ជំនន់​បាក់​ទំនប់​នៅ​ឡាវ​លិច​ស្រុក​សៀម​ប៉ាង ប៉ះពាល់​ការិយាល័យ​បោះឆ្នោត​ចំនួន ៤​ឃុំ​

1232
ចែករម្លែក

ដោយ​: សុខុម / ស្ទឹងត្រែង​: ក្រោយពី​ទឹកជំនន់​បណ្តាល​ឲ​លិច​ភូមិ​តាម​ដង​ទន្លេសេកុង ប៉ះពាល់​ដល់​កន្លែង​បោះឆ្នោត​ចំនួន​៤​ឃុំ នៃ​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង គិត​ត្រឹម​ថ្ងៃទី​៦​ខែកក្កដា​ឆ្នាំ​២០១៨​នេះ​។

​របាយការណ៍​ពី​គណៈកម្មាធិការ​រៀបចំ​កា​របោះ​ឆ្នោត បាន​បង្ហាញថា ការិយាល័យ​រៀបចំ​ការបោះឆ្នោត​ចំនួន​៧ ក្នុង​ឃុំ​ចំនួន​៤ គឺ​ឃុំ​សេកុង ឃុំ​ស្រែ​សំបូរ ឃុំ​សន្តិភាព និង​ឃុំ​ថ្មកែវ​។​

​ជាមួយគ្នានេះ មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត បាន​បញ្ជាក់ថា កំពស់​ទឹក​ព្រឹក ថ្ងៃទី​២៦​កក្កដា​៖ ១-​ទន្លេមេគង្គ​: ប្រ​. ១០.៧០​ម / -​ព្រឹក​នេះ ៩.៨៣​ម / -​ព្រឹក​ម្សិល ៩.៦១​ម គឺ​ឡើង ០.២២​ម​។ ២-​ទន្លេសេសាន​: ប្រ​. ១០.៥០​ម / -​ព្រឹក​នេះ ៨.៨៩​ម / -​ព្រឹក​ម្សិល ៨.៥៧​ម គឺ ឡើង ០.៣២​ម​។ ៣-​ទន្លេសេកុង​: ប្រ​. ១១.៥០​ម / -​ព្រឹក​នេះ ១១.៨៤​ម / -​ព្រឹក​ម្សិល ១១.៣០​ម គឺ ឡើង ០.៥៤ម​៕