ជំ​ហាន​ដំបូង​នៃ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ជនជាតិដើម គឺ​តម្រូវការ​ពួជ​ចំនួន​៥០​ក្បាល​

1235
ចែករម្លែក

​ដោយៈ​សាត​ចាន់​បុត្រ / ​មណ្ឌលគិរី ៖ ​ពូជ​កូនជ្រូក​ជនជាតិដើម​ចំ​នួន​៥០​ក្បាល​និង​ត្រូវ​ស្វែងរក​ទិញ​ពី​ជនជាតិដើម ដើម្បី​ដាក់​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ភ្នំ​ណា​ម​លៀរ តាម​គម្រោង​របស់​ក្រសួងបរិស្ថាន។ នេះ​បើ​យោងតាម​ប្រសាសន៍​នាយក​ដែន​ជម្រក​បានលើកឡើង​កាលពី​ថ្ងៃទី​០៧​ឧសភា​។

​ក្នុងនោះ​សហគមន៍​ជនជាតិភាគតិច​ព្នង ថ្លែង​គាំទ្រ​ដំណើរការ​នៃ​គំរោង​បង្កើត​កសិដ្ឋាន ចិញ្ចឹម​ជ្រូក ជនជាតិដើម នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀរ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។ ​ការគាំទ្រ​នេះ ដែរ​ក្រោយ​ពេលដែលលោក ខៀវ បូ​រិ​ន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន សហគមន៍​មូលដ្ឋាន​នៃ ក្រសួង បរិស្ថាន​កាលពីពេល​ថ្មីៗ​កន្លងទៅ បាន ចុះ​សិក្សា​ស្រាវជ្រាវ​ពី​លទ្ធភាព​ជ្រើសរើស​ទីតាំង​ផលិត​កូនជ្រូក អំបូរ​ពួជ​ជ្រូក​ជនជាតិ ដើម​ភាគតិច​ក្នុង​តំបន់​ខាងលើ ហើយ​លទ្ធផល​គឺ​និង​ត្រូវបង្កើត​កសិដ្ឋាន​ក្នុង​តំបន់ នេះ នៅពេល​ខាងមុខ​យ៉ាងខ្លី​។​

​សហគមន៍​ជនជាតិដើម​លើកឡើងថា ប្រសិនបើ​ដំណល​រការ​នៃ​គម្រោង​បង្កើត​កសិដ្ឋាន​នេះ​និង​មាន ពិតមែន​សហគមន៍​ចូលរួម​គាំទ្រ និង​បន្ត​សូម​បទពិសោធន៍​បន្ថែម​ពី​អ្នកជំនាញ​ដើម្បី​បង្កើត​មុខរបរ​ផ្ទាល់ ខ្លួន​ជា​លក្ខណៈ​គ្រួសារ ពិសេស​ផលិតផល​សម្រេច​នៃ​សាច់ជ្រូក​នេះ អាច​បង្កើន​ប្រាក់ចំណូល​របស់ គ្រួសារ ពួកគាត់​បាន​មួយកម្រិត​។​

​អភិបាលស្រុក​ពេ​ជ្រា​ដា​និង​ជា​ជនជាតិដើម​ភាគតិច​ព្នង​ផង​នោះ​លោក​មិ​ល សឿន នៅ​ថ្ងៃ​ច័ន្ទ​នេះ ក៏បាន​គាំទ្រ​លើ​គម្រោង​ខាងលើ​ដែរ ព្រោះថា ការបង្កើត​នេះ​អាចជួយ​ដល់​សហគមន៍​និង​មនុស្ស ជាច្រើន​ដែល​ពិសារ​សាច់ជ្រូក ដែលជា​ប្រចាំ​សាច់ជ្រូក​លក់​នៅលើ​ទីផ្សារ​មិនដឹង​ប្រភព​ច្បាស់លាស់ ខ្លះ​ចិញ្ចឹម​ស៊ី​ចំណី​គីមី អាច​ប៉ះពាល់​ដល់​សុខភាព​ផងដែរ​។​លោក​បញ្ជាក់ថា លោក​នៅ​មិនទាន់ ទទួលបាន​ការ​ជួន​ដំ​ណឺង​ពី​ការបង្កើត​កសិដ្ឋាន​នេះ​នៅឡើយ​។​

