ជំនួយ​សម្អាត​មីន ៖ ត​ថ​មិត្តភាព​នៃ​មនោសញ្ចេតនា​ចិន និង​កម្ពុជា​

940
ចែករម្លែក

ជម្នះ​លើ​“​បិសាច​ក្រោម​ដី​”​ដែល​លាក់ខ្លួន​ក្នុង​ទី​ងងឹត​

​មីន គឺជា​វិញ្ញាណ​កំណាច​ដែល​ឆក់យក​ជីវិត​មនុស្សលោក​។ យោងតាម​ស្ថិតិ​មិន​ពេញ លេញ​មួយ​បាន​បង្ហាញថា បច្ចុប្បន្ន​ពិភពលោក​មាន​បរិមាណ​មីន​ចំនួន​ជាង ១១០ លាន គ្រាប់​ពង្រាយ​នៅតាម​ប្រទេស​ជាង​៧០​ប្រទេស ហើយ​ជា​រៀងរាល់​ឆ្នាំមាន​មនុស្ស​ជាង ពីរម៉ឺន​នាក់​រងរបួស និង​បាត់​បង់ជីវិត​ដោយសារ​វា​។ ក្នុងនោះ​មីន​មួយចំនួន​ត្រូវបាន បន្សល់​តាំងពី សម័យ​សង្គ្រាម​ពិភពលោក​លើក​ទី​២ ទីតាំង​បង្កប់​មីន​ជាច្រើន​មិនត្រូវ​បាន ដឹង​ច្បាស់​ឡើយ នាពេល​បច្ចុប្បន្ន ដែល​បង្ក​ជាការ​គំរាមកំហែង​ឥត​ស្រមោល​យ៉ាង ធ្ងន់ធ្ងរ​។ អ្នកខ្លះ​ធ្លាប់​និយាយថា ស្លាកស្នាម​សង្គ្រាម​ដែល​ពិបាក​លុបបំបាត់​ជាងគេ មិនមែន​ផ្ទះ​ដែល​រលំ និង​ស្ពាន ដែល​បាក់បែក​ទេ តែ​ជា​មីន​បង្កប់​ក្រោម​ដី​។
​ ​
​គ្រោះថ្នាក់​មីន នៅតែ​ជា​ឧបសគ្គ​សម្រាប់​កិច្ច​កសាង​ជាតិ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់ កម្ពុជា​។ ក្នុងអំឡុងពេល​៤០​ឆ្នាំ​កន្លងទៅនេះ គ្រោះថ្នាក់​មីន​បាន​បង្ក​របួស និង​ឆក់យក ជីវិត ប្រជាជន​កម្ពុជា​ចំនួន​ជាង​ប្រាំ​ម៉ឺន​នាក់ ក្នុងនោះ​ត្រឹមតែ​ឆ្នាំ​២០១៨​មាន​ជាង​៣០ ករណី​។​ខ្ញុំ​ធ្លាប់បាន​អាន​អត្ថបទ​ព័ត៌មាន​មួយ​និយាយ​អំពី​ក្រុមគ្រួសារ​ដែលមាន​គ្នា​បី នាក់​រស់នៅ​ជាយក្រុង​ភ្នំពេញ បុរស​ជា​ប្ដី​ឈ្មោះ Rangqi រាល់ថ្ងៃ​គាត់​ក្រោកពីដំណេក ម៉ោង​៤​ទៀបភ្លឺ និង​ចាប់ផ្ដើម​រត់​ហាត់​កីឡា​ចម្ងាយ​ប្រាំបី​គីឡូម៉ែត្រ​។ នៅពេលដែល ព្រះអាទិត្យ​រះ​ចាំង​មក​ផែនដី គាត់​ដោះចេញ​ជើង​សប្ប​និមិត្ត​សំឡី​កែវ​ប្ដូរ​ដាក់​ជើង សប្ប​និមិត្ត​កៅស៊ូ​វិញ​ម្ដង​រួច​ចាប់ផ្ដើម ការងារ​ថ្ងៃ​ថ្មី​របស់គាត់​។ កាលពី​ជាង​១០​ឆ្នាំមុន នៅពេល​ប្រពន្ធ​គាត់​ចុះ​ស្វែងរក​រ៉ែ​ជាមួយ គ្រួសារ នាង​បាន​ទទួលរង​អកុសល​ជាន់​ត្រូវ មីន​ធ្វើ​ឲ្យ​បាត់បង់​ជើង​ខាងស្ដាំ​។ រាល់ពេល ខ្ញុំ​លឺ​អំពី​គ្រោះថ្នាក់​ផ្ទុះ​មីន​ម្ដងៗ ខ្ញុំ​តែងតែ នឹកឃើញ​ដល់​ព័ត៌មាន​មួយ​នេះ និង​មាន​អារម្មណ៍ កំសត់​ជាខ្លាំង​ចំពោះ​ទុក្ខលំបាក​សែន ពិបាក​ថ្លែង​របស់​ក្រុមគ្រួសារ​ទាំងនោះ​។​
​ ​
​ប៉ុន្តែ​អ្វី​ដែលជា​កម្លាំងចិត្ត​រប​ស់មនុស្ស​ទាំងឡាយ​នោះ​គឺ កិច្ចការ​សម្អាត​មីន និង​រក្សា​ភាព ស្ងប់​សុខ​បាន​ក្លាយជា​របៀបវារៈ​សំខាន់​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ហើយ​ទទួល បាន​ភាព​រីកចម្រើន​យ៉ាង​វិជ្ជមាន​ក្នុង​ការងារ​នេះ​។ ចាប់តាំងពី​ឆ្នាំ​១៩៩២​មក កម្ពុជា ស្វែងរក និង​កម្ទេចចោល​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​បាន​ចំនួន ៣,៨ លាន​គ្រាប់​, ជនរងគ្រោះ ដោយសារ​មីន​មានការ​ថយចុះ​ជា​បន្តបន្ទាប់​រាល់​ឆ្នាំ​, ផ្ទៃដី​មួយចំនួនធំ ដែល​ទទួលរង​បំពុល ត្រូវបាន​សម្អាត​រួចរាល់ និង​ប្រគល់ជូន​ប្រជាពលរដ្ឋ ដើម្បី​ជា មូលដ្ឋានគ្រឹះ​ក្នុង​កិច្ច​ស្ដារ​កសាង និង​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​ក្រោយ​សម័យ​សង្គ្រាម​។ យោងតាម​“​ផែនការ​យុទ្ធសាស្ត្រ សកម្មភាព​បោសសម្អាត​មីន​ឆ្នាំ​២០១៨-២០២៥ ”​កម្ពុជា​នឹង​សម្រេចបាន​ការងារ​បោស សម្អាត​មីន​ទាំងស្រុង​នៅ​ឆ្នាំ​២០២៥​។ នេះ​បង្ហាញ ច្បាស់​អំពី​ការប្ដេជ្ញាចិត្ត​ក្នុងការ​កំចាត់មីន​ឲ្យ​បាន​ទាំងស្រុង​និង​ទស្សនៈ​ដឹកនាំ​ដែល​តែង​ចាត់ទុក​សុវត្ថិភាព​សុខុមាលភាព​ប្រជាជន ជា​កិច្ចការ​ចម្បង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​សកម្មភាព​បោសសម្អាត​មីន​របស់​ចិន “​ចេញដំណើរ​ជាថ្មី​ម្ដងទៀត​”
​ ​
​ចិន​តែង​ប្រកាន់ខ្ជាប់​ទស្សន​បុរាណ​មួយ​ថា “​កាលណា​យើង​ក្រលំបាក យើង​ត្រូវខិតខំ ប្រឹងប្រែង​អភិវឌ្ឍន៍​ខ្លួនឯង​។ កាលណា​យើង​មានបាន យើង​ត្រូវ​ព្យាយាម​នាំ​ផល ប្រយោជន៍​ជូន​អ្នកជិតខាង​វិញ​” ហើយ​ការប្រព្រឹត្ត​អំពើ​ល្អ និង​ចេះ​ជួយ​យកអាសារ​គ្នា គឺជា​គុណធម៌ ប្រពៃណី​របស់​ចិន​។ ប្រទេស​ចិន​ក៏​ធ្លាប់​ទទួលរង​គ្រោះ​ដោយ​មីន​ដែរ តំបន់​ព្រំដែន​ខេត្ត យូ​ណាន និង​ខេត្ត​ក្វាង​ស៊ី នៅមាន​កាកសំណល់​មីន និង​គ្រឿងផ្ទុះ ជាច្រើន​។ ដើម្បី​អភិវឌ្ឍ​តំបន់​ព្រំដែន​លើកកម្ពស់​ជីវភាព​ប្រជាជន ចាប់តាំងពី​ទស្សវត្ស​ន៍ ៩០ សតវត្សរ៍​មុន ចិន​បាន បង្កើត​សកម្មភាព​បោសសម្អាត​មីន​តាម​ព្រំដែន​ទ្រង់ទ្រាយ ធំ​ចំនួន​៣​លើក ហើយ​បច្ចុប្បន្ន គ្រោះ​ហានិភ័យ​មីន​ត្រូវបាន​សម្អាត​រួច​ជា​ស្ថាពរ​។ សកម្មភាព​បោសសម្អាត​មីន​ផ្សេងៗ បាន​សន្សំ​ជា​បទពិសោធន៍​សម្រាប់​យើង និង​បញ្ជាក់​អំពី​ភាព​អាច​សម្រេចបាន ទុកចិត្តបាន និង​សុវត្ថិភាព​បរិក្ខារ​បច្ចេកទេស ក្នុង​វិស័យ​សម្អាត​មីន​របស់​ចិន​ផងដែរ​។​
​ ​
​ដើម្បី​ជា​ជំនួយ​ដល់​ប្រទេស​រងគ្រោះថ្នាក់​មីន លោក​ប្រធានាធិបតី​ស៊ី​ជីន​ភីង​( Xi Jinping ) កាលពី ឆ្នាំ​២០១៥ ធ្លាប់បាន​ប្រកាស​អំពី​វិធានការ​សំខាន់​ជាច្រើន​សម្រាប់​គាំទ្រ និង​ពង្រឹង​បន្ថែម​លើ​សកម្មភាព​រក្សា​សន្តិភាព​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ​ក្នុង​កិច្ច ប្រជុំ​កំពូល​បុព្វហេតុ សន្តិភាព​អង្គការសហប្រជាជាតិ ក្នុងនោះ​រួមមាន​គម្រោង​ជំនួយ សម្អាត​មីន​១០​ដង​ក្នុង រយៈពេល​៥​ឆ្នាំ​ផងដែរ​។ ជាការ​ពិត មុនពេល​លោក​ប្រធានាធិបតី ស៊ី​ប្រកាស វិធានការ​ទាំងនេះ ប្រទេស​ចិន​តែង​ចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ច​សហ ប្រតិបត្តិការ​អន្តរជាតិ វិស័យ​មីន​គោលដៅ​មនុស្សធម៌ និង​បានផ្ដល់​ជា​ជំនួយ​បោស សម្អាត​មីន​ដល់​ប្រទេស​កំពុង អភិវឌ្ឍន៍​ដែលមាន​បញ្ហា​មីន​ធ្ងន់ធ្ងរ តែ​មិនមាន​លទ្ធភាព ផ្ទាល់ខ្លួន​គ្រប់គ្រាន់ យើង​ប្រឹងប្រែង ជួយ​ពួកគេ​ឲ្យ​សម្រេចបាន​កិច្ចអភិវឌ្ឍន៍​ចីរភាព ក្នុង​សកម្មភាព​សម្អាត​មីន​។​

​ចាប់ពី​ឆ្នាំ​១៩៩៨ ចិន​តែង​ផ្ដល់ជំនួយ​មនុស្សធម៌​ក្នុង​វិស័យ​មីន​តាមរយៈ​ការរៀបចំ វគ្គ​បណ្ដុះបណ្ដាល បច្ចេកទេស បញ្ជូន​អ្នកជំនាញ​ចុះ​ណែនាំ​ហ្វឹកហាត់​ដល់ទី​តាំង​ផ្ទាល់ និង​ជំនួយសម្ភារៈ​សម្អាត មីន​ផ្សេងៗ​ជា​រៀងរាល់ឆ្នាំ​។ ស្ថិតិ​បង្ហាញថា​មកទល់​សព្វថ្ងៃ ចិន​បាន​ផ្ដល់ជំនួយ​ប្រភេទ​នេះ និង​បណ្ដុះបណ្ដាល​អ្នកជំនាញ​សម្អាត​មីន​ជិត ១០០០ នាក់​សម្រាប់​ប្រទេស​ជាង ៤០ នៅ អាស៊ី អាហ្វ្រិក និង​អាមេរិក​ឡាទីន​ដែល​ក្នុងនោះ រួមមាន​ទាំង​កម្ពុជា​ផងដែរ​។​

​បង្កើត​យុគសម័យ​ថ្មី​លើ​កិច្ចសហប្រតិបត្តិការ​រ​វាង​ចិន និង​កម្ពុជា​ក្នុង​វិស័យ​សម្អាត​មីន​
​ ​
​ក្នុងនាម​ជា​បងប្អូន​ល្អ មិត្តភក្ដិ​ល្អ កម្ពុជា​គឺជា​គោលដៅ​សំខាន់​នៃ​ជំនួយ និង​កិច្ច​សហ ប្រតិបត្តិ​ការសម្អាត​មីន​របស់​ចិន​។ កិច្ចសហប្រតិបត្តិការ​សម្អាត​មីន​រវាង​ចិន និង​កម្ពុជា គឺជា ខ្លឹមសារ​សំខាន់​ក្នុង​ទំនាក់ទំនង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​របស់ ប្រទេស​ទាំងពីរ​និង​ជា​ការងារ​សំខាន់​មួយ​ដែល​ខ្ញុំ​ផ្ទាល់​ជា​ឯកអគ្គរដ្ឋទូត​ចិន​ត្រូវតែ​ជំរុញ​ទៅមុខ​។ ក្រោម​ការ យកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ​ភាគី​ទាំងសងខាង សម្រេច បាន​កាន់តែ​ស៊ី ជម្រៅ​លើ​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​មីន​ក្នុង​ប៉ុន្មាន​ឆ្នាំនេះ​។ ចិន​ទាំង កម្រិត​រដ្ឋាភិបាល យោធា និង​សង្គម​ស៊ីវិល​បាន​បន្ត​ពង្រីក​កម្លាំង​គាំទ្រ និង​ជួយ ដល់ រដ្ឋាភិបាល​កម្ពុជា​ក្នុងការ សង្គ្រោះ​អាយុជីវិត និង​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​តាមរយៈ ការរៀប ចំ​វគ្គ​បណ្ដុះបណ្ដាល ការផ្ដល់​បរិក្ខា​សម្អាត​មីន និង​សម្ភារៈ​ជំនួយ​មនុស្សធម៌ ផ្សេងៗ​។ ជំនួយ​រដ្ឋាភិបាល​ចិន គឺជា​ជំនួយ​ស្មោះត្រង់ និង​គ្មាន​ភាព​អាត្មានិយម ក្នុង​នោះទេ ភាគី​ចិន​រីករាយ​នាំយក បទពិសោធន៍ និង​វិធីសាស្ត្រ​សម្អាត​មីន​ដែល​ខ្លួន ដក​ពិសោធន៍ បាន ធ្វើការ​ចែករំលែក​ជូន កម្ពុជា​ដោយ​មិន​លាក់លៀម​។ នេះ​មិន​ត្រឹម ជា​សញ្ញាណ​តំណាង​ឲ្យ​ការចូលរួម​ការពារ សន្តិភាព​ពិភពលោក​ផ្សព្វផ្សាយ​ទស្សនៈ មនុស្សធម៌​ទេ ថែមទាំង​ជា​ភស្ដុតាង​ជាក់ច្បាស់​នៃ ទំនាក់ទំនង​មិត្តភាព​ចិន និង​កម្ពុជា ផងដែរ​។​
​ ​
​ឆ្នាំនេះ រដ្ឋាភិបាល​ចិន​សម្រេច​ផ្ដល់ជំនួយ​បរិក្ខា​សម្អាត​មីន និង​សម្ភារៈ​មនុស្សធម៌​សរុប ជា​ទឹកប្រាក់​ប្រមាណ​ប្រាំ​លាន​យ័ន និង​បន្ត​បើក​វគ្គ​បណ្ដុះបណ្ដាល​អ្នក​ជំនាញ​ស្វែងរក និង​សម្អាត​មីន​ចំនួន ៤០ នាក់ ជូន​ដល់​ភាគី​កម្ពុជា ដើម្បី​ជា​កម្លាំង​ជំនួយ​ក្នុង​សកម្មភាព សម្អាត​មីន និង​កិច្ចការ​សង្គ្រោះ​ផ្នែក​មនុស្សធម៌​របស់​កម្ពុ​ជា​។ នេះ​មិន​ត្រឹម​ជា​វិធាន ការសំខាន់​ក្នុងការ​អនុវត្ត​កុងសង់ស៊ីស​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ​ទេ​ថែមទាំង​ជាការ សន្យា​យ៉ាង​ម៉ឺងម៉ាត់​របស់​ចិន​ក្នុង​ការជួយ​កម្ពុជា​ឲ្យ​សម្រេចបាន​កិច្ចការ​សម្អាត គ្រោះថ្នាក់​មីន សង្គ្រោះ​អាយុជីវិត​និង​កសាង​សហគមន៍​គ្រួសារ​ស្រស់ស្អាត​ថ្មី​ម្ដងទៀត​។​
​ ​
​ប្រទេស​ចិន​មាន​ពាក្យស្លោក​មួយ​ពោលថា “​ប្រសិន​បងប្អូន​មានចិត្ត​រួមគ្នា កម្លាំង​សាមគ្គី អាច​កាត់ផ្ដាច់​មាស​បាន​”​។ ទោះបីជា​ចិន​នៅ​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍ មិនមាន សមត្ថភាព ហិរញ្ញវត្ថុ​ខ្លាំងក្លា ប៉ុន្តែ​យើង​ស្ម័គ្រចិត្ត​ចូលរួម​ជា​កម្លាំង​មួយចំណែក​ក្នុង ភារកិច្ច និង​បេសកម្ម យ៉ាង​ខ្ពង់ខ្ពស់​របស់​បងប្អូន​ល្អ​យើង​។ ខ្ញុំ​ជឿជាក់ថា ក្រោម​កិច្ច ខិតខំ​រួមគ្នា​រវាង​ចិន និង​កម្ពុជា រឿង​អកុសល​ដែល​បានកើត​លើ​គ្រួសារ Rangqi នឹង​មិនមាន​ជាថ្មី​ទេ ទំនាក់ទំនង​ទ្វេភាគី និង​សហគមន៍​ជោគវាសនា​រួម​ចិន និង​កម្ពុជា ច្បាស់​ជា​នឹង​រីកចម្រើន​ទៅមុខ​យ៉ាងរឹងមាំ​៕ ​ដោយៈ លោក វ៉ាង វេន​ធៀន ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា