ជ័យជម្នះ ៧ មករា – សច្ចធម៌​ប្រវត្តិសាស្ត្រ សមិទ្ធផល​រយៈពេល ៤០​ឆ្នាំ និង​មេរៀន​គប្បី​ចងចាំ (៧.១.១៩៧៩ – ៧.១.២០១៩)

3003
ចែករម្លែក
  • 5
    Shares

​ឆ្លងកាត់​រយៈពេល ៤០​ឆ្នាំ បន្ទាប់ពី​ត្រូវបាន​រំដោះ​រួចផុត​ពីរ​បប​ប្រល័យពូជសាសន៍ នៅ​ថ្ងៃ ៧ មករា ឆ្នាំ​១៩៧៩ មាតុភូមិ​កម្ពុជា​ជាទី​ស្នេហា​នៃ​យើង​បាន​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​យ៉ាង​ស្រស់បំព្រង ក្រោម​កម្លាំង​មហា​សាមគ្គី​របស់​ប្រជាជន ដែល​បាន​ពុះពារ​ជម្នះ​រាល់​ការលំបាក​ស្មុគស្មាញ​គ្រប់បែបយ៉ាង បង្កើតបាន​សមិទ្ធផល​ដ៏​ធំធេង​លើ​គ្រប់​វិស័យ ជាមួយនឹង​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ។ ប្រជាជាតិ​មួយ​ដែល​រង​ការសម្លាប់​រង្គាល កម្លាំង​ជាតិ​មួយ​ដែល​ត្រូវ​ខ្សោះ​ខ្សោយ រីងស្ងួត ប៉ុន្តែ ៤០​ឆ្នាំ ក្រោយមក​បាន​ងើបឈរ​វិញ​យ៉ាង​ត្រដែត​ប្រកបដោយ​មោទនភាព​ជាមួយនឹង​វឌ្ឍនភាព​លើ​គ្រប់​វិស័យ បានធ្វើ​ឲ្យ​មនុស្ស​មាន​សម្បជញ្ញៈ​ទាំង ឡាយ​មើលឃើញ​ច្បាស់​នូវ​ថាមពល​របស់​ប្រជាជន​កម្ពុជា​ក្នុង​ការកសាង និង​ការពារ​មាតុភូមិ​របស់ខ្លួន ស័ក្តិ​សមជា​អ្នក​បន្ត​មរតក​ពី​បុព្វបុរស​សម័យ​មហានគ​រ ដែល​បាន​កសាង​ទឹកដី និង​វប្បធម៌ អរិយធម៌​អង្គរ​ដ៏​រុងរឿង ។

​ដើម្បី​រំឭក​ដល់​ព្រឹត្តិការណ៍​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ និង​ការ​រស់​ឡើងវិញ​ដ៏​អស្ចារ្យ​របស់​ប្រជាជន​កម្ពុជា​នោះ ទិវា​ជ័យជម្នះ ៧ មករា​ត្រូវបាន​ប្រជាជន​យើង​ទូទាំងប្រទេស​ប្រារព្ធ​ធ្វើជា​រៀងរាល់ឆ្នាំ ក្នុង​ស្មារតី​ចងចាំ​ជានិច្ច​នូវ​មហា​គុណូបការៈ​នៃ​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​នេះ ។

