ជំនាញ​កំពុង​ធ្វើ​សកម្មភាព​ថែទាំ​ផ្លូវជាតិ​លេខ ៦៤ ក្នុងស្រុក​គូលែន ដើម្បី​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​

1552
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ព្រះវិហារ​៖​ក្រុមការងារ​សាធារណការ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បាន​នឹង​កំពុង​ធ្វើ​សកម្មភាព​ថែទាំ​ផ្លូវជាតិ​លេខ ៦៤ ក្នុង​ទីរួមស្រុក​គូលែន ខេត្តព្រះវិហារ ដើម្បី​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ ខណៈដែល កំណាត់​ផ្លូវ​មួយ​ខ្សែ​នេះ​បាន​ទទួលរង​ការខូចខាត ដោយមាន​ជា​ជង្ហុក​និង​សំបុកមាន់​នោះ​ត្រូវតែ​ជួសជុល​ឱ្យបាន​មុន​កុំឱ្យ​ក្លាយជា​ថ្លុក​ដំរី​ទាន់​។​
​កាលពី​ពីថ្ងៃ​ទី​៣០​ខែឧសភា​នេះ​លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បាន​មាន​ឲ្យ​ដឹងថា ការថែទាំ​ផ្លូវជាតិ​លេខ ៦៤ ក្នុង​ទីរួមស្រុក​គូលែន ខេត្តព្រះវិហារ​ធ្វើឡើង​តាម​ផែនការ​ជួសជុល​និង​ថែទាំ​ផ្លូវ​ឆ្នាំ ២០១៨ ។​
​មន្ត្រី​ជំនាញ​បានឱ្យដឹងថា​៖​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ ក្រោម​ការដឹកនាំ​របស់​លោក សំ លាង​ទ្រី ជា​ប្រធាន​មន្ទីរ គឺ​បានចែង​ចាង ក្រុមការងារ និង​មន្ត្រី​ជំនាញ​ចុះ​មើលផ្លូវ​រហូត ដើម្បី​ធ្វើការ​ថែទាំ និង​ជួសជុល ហើយ​ក្រុមការងារ​នេះ​មិន​ដែរ​មាន​ពេលទំនេរ​នោះទេ គឺ​បានធ្វើ​សកម្មភាព​ជាប្រចាំ តាម​រូបភាព​ការ ប្រើប្រាស់​រថយន្ត​និង​ម៉ូតូ​កង់​បី​ដែល​ខាង​ក្រសួង​ប្រគល់ជូន​។​
​លោក​ប្រធាន​បន្តទៀតថា​៖​ជាក់ស្តែង នៅ​ចុង ខែឧសភា ឆ្នាំ​២០១៨ ក្រុមការងារ​ថែទាំ​ផ្លូវថ្នល់ របស់ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បានធ្វើ​សកម្មភាព​ថែទាំ​ផ្លូវជាតិ​លេខ ៦៤ ក្នុង​ទីរួមស្រុក​គូលែន ខេត្តព្រះវិហារ ដែលជា​ផែនការ​ថែទាំ​ឆ្នាំ ២០១៨ ដើម្បី​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​៕