ជំនន់​ទឹកភ្លៀង​ប៉ះពាល់​ដល់​ស្រុក​ក្រុង​ជាច្រើន​នៅ​ខេត្តបន្ទាយមានជ័យ

205
ចែករម្លែក

ដោយ:ភ្នំ​ស្វាយ/បន្ទាយមានជ័យ ៖ ឥទ្ធិពល បាតុភូត​ជ្រលង​សម្ពាធ​ទាប​នាំអោយមាន​ភ្លៀង​ធ្លាក់​ខ្លាំងៗ​៣​ថ្ងៃ​មកទល់​យប់​ថ្ងៃទី​២២​ខែកញ្ញា​ឆ្នាំ​២០១៩ បង្ក​ជា​ទឹក​ក​ជំនន់​ទឹកភ្លៀង​ប៉ះពាល់​ដល់​ស្រុក​ក្រុង​៦​លើ​៩​នៅ​ខេត្តបន្ទាយមានជ័យ។​

ស្រុក​ក្រុង​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ពីថ្ងៃ​ទី​២១​ ខែកញ្ញា មក​នោះ​រួមមាន​ស្រុក​ភ្នំស្រុក ជំនន់​ទឹកភ្លៀង​ពី​ស្ពាន​ស្រែង​និង​ពី​ភូមិសាស្ត្រ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បង្ក​លិចលង់​ដំណាំ​ស្រូវ​របស់​ប្រជាកសិករ​ជាង​៧៥០​ហិច​តា តែ​មិនទាន់​ឈានទៅ​ខូចខាត​ឡើយ​។

ចំណែក នៅ​ក្រុង​សិរីសោភ័ណ​ជំនន់​ទឹកភ្លៀង​បង្ក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង បានធ្វើឲ្យលិចលង់​រយះពេល​ខ្លី​ផ្លូវថ្នល់ ទីធ្លា​ផ្ទះសម្បែង អគារ​ក្រុមហ៊ុន អគារ​សា​ធា​រណះ​មួយចំនួន​។ ក៏មាន​ស្ថានភាព​ដូចគ្នា​នៈ​ដែរ នៅ​ក្រុង​ប៉ោយប៉ែត​គិតពី​ថ្ងៃ​​ទី​២២​ កញ្ញា​មក។​

នៅ​ក្រុង​ប៉ោយប៉ែត ជំនន់​ទឹកភ្លៀង​ក៏បង្ក​ពី​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​ក្នុងភូមិ​សាស្ត្រ​ និង​ទឹកធ្លាក់​មកពី​ភុ​មិ​សាស្ត្រ​ប្រទេស​ថៃ​ផងដែរ ។​

ជំនន់​នៅ​ស្រុក​ស្វាយចេកវិញ ជំនន់​ទឹកភ្លៀង​បាន​វាយលុក​ខ្លាំង​នៅ​ម្តំ​អាង​អន្លង់​រុត ដែល​ប្រព័ន្ធធារាសាស្ត្រ​ដ៌​ធំ​មួយ​នៅ​ឃុំ​ស្វាយចេក ហើយ​ធ្លាក់​បាចសាច​ទៅ​វាលស្រែ វាល​ចម្ការ​ដំឡូង​មី ព្រមទាំង​ទីធ្លា​លំនៅឋាន ទីធ្លា​សាធារណៈ​ជាច្រើន​ហិច​តា​នៅក្នុង​ឃុំ​ស្វាយចេក តា​បែន ស្លក្រាម រលួស។ ហើយ​ជំនន់​ទឹកភ្លៀង​នេះ​ក៏​សំ​យ៉ុង​សំដៅទៅ​សង្កាត់​ម្កាក់​និង​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​។​

ចំពោះ​ស្រុក​ថ្មពួក ជំនន់​ទឹកភ្លៀង​បាន​ជន​លិច​ផ្លូវ ទីធ្លា​លំនៅឋាន​ពលរដ្ឋ ព្រមទាំង​ទីធ្លា​បរិវេណ​ប្រាសាទបន្ទាយឆ្មារ និង​លិច​ដំណាំ​ស្រូវ ដ​ណាំ​ដំឡូង​មី​មួយចំនួន ។​តែ​វា​ក៏​ជួយ​នាំ​ទឹក​មក​បំពេញ​ក្នុង​បារាយណ៍​នៃ​ប្រាសាទ​មេបុណ្យ​ផងដែរ​។​

ចំណែក នោ​ស្រុក​អូរជ្រៅ​វិញ ជំនន់​ទឹកភ្លៀង​ក្នុងពេល​ដំណាលគ្នា​ដែរ បាន​ជន់​លិច​លំនៅឋាន​ពលរដ្ឋ​មួយចំនួន​នៅ​ម្តុំ​ភូមិ​អូរ​បី​ជាន់ ប្រាសាទ ជោកជ័យ ថ្នល់​ដាច់​ដែល​ស្ថិត​នោ​ជាប់​ព្រំដែន​កម្ពុជា ថៃ ។​ក្នុងនោះ ពលរដ្ឋ​ខ្លះ​បានមក​កាន់​ទីទួល​សុវត្ថិភាព​នា​បរិវេណ​សាលាឃុំ​និង​វត្ត​ជាដើម ។​

លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ រួមជាមួយ​លោក​យឹម ប៊ុន​រ៉ុ​ម ប្រធាន​ម​ន្ទិ​រ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​និង​មន្ត្រី​កាល​ពិ​ថ្ងៃ​ទិ​២១ ២២​ខេ​ក​ញ្ញ បាន​ទៅ​ត្រួតពិនិត្យ វាយតម្លៃ រក​ដំណោះស្រាយ ត្រៀម​បង្កា សង្គ្រោះ​ដែលជា​ការឆ្លើយតប​នុ​វ​គ្រោះ​ជំនន់​ទឹកភ្លៀង​នេះ​នៅ​បណ្តា​ស្រុក​ក្រុង​ខាងលើ​។​

លោក អ៊ុ រាត្រី បាន​ណែនាំ ដឹកនាំ​ការរំដោះ បញ្ចៀស​ជំនន់​ទឹកភ្លៀង​នេះ​កុំអោយ​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស សត្វ និង​ត្រៀមកម្លាំង​និង​មធ្យោបាយ​លើ​ដំណោះស្រាយ​រួម​លើ​បញ្ហា​នេះ។​

ដោយឡែក នោ​ភូមិ​មួយចំនួន​ក្នុង​ទួល​ពង្រ​ស្រុក​ម៉ាឡៃ នា​តំបន់​ដែល​ធ្លាប់​លិចលង់​ដោយ​ទឹកជំនន់​ស្ទើរ​រាល់​ឆ្នាំ​នោះ មន្ត្រី​អាជ្ញាធរ កងកម្លាំង​និង​ពលរដ្ឋ​បាន​នឹង​កំពុង​ត្រៀម​ប្រុងប្រយ័ត្ន៕B/