ជំនួប​រវាង​សម្ដេច​តេ​ជោ ជាមួយ​អ្នកសារព័ត៌មាន​ជា​លើក​ទី​២ នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៨

137

(​ភ្នំពេញ​) ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បានកំណត់​យក​ថ្ងៃអាទិត្យ​ទី​២១ ខែមករា ឆ្នាំ​២០១៨​ដើម្បី​ជួប​សំណេះ​​សំ​ណា​ល​ជាមួយ​អ្នកសារព័ត៌មាន​ក្នុងស្រុក ទូទាំងប្រទេស​ជា​លើក​ទី​២ ដែល​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិ​ពរ​ណ៌​កោះ​ពេជ្រ​។ នេះ​បើ​យោងតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៧​នេះ​។​
​ ​
​តាមរយៈ​សេចក្ដីជូនដំណឹង​របស់​ខ្លួន អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោ​ទស្សន៍ នៃ​ក្រសួង​ព័ត៌មាន បាន​ឲ្យ​ដឹងថា​អ្នកសារព័ត៌មាន​ដែល​​ចូល​ពិធី​នេះ តម្រូវ​ឲ្យ​មានការ​ចុះឈ្មោះ ដើម្បី​ទទួលបាន​ប័ណ្ណ​ចូលរួម​យ៉ាងយូរ​ត្រឹម​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៧​តាមរយៈ​លេខ​ទូរស័ព្ទ​ដូច​​ខាងក្រោម​៖ ទី​១.​សម្រាប់​ទស្សនាវដ្ដី កាសែត សមាគមន៍ និង​ក្លឹប​អ្នកកាសែត សូម​ទាក់ទង​លោក យ៉ែម ណ​យ ០១២ ៩២៦ ០១១, ទី​២. សម្រាប់​ស្ថានីយ៍​វិទ្យុ និង​ទូរទស្សន៍ សូម​ទាក់ទង លោក សាន ពុទ្ធា​រី ០១២ ២៩២ ៩៤៩, លោក អ៊ុន បញ្ញា ០៧៧ ៩១៩ ៤៩១,​ទី​៣.​សម្រាប់​គេហទំព័រ និង Freelance សូម​ទាក់ទង​លោក សូ ស៊ី​ដា​ត ០១០ ៥០៧ ៥៥១​។​
​ ​
​សូមបញ្ជាក់ថា ការជួប​ជុំគ្នា​រវាង​នាយករដ្ឋមន្ដ្រី និង​អ្នកសារព័ត៌មាន​ក្នុងស្រុក បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៧ ហើយ​ជំនួប​នេះ​សម្ដេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា នឹង​ជួប​ជាមួយ​អ្នកសារព័ត៌មាន​រៀងរាល់​មួយឆ្នាំ​ម្ដង​៕​ដោយ​៖​វិបុល​/sn