ជំនួប​មេទ័ព​ជើងគោក​-​ទូត​ម៉ាឡេស៊ី​ផ្តោតលើ​ប្រឆាំង​ភេរវកម្ម ការរីក​រាលដាល​នៃ​មនោគមវិជ្ជា​ជ្រុលនិយម​

521
ចែករម្លែក
លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ជួបពិភាក្សា​ជាមួយ​ឯកអគ្គរាជទូត​ម៉ាឡេស៊ី​

ដោយៈ មុនី​រ័ត្ន​/ ​ភ្នំពេញៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Eldeen Husainni Mohd Hashim ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩ នៅ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​កម្ពុជា​។​


​ ​ជំនួប​ពិភាក្សា​នេះ បាន​ផ្តោត​សំខាន់​ទៅលើ​ការពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ​។​
​លោក​ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា​បានលើកឡើង​ថា ការសម្តែង​ការគួរ​សមនេះ គឺជា​ការ​រឹតចំណង​មិត្តភាព​នៃ​ប្រទេស​ទាំងពីរ ជាពិសេស​ទិសដៅ​នៃ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ​តាមរយៈ​ការភ្ជាប់​ទំនាក់ទំនងរ​វាង​កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ ជាមួយនឹង​កងទ័ពជើងគោក​ម៉ាឡេស៊ី សំដៅ​ថែរក្សា​សន្តិសុខ​តំបន់​។


​ចំណែក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា បាន​មានប្រសាសន៍ថា ជំនួប​ពិភាក្សា​នេះ បាន​ផ្លាស់​ប្តួ​រ​បទពិសោធន៍​គ្នា​ទៅវិញទៅមក​លើ​បញ្ហា​ការងារ​ប្រឆាំង​ភេរវកម្ម ការរីក​រាលដាល​នៃ​មនោគមវិជ្ជា​ជ្រុលនិយម​។​
​សូមបញ្ជាក់ថា​ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​បន្ត​ជំរុញ​ការពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​និង​កងទ័ព ការចែករំលែក​ព័ត៌មាន និង​ការងារ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​៕សរន

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ជួបពិភាក្សា​ជាមួយ​ឯកអគ្គរាជទូត​ម៉ាឡេស៊ី​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ជួបពិភាក្សា​ជាមួយ​ឯកអគ្គរាជទូត​ម៉ាឡេស៊ី​