ជំរុញ​ឲ្យ​មន្ត្រី​រៀបចំ​ការបោះឆ្នោត​​ពង្រឹង​កែលំអរ​ដំណើរការ​គ្រប់គ្រង​​និង​អភិវឌ្ឍ​ធនធានមនុស្ស​

161
ចែករម្លែក

ដោយ​:គង់​ហេង​/កំពង់ចាម ​: មន្ត្រីជានខ្ពស់​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ជំរុញ​ឲ្យ​មន្ត្រី​រៀបចំ​ការបោះឆ្នោត​ខេត្ត​ទាំងអស់ ត្រូវមាន​យន្តការ​ត្រួតពិនិត្យ ពង្រឹង​ការកែលំអរ លើ​ដំណើរការ​គ្រប់គ្រង អភិវឌ្ឍន៍​ធនធានមនុស្ស​របស់ខ្លួន​។

នេះ​ជាការ​ថ្លែង​លើកឡើង​របស់លោក ហង្ស ពុទ្ធា សមាជិក​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត ( គ​.​ជ​.​ប​) និង​ជា​អ្នកនាំពាក្យ​ស្ថាបន​មួយ​នេះ ក្នុង​ពិធី​ប្រកាស​តែងតាំង និង​ចូលកាន់​តំណែង​ប្រធាន អនុប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​ខេត្តកំពង់ចាម​កាលពីដើម​សប្តាហ៍​នេះ​នៅ​សាលាខេត្ត​នេះ​ដែលមាន​ការចូលរួម​ពី​សំណាក់​លោក កៅ សុខ​អាន អភិបាលរង​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​យ៉ាងច្រើន​កុះករ​។​

លោក ហង្ស ពុទ្ធា បាន​មានប្រសាសន៍ថា យើង​ជាម​ន្ត្រី​រៀបចំ​ការបោះឆ្នោត​ត្រូវ​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​ច្បាប់​ព្រះរាជ​ក្រិ​ត្យ ស្តីពី​មន្ត្រីរាជការ​។ មន្ត្រីរាជការ​រៀបចំ​កា​របោះ​ឆ្នោត​ដែល​ត្រូវ​ដល់​អាយុ​ចូលនិវត្តន៍ គឺ​ត្រូវតែ​ចូលនិវត្តន៍ ហើយ​ការជ្រើសរើស​មន្ត្រី​មក​ជំនួស​ត្រូវធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត​។​

មន្ត្រី​ជា​អ្នកនាំពាក្យ គ​.​ជ​.​ប​បាន​មានប្រសាសន៍​ទៀតថា ក្នុងនោះ​ត្រូវ​អនុវត្តន៍​ឲ្យ​បាន​នូវ​ភារកិច្ច​របស់ខ្លួន និង​ទទួលខុសត្រូវ​ចំពោះ​ប្រជាពលរដ្ឋ​។ ពិសេស​អ្នក​ដែលមាន​បញ្ជី​បោះឆ្នោត​ត្រូវតែ​បាន​ទៅ​បោះឆ្នោត ហើយ​សន្លឹកឆ្នោត​ដែល​បាន​បោះ​ហើយ ត្រូវបាន​រាប់​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត​។​

មន្ត្រី​ជា​សមាជិក គ​.​ជ​.​ប រូបនេះ​បាន​មានប្រសាសន៍​លើកឡើង​ទៀតថា ជាមួយ​នោះ​យើង​ត្រូវមាន​យន្តការ​ត្រួតពិនិត្យ​ពង្រឹង​លើ​ការកែលំអរ ដំណើរការ​គ្រប់គ្រង​អភិវឌ្ឍន៍​ធនធានមនុស្ស​។ នេះ​ជា​កិច្ចការ​គន្លឹះ​មាន​សារសំខាន់​បំផុត គឺ​សំដៅ​ប្រ​ក្លាយ​វិស័យ​សាធារណ​:​ឲ្យ​កាន់​តែមាន​សមត្ថភាព វិជ្ជាជីវ​: ច្បាស់លាស់ និង​បំពេញការងារ​បោះឆ្នោត​ការងារ​ស្របតាម​លទ្ធិប្រជាធិបតេយ្យ​។​

លោក​បាន​បន្ថែមថា សូម​ចងចាំ​ថាបើ​មន្ត្រី​បំពេញ​កិច្ចកា​មិនបាន​ល្អ​នោះ គឺ​ឲ្យ​ប្រជាពលរដ្ឋ​បាត់​ទំនុកចិត្ត​លើ​មន្ត្រី​បោះឆ្នោត ដែល​អាច​នាំ​ឲ្យ​ក្រុម​ឳ​កាស​និយម​វាយប្រហារ និង​ឈានដល់​លេស​តវ៉ា បង្ក​ជា​ភាព​គ្មាន​សណ្តាប់ធ្នាប់ លេស​បង្ក​អសន្តិសុខ​ប៉ះពាល់​ដល់​វិស័យ​សន្តិសុខ សេដ្ឋកិច្ច និង​សង្គម​នោះ​។​

លោក​បាន​បន្តថា កត្តា​នេះ​យើង​ត្រូវមាន​ការប្រុងប្រយ័ត្ន និង​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការបំពេញ​តួនាទី​ជា​អាជ្ញាកណ្តាល​។ មួយវិញទៀត​ត្រូវ​ប្រកាន់​ជំហ​ឯករាជ្យ អ​ព្យា​ក្រិ​ត្យ សច្ច​:​ធម៌ និង​តម្លាភាព គឺ​ឈរលើ​គោល​ការ​ជា​មូលដ្ឋាន​របស់​ស្ថាបន​គណ​:​ក​ម្មា​ធិ​ការរៀបចំ​ការបោះឆ្នោត​លើ​សកលលោក គឺ​ឯករាជ្យ អ​ព្យា​ក្រិ​ត្យ​ភាព ភាព​ពេញលេញ តម្លាភាព ប្រសិទ្ធិភាព វិជ្ជា​វ​:​ភាព និង​សេវាកម្ម​៕​B/