ជំរុញឱ្យមាន​ផលិតផល​សហគមន៍​១០​ប្រភេទ​ទៅ​ប្រកួតប្រជែង​ទីផ្សារ​នៅ​ខាងក្រៅ​ខេត្ត​

268
ចែករម្លែក

ដោយៈ​សុខុម​/​ស្ទឹងត្រែងៈ​ផលិតផល​សហគមន៍​ចំនួន​១០​ប្រភេទ​ដែល​ផលិត​ដោយ​ដៃ​កសិករ​ផ្ទាល់​នៅក្នុង​ខេត្តស្ទឹងត្រែង​ត្រូវបាន​ក្រសួងពាណិជ្ជកម្ម​ជំរុញ​និង​រក​ទីផ្សារ​នាំ​ចេញទៅ​ប្រកួតប្រជែង​នៅ​ខាងក្រៅ​ខេត្ត​បន្ថែមទៀត​។​

លោក​អ៊ួ​ង​សុខន​អគ្គនាយករង​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​នៃ​ក្រសួងពាណិជ្ជកម្ម​មានប្រសាសន៍​នៅ​ថ្ងៃទី​១៦​ខែកក្កដា​ឆ្នាំ​២០១៩​ថា​កសិករ ពាណិជ្ជករ នៅតាម​សហគមន៍ នានា ត្រូវខិតខំ ផលិត ផលិតផល ឱ្យមាន​គុណភាព សំបក​វិច​ខ្ចប់ ឱ្យ​ល្អ​ប្រសើរឡើង ដើម្បី​ប្រកួតប្រជែង​នៅលើ​ទីផ្សារ ព្រោះថា​សំបក​វិច​ខ្ចប់ លើ​ផលិតផល​ដែល​បាន ដាក់តាំង​បង្ហាញ នៅមានកំរិត​នៅឡើយ​។

​លោក​ជំរុញ​ឱ្យ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ត្រូវ​រៀបចំ​ឱ្យមាន​ការចុះបញ្ជី​ការត្រឹមត្រូវ​ដើម្បី​ងាយស្រួល​ប​ញ្ជេ​ញ​លក់ លើ​ទី ផ្សារ​ប្រកួតប្រជែង​ជាមួយ​បណ្តា​ខេត្ត​នានា​។​លោក អួ​ង សុខន មើលឃើញថា ផលិតផល មាន​សក្កា​នុព​ល​ជាងគេ​នៅ​ខេត្តស្ទឹងត្រែង​មាន​២​គឺ​ត្រី​ប៉ា​ស៊ី​អ៊ី​និង​ផ្លែ​ម្នាស់​ដោយ​ពុំ​ចាំបាច់​ផ្សាយ​ពាណិជ្ជ​ម្ម​ឡើយ ពីព្រោះថា​ទាំងពីរ​មុខ​នេះ​ល្បី​រន្ទឺ ទូទាំងប្រទេស​ទៅហើយ​។​

មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បានរៀបចំ​ពិធី​តាំង​បង្ហាញ​ផ្សព្វផ្សាយ​និង​ប្រឹក្សា​យោបល់​លើ​ផលិតផល​ខ្មែរ​ដែលមាន​សក្តានុពល​លើ​ទឹកដី​ខេត្តស្ទឹងត្រែង​មាន​រយៈពេល​បី​ថ្ងៃ​គឺ​ថ្ងៃទី​១៦​ដល់​ថ្ងៃទី​១៨​ខែកក្កដា​នៅ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​។​ព្រឹត្តិការណ៍​នេះ​នឹងចូលរួម​ចំណែក​បន្ថែម​ទៀត​ដល់​ការពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​។

​ការបង្កើន​ផលិតភាព បង្កើន​តម្លៃបន្ថែម​លើ ផលិតផល ក្នុងការ​ពង្រឹងគុណភាព​ផលិតផល និង​សេវា​បង្កើត​ឱកាស​ការងារ​ថ្មីៗ​ដែល​កត្តា​ទាំងអស់នេះ​នឹង​ជួយ​បង្កើន​ប្រាក់ចំណូល​ដល់​ប្រជាពលរដ្ឋ ។​បន្ថែម​ពីនេះ​ក៏បាន​ជួយ​ទប់ស្កាត់​ការ ធ្វើ ចំណាកស្រុក​ដែលមាន​ហានិភ័យ និង​រួមចំណែក ដល់ ការកាត់បន្ថយ​ភាព ក្រីក្រ​ជូន​ប្រជាពលរដ្ឋ​។​

អ្នកស្រី​ញ៉ុ​នវ​ណ្ណា​រ៉ា​អ្នក​ផលិត​ទឹកត្រី​មកពី​សហគមន៍​ឃុំ​កោះ​ព្រះ​បាន​លើកឡើងថា​បញ្ហា​ប្រឈម​របស់​សហគមន៍​គឺ​ផលិតផល​ត្រូវ​ចំណាយ​ទុន​ច្រើន​និង​កង្វះ​ទីផ្សារ​។​នៅក្នុង​ពិធី​តាំង​បង្ហាញ​ផលិតផល​អ្នកស្រី​អរគុណ​ដល់​មន្ទីរ​និង​ក្រសួងពាណិជ្ជកម្ម​ដែល​បាន​យកចិត្តទុកដាក់​រក​ទីផ្សារ​ដើម្បីអោយ​មានការ​ប្រកួត​ប្រជែង​ទៅ​ផ្សារ​ខាងក្រៅ​ខេត្ត​៕S/​

#