​អ្នក​និយម​យក​សាច់ជ្រូក​ជា​ម្ហូបអាហារ​លោក មុត ឡ​ន បាន​ពិពណ៌នា​ថា សាច់ជ្រូក​ជនជាតិដើម មានតម្លៃ​សមល្មម​អា​ចរក​ទិញ​បាន​ពី​បងប្អូន​ជនជាតិដើម ហើយ​សាច់​របស់​វា អាចធ្វើ​ម្ហូប​បាន​គ្រប់ មុខ​ដូច​ជ្រូក​បងប្អូន ខ្មែរ​ចិញ្ចឹម​ដែរ​។​តែ​ថា សាច់​របស់​វា​មាន​ឪ​ជា​រស​ឆ្ងាញ់​ជាង ព្រោះ​ពុំ​សូវ​មាន​ខ្លាញ់ ច្រើន​។​

​ពាក់ព័ន្ធ​និង​គម្រោង​ការបង្កើត​កសិដ្ឋាន​នេះ​លោក វុ​ធ សា​រុំ នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀរ បានបញ្ជាក់​ពី​ប្រសាសន៍​របស់​ឯកឧត្តម​អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន​នៃ ក្រសួងបរិស្ថាន​នោះ​ថា ក្រសួង​បាន​ទុកពេល​ឲ្យ​ក្រុម​កា​ងារ​លោក​១​ខែ ដើម្បី​ធ្វើ​ទីតាំង​ចិញ្ចឹម​ជ្រូក​។​លោក​ថា យើង​បានជ្រើសរើស ទីតាំង ខាងក្រោយ​ស្នាក់ការ​ដែន​ជម្រក លើ​ទំហំ​ផ្ទៃដី​០៣​ហិច​តា​ដើម្បី​ធ្វើ​កសិដ្ឋាន​។​នៅពេលនេះ ក្រុម ឧ​ទ្យា​នុ​រក្ស​កំពុង​ជម្រះ​រុក្ខជាតិ​តូច​ចេញ ដើម្បី​ឲ្យ​ជ្រូក​ងាយ​ដើរ ហើយ​ដាំចេក​ព្រៃ​ទុកជា​ចំណី​និង​ហ៊ុ​ប​ព័ទ្ធ ផ្ទៃដី​ទាំងអស់​(៣​ហិច​តា​)​កុំ​ឲ្យ​ចេញរួច​និង​កុំ​ឲ្យ​ចោរលួច​។​នាយក​ដែន​ជម្រក​ដដែល​បន្តថា គម្រោងការ គឺ​ត្រូវដាក់​កូនជ្រូក​ញី​ចំនួន​៤៥​ក្បាល និង​កូនឈ្មោល​៥​ក្បាល ដើម្បី បន្ត​ពួជ​ក្នុងនេះ​តែម្តង ហើយ​ពួជ​ជ្រូ ក គឺ​ខាង​ក្រសួង​ជា​អ្នកចំណាយ​លើ​ការទិញ​កូន​ពី​ជនជាតិដើម​និង​ទិញ​ចំណី​ផ្សេងៗ​ជា​ប្រភេទ​រុក្ខជាតិ និង​ថ្នាំ​ព្យាបាល​ប្រសិនបើ​ឈឺ​។​

​ប្រធាន​មន្ទីរ​បរិស្ថាន​លោក​កែវ​សុភ​គ៌ ថ្លែង​ដែរ​ថា គម្រោងការ​នេះ​និង​ជួយ​ដល់​កម្រិតជីវភាព​មន្ត្រី​និង​ឧ​ទ្យា នុ​រក្ស​របស់​យើង​។​សល់​ពីនេះ​យើង​និង​ចែក​ជួន​ដល់​ពលរដ្ឋ​វិញ​និង​បង្ហាត់បង្រៀន​ពួកគាត់​ពី​បច្ចេកទេស នៃ​ការចិញ្ចឹម​។​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​នេះដែរ​និង​រួមចំណែក​ស្វែងរក​ប្រាក់ចំណូល​ពី​វិស័យ​ទេសចរណ៍​ផងដែរ ប្រសិន​បាន​ជោគជ័យ​៕​B