ជំនាញ​ប្រមូលយក​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​សំណល់​សង្គ្រាម​ចំនួន​៩​គ្រាប់​ទៅ​កម្ទេចចោល​

385

(​តាកែវ​)៖​កម្លាំង​ជំនាញ​បាន​ប្រមូលយក​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​សំណល់​សង្គ្រាម​ចំនួន​៩​គ្រាប់​ទៅ​កម្ទេចចោល​។​ការប្រមូល​គ្រាប់​នោះបាន​ធ្វើឡើង​នៅ​ស្រុក​កោះអណ្តែត​និង​ស្រុក​ទ្រាំង​ខេត្តតាកែវ​កាលពី​ថ្ងៃទី ២៨ ខែ​ញ្ញា ឆ្នាំ​២០១៧​។​

​មន្ត្រី​ជំនាញ​បានឱ្យដឹងថា​ក្រោយពី​បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន កម្លាំង​ការិយាល័យ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ សហកា​ជាមួយ​អង្គភាព​ចំ​ចាត់​មីន​កម្ពុជា​កម្លាំង​នគ​បាល​ស្រុក​កោះអណ្តែត​។​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាលរ​មេញ​និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រៃខ្លា​កម្លាំង​នគរបាល​ស្រុក​ទ្រាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាលរ​នាម បានធ្វើ​ការចុះ​ប្រមូល​កាកសំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម នៅ​ចំណុច​ភូមិ​ចំបក់​អែម ភូមិ​បន្ទាយ​ធ្លាយ​បាន​ចំនួន​០៦​គ្រាប់ ។​

​ក្នុងនោះ​មាន​ប្រភេទ ៨២ ម​ម​ចំនួន​ពីរ​គ្រាប់​ប្រភេទ ៨១ ម​ម​ចំនួន​ពីរ គ្រាប់ ប្រភេទ​D K ៧៥ ម​ម ចំនួន​០១​គ្រាប់ ប្រភេទ ៦០ ម​ម ចំនួន​មួយ​គ្រាប់​។​នៅ​ឃុំរ​រនាម ស្រុក​ទ្រាំង ប្រមូលបាន​ចំនួន​បី​គ្រាប់ មាន​ប្រភេទ ៦០ ម​ម ចំនួន​មួយ​គ្រាប់ ប្រភេទ​បុ​ម​ប៊ី​ចំនួន​ពីរ​គ្រាប់ ដែល​សរុប​បាន​ចំនួន ៩ គ្រាប់​។ បន្ទាប់ពី​ប្រមូល​រួច គ្រាប់​ទាំង ៩ គ្រាប់​ខាងលើ បាន​ប្រគល់ឱ្យ​អង្គភាព​កំចាត់មីន យកទៅ​កន្លែង​មាន​សុវត្ថិភាព​ដើម្បី​បំផ្លាញចោល​ផងដែរ ។

ក្នុងឱកាស​នោះ កម្លាំង​ជំនាញ​បានធ្វើ​ការអប់រំ​ប្រជាពលរដ្ឋ កុំឱ្យ​ប៉ះពាល់​គ្រាប់​មិនទាន់​ផ្ទុះ​។ ក្នុងករណី​ដែល​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ សូម​រាយការណ៍​ទៅ​សមត្ថកិច្ច​ដែល​នៅ​ជិត​បំផុត រឺ​សូម​ទូរស័ព្ទ​មក​លេខ 097 7780005៕S/​ដោយ​៖​ហូ​សាន់​

​ជំនាញ​ប្រមូលយក​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​សំណល់​សង្គ្រាម​ចំនួន​៩​គ្រាប់​ទៅ​កម្ទេចចោល​(រូប៖វ៉េបសាយ)