ជំនួយការ​អម​ទីស្តីការគណៈរដ្ឋមន្ត្រី​អំពាវនាវ​សុំ​ពលរដ្ឋ​ថែរក្សា​សន្តិភាព​ឱ្យបាន​គង់វង្ស

627
ចែករម្លែក
  • 15
    Shares

​ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​:​កាលពី​ព្រឹក​ថ្ងៃទី​២០​ខែកុម្ភៈ​ឆ្នាំ​២០១៩​ជំនួយការ​អម​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់ៗ​រូប​ត្រូវ​ចូលរួម​ថែរក្សា​សុខសន្តិភាព​ដែល​យើង​មាន​សព្វថ្ងៃនេះ​ឱ្យបាន​គង់វង្ស​ដើម្បី​យើង​មានឱកាស​បាន​ជួបជុំគ្នា​កសាង​ប្រទេសជាតិ​មានការ​រីកចម្រើន​ទាំង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ហ៊ុន​សុខា​នាយករង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ឯកសារ​និង​ជា​ជំនួយការ​អម​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ថ្លែង​ទៅកាន់​លោកយាយ​លោកតា​ប្រជា​ពុទ្ធបរិស័ទ​និង​សិស្សានុសិស្ស​ប្រមាណ​ជា​២០០​នាក់​។​ក្នុង​ពិធី​កាត់​ខ្សែរ​បូរ​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​នូវ​សមិទ្ធផល​មួយចំនួន​នៅ​វត្ត​ព្រហ្ម​វិហារធម៌​ត​ជោ​ជប់​រង្សី​សរា​រាម​(​ហៅ​វត្ត​អង្គការ​អេ​ដ​ស៏​)​ស្ថិត​ក្នុងភូមិ​ស្រអែម​ត្បូង​ឃុំ​កន្ទួតស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​

លោក​ហ៊ុន​សុខា​បាន​បញ្ជាក់ថា​ការជួប​ជុំគ្នា​ថ្ងៃនេះ​ប្រកបដោយ​ទឹកមុខ​សប្បាយរីករាយ​គឺ​បានមកពី​កត្តា​ប្រទេសជាតិ​យើង​មាន​សុខសន្តិភាព​។ បើសិនជា​ប្រទេសជាតិ​យើង​មិនមាន​សុខសន្តិភាព​ទេនោះ យើង​ក៏​មិនមាន​ឱកាស​បាន​ជួបជុំគ្នា​ធ្វើបុណ្យ​ទាន​ជាមួយគ្នា​ដូច​ពេលនេះ​ដែរ​។​

ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវ​ចូលរួម​ថែរក្សា​សន្តិភាព​នេះ​ឲ្យ​គង់វង្ស ដោយ​មិនត្រូវ​ជឿ​តាម​ការ​ញុះញង់ របស់​ក្រុម​អគតិ​មួយចំនួន ដែល​មានបំណង​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​ដឹកនាំ​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​មាន​សង្ឃដីកា​ថ្លែង​ទៅកាន់​គណៈអធិបតី ព្រះគ្រូ រស់ សុខ​រាជ ឧ​ត្ត​ម​ទីប្រឹក្សា​ផ្ទាល់​សម្តេចព្រះសង្ឃរាជ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះគ្រូ​ចៅអធិការ​វត្ត ព្រហ្មវិហារ​ធ​ម៏​តេ​ជោ​ជប់​រង្សី​សរា​រាម ។​ចំពោះ​សមិទ្ធផល​ដែល​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​នៅថ្ងៃនេះ​រួមមាន​កុដិ​១​ខ្នង​ចំណាយ​អស់​បច្ច័យ​៥​លាន​រៀល​។

បន្ទប់ទឹក​២​ស្មើ​៦​បន្ទប់​ចំណាយ​អស់​បច្ច័យ​១២​លាន​រៀល​។​អាងទឹក​ចំនួន​២​ដោយ​ក្នុង​១​អាង​១.៨០០.០០០​រៀល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់លោក​ហ៊ុន​សុខា​និង​លោកស្រី​៕S/​