ជំនួយការ​គ្រូបង្វឹក លី​វឺ​ភូ​ល បង្ហើប​ប្រាប់ថា ក្លិប​ចាប់អារម្មណ៍​កីឡាករ រូ​បេន ណេ​វ៉ាស​

219
ចែករម្លែក

លោក ប៉េ​ប លីន​ដឺ (Pep Linjders) ជំនួយការ​គ្រូបង្វឹក​ក្លិប លី​វឺ​ភូ​ល​(Liverpool) បាន​សារភាពថា ក្លិប​ហង្ស​ក្រហម​ចាប់អារម្មណ៍​នឹង​កីឡាករ រូ​បេន ណេ​វ៉ាស (Ruben Neves) ។​

ខ្សែបម្រើ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​កំពុង​ត្រេក​ត្រដាល​នឹង​ការ​បង្ហាញមុខ​ដ៏​អស្ចារ្យ​លើកដំបូង​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ជាមួយ​ក្លិប វូ​ល​វេស​(Wolves )​។ ណេ​វ៉េ​ស បាន​ចូលរួម​ជាមួយ​ក្លឹប Wolves ក្នុងតម្លៃ​ផ្ទេរ ១៥,៨​លាន​ផោន​កាលពី​រដូវក្តៅ​ឆ្នាំ​២០១៧ ប៉ុ​ន្តេ​ក្លិប Wolves ប្រហែលជា​ទាមទារ​ច្រើនជាង​នេះ​បី​ដង​។​
​ ​
​លោក លីន​ដឺ ធ្លាប់ធ្វើ​ការងារ​ជាមួយ​កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ អំឡុងពេល​លេង​នៅ​ក្លឹប Porto ហើយ​សារភាពថា ខ្លួន​ចង់​ផ្ទេរ​មកលេង​នៅ​ក្លិប Liverpool នៅ​រដូវក្តៅ​នេះ​។​
​ ​
​នៅពេល​សួរនាំ​អំពី​ទំនាក់ទំនង​ជាមួយ ណេ​វ៉េ​ស លោក លីន​ដឺ បាន​និយាយថា “​ខ្ញុំ​ស្គាល់​ច្បាស់​ណាស់​មហិច្ឆតា​របស់​គាត់​ក្នុង​ការប្រកួត​និង​ទេពកោសល្យ​របស់ កីឡាករ​រូបនេះ​”​។​
​ ​
​ណេ​វ៉េ​ស ក៏​ទទួលបាន​ការចាប់អារម្មណ៍​ពី​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​និង​ក្លិប អា​សេណ​ល (Arsenal) ផងដែរ ស្រប​ពេលដែល​ក្លឹប Juventus កំពុង​តាមដាន​ស្ថានភាព​របស់ កីឡាករ​រូបនេះ​។​
​ ​
​ក្រុម Wolves ឈរ​នៅ​លេខ​រៀង​ទី​៨​នៅលើ​តារាង​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ហើយ​នៅ មាន​សង្ឃឹមថា នឹង​បាន​លេង​នៅ​ក្របខណ្ឌ European ៕ ប្រែ​សម្រួល ពិសិដ្ឋ​