ជំនួប​រវាង​ទ្វេភាគី កម្ពុជា​-​ថៃ ស្តីពី​ការបិទ​ព្រំដែន​នៅ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ​បណ្តោះអាសន្ន​

87
ចែករម្លែក
ជំនួប​រវាង​ទ្វេភាគី កម្ពុជា​-​ថៃ ស្តីពី​ការបិទ​ព្រំដែន​នៅ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ​បណ្តោះអាសន្ន​

ដោយៈ​បាយ័ន,អូរស្មាច់​/​ឧ​ត្ត​រ​មានជ័យ​: កាលពី​ម៉ោង​៩​និង​៣០​នាទី ថ្ងៃទី​២២ ខែមីនា​នេះ នៅ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ ស្ថិត​ក្នុងភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​រៀបចំ​ពិធី​ជំនួប​រវាង​ទ្វេភាគី កម្ពុជា​-​ថៃ​ស្តីពី​ការបិទ​ព្រំដែន​នៅ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ​បណ្តោះអាសន្ន​។​នេះ​គឺជា​ការបញ្ជាក់​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​នគរបាល​ប្រចាំ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ នា​រសៀល​ថ្ងៃទី​២២ ខែមីនា​។​

​នគរបាល​ប្រចាំ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ បាន​និយាយថា ជំនួប​រវាង​ទ្វេភាគី​កម្ពុជា​-​ថៃ នេះ ភាគី​កម្ពុជា​ដឹកនាំ​ដោយ លោក ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ភាគី​ថៃ ដឹកនាំ​ដោយ​លោក វ​ឌ្ឍ​នា ពុ​ទ្ធី​ឆាត (WATANA PUTHICHAT) អភិបាលខេត្ត​ស៊ីសាកេត​ប្រទេស​ថៃ ។ ក្នុង​កិច្ច​ជំនួប​ទ្វេរ​ភាគី​នេះ គឺ ភាគី​ទាំង​សង​បាន​ខាង​ព្រមព្រៀងគ្នា បិទ​ព្រំដែន​ដោយ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចេញចូល ទាំងសងខាង​ប្រទេស​ទាំងពីរ​ជា​បណ្តោះអាសន្ន​រយៈ​១៤​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៣ ខែមីនា​។ ចំពោះ​ទំនិញ​ផ្សេងៗ​ចេញចូល​ជាធម្មតា​។​ការបិទ​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ទ​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​ខូ​វីដ​១៩៕​សរន​