ជំនួប​ពិភាក្សា​រវាង​រដ្ឋបាលខេត្ត​សៀមរាប និង​ខេត្ត​ឃ្យុ​ង​គី​នៃ​សាធារណរដ្ឋ​កូរ៉េ និង​ពិធី​ប្រគល់​រថយន្ត​សង្គ្រោះ​ចំនួន​៤​គ្រឿង​, រថយន្ត​ពន្លត់អគ្គីភ័យ​១​គ្រឿង ,​និង​រថយន្ត​បូមទឹក​១​គ្រឿង​

605
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: រថយន្ត​សង្គ្រោះ​ចំនួន​៤​គ្រឿង​, រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​១​គ្រឿង និង​រថយន្ត​បូមទឹក​ចំនួន​១​គ្រឿង ដែលជា​អំណោយ​របស់​ខេត្ត​ឃ្យុ​ង​គី នៃ​សាធារណរដ្ឋ​កូរ៉េ ដែលជា​ខេត្ត​សម្ព័ន្ធមេត្រីភាព​នឹង​ខេត្តសៀមរាប ត្រូវបានធ្វើ​ពិធី​ចុះហត្ថលេខា ប្រគល់​និង​ទទួល នៅ​សាលា​ខេត្តសៀមរាប នា​ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ​២០១៩​នេះ ក្រោម​អធិបតីភាព របស់លោក ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​,​លោក អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង លោក KIM Won-ki អនុ​ប្រធានសភា​ប្រចាំខេត្ត ឃ្យុ​ង​គី និង​សហការី​។​

​លោក ទៀ សីហា បាន​បញ្ជាក់ថា រដ្ឋបាល​ខេត្តសៀមរាប បានធ្វើ​កិច្ចទំនាក់ទំនង​សហប្រតិបត្តិការ ជាមួយ​ខេត្ត​ចំនួន​៣ បន្ទាប់ពី​ខេត្ត​សម្ព​ន្ធ័​មេត្រី​ជុង​ចុង​ណាំ​ដូ , ក្រុង​ស៊ូ​វ៉ុ​ន គឺមាន​ខេត្ត​សម្ព័ន្ធមេត្រី ឃ្យុ​ង​សាំង​ប៊ុ​ក​ដូ ខេត្ត​កាង​វ៉ុ​ន និង ខេត្ត ឃ្យុ​ង​គី នៃ​សាធារណរដ្ឋ​កូរ៉េ​ផងដែរ ។​

​លោក​បាន​បន្តថា អំណោយ​រថយន្ត​សង្គ្រោះ ពន្លត់អគ្គីភ័យ និង បូមទឹក ដែល​ត្រូវបានធ្វើ​ពិធី​ចុះហត្ថលេខា​ប្រគល់ និង ទទួល​នាពេលនេះ គឺជា​ចំណងដៃ​ថ្មី នៃ​ខេត្ត​សម្ព័ន្ធមេត្រីភាព ឃ្យុ​ង​គី និង ខេត្តសៀមរាប​ផងដែរ​។

​លោក​ក៏បាន​បន្តទៀតថា សម​ទ្ធិ​ផល​ទាំងនេះ ក៏បាន​ធ្វើ​ឲ្យ​ចំណងមិត្តភាព នៃ​កិច្ចទំនាក់ទំនង សហប្រតិបត្តិការ​រវាង​ខេត្ត​ទាំងពីរ កាន់​តែមាន​ភាពរឹងមាំ​ឡើង​ថែមទៀត ។ ក្នុងនោះ​លោក ក៏បាន​ធ្វើការ​ថ្លែង​នូវ​អំណរគុណ ចំពោះ​រដ្ឋាភិបាល និង ប្រជាពលរដ្ឋ​កូរ៉េ សំខាន់​ថ្នាក់ដឹកនាំ មន្ត្រី និង ប្រជាពលរដ្ឋ ជា​ខេត្ត ក្រុង​សម្ព័ន្ធមេត្រីភាព​នឹង​ខេត្តសៀមរាប ដែល​តែងតែ​រួម​កិច្ចសហការ​ល្អ​នឹង​គ្នា លើ​គ្រប់​វិស័យ សំខាន់​វិស័យ​កសិកម្ម ,​ទេសចរណ៍ , អប់រំ , សុខាភិបាល និង វប្បធម៌ ព្រមទាំង​ការ​ផ្តល់នូវ​អាហារូបករណ៍ និង ការបណ្តុះបណ្តាល​មុខជំនាញ បច្ចេកទេស​។​

​លោក​បាន​បន្តទៀតថា សម​ទ្ធិ​ផល​ដែល​ប្រជាពលរដ្ឋ​ខេត្តសៀមរាប​ទទួលបាន​នោះ គឺ​កិច្ចសហប្រតិបត្តិការ​គ​ម្រោ​ង​អភិវឌ្ឍន៍​ភូមិ​មិត្តភាព ភ្នំ​ក្រោម ស៊ូ​វ៉ុ​ន និង​សមិទ្ធផល​ឯទៀត នៅតាម​បណ្តា​ក្រុង ស្រុក​ក្នុង​ខេត្ត​ទៀតផង ។ ក្នុងនោះ​លោក ក៏បាន​សំណូមពរ មួយចំនួន ដល់​ខេត្ត​សម្ព័ន្ធមេត្រីភាព ក្នុងការ​ជម្រុញ​ដល់​អ្នកវិនិយោគ​នៅ​ខេត្ត​ឃ្យុ​ង​គី ចូលមក​វិនិយោគ​នៅ​កម្ពុជា សំខាន់ ខេត្តសៀមរាប លើ​វិស័យ​ទេសចរណ៍ កសិកម្ម និង វិស័យ​ផ្សេងៗ ព្រមទាំង​ប្រជាពលរដ្ឋ ចូលមក​ធ្វើ​ទេសចរណ៍​នៅ​ខេត្ត សៀមរាប​ផងដែរ ។​

​លោក KIM Won-ki ក៏បាន​គូសបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅលើ​ទឹកដី ប្រវត្តិសាស្ត្រ​ខេត្តសៀមរាប​នាពេលនេះ គឺ​កាន់តែ​ធ្វើ​ឲ្យ​ចំណង​សម្ព័ន្ធមេត្រីភាព​រវាង​ខេត្ត​ឃ្យុ​ង​គី និង ខេត្តសៀមរាប កាន់ តែ​ចាក់គ្រឹះ​ស៊ីជម្រៅ​នឹង​គ្នា​ទ្វេរ​ឡើង ។​

​លោក​បាន​បន្តថា ខេត្តសៀមរាប​ជា​ខេត្ត​សម្បូរ​ទៅដោយ​សម្បត្តិ​វប្បធម៌ ដែលមាន​វប្បធម៌​ដ៏​ចំណាស់ ហើយ​ត្រូវបាន​ចុះ​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក គឺ​ប្រាសាទអង្គរវត្ត ដែលជា​ដួង ព្រលឹង​ជាតិ​កម្ពុជា​។ នេះ​ជា​សម​ទ្ធិ​ផល​នៃ​គ្រា​ដំបូង ក្នុង​កិច្ចសហប្រតិបត្តិការ​នឹង​គ្នា ដែលជា ចំណងដៃ​ថ្មី​រវាង​ខេត្ត​យើង​ទាំងពីរ ហើយក៏​ជាការ​ចូលរួមចំណែក ក្នុង​កិច្ចអភិវឌ្ឍន៍​នៅ​ខេត្តសៀមរាប​ផងដែរ​។

​លោក​បាន​បន្តទៀតថា ការប្រគល់​រថយន្ត​នា​ថ្ងៃនេះ ក៏​ជា​ការលើក កម្ពស់​នៃ​កិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរ​គ្នា ព្រមទាំង​ការពង្រឹង​នូវ​សុវត្ថិភាព​អគ្គីភ័យ​របស់​ប្រទេស​ជា​ម្ចាស់ផ្ទះ និង ការប្រគល់​រថយន្ត​ពន្លត់អគ្គីភ័យ​ដល់​ប្រទេស កំពុងតែ​អភិវឌ្ឍ​។ ម្យ៉ាងទៀត​ការប្រគល់​រថយន្ត​អគ្គីភ័យ​នេះ ក្នុងការ​ការពារ​នូវ​ទ្រព្យសម្បត្តិ និង​អាយុជីវិត​របស់ ប្រជាពលរដ្ឋ និង ជួយ​បង្កើន​លើកកម្ពស់​សុវត្ថិភាព​នៅ​ខេត្តសៀមរាប​ទៀតផង លោក​ក៏មាន​សង្ឃឹម​យ៉ាង​ម៉ុ​ត​មាំ​ថា តាមរយៈ​ការប្រគល់​រថយន្ត និង បាន​លើកកម្ពស់​ចំណងមិត្តភាព​រវាង​គ្នា ក្នុង​កិច្ចទំនាក់ទំនង​សហប្រតិបត្តិការ និង​ផ្លាស់ប្តូរ​ក្នុង​វិស័យ​ជាច្រើន​ទៀតផង​៕ ល​