ជំនួប​ពិភាក្សា​ស្តីពី​ការរៀបចំ​កម្មវិធី​សម្រាប់​សន្និសីទ​អាស៊ាន ចិន​-UNDP នៅ​ក្រុង​សៀមរាប​

146

ជំនួប​ពិភាក្សា​ស្តីពី​ការរៀបចំ​កម្មវិធី​សម្រាប់​សន្និសីទ​អាស៊ាន ចិន​-UNDP នៅ​ក្រុង​សៀមរាប (​រូប​: គូលែន​)​

ដោយ​: គូលែន / សៀមរាប​: កាលពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨​កន្លងទៅនេះ នៅ​សាលាខេត្ត​សៀមរាប​បានរៀបចំ​ជំនួប​កិច្ចពិភាក្សា ស្តីពី​ការត្រៀម​រៀបចំ កម្មវិធី​សម្រាប់​សន្និសីទ​អាស៊ាន ចិន​-UNDP ជាមួយ​តំណាង​នៃ​លេខាធិការដ្ឋាន​អាស៊ាន (​នៅ​ទីក្រុង​ហ្សា​កាតា​) ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប និង​លោក Ngoc Nguyen ប្រធាន​ផ្នែក​ត្រួតពិនិត្យ​នៃ ASCC និង​លោក Elbinsar Purba, TO, ប្រធាន​ផ្លែ​ក​វិភាគ​នៃ ASCC តំណាង​UNDP (​នៅ​ក្រុង​បាងកក និង ភ្នំពេញ )​និង ជាមួយ​តំណាង​នៃ​លេខាធិការដ្ឋាន​អាស៊ាន (​នៅ​ទីក្រុង​ហ្សា​កាតា )​។​

​ក្នុង​កិច្ចពិភាក្សា​នោះ​ដោយបាន​ផ្តោតលើ​ការជ្រើសរើស​ទីតាំង​សហគមន៍ និង​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ ដែល​ទទួល​នូវ អត្ថប្រយោជន៍​ទាំងនេះ សម្រាប់​សិក្ខាកាម​ធ្វើការ​សិក្សា ព្រមទាំង​រៀបចំ​ធ្វើ​កិច្ចពិភាក្សា​ជា​ក្រុម ដែល​នឹង ប្រព្រឹត្តទៅ​នៅខាងមុខ​ក្រៅ​បរិវេណ​ប្រាសាទ​អង្គរ ព្រមទាំង​មានការ​ចូលរួម​ពី​អភិបាលក្រុង ស្រុក និង ស្ថាប័ន​ពាក់ ព័ន្ធ​មួយចំនួន​ចូលរួម​។​

​ក្នុងនោះ​កិច្ចពិភាក្សា​ក៏បាន​លើក​ផងដែរ ចំពោះ​ការជ្រើសរើស​សណ្ឋាគារ សម្រាប់ធ្វើ​សន្និសីទ​នេះ នឹង​ធ្វើការ​ជម្រាប​នៅពេល​ក្រោយ​ផងដែរ​។

លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប ក៏បាន​ស្វាគមន៍ នូវ​រាល់​សំណើរ​ដែល​តំណាង UNDP បានលើកឡើង​នូវ ក្នុង​កម្មវិធី​របស់ខ្លួន ដោយបាន​គូសបញ្ជាក់ថា នូវ​គ្រប់​រាល់​សកម្មភាព​នៃ​កម្មវិធី​របស់​អង្គ​សន្និសីទ​អាស៊ាន​. ចិន​-UNDP អាជ្ញាធរខេត្ត និង ចូលរួម​ក្នុង​កិច្ចសហការ​ទៅតាម​សំណូមពរ​ដែល​បានលើកឡើង ។

​លោក​អភិបាលរង​ខេត្ត​បាន​បញ្ជាក់ថា ក្នុងនាម​អាជ្ញាធរខេត្ត ក៏បាន​លើកឡើង​ពី​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ និង ការរៀបចំ​ធ្វើ​នូវ​វេទិកា​នៅតាម​មូលដ្ឋាន ការចាត់តាំង​អញ្ជើញ សម​សភាព​អ្នក​ដែល​ពាក់ព័ន្ធ​ចូលរួម សំខាន់​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​ពួកគាត់​បានទទួល​នូវ​ចំណេះដឹង​ផងដែរ ។​

​លោក​អភិបាលរង​ខេត្ត ក៏បាន​គូសបញ្ជាក់​ផងដែរ ចំពោះ​សម​សភាព​របស់ UNDP ដើម្បី​ត្រៀមលក្ខណៈ​ធ្វើការ​ស្នើ សុំ​ទៅ​អាជ្ញាធរ​អប្សរា ដោយ​តំបន់​មួយចំនួន​ដែល​ក្រុម​ពិភាក្សា​បានធ្វើការ​ពិភាក្សា គឺ​ស្ថិតនៅក្នុង​តំបន់​រមណីយដ្ឋាន អង្គរ ដើម្បី​រក្សា​ឲ្យ​បាន​នូវ​សណ្តាប់ធ្នាប់ សន្តិសុខ និង ចៀសវាង​នូវ​ការរំខាន​ដល់​អារម្មណ៍​ភ្ញៀវ​ទេសចរណ៍ ចូលទៅ​ទស្សនា​កម្សាន្ត​តំបន់​អង្គរ​ផងដែរ​។ ម្យ៉ាងទៀត​អង្គ​សន្និសីទ​នេះ ក៏បានផ្តល់​នូវ​ចំណេះដឹង បទពិសោធន៍ និង បច្ចេកទេស​ដល់​ថ្នាក់ដឹកនាំ មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ សំខាន់​អាជ្ញាធរ​ក្រុង ស្រុក ឃុំ​សង្កាត់​ដែលជា​អ្នកអនុវត្ត​ផ្ទាល់ នៅក្នុង​មូលដ្ឋាន យកទៅអនុវត្ត​ត្រូវ​តាម​កម្មវិធី​ដែល​បានកំណត់ លើ​ការកាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា​៕ ល​