ជំរុញ​ការអនុវត្ត​ខ្លឹមសារ​លិខិត​លេខ​១៥៨៦ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី រឿង​ដី​អ្នកស្រី​លី ម៉ារ លោក​ទិ​ត្យ លេក

474
ចែករម្លែក
  • 16
    Shares

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: គណៈប្រតិភូ​ដឹកនាំ​ដោយ​លោក ឈួ​រ រស្មី​ឫទ្ធិ អគ្គនាយក​អធិការកិច្ច នៃ​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន​ជួបប្រជុំ​ជាមួយ​ក្រុមការងារ​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ខេត្តបន្ទាយមានជ័យ​ដឹកនាំ​ដោយ​លោក អ៊ុ រាត្រី អភិបាលខេត្ត​ស្តីទី​នៅ​សាលាខេត្ត​បន្ទាយមានជ័យ​។​

​លោក​អគ្គនាយក​ថ្លែងថា :​បំណង​សំខាន់​នៃ​បរស​សក​កម្មនេះ គឺ​លោកស្រី​ឧបនាយករដ្ឋមន្ត្រី​ម៉ែន សំអន ត​ដ្ឋ​មន្ត្រី បាន​ឲ្យ​លោក​និង​ក្រុមការងារ​ចុះ​ជំរុញ​ការអនុវត្ត​ខ្លឹមសារ​លិខិត​លេខ​១៥៨៦ ចុះ​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០០៧​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បី​រៀបចំ​នីតិវិធី​ចុះបញ្ជី​ផ្តល់​ប័ណ្ណ​សម្គាល់​អចលនវត្ថុ​ជូន​លោក ទិ​ត្យ លេក (​សព​) និង​អ្នកស្រី លី ម៉ា​រី ដែលមាន​ទីតាំងនៅ​ភូមិ​ក្បាលស្ពាន​(​ភូមិ​ប៉ោយប៉ែត​) សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​កិច្ចប្រជុំ​នោះ ក៏មាន​ការចូលរួម​ពី​លោក​ប្រធាន​មន្ទីរ​-​អង្គភាព មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ផងដែរ​៕ ល​