ជំនួប​សមាជិកសភា​អាម៉េរិក​ជាមួយ​រដ្ឋមន្ត្រីការបទេស​កម្ពុជាៈ​តើ​មាន​បញ្ហា​អ្វីខ្លះ​ដែល​លើកឡើង​?

195
ចែករម្លែក
ជំនួប​សមាជិកសភា​អាម៉េរិក​ជាមួយ​រដ្ឋមន្ត្រីការបទេស​កម្ពុជាៈ​តើ​មាន​បញ្ហា​អ្វីខ្លះ​ដែល​លើកឡើង​?(លោកប្រាក់សុខុន​,រូបឈរកណ្តាល)

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​សភាតំណាងរាស្ត្រ​របស់​សហរដ្ឋ​អាម៉េរិក​នៅ​រសៀល​ថ្ងៃទី​២២ ខែមករា ឆ្នាំ​នៅ​ទីស្តីការ​ក្រសួងការបរទេស​។ គណៈប្រតិភូ​មួយ​នេះ​ដឹកនាំ​ដោយ​លោក ម័​រ តុ​ន សមាជិកសភា​មកពី​គណ​ប្រជាធិបតេយ្យ​។​


​គណៈប្រតិភូ​សមាជិក​ចំនួន​៦​រូប​ក្នុងនោះ​សមាជិកសភា​បី​រូប​។ គណៈប្រតិភូ​ដឹកនាំ​ដោយ​លោក ម័​រ តុ​ន សមាជិកសភា​មកពី​គណ​ប្រជាធិបតេយ្យ​និង​សមាជិកសភា​មកពី​គណបក្ស​សាធារណរដ្ឋ​ពីររូប​។​


​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហ​ប្រតិ​បប​ត្តិ​ការ​អន្តរជាតិ​លោក​កុយ គួ​ង បាន​ប្រាប់​ក្រុមអ្នកកាសែត​បន្ទាប់ពី​ជំនួប​ចប់​ថា លោក​ឧបនាយករដ្ឋមន្ត្រី​ប្រាក់​សុខុន​បាន​សម្តែង​នូវ​ការស្វាគមន៍​នៅ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​សភាតំណាងរាស្ត្រ​របស់​សហរដ្ឋអាមេរិក​មក​កម្ពុជា ស្រប​ពេលដែល​កម្ពុជា និង​សហរដ្ឋ​អាម៉េរិក​ប្រារព្ធ​ខួប​៧០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​។ ភាគី​ទាំង​ពីរបាន​ពិភាក្សាគ្នា​ប្រកបដោយ​ផ្លែផ្កា និង​ធ្វើយ៉ាងណា​ជំរុញ​ឲ្យ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​សហរដ្ឋ​អាម៉េរិក​ឲ្យ​កាន់តែ​រឹងមាំ និង​ស៊ីជម្រៅ​បន្ថែមទៀត​។ ខាង​ភាគី​សភា​អាម៉េរិក​បានបញ្ជាក់​ថា កន្លងមក​នេ​រដ្ឋាភិបាល និង​រដ្ឋាភិបាល ធ្វើការ​ជាមួយគ្នា ពេលនេះ​ប្រតិភូ​តំណាងរាស្ត្រ​សហរដ្ឋ​អាម៉េរិក​ដែល​មក​កម្ពុជា​ក៏​បញ្ជាក់ថា មិន​ត្រឹមតែ​រដ្ឋាភិបាល​ទេ គឺ​ទាំង​សភា​អាម៉េរិក​ក៏មាន​ចេតនា​យ៉ាងខ្លាំង​ក្នុងការ​លើកស្ទួយ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​កម្ពុជា និង​សហរដ្ឋ​អាម៉េរិក​។​

