ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​និង​បេសកជន​កូរ៉េខាងជើង ត្រូវបាន​ពន្យារពេល​

450
ចែករម្លែក

កិច្ចជំនួបរវាងបេសកជនជាន់ខ្ពស់កូរ៉េខាងជើង និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃ ផមផេវត្រូវបានពន្យារពេល ដែលនាំឱ្យការទូតដែលជាប់គាំងរួចហើយអំពីអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះគឺកាន់តែមិនច្បាស់លាស់បន្ថែមទៀត។

ក្រសួងការបរទេសអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធទី៧ខែវិច្ឆិកាថា” ក្រុមមន្ត្រីនេះនឹងជួបគ្នានៅពេលក្រោយ នៅពេលដែលកាលវិភាគរបស់ពួកយើងអនុញ្ញាតនោះ” ។

ក្រសួងការបរទេសអាមេរិកមិនបានផ្តល់ហេតុផលទេ ហើយ សេវាឃោសនារបស់កូរ៉េខាងជើងក៏+មិនបានលើកឡើងពីកិច្ចជំនួបនេះទេ។

តាមការគ្រោងទុកនៅមុនពេលការព្យារពេលនេះ លោក ម៉ៃ ផមផេវបានគ្រោងជួប សមភាគីកូរ៉េខាងជើងរបស់លោក គឺ លោក គីម យ៉ុង ឆូលនៅទីក្រុងញូយ៉កនៅថ្ងៃព្រហស្បតិ៍៕

លោក ម៉ៃ ផមផេវ និង លោក គីម យ៉ុង ឆូល មកដល់វិមានរដ្ឋPark Hwa នៅទីក្រុងព្យុងយ៉ាងក្នុងជំនួបពិភាក្សាមួយ កាលពីថ្ងៃទី៧ខែកក្កដាឆ្នាំ២០១៨