សំឡូត​

236
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​លោក​សើរ​សា​ម៉េ​ត​អភិបាលស្រុក​សំឡូត​បានឱ្យដឹងថា​កាលពី​យប់​ថ្ងៃ​ទ​១៥​ខែកញ្ញា​ឆ្នាំ​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​សំឡូត​មាន​ភ្លៀង​ធ្លាក់​ពេញ​មួយ​យប់​និង​ពេញ​មួយ​ព្រឹក​ទី​១៥​ខែកញ្ញា​ឆ្នាំ​២០១៩​បណ្ដាល​ឱ្យដាច់​ស្ពាន​យោល​ហូរ​តាម​ទឹក​ទៅ​បាត់​។​ក្នុងនោះ​លិច​តំបន់​ទី​ទំនាប​តាម​ដងផ្លូវ​និង​ភូមិ​មួយចំនួន​នៅជាប់​មាត់​អូរ​និង​ស្ទឹង​រួមមាន​៥​ឃុំ​។​ទី​១​ឃុំ​តា​តោក​,(​មាន​លិច​ផ្ទះ​ចំនួន​២៧​ខ្នង​តែ​ពុំមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទេ​)​។​

​ទី​២​ឃុំ​តា​សាញ​នៅ​ស្ទឹង​ក្រញូង​មានទឹក​ហូរ​ខ្លាំង​រហូតដល់​ដាច់​ស្ពាន​យោល​ឆ្លងកាត់​ស្ទឹង​មួយកន្លែង​ប្រវែង​៩៩​ម៉ែត្រ​ហូរ​ទៅ​បាត់​ជាហេតុ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មិនអាច​ធ្វើដំណើរ​ទៅកាន់​បិណ្ឌ​នៅ​វត្ត​ម្ខាង​ស្ទឹង​បានទេ​។​ទី​៣​ឃុំ​សំឡូត​មានការ​លិច​ផ្លូវ​នៅ​តំបន់​ទំនាប​ខ្លះ​តែ​ពុំមាន​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ទេ​។​ទី​៤​ឃុំ​ស៊ុ​ង​មានទឹក​លិច​តាម​ដងផ្លូវ​ទំនាប​ខ្លះ​តែ​ពុំមាន​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ទេ​។​ទី​៥​ឃុំ​កំពង់​ល្ពៅ​មាន​លិច​តំបន់​ទំនាប​មួយចំនួន​លិច​ផ្ទះ​ប្រជាពលរដ្ឋ​៥៨​ខ្នង​ស្មើ​៥៨​គ្រួសារ​និង​ឃុំ​ស៊ុ​ង​មាន​មាន​៣​ខ្នង​ផ្ទះ​លទ្ធផល​ខូចខាត​សរុប​ជូន​ពេល​ក្រោយ​។​

លោក​អភិបាលស្រុក​បានបញ្ជាក់​ថា​មកដល់​ម៉ោង​នេះ​នៅ​ទី​ទំនាប​ដែល​លិច​ដោយសារ​ទឹកភ្លៀង​បាន​ស្រក​ចុះ​ជា​បណ្ដើរៗ​ហើយ​។​ប៉ុន្តែ​ទឹកភ្លៀង​នៅតែ​ធ្លា​ក់មក​ស្រិចៗ​មិន​ដាច់​។​រីឯ​ទឹកស្ទឹង​ក្រញូង​បាន​កំពុងតែ​ហូរ​បុក​យ៉ាងខ្លាំង​ចុះទៅ​ស្ទឹង​សេក​សក​(​ទំនប់​ពហុ​បំណង​សេក​សក​)​។​

​គេ​សង្កេតឃើញ​មាន​វត្តមាន​លោក​អភិបាលស្រុក​អភិបាលរង​ស្រុក​ក្រុមប្រឹក្សាឃុំ​ទាំង​៥​។​កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ​និង​ប្រជាពលរដ្ឋ​មួយចំនួន​កំពុង​ចុះជួយ​អន្តរាគមន៍​យ៉ាង​យកចិត្តទុកដាក់​។​ជួយ​ជញ្ជូន​ទ្រព្យសម្បត្តិ​និង​ជម្លៀស​ប្រជាពលរដ្ឋ​ដែល​លិច​ផ្ទះសម្បែង​ទៅកាន់​ទីទួល​សុវត្ថិភាព​៕S/

​ ​ ​រូប​ថ​តៈ​ជំនន់​ទឹកភ្លៀង​ហូរ​ផ្តាច់​ស្ពាន​យោល​លិច​ផ្លូវ​តំបន់​ទំនាប​និង​លិច​ផ្ទះសម្បែង​ប្រជាជន​រាប់សិប​ខ្នង​នៅក្នុង​ឃុំ​5​នៃ​ស្រុក​សំឡូត​លោក​អភិបាលស្រុក​សំ​ឡូ​ពាក់​អា​ផ្ទៃមេឃ​