ជំនួបប្រមុខ ​កម្ពុជា វៀតណាម បានយល់ស្រប​គ្នា​លើចំណុចជាច្រើន

796
ចែករម្លែក
សម្តេចតេជោនិងសមភាគីវៀតណាម

ដោយៈតារារិទ្ធ/សៀមរាបៈសម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​និង​សម​ភាគី លោក ង្វៀន ស៊ុន​ហ្វួ​ក​( NGUYEN XUAN PHUC )​នាយករដ្ឋមន្ត្រី​វៀត​ណាមបានជួបគ្នាល្ងាច​ថ្ងៃទី ៤ ខែមេសា នេះនៅ​សណ្ឋាគារ​សុខា​ខេត្តសៀមរាប ។​

លោកអ៊ាងសុផល្លែតជំនួយការផ្ទាល់សម្តេចតេជោបានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបនោះថាលោកនាយក​រដ្ឋមន្រ្តីវៀតណាមបាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេ​ជោដែល​បាន​ស្វាគមន៍​ប្រតិភូ​វៀតណាម​យ៉ាង​កក់ក្តៅ​ជាទីបំផុត ។ លោកក៏បាន​សម្តែង​នូវ​ការអបអរសាទរ​និង​ជូនពរ​ជូន​ចំពោះ​សម្តេច​តេ​ជោ ក្នុងឱកាស​ខួប​កំ​ណើ​រស​ម្តេច​គំរប់​ខួប ៦៧ ឈានចូល ៦៨ ឆ្នាំ ។ លោក​ក៏បាន​អបអរសាទរ​សម្តេច​តេ​ជោ និង សម្តេច​កិត្តិ​បណ្ឌិត ក្រុម​គ្រសារ ក៏ដូចជា​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ខាងមុខនេះ សូម​ឲ្យ​សម្តេច​តេ និង​ប្រជាពលរដ្ឋ​ទាំងមូល​ទទួលបាន​សេចក្តីសុខ​ចម្រើន​។​

​ក្នុងឱកាស​នោះ​លោកនាយករដ្ឋមន្រ្តីវៀតណាមក៏បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេ​ជោ​ដែល​បាន​ចូលរួម​សន្និសីទ GMS និង CLV នៅ​ប្រទេស​វៀតណាម​កន្លងទៅ​ថ្មីៗ​នេះ​។​លោក​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ខ្លឹមសារ​សន្ទរកថា​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា​ខ្លី​តែមាន​អត្ថន័យ​ពេញលេញ​គ្រ ប់​ជ្រុងជ្រោយ​ទាំងអស់ ។លោក បាន​ថ្លែងអំណរគុណ​សម្តេច​តេ​ជោ​ផងដែរ ក្នុង​ការចូលរួម​កិច្ចប្រជុំ​ធុរៈកិច្ច ហើយ​ក៏បាន​ចុះហត្ថលេខា​លើក​ការ​មិន​​​យកពន្ធ​ត្រួតគ្នា ដែល​នេះ​ជា​ឱកាស​មួយ​បាន​បើក​បង្ហាញ​លើទឹក​ចិត្ត​វិនិយោគ​គិ​ន មក​វិនិយោគ​នៅ​វៀត​ណាម និង កម្ពុជា​កាន់តែ​ច្រើនឡើង ។

​លោកក៏បាន​​វាយតំ​លៃ​ខ្ពស់​ចំពោះ​កិច្ចប្រជុំ​លើក​ទី​៣ នៃ​គណៈកម្មការ​ទន្លេមេគង្គ​នេះ​ដែល​កិច្ចប្រជុំ​នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ក្នុងការ​ជម្រុញ​កិច្ចអភិវឌ្ឍន៍ កិច្ចព្រមព្រៀង​អាង​ទន្លេមេគង្គ និង ការគ្រប់គ្រង​ទន្លេ​មេគង្គ​ប្រកបដោយ​និរន្ត​ភាព ។ លោក​ក៏បាន​ជម្រាប់ជូន​សម្តេច​តេ​ជោ​ផងដែរ​អំពីរ​កិច្ចសហប្រតិបត្តិការ​ណ៍​រវាង​ប្រទេស​ទាំងពីរ​ដែលមាន​ការ​រីកចម្រើន​ជា​លំដាប់​ជាពិសេស​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរបាន​កើនឡើង​ជាង ៤​ពាន់​លាន​ដុល្លារ ដែល​កើនឡើង​ប្រមាណ​ជាង ២៥​ភារ​យ ។ ការវិនិយោគ​រវាង​ប្រទេស​ទាំង​ក៏មាន​ការកើត​ឡើងកាន់​តែ​ខ្លាំង​ផង​ដេរ ។ លោក​បន្តថា​តាមរយៈ​ការចុះ​ហ​ត្ត​លេខា​មិន​យកពន្ធ​ត្រួត​គ្នាន​កន្លងមក​នោះ​នឹង​ជំរុញ​ការវិនិយោគ​និង​ទំហំ​ពាណិជ្ជកម្ម​កាន់តែ​រីកចម្រើន​ថែមទៀត​។​លោក នាយករដ្ឋមន្រ្តីវៀតណាម ក៏បាន​ស្នើសុំ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិ​បន្ថែមទៀត​ការផ្លាស់ប្តូរ​ព័ត៌មាន​គ្នា​ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត​ជៀសវាង​ការ​ទទួល​ព័ត៌មាន​ពីគ្នា​ទៅវិញទៅមក​មិន​ពិត ។

ចំណែកសម្តេច​តេ​ជោ ក៏បាន​អរគុណ​ចំពោះ​សមភាគីដែល​បាន​ជូនពរ​សម្តេច​ក្នុងឱកាស​ខួបកំណើត​នៅថ្ងៃនេះ​និង​ជូនពរ​ដល់​ប្រជាពលរដ្ឋ​ទាំងមូល​ផង​ក្នុងឱកាស​ចូលឆ្នាំថ្មី​ទាំងមូល​ផង ។ សម្តេច​តេ​ជោ​បាន​ឯកភាព​ជាមួយ​លោកនាយករដ្ឋមន្រ្តីវៀតណាមចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ពិសេស​ការវាយតំ​លៃ​រប​ស់​លោក​សម្រាប់​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខណ្ឌ GMS និង CLV កន្លង។​សម្តេច​​បាន​ឯកភាព​ចំពោះ​ការវាយតំ​លៃ​កន្លងមក​លើក​វិស័យសេដ្ឋកិច្ច​ការកើនឡើង​នៃ​ទំហំ​ពាណិជ្ជ​រវាង​ប្រទេស​ទាំងពីរ ។

ប៉ុន្តែ​សម្តេច​​បាន​មានប្រសាសន៍ថា យើង​គប្បី​ពិនិត្យមើល​នឹង​បង្កលក្ខណៈ​ថែមទៀត​ដើម្បី​ការធ្វើ​ទំនាក់​នង​អាជីវកម្ម​រវាង​ប្រជាពលរដ្ឋ និង​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែខ្លាំង​ឡើង​បន្ថែមទៀត​ជាពិសេស​តាម​ព្រំដែន​។ សម្តេច​តេ​ជោ ក៏បានផ្តល់​នូវ​ក្តី​ស​ង្ឈឹ​ម​ផងដែរ​ក្រោយពី​ចុះហត្ថលេខា​មិន​យកពន្ធ​ត្រួតគ្នា​នេះ​ទំហំ​ពាណិជ្ជកម្ម​និង​ការវិនិ​យោគ និង​មានការ​កើនឡើង​បន្ថែមទៀត ៕​មន