ជំនន់​ទឹកភ្លៀង​នៅ​ផ្លូវជាតិ​លេខ​៤ ថយចុះ​តិចតួច តែ​មិនអាច​ចរាចរ​បាន​នៅឡើយ នា​រសៀល​ថ្ងៃនេះ​

1213
ចែករម្លែក

​ដោយ​: វណ្ណៈ / ព្រះសីហនុ​: រយៈពេល​ពីរ​ថ្ងៃ​កន្លងផុត​ហើយ ផ្លូវជាតិ​លេខ​៤ នៅតែ​រង​ការវាយប្រហារ​ដោយ​ជំនន់​ទឹកភ្លៀង ប៉ុន្តែ​នា​រសៀល​ថ្ងៃទី​១៨​ខែកក្កដា​ឆ្នាំ​២០១៨​នេះ មាន​សេចក្តីរាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន ក្នុងស្រុក​កំពង់​សិលា​មក​ថា​ទឹក មានការ​ស្រក​ចុះ​យឺត​ណាស់ បានតែ​តិចតួច ប៉ុន្តែ​មិនអាច​ចរាចរណ៍​បាន​នៅឡើយ​ទេ​។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា មកទល់ពេលនេះ វេលា​ម៉ោង ១៤’០៤​នាទី​រសៀល ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ ស្ថានភាព​កំពស់​ទឹក​លើ​ស្ពាន​ស្ទឹង​សំរោង បាន​ស្រក​ចុះ 70,50 សង់ទីម៉ែត្រ ប្រាំពីរ​តឹក​កន្លះ ហើយ​កំពស់​ទឹក​លើ​ស្ពាន​សល់​ប្រហែល ៣០​សង់ទីម៉ែត្រ​(​បី​តឹក​) នៅលើ​ថ្នល់ជាតិ​ទឹក​មាន​កម្ពស់ ៩០​សង់ទីម៉ែត្រ (​ប្រាំបួន​តឹក​) ហូរ​កាត់​លើ​បណ្តោយ​ផ្លូវជាតិ​ប្រវែង​ជិត ៦០០​ម៉ែត្រ​។​

​ចំពោះ​ការសន្និដ្ឋាន​ពី​ស្ថានភាព​អំពី​ជំនន់​ទឹកភ្លៀង​ស្រក​ចុះ​ឬក៏​ឡើង​គឺ​ផ្អែកលើ​ស្ថានភាព​អាកាសធាតុ​។​

​ចំណែក​ចរាចរណ៍​កំលាំង​កងពល​លេខ ៣១ យក​អូប័រ​មកជួយ​ចម្លង​សិស្សានុសិស្ស ប្រជាពលរដ្ឋ​ក្នុង​តំបន់ និង​អ្នកធ្វើដំណើរ​ឆ្លង​ទៅមក ដោយ​កំលាំង មូលដ្ឋាន អហ ស្រុក​កំពង់សីលា និង​កំលាំង អហ ស្នាក់ការ​សន្តិសុខ ៤០២ និង​កំលាំង​មូលដ្ឋាន អហ ស្រុក​ស្ទឹងហាវ រួមសហការ​ជាមួយ​កំលាំង​គ​ណះ​បញ្ជា​ការឯកភាព​រដ្ឋបាល​ស្រុក​កំពង់សីលា នៅ​ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​ជួយ​សំរួល​ចរាចរណ៍​នៅ​កន្លែង​កើត​ហ​តុ​។

​បច្ចុប្បន្ន​ពុំមាន​ផលប៉ះពាល់ ឫ​គ្រោះថ្នាក់​អ្វី​ឡើយ​ដល់​ប្រជាព​រដ្ឋ​ក្នុង​តំបន់ ។​ហើយ​ការធ្វើ​ចរាចរណ៍​លើ​ដង​ដងផ្លូវ​ជាតិ​លេខ 4 ត្រូវបាន​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​ដដែល​៕ ល​