I-​ ​គោលបំណង និង​សំណូមពរ :
១-​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​គ្រប់រូប ជាពិសេស​ប្រជាជន​វ័យក្មេង កាន់តែ​យល់​ជ្រួតជ្រាប​ច្បាស់​អំពី​ប្រវត្តិ និង​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ​នៃ​ទិវា​ជ័យជម្នះ ៧ មករា ព្រមទាំង​សមិទ្ធផល​ធំៗ ដែល​ប្រជាជន​កម្ពុជា​សម្រេចបាន​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ក្នុង​រយៈពេល ៤០​ឆ្នាំ មកនេះ ។ លើកកម្ពស់​ការចងចាំ​នូវ​គុណូបការៈ​ដ៏​ថ្លៃថ្លា​នៃ​ជ័យជម្នះ ៧ មករា ខិតខំ​ថែរក្សា ពូន​ជ្រុំ​រាល់​សមិទ្ធផល​នៃ​សង្គមជាតិ ហើយ​បន្ត​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការកសាង និង​ការពារ​មាតុភូមិ​ឲ្យ​បាន​ស្ថិតស្ថេរ រឹងមាំ ក្នុង​ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង​វឌ្ឍនភាព​សង្គម ។​
២-​ធ្វើ​ឲ្យ​ប្រជាជន​យល់ដឹង​ពី​តម្លៃ ដែល​ពុំ​អាច​កាត់ថ្លៃ​បាន នៃ​សន្តិភាព ដែល​បានមកពី​ការបូជា​សាច់​ស្រស់ ឈាម​ស្រស់ របស់​ថ្នាក់ដឹកនាំ យុទ្ធជន យុទ្ធ​នារី និង​ប្រជាជន​យើង​ច្រើន​ឥត​គណនា ប្រកបដោយ​វីរភាព​ក្នុង​ការតស៊ូ​សង្គ្រោះ​ជាតិ​ពីរ​បប​ប្រល័យពូជសាសន៍ និង​ការពារ​ការ​រស់​ឡើងវិញ​របស់​ប្រជាជាតិ រហូត​ឈានដល់​ការបញ្ចប់​បាន​នូវ​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​នៅ​កម្ពុជា​តាមរយៈ​នយោបាយ ឈ្នះ ឈ្នះ ។ លើ​មូលដ្ឋាន​នេះ ពង្រឹងស្មារតី ការពារ​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី ការពារ​សន្តិភាព និង​ស្ថិរភាព​នយោបាយ ដោយ​មិន​អនុញ្ញាត​ឲ្យ​មជ្ឈដ្ឋាន​ណាមួយ​រំលោភបំពាន ឬ​បំផ្លាញ​បានឡើយ ។
៣-​ពង្រឹង​ធ្លុង​មហា​សាមគ្គី​ជាតិ​ជុំវិញ​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៅក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​តែមួយ និង​ម្លប់​ដ៏​ត្រជាក់​នៃ​អង្គ​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់បំផុត ដើម្បី​សម្រេច​សមិទ្ធផល​ធំៗ​ថ្មីៗ​ទៀត​លើ​មាគ៌ា​សន្តិភាព ប្រជាធិបតេយ្យ សហប្រតិបត្តិការ និង​អភិវឌ្ឍន៍ ។​

II-​ ​ប្រវត្តិ និង​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ នៃ​ជ័យជម្នះ ៧ មករា :
​ទឹកដី​កម្ពុជា​ដែល​ត្រូវបាន​ទទួលស្គាល់ថា ជា​កោះសន្តិភាព​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ បានចាប់ផ្តើម​ធ្លាក់​ទៅក្នុង​ភ្លើងសង្គ្រាម​ពេញទំហឹង​បន្ទាប់ពី​ពួក លន់ នល់ បានធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​របប​សង្គមរាស្ត្រនិយម ដែល​ដឹកនាំ​ដោយ​ព្រះករុណា សម្តេចព្រះ​នរោត្តម សីហនុ នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០ តាម​ខ្សែ​ញាក់​របស់​បរទេស ។ នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ របប​សាធារណរដ្ឋ​ខ្មែរ​របស់ លន់ នល់ ត្រូវ​ផ្តួលរំលំ ពេលនោះ​ប្រជាជន​កម្ពុជា​សង្ឃឹមថានឹង​បានរស់នៅ​ក្នុង​សុខសន្តិភាព ហើយ​ចាប់ផ្តើម​ស្តារ និង​កសាង​ទឹកដី​របស់ខ្លួន​ឡើងវិញ ប៉ុន្តែ​ពួក ប៉ុល ពត បាន​ឆក់​ប្លន់​យក​ទាំងស្រុង​នូវ​សមិទ្ធផល​ជ័យជម្នះ​នេះ បង្កើតឡើង​របប​កម្ពុ​ជា​ប្រជាធិបតេយ្យ ដែល​បាន​អនុវត្ត​នយោបាយ​ប្រល័យពូជសាសន៍​ដ៏​យង់ឃ្នង​បំផុត​ដែល​ពុំ​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​របស់​មនុស្សជាតិ ធ្វើ​ឲ្យ​ទឹកដី​កម្ពុជា​ទាំងមូល​ក្លាយជា​គុក​ឥត​ជ​ញ្ចាំ​ង និង​ជា​វាលពិឃាត​ជោគជាំ​ដោយ​ឈាម និង​ទឹកភ្នែក​របស់​ប្រជាជន​កម្ពុជា ។ ប្រជាជន​ត្រូវ​ពួក​ឃាតករ​ប្លន់​យក​អស់​នូវ​សិទ្ធិសេរីភាព ក្លាយជា​ទាសករ​រស់​ដូច​សត្វ​ធាតុ ក្នុង​ភាព​ភ័យរន្ធត់​រក​ទីបំផុត​គ្មាន ។ សង្គម​កម្ពុជា​ត្រូវ​ក្រឡាប់ចាក់ រចនាសម្ព័ន្ធ​សង្គមជាតិ​ទាំងមូល​ត្រូវ​បំផ្លាញ​ដល់​ឫសគល់ ប្រជាជន​ប្រមាណ​ជាង ៣​លាន​នាក់ ត្រូវ​សម្លាប់​យ៉ាង​អាណោចអាធ័ម និង​អយុត្តិធម៌​បំផុត ឯ​អ្នក​ដែល​នៅ​សេសសល់​ក្នុងប្រទេស គឺ​រស់ក្នុង​សភាព​បារម្ភ​ដល់​អាយុជីវិត​ទាំងយប់​ទាំង​ថ្ងៃ រស់នៅ​ប្រចាំថ្ងៃ​ហាក់ដូច​ត្រី​ក្នុង​ត្រក មិនដឹង​ពេលណា​ដល់​វេន​ខ្លួន​ត្រូវ​ពួកវា​យកទៅ​សម្លាប់ ។ ពិតប្រាកដ​ណាស់ បើ​គ្មាន​ការជួយ​សង្គ្រោះ​ឲ្យ​បាន​ទាន់ពេលវេលា​ទេនោះ ប្រជាជន​កម្ពុជា​នឹងត្រូវ​ពួក​ឃាតករ​បន្ត​កាប់សម្លាប់​រក​ទីបញ្ចប់​គ្មាន​ឡើយ ។
​ ​នៅក្នុង​កាលៈទេសៈ​គ្រោះមហន្តរាយ​ដ៏​ធ្ងន់ធ្ងរ​បំផុត​នេះ បណ្តា​កម្លាំង​អ្នកស្នេហាជាតិ​ដ៏​បរិសុទ្ធ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​នៅ​សេសសល់​ពី​ការកាប់សម្លាប់ បាន​ផ្តាច់ខ្លួន​ចេញពី​របប ប៉ុល ពត ដើម្បី​ធ្វើការ​តស៊ូ​សង្គ្រោះ​ជាតិ​ពី​របប​ដ៏​យង់ឃ្នង​នេះ ។ ក្នុង​ដំណើរ​ឆ្ពោះទៅ​ការសង្គ្រោះ​ជាតិ ប្រវត្តិសាស្ត្រ​បាន​កត់ត្រា​ទុក​នូវ​ព្រឹត្តិការណ៍​សំខាន់ៗ ដែលមាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ជាតិ​គឺ​៖ នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧ សម្តេច ហ៊ុន សែន បានចេញ​ដំណើរ​ភៀសខ្លួន​ទៅ​ប្រទេស​វៀតណាម ដើម្បី​ស្វែងរក​ការជួយឧបត្ថម្ភ​ក្នុង​ការតស៊ូ​រំដោះជាតិ​, នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​១៩៧៨ កងកម្លាំងប្រដាប់អាវុធ​សង្គ្រោះ​ជាតