ជំនឿចូលឆ្នាំចិនទាំង១២យ៉ាងគួរអនុវត្តតាមដើម្បីលាភសំណាងធំៗ

201
ចែករម្លែក

ក្នុងនាមជាជនជាតិអាស៊ី វាជារឿងធម្មតាទៅហើយក្នុងការជឿលើជំនឿផ្សេងៗ ហើយចូលឆ្នាំចិនក៏មិនខុសគ្នានោះដែរ។ អ្នកនឹងភ្ញាក់ផ្អើលចំពោះជំនឿដែលមានអំឡុងបុណ្យចូលឆ្នាំចិន។

ខណៈតក្កវិជ្ជាកាន់តែជ្រួតជ្រាប និង ប្រពៃណីទាំងនេះមិនមែនសុទ្ធតែត្រូវអនុត្តតាមទាំងអស់នាពេលសព្វថ្ងៃ វាក៏មិនខាតអ្វីដែរ ដែលដឹងអំពីជំនឿទាំងនោះ។

១. ចៀសវាងពណ៌សនិងខ្មៅ
បុណ្យចូលឆ្នាំចិនអ្វីៗគឺសំខាន់ទៅលើពណ៌ ហើយត្រូវតែជាពណ៌ភ្លឺឆើត និង ក្រហម។ ការស្លៀកពាក់ឈុតសនិងខ្មៅគឺពាក់ព័ន្ធនឹងការកាន់ទុក្ខ ដូច្នេះត្រូវចៀសវាងដាច់ខាតពណ៌សនិងខ្មៅនៅថ្ងៃចូលឆ្នាំ។

២. កុំបោសសម្អាតផ្ទះរហូតដល់ថ្ងៃទី៥
ត្រូវបោសសម្អាតផ្ទះនៅមុនថ្ងៃចូលឆ្នាំចិនមកដល់ ហើយដល់ពេលចូលឆ្នាំមកដល់ កុំបោសផ្ទះ ពុំនោះទេគឺដូចបោសលាភសំណាងចេញពីផ្ទះយ៉ាងអ៊ីចឹង។ មួយវិញទៀត យើងក៏បានសម្រាកកម្លាំងដែរអំឡុងចូលឆ្នាំ!។

៣. កុំកក់សក់ឬកាត់សក់
“ក្បាល” មានន័យថាចាប់ផ្តើមជាភាសាចិន។ ដូច្នេះអ្នកត្រូវបានណែនាំកុំឱ្យកាត់ឬកក់សក់នៅ២ថ្ងៃដំបូងនៃបុណ្យចូលឆ្នាំចិន ប្រសិនបើអ្នកចង់បានការចាប់ផ្តើមដ៏ល្អ។

៤. បើកទ្វារបង្អួចទាំងអស់នៅថ្ងៃទី១
ពិតណាស់ រាល់លាភសំណាងទាំងអស់គឺត្រូវការច្រកចូល ដូច្នេះត្រូវបើកទ្វារបង្អួចចោលទាំងអស់។

៥. ហាមទៅលេងផ្ទះអ្នកដទៃនៅថ្ងៃទី៣
ថ្ងៃទី៣គឺជាថ្ងៃហាមឃាត់។ មនុស្សមិនត្រូវទៅដើរហើរផ្ទះអ្នកដទៃទេ ព្រោះថ្ងៃទី៣ជាថ្ងៃ “ឈីគូរី” ឬ ថ្ងៃឆ្កែក្រហម ឬថ្ងៃមាត់ក្រហម។ យោងតាមវប្បធម៌ចិន ថ្ងៃមាត់ក្រហមនេះគឺងាយបង្កជម្លោះឬវាយតប់គ្នា។ ហើយបើជួបឆ្កែសម្បុរក្រហមក៏ជួបរឿងស៊យដែរ ព្រោះឆ្កែក្រហមតំណាងឱ្យព្រះកំហឹង។

៦. កុំបោកគក់ខោអាវ
គេចាត់ទុកថាស៊យបើបោកគក់ខោអាវនៅថ្ងៃទី១និងទី២នៃបុណ្យចូលឆ្នាំចិន ព្រោះ២ថ្ងៃនេះគឺជាកំណើតនៃព្រះគង្គា។ ដូច្នេះអ្នកមិនត្រូវប្រមាថព្រះទេ។

៧. កុំយំ
ការយំនៅថ្ងៃចូលឆ្នាំគឺនាំមកនូវសំណាងអាក្រក់ ដូច្នេះកុំយំ ហើយក៏កុំធ្វើឱ្យក្មេងយំនោះដែរ។

៨. ធ្វើម្ហូបអាហារដែលនាំលាភសំណាងជូនភ្ញៀវ
តើអ្នកដឹងទេអាហារនីមួយៗសុទ្ធតែតំណាងឱ្យលាភសំណាងរបស់វា? តោះឆែកមើលទាំងអស់គ្នា ៖

  • ប៉ោម = សន្តិភាព និង គតិបណ្ឌិត
  • ផ្លែអែបព្រីខត = មាស និង ទ្រព្យសម្បត្តិ
  • មីសរសៃធំ = អាយុវែង
  • នំប៉ាវ = លាភទ្រព្យមហាសាល
  • ស៊ុត = កើតកូនកើតចៅច្រើន
  • នំពងទា = សំណាងល្អ និងទ្រព្យសម្បត្តិអស្ចារ្យ
  • ញ៉ាំត្រីពីក្បាលដល់កន្ទុយ = មានទ្រព្យសម្បត្តិកើនតាំងពីដើមដល់ចុងឆ្នាំ
  • ទំពាំងបាយជូរ = ទ្រព្យសម្បត្តិ, លាភ និង កើតកូនកើតចៅច្រើន
  • គូលែន = គ្រួសារស្និទ្ធស្នាល
  • គាវ = ភាពចម្រុងចម្រើន
  • ក្រូច = ទ្រព្យសម្បត្តិ, លាភសំណាង និង មាស
  • ផ្លែសារី = អាយុវែង
  • ម្នាស់ = សំណាងល្អ
  • សាច់ជ្រូក = កម្លាំងខ្លាំងក្លា, ទ្រព្យសម្បត្តិ និង ពរជ័យច្រើនក្រៃលែង
  • បាយដំណើប = គ្រួសារសាមគ្គីគ្នា
  • គ្រឿងសមុទ្រ (បង្គារ ក្តាម និងលាសសមុទ្រ) = បង្ការពីគ្រោះថ្នាក់សព្វបែបយ៉ាង
  • នំអ៊ី = គ្រួសារស្រឡាញ់គ្នា ជួបជុំគ្នា
    ចំណាំ៖
  • តៅហ៊ូមិនគួរធ្វើហូបនៅថ្ងៃចូលឆ្នាំទេ ព្រោះវាមានពណ៌សតំណាងឱ្យសេចក្តីស្លាប់។
  • ផ្លែឈើស្រស់តំណាងឱ្យជីវិតរស់រវើក និង ការចាប់ផ្តើមថ្មី។
  • ផ្លែឈើដែលមានរសជាតិផ្អែមមុតនឹងធ្វើឱ្យការចាប់ផ្តើមឆ្នាំថ្មីរបស់អ្នកមានភាពរលូនល្អ។
  • ផ្លែឈើនិងបង្អែមត្រូវដាក់លើថាសមូល ដែលតំណាងឱ្យការជួបជុំសាមគ្គីគ្នា។
  • ផ្លែឈើមូលៗគួរដាក់លើថាសមូល ព្រោះវានឹងផ្គុំបានជាលេខ ៨ ដែលជាលេខនាំសំណាង និង លាភ។

៩. ក្រូច ៩ ផ្លែនៅផ្ទះបាយ
ផ្លែក្រូច ៩ ផ្លែដាក់នៅផ្ទះបាយក៏បាន ដាក់នៅបន្ទប់ទទួលភ្ញៀវក៏បាន ព្រោះវានឹងនាំសំណាងល្អនិងទ្រព្យសម្បត្តិ។ ហើយវាក៏ជួយបណ្តេញខ្មោចផងដែរ! 😉

១០. ហាមជូនអាំងប៉ាវដាក់ចំនួនលុយសេស
នៅពេលឱ្យអាំងប៉ាវគេ ត្រូវប្រកាន់ខ្ជាប់នឹងលេខគូជានិច្ច។ រឹតតែប្រសើរចំនួនលុយគួរចាប់ផ្តើមនិងបញ្ចប់ដោយលេខ ៨ ព្រោះវានឹងរឹតបង្កើនសំណាង។

១១. កុំញ៉ាំបបរ
កុំញ៉ាំបបរនៅព្រឹកថ្ងៃដំបូងនៃបុណ្យចូលឆ្នាំចិន។ ហេតុអី? បបរគឺសម្រាប់អ្នកក្រ។

១២. យ័ន្តក្រហមនាំមកនូវសំណាងល្អ
លម្អផ្ទះរបស់អ្នកជាមួយយ័ន្តក្រហម ហើយរឹតតែប្រសើរបើវាមានរូបកាក់មាស។ យ័ន្តក្រហមតំណាងឱ្យអាយុវែង ភាពរីករាយ និងសំណាងល្អ៕ ដោយ៖ កញ្ញាដាលីស