ជំនន់​ទឹកភ្លៀង​បានធ្វើអោយ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​៦​ខ្នង​នៅ​ឃុំអន្លង់​រាប ស្រុក​វាលវែង​

657
ចែករម្លែក

​ដោយ : ​ពស​/ ​ពោធិសាត់ ​: ​ម​ន្រី​អជ្ញាធ​ស្រុក​វាលវែង​បាន​រាយការណ៍ឲ្យដឹងថា​ ​កាលពី​វេលា​ម៉ោង​១៤​និង​៥០​នាទី​រសៀល​ថ្ងៃទី​០៦ ​ខែសីហា ​ឆ្នាំ​២០១៨ ​ជំនន់​ទឹកភ្លៀង​បានធ្វើ​មានកា​ជន់​លិច​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​០៦​ខ្នង​ផ្ទះ​នៅ​ចំណុច​ផ្លូវបំបែក​ចូល​ក្រុមហ៊ុន​MDS​ស្ថិតក្នុង​ភូមិ​ចំកា​ជ្រៃ​ខាងត្បូង​ឃុំ​អន្លង់​រាប ស្រុក​វាលវែង​ បន្ទាប់ពី​មាន​ភ្លៀង​បន្តបន្ទាប់​នៅ​ផ្នែក​ខាងលើ​នៃ​ឃុំ​នេះ​។​

ម​ន្រី​អជ្ញាធរឲ្យដឹងទៀតថា បន្ទាប់ពី​ទទួល​ព​ត៏​មាន​ពី​កា​ជន់​លិច​នេះ​ក្រុមមន្ត្រី​អ​ជ្ញា​និង​កងកម្លាំង​ស្រុក​បាន​ចុះទៅ​ជួយ​អន្តរា​គម​ភ្លាមៗ​ជួយ​នាំ​ប្រជាពលរដ្ឋ​មកកាន់​ទីទួល​សុ​វត្ថ​ភាព​។​

សេចក្តីរាយការណ៍​ឲ្យដឹងថា ​ផ្ទះ​ដែល​រង​ផលប៉ះពាល់​ចំនួន​០៦​ខ្នង​ផ្ទះ​នោះ​មាន​ផ្ទះមួយ​ខ្នង​បាន​ហូរ​ទៅតាម​ទឹក​ផ្ទះ​បី​ខ្នង​ទៀត​មាន​សម្ភារៈ​ផ្សេងៗ​នៅ​ក្នង​ផ្ទះ​ បាន​ហូរ​ទៅតាម​ទឹក​ព្រមទាំង​សត្វ​ចិញ្ចឹម​ផងដែរ​។​ ប៉ុន្តែ​ក្នុង​ហេតុ​ការ​ណ៏​នោះ​មិនបាន​ប៉ះពាល់​ដល់​ជីវិត​ម​ន់ស្ស​ទេ​។​

​ប្រភព​ព័ត៌​មានឲ្យដឹងថា មកដល់​ថ្ងៃទី​០៧ ​ខែសីហា ឆ្នាំ​២០១៨​នេះ ​ទឹក​បាន​ស្រក​វិញ​បណ្តើៗ​ហើយ ​ប៉ុន្តែកម្ពស់​ទឹក​ស្ទឺ​ង​នៅតែ​ហូរ​ខ្លាំង​នៅឡើយ​៕B

#