ជំនន់​ទឹកភ្លៀង​នៅ​ខេត្តព្រះវិហារ​និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ស្រក​ហើយ តែ​បង្ក​ការខូចខាត​យ៉ាងដំណំ​ ​

1055
ចែករម្លែក

(​ភ្នំពេញ​) ៖ គិត​ត្រឹម​ថ្ងៃទី​២៩ កក​ដ្តា ស្ថានភាព​ទឹកភ្លៀង​ដែល​ហូរ​ពី​ជួរ​ភ្នំ​ដងរែក​ពី​តំបន់​ខ្ពង់រាប​ធ្វើ​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​នៅក្នុង​ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ស្រក​អស់ហើយ​ប៉ុន្តែ​ទឹក​អាច និង​កើនឡើង​នៅ​ស្ទឹងសែន និង​កំពង់ធំ​វិញ​។​
​ ​សកម្មភាពនៃការជួសជុលឡើងវិញនូវអាងទឹកតាម៉ុក

​លោក ចាន់ យុ​ត្ថា នាយក​ខុ​ទ្ធ​កាល័យ​និង​ជា​អ្នកនាំពាក្យ​ក្រសួង ធនធានទឹក​និង​ឧតុនិយម​បាន​ថ្លែងប្រាប់​បណ្ដាញសារព័ត៌មាន​ក្នុង​​ស្រុក​មួយចំនួន​ឲ្យ​ដឹងថា ជំនន់​ទឹកភ្លៀង​នៅ​ខេត្តព្រះវិហារ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ពិសេស​នៅ​អាង​ស្ទឹង​តា​ម៉ុក ដែល​ហូរ​ពី​ជួរ​ភ្នំ​ដងរែក ពី​តំបន់​ខ្ពង់រាប បាន​ស្រក​ផុត​អស់ ប៉ុន្តែ​ទឹក​ទាំងនោះ​ហូរ​ចូលធ្វើ​ឲ្យ​ទឹក​ស្ទឹងសែន​ក្នុង​ខេត្តព្រះវិហារ បន្ត​កើនឡើង​រយៈពេល​២-៣​ថ្ងៃ​ខាង​​មុខ​ទៀត​។ ចំណែក​ស្ទឹង​សំបួរ ដែលជា​ក្បាល​របស់​ស្ទឹងសែន បាន​ស្រក​អស់​ទឹក​ហើយ (​និយាយ​រួម ទឹក​នៅលើ​ផ្ទៃដី​បាន​ធូរស្រាល​មែនទែន​​ហើយ​ទាំង​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ព្រះវិហារ​)​។ ដោយឡែក ទឹកស្ទឹង​សែន​និង​ខេត្តកំពង់ធំ ទឹក​អាច​បន្ត​កើនឡើង ២​ទៅ​៣​ថ្ងៃ​ទៀត​តែ​​មិន​ឡើងជា​គំហុក​ទេ គឺ​ឡើង​សន្សឹមៗ​។​
​ ​
​លោក ចាន់ យុ​ត្ថា បាន​ថ្លែង​បញ្ជាក់ថា សម្រាប់​ការ​ជន់​លិច​ដោយ​ទឹកជំនន់ រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ព្រះវិហារ បាន​បង្ក​ឲ្យ​មានការ​ខូចខាត មាន​អាង​ទឹកអូរ​ស្វាយ ស្ថិតនៅ​ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​និង​អាងទឹក​៥ ដែល​ស្ថិតនៅ​ឃុំ អូរ​ស្វាយ ត្រពាំង​ប្រាសាទ​និង​អាងទឹក​តា​ម៉ុក ក៏មាន​ការប៉ះពាល់​និង​ខូចខាត​ផងដែរ​។ ក្រោយពី​ទឹក​ស្រក​ភ្លាម លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជា​ឲ្យ​ក្រុម​កា​ងារ​ចុះ​ធ្វើការ​ជួសជុល​ភ្លាមៗ​ដើម្បី​រក្សា​ទឹក​ទុក​ឲ្យ​បងប្អូន​​ប្រជាពលរដ្ឋ ប្រើប្រាស់​និង​បង្កបង្កើនផល នៅពេល​ខាងមុខ​៕​ដោយ​៖​វិបុល​

#