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ


​លោក​កុយ គួ​ង បាន​បន្តថា ភាគី​ទាំង​ពីរបាន​ពិភាក្សា​ថា តើ​ត្រូវ​ធ្វើយ៉ាងណា​ទៀត​ដើម្បី​ឲ្យ​ប្រទេស​ទាំងពីរ កាន់​តែមាន​ទំនាក់ទំនង​កាន់តែ​ល្អប្រសើរ​។ ភាគី​ខាង​សហរដ្ឋ​អាម៉េរិក​បានបញ្ជាក់​ថា ការខិតខំ​ធ្វើ​ឲ្យ​ទំនាក់ទំនង​ល្អប្រសើរ​នេះ ដោយ​សហរដ្ឋ​អាម៉េរិក​នឹង​គោរព​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា​។
​អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​បន្តទៀតថា​ទាក់ទង​បញ្ហា​មួយចំនួន​គឺ​សហរដ្ឋ​អាម៉េរិក​បានលើកឡើង​អំពី​ពាក្យ​ច​ចាម​អារាម​ដែល​និយាយថា នឹងមាន​មូលដ្ឋាន​កងទ័ព​បរទេស​នៅ​កម្ពុជា​នោះ គឺ​លោក​ឧបនាយករដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់ថា នេះ​គ្រាន់តែ​ពាក្យ​ច​ចាម​អារាម​ទេ ហើយ​កម្ពុជា​ទោះបី​ជាមាន​សិទ្ធិ​អធិបតេយ្យ​ក្នុងការ​ការពារ​អធិបតេយ្យភាព បូរណភាព​របស់ខ្លួន​ក៏​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​កងទ័ព​បរទេស​ណា​នៅលើ​ទឹកដី​កម្ពុជា​ទេ​។​គឺ​កម្ពុជា​គោរព​រដ្ឋធម្មនុញ្ញ​រប​ស់​ខ្លួន​។​
​អ្នកនាំពាក្យ​បញ្ជាក់ថា ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​អំពី​ដំណើរការ​កាត់ក្តី​របស់​លោក​កឹម សុខា ផងដែរ ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ប្រាប់​ទៅ​ភាគី​សហរដ្ឋ​អាម៉េរិក​ថា ការប្រព្រឹត្តទៅ​នៃ​សវនាការ​កាត់ក្តី​លោក​កឹម សុខា ដោយមាន​តម្លាភាព​ច្បាស់ ដោយមាន​ការចូលរួម​ពី​តំណាង​ស្ថានទូត អង្គការ​មិនមែន​រដ្ឋាភិបាល សារព័ត៌មាន និង​គណបក្សនយោបាយ ចូលរួម​ស្តាប់​សវនាការ​។ ចំពោះ​ទ​ទំនាក់​ទំ​ន​រវាង​សហរដ្ឋអាមេរិក​ជាមួយ​កម្ពុជា គឺ​កម្ពុជា​សម្តែង​នូវ​បំណង​រឹងមាំ​ច្បាស់លាស់​ក្នុងការ​ធ្វើ​ឲ្យ​ទំនាក់ទំនង​បានល្អ ជាពិសេស​សម្តេច​តេ​ជោ ហ៊ុនសែន គឺជា​មេដឹកនាំ​ទី​១ ក្នុងប្រទេស​អាស៊ាន ដោយ​ឆ្លើយតប​ជា​វិជ្ជមាន​របស់លោក​ប្រធានាធិបតី​អាម៉េរិក ដែល​អញ្ជើញ​ថ្នាក់ដឹកនាំ​អាស៊ាន​ទាំងអស់​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អាម៉េរិក ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២០ ខាងមុខនេះ​។


​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់​ប្រាប់​ទៅ​គណៈប្រតិភូ​សភា​អាម៉េរិក​ថា កម្ពុជា​មិនមាន​ចេតនា​ចាត់ទុក​ប្រទេស​ណាមួយ​ធ្វើជា​សត្រូវ​ទេ​។​កម្ពុជា​ពង្រីក​មិត្ត និង​រក្សា​មិត្ត ហើយ​ខិតខំ​ធ្វើយ៉ាងណា​ឲ្យ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​បណ្តា​ប្រទេស​ទាំងអស់​នៅក្នុង​សកលលោក​។​អរគុណ​ដល់​ភាគី​អាម៉េរិក​ដែល​កន្លងមក​អាម៉េរិក​បានផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម (GSP) និង​ជំនួយ​ផ្សេងៗ​ទៀត​មក​កម្ពុជា​។​


​ចំណែក​សភា​អាម៉េរិក​បានកត់សម្គាល់​ឃើញថា រយៈពេល​ដ៏​ខ្លី​មកដល់​បច្ចុប្បន្ននេះ កម្ពុជា​បាន​ដើរ​លើផ្លូវ​អភិវឌ្ឍ​ប្រទេសជាតិ​បាន​យ៉ាង​លឿន និង​ធ្វើ​ឲ្យ​ប្រទេសជាតិ​រីកចំរើន​សុខសាន្ត​៕​សរន​

ជំនួប​សមាជិកសភា​អាម៉េរិក​ជាមួយ​រដ្ឋមន្ត្រីការបទេស​កម្ពុជាៈ​តើ​មាន​បញ្ហា​អ្វីខ្លះ​ដែល​លើកឡើង​?