ជះ​លុយ​ជាង​កន្លះ​លាន​ដុល្លារ​កែ​សម្ផស្ស​ស្ទើរ​គ្មាន​សល់ ចុងក្រោយ​ស្បថ

671
ចែករម្លែក
  • 2
    Shares

​អតីត​តារា​ម៉ូ​ឌែ​ល​របស់​យីហោ Versace ដែល​បាន​ជះ​លុយ​ជាង​កន្លះ​លាន​ដុល្លារ កែ​សម្ផស្ស​ឱ្យ​ដូច​តារា​ទូរទស្សន៍​អាមេរិក នាង គីម ខា​ដា​សៀន (Kim Kardashian) បាន​បង្ខំចិត្ត​វះកាត់​យក​សុដន់​ស៊ី​លី​កូន​ចេញ​វិញ បន្ទាប់ពី​វា​បាន​ផ្ទុះ​អស់​ម្ខាង​។
​ ​
នាង ជេ​នី​ហ្វឺ ប៉ា​ម​ប្លូ​ណា (Jennifer Pamplona) វ័យ ២៦ ឆ្នាំ​ដែល​កើត​នៅ​ប្រទេស ប្រេ​ស៊ី​ល ខាងលើនេះ​បាន​រង​ការឈឺចាប់​យ៉ាងខ្លាំង​ក្នុង​រយៈពេល ២ ឆ្នាំ​មកនេះ​ដោយសារ ការ​ធ្លាយ​ចេញ​សារ​ធាតុគីមី និង​ការ​ប្រឹង​ទ្រ​ទម្ងន់​សុដន់​ទាំង​គូរ​ព្រមទាំង​អាកា​រៈ​ផ្សេង ទៀត​។
​ ​
តារា​រូបនេះ​ល្បីល្បាញ​យ៉ាងខ្លាំង​កាលពី ៣ ឆ្នាំមុន​ដោយសារ​នាង​ធ្វើការ​វះកាត់​រហូតដល់​ទៅ ៩ លើក​ក្នុង​រយៈពេល ២៤ ម៉ោង​ឱ្យ​កម្មវិធី​ទូរទស្សន៍​មួយ ហើយ​ចាប់តាំងពី​នោះមក នាង​បាន​បន្ត​វះកាត់​កែ​សម្ផស្ស​រហូតដល់​ទៅ ៣០ លើក និយាយ​រួម​គឺ​ស្ទើរតែ​គ្មាន​សល់ កន្លែង​។​

​ហើយ​ដើម្បីឱ្យ​រូបរាង​របស់ខ្លួន​កាន់តែ​ដូច​នាង គីម ខា​ដា​សៀន នាង​បាន​ជះ​លុយ​ជាង ៥៥០.០០០ ដុល្លារ​ដើម្បី​វះកាត់​កែ​សម្ផស្ស​បន្ថែមទៀត​។​
​ ​
ប៉ុន្តែ​ក្រោយពី​ផ្ទុះ​សុដន់​ស៊ី​លី​កូន​ម្ខាង និង​ទ្រាំ​ការឈឺចាប់​លែង​បាន នាង​ត្រូវ​វះកាត់​ដក​សុដន់ ស៊ី​លី​កូន​ចេញ​វិញ​នៅ​ខែកុម្ភៈ​ខាងមុខ​ហើយ​ទីបំផុត​នាង​បាន​សម្រេចចិត្តថា​លែង​ធ្វើការ​វះ កាត់​កែ​សម្ផស្ស​ទៀតហើយ​។​

​នាង​បាន​សម្ដែង​ការសោកស្តាយ​ថា “​កាលពីមុន​អ្វីៗ​ដែល​ខ្ញុំ​កែ (​កែ​សម្ផស្ស​) គឺ​ដើម្បី​ភាព ស្រស់ស្អាត ប៉ុន្តែ​ពេលនេះ​អ្វីដែល​ខ្ញុំ​ចង់​ធ្វើ​គឺ​ដើម្បី​ធានាថា ខ្ញុំ​មាន​សុខភាព​ល្អ​”៕ ប្រែ​សម្រួល​: ខុម