ជំរុញ​ឱ្យ​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ចូលរួម​ប្រកួតប្រជែង​ពានរង្វាន់​អ​លន​ទ្រព្យ​កម្ពុជា​ឱ្យ​កាន់តែច្រើន​

606
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​មន្ត្រីជាន់ខ្ពស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​បាន​ជំរុញ​និង​លើកទឹកចិត្ត​ឱ្យ​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​នៅ​កម្ពុជា​ដែល​នៅ​មិនទាន់បាន​ចូលរួម​ប្រកួតប្រជែង​ពានរង្វាន់​អ​លន​ទ្រព្យ​កម្ពុជា​របស់​PropertyGuru​សូម​ប្រញាប់​ដាក់ពាក្យ​ប្រកួត​ឱ្យបាន​គ្រប់ៗ​គ្នា​ដើម្បី​ទទួលបាន​នូវ​ចំណេះដឹង​ថ្មីៗ​ថែមទៀត​លើ​វិស័យ​សំណង់​។​

​លោក​ចាន់​សុផល​អគ្គ​នាយ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​បាន​ថ្លែង​នៅ​នៅក្នុង​ស​ន្និសិទ​កាសែត​មួយ​នៅ​ភោ​ជនី​ដ្ឋា​ន​តូ​ប៉ាស​បានឱ្យដឹងថា​ការចូលរួម​ប្រកួតប្រជែង​ក្នុង​វិស័យ​អចលនទ្រព្យ​នេះ​ល្អប្រសើរ​ណាស់​ដើម្បី​បង្ហាញ​ពី​ឧត្តមភាព​និង​កេ​រិ៍ត​ឈ្មោះ​នៃ​វិស័យ​អចលនទ្រព្យ​នេះ​នៅក្នុង​ស្រុក​និង​លើ​ឆាក​អន្តរជាតិ​។​

​លោក​សន​សៀ​ប​អគ្គនាយក​និង​ជា​ស្ថាបនិក​ក្រុមហ៊ុន​KeyRealEstateCo.Ltd.​បាន​គាំទ្រ​ឱ្យ​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ដាក់ពាក្យ​ប្រកួតប្រជែង​ដណ្តើមពាន​រង្វាន់​នេះ​ឱ្យបាន​ច្រើន​ថែមទៀត​ខណៈ​កាលពី​ឆ្នាំមុន​មាន​ក្រុមហ៊ុន​ចូលរួម​ប្រមាណ ៦០ ភាគរយ​នៅសល់​៤០​ភាគរយ​ទៀត​មិនទាន់បាន​ចូលរួម​ប្រឡង ។​

​លោក​បាន​ពន្យល់​បន្ថែម​ថា​មាន​មូលហេតុ​មួយចំនួន​ដែល​បណ្តាល​ឲ្យ​ក្រុមហ៊ុន​មួយចំនួន​មិន​ហ៊ាន​ដាក់ពាក្យ​ប្រឡង​គឺ​ទី​១​ដោយសារតែ​ពួកគាត់​ខ្លាច​ថា​ក្រុមហ៊ុន​របស់ខ្លួន​តូច​និង​មិនអាច​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ធំៗ​បានទេ​។​ទី​២​អាច​បណ្តាលមកពី​ការគិត​របស់គាត់​ថា​ការប្រកួតប្រជែង​នេះ​មិនមាន​ភាពយុត្តិធម៌​ជាដើម​។​

លោក​បាន​បញ្ជាក់ថា​ការប្រកួតប្រជែង​នេះ​មានការ​ផ្តល់​ពិន្ទុ​ប្រកបដោយ​ភាព​សុក្រឹត​ជាទីបំផុត​ព្រោះ​គេ​វិនិច្ឆ័យ​ផ្តោតទៅលើ​ការសាងសង់​គុណភាព​សំណង់​ការលក់​ការប្រើប្រាស់​ស្ពេស​បញ្ហា​បរិស្ថាន​ដូចជា​អការ​មាន​ខ្យល់​ចេញចូល​និង​លំហូ​ខ្យល់​ពិនិត្យ​ប្រព័ន្ធ​លូ​និង​មាន​ធ្វើ​ទី​ជម្រាល​សម្រាប់​បងប្អូន​ជនពិការ​ជាដើម​។​

លោក​សន​សៀ​ប​បាន​មានប្រសាសន៍ថា​ការដាក់​ពាក្យ​ចូលរួម​ប្រកួត​ពិតជា​ល្អ​ព្រោះ​បើ​ឈ្នះ​នឹង​ក្លាយជា​គំរូ​មួយ​សម្រាប់​ដៃគូ​ផ្សេងទៀត​យកទៅ​អនុវត្តតាម​និង​មានការ​ទទួលស្គាល់​ពី​ស្នាដៃ​និង​ទេពកោសល្យ​ដែល​ក្រុមហ៊ុន​ខ្លួន​បាន​អនុវត្ត​កន្លងទៅ​។​ជាងនេះទៅទៀត​ជាការ​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​កាន់តែ​មាន​ភាព​កែឆ្នៃ​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​ដើម្បី​ប្រកួតប្រជែង​ជាមួយ​បណ្តា​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​។​

