ជំនួប​ពិភាក្សា​ការងារ រវាង​រដ្ឋបាល​ខេត្តសៀមរាប ជាមួយ​ប្រតិភូ​ក្រុង​ណាន​ជី​ង នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​

726
ចែករម្លែក

ដោយ:​គូលែន​/​សៀមរាប ៖ កាលពី​រសៀល ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៨ រដ្ឋបាល​ខេត្តសៀមរាប បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​ក្រុង​ណាន​ជី​អ នៃ​សាធ​រណៈ​រដ្ឋ​ប្រជាមានិត​ចិន ក្រោម​អធិបតីភាព លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប និង​លោក CHEN YONG សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ក្រុង​ណាន​ជី​ង និង​ជា​អគ្គនាយក​ទទួលបន្ទុក​ព័ត៌មាន ក្រុង​ណាន​ជី​ង នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ព្រមទាំង​មាន​ការចួលរួម​ពី​លោក នាយករង​រដ្ឋបាល លោក លោកស្រី​នាយករង​ទីចាត់ការ​ជំនាញ និង​លោក លោកស្រី មន្ទីរ អង្គភាព ជំនាញ ចំនួន ១៨​រូប​។​

លោក ពៅ ពិសិដ្ឋ បាន​និយាយថា ក្នុង​កិច្ច​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​ក្រុង​ណាន​ជី​អ នៃ​សាធ​រណៈ​រដ្ឋ​ប្រជាមានិត​ចិន អាជ្ញាធរ​ខេត្តសៀមរាប បាន​សំណូមពរ​អោយ​ប្រតិភូ​ក្រុង​ណាន​ជី​អ នៃ​សាធ​រណៈ​រដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ជួយ​អោយ​វិស័យ​ទេសចរ​នៅ​ខេត្តសៀមរាប អោយបាន​រីកចម្រើន​៕B/