ជំរុញ​ឲ្យ​ចាស់ជរា​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងទាត់ និង​ហាត់ប្រាណ​ឲ្យ​បានជា​ប់លាប់​

530
ចែករម្លែក

ដោយ​: គង់​ហេង / កំពង់ចាម​: អាជ្ញាធរខេត្ត​កំពង់ចាម​បាន​ជំរុញ និង​អំពាវនាវ​ឲ្យ​មនុ​ស្សវ័យ​ចំណាស់​ទាំងអស់ អញ្ជើញ​ទៅពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងទាត់ តាម​កាលកំណត់​របស់​គ្រូពេទ្យ និង​ហាត់ប្រាណ ដើម្បី​ឲ្យ​សុខភាព​កាន់តែ​ប្រសើរឡើង​ពោល គឺ​ត្រូវ​ផ្សារភ្ជាប់​បញ្ហា​ទាំងពីរ​ឲ្យ​បានជា​ប់លាប់​ទើប​ការ រស់នៅ​សុខសាន្ត និង​យូរអង្វែង​។​

លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម ជំរុញ និង​អំពាវនាវ​ឲ្យ​មនុស្ស​ចាស់ ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងទាត់ និង​ហាត់ប្រាណ​ឲ្យ​បានជា​ប់លាប់​

​នេះ​ជាការ​ថ្លែង​របស់លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម នាឱកាស​អបអរសាទ​រ​ខួប​លើក​ទី​២០ ទិវា​មនុស្ស​ចាស់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ទិវា​អន្តរជាតិ​សម្រាប់​មនុស្ស​ចាស់ ០១​តុលា ២០១៨ នៅ​ចំពោះមុខ​មន្ត្រី​ចូលនិវត្តន៍ និង​លោកយាយ លោកតា​សរុប​ចំនួន ២០០​នាក់ នៅ​សាលប្រជុំ​មួយកន្លែង​ស្ថិតក្នុង​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម នៅ​ព្រឹក​ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ​២០១៨​នេះ​។​

​លោក គួច ចំរើន បាន​មាន​ប្រសា​ន៍​លើកឡើងថា សូម​ឲ្យ​លោកយាយ លោកតា ត្រូវ​បន្ត​ការថែទាំ​សុខភាព ឲ្យ​បានល្អ ដោយ​ត្រូវ​ចូលរួម​ហាត់ប្រាណ ទោះ​តិច និង​ច្រើនក្តី ត្រូវតែ​ខិតខំ គឺ​ដើម្បី​ជៀសវាង​ជំងឺ​ដ​ង្កា​ត់​ផ្សេងៗ​។ មួយវិញទៀត គឺ​ត្រូវតែ​អញ្ជើញ​ទៅពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងទាត់​។ ដោយ​មិនត្រូវ​ទុក​ចាំ​ទាល់តែ​ឈឺ បាន​ស្ទុះស្ទារ​ទៅរក​គ្រូពេទ្យ​ពិនិត្យ ព្យាបាល​នោះទេ​។

​ចំណែក លោក ទូច ឆៃ ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​នីតិ​សប្ប​ទា ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា ខេត្តកំពង់ចាម​មាន​មនុស្ស​ចាស់​ជា​អតីតមន្ត្រី​រាជ​ស៊ីវិល និង​អតីតយុទ្ធជន​សរុប​ចំនួន ៤.៤៥១ នាក់​។ ក្នុងនោះ មន្ត្រី​ស៊ីវិល​ចូលនិវត្តន៍​ចំនួន ៣.៤៤២ នាក់​, បាត់បង់​សប្ប​ទា​វិជ្ជាជីវ​:​ចំនួន ១១៣ នាក់​, អតីតយុទ្ធជន​ចូលនិវត្តន៍​ចំនួន ៧៨៨​នាក់ និង​បាត់បង់​សមត្ថភាព​ការងារ​ចំនួន ១០៨ នាក់​៕ ល​

#