លោក​បាន​បន្តទៀតថា​ចំពោះ​ក្រុមហ៊ុន​ដែល​មិន​បានទទួល​ជ័យលាភី​ទោះបីជា​មិនបាន​ទទួល​ក៏ពិតមែន​តែ​ក៏​ទទួលបាន​បទពិសោធន៍​ពី​បណ្តា​ក្រុមហ៊ុន​ផ្សេងៗ​ដែល​ទទួលបាន​ជ័យលាភី​ដើម្បី​យកមក​អភិវឌ្ឍន៍​បច្ចេកទេស​សាងសង់​ឬ​គុណភាព​សំណង់​ដើម្បី​ដណ្តើម​យកពាន​នៅ​លើក​ក្រោយៗ​ទៀត​។​

​ចំណែក​លោក ឧកញ៉ា Nito H. Lim ដែលជា​សហ​ស្ថាបនិក និង​ជា​អគ្គនាយក របស់​ក្រុមហ៊ុន NI Development Co. , Ltd ទទួលបាន​ពានរង្វាន់​បុគ្គល​ឆ្នើម​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា ប្រចាំឆ្នាំ ២០១៩​បានឱ្យដឹងថា​បន្ទាប់ពី​ទទួលបាន​ពានរង្វាន់​រួចមក​លោក​ទទួល​បានកា​រងា​រលើ​ផ្នែក​ឌី​ហ្សា​ញ​អគារ​ពី​ដៃគូ​ចំនួន​២០​គម្រោង​ដែល​ភាគច្រើន​មកពី​ក្រៅប្រទេស​ដែល​។​

​ក្នុងនោះ​មានការ​រចនាបថ​តាមបែប​បុរាណ​៥០​ភាគរយ​និង​តាមបែប​សម័យ​៥០​ភាគរយ​។​ប៉ុន្តែ​បើ​គិត​ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ​ក្រុមហ៊ុន​លោក​ទទួលបាន​ឌី​ហ្សា​ញ​បាន​ប្រមាណ​ជាង​៣០​អគារ​រួចមកហើយ​ដោយសារតែ​គេ​ជឿជាក់​ទៅលើ​ស្នាដៃ​ឌី​ហ្សា​ញ​ប្រកបដោយ​គុណភាព​និង​មានការ​ច្នៃប្រឌិត​ខ្ពស់​ស្របតាម​សម័យ​ទំនើប​។​

​លោក​ឧកញ៉ា​NitoH.Lim​បាន​ជំរុញ​និង​លើកទឹកចិត្ត​ឲ្យ​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​នៅ​កម្ពុជា​ដែល​នៅ​មិនទាន់បាន​ចូលរួម​ប្រកួតប្រជែង​ពានរង្វាន់​អ​លន​ទ្រព្យ​កម្ពុជា​របស់​PropertyGuru​សូម​ប្រញាប់​ដាក់ពាក្យ​ប្រកួត​ឲ្យ​បាន​គ្រប់ៗ​គ្នា​ដើម្បី​ទទួលបាន​នូវ​ចំណេះដឹង​ថ្មីៗ​និង​បទពិសោធន៍​ថ្មី​ថែមទៀត​ទាក់ទង​នឹង​គុណភាព​សំណង់ បច្ចេកទេស​ការសាងសង់​ក៏ដូចជា​បញ្ហា​បរិស្ថាន​លើ​វិស័យ​សំណង់​ជាដើម​។​

​គួរ​បញ្ជាក់ថា​ការប្រកួតប្រជែង​ពានរង្វាន់​អ​លន​ទ្រព្យ​កម្ពុជា​របស់​PropertyGuru​លើក​ទី​៤​មាន​អ្នកចូលរួម​ប្រមាណ​៣៧០​នាក់​ជាមួយនឹង​ពានរង្វាន់​ប្រភេទ​ប្រកួតប្រជែង​និង​ពានរង្វាន់​ពិសេស​មាន​ប្រមាណ​ជាង​៣៥​ពានរង្វាន់​រួមមាន​ពានរង្វាន់​ការអភិវឌ្ឍ​របៀប​រស់​នៅក្នុង​សហគមន៍​ល្អ​បំផុត​,​ការអភិវឌ្ឍ​មជ្ឈមណ្ឌល​ទិន្នន័យ​ល្អ​បំផុត​, ការអភិវឌ្ឍ​សណ្ឋាគារ និង​កាស៊ីណូ​ល្អ​បំផុត​, ការអភិវឌ្ឍ​ទីក្រុង​ល្អ​បំផុត និង​ការរៀបចំ​ប្លង់​មេ​ល្អ​បំផុត ដែល​បង្ហាញ​ពី​វិសាលភាព និង​កំណើន​នៃ​ទីផ្សារ​អចលនទ្រព្យ​ក្នុងស្រុក​។​

​ដោយឡែក​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ក៏បាន​ទទួល​នូវ​ពានរង្វាន់​សម្រាប់​ក​ម្ម​វិធី​ទូរស័ព្ទ​ថ្មី​របស់ខ្លួន​ឈ្មោះថា​“CambodiaConstruction”​ផងដែរ​សម្រាប់​ពានរង្វាន់​នៅក្នុង​ផ្នែក​ការទទួលស្គាល់​ជាពិសេស សម្រាប់​ការច្នៃប្រឌិត​ខាង​ផ្នែក​ឌីជីថល​៕S/

​ចំណងជើង​រូ​បថ​តៈ​កម្មវិធី​ប្រកួតប្រជែង​ពានរង្វាន់​អចលនទ្រព្យ​មាន​សារៈសំខាន់​សម្រាប់​អ្នក​អភិវឌ្ឍ​(​រូបៈ​សុផល​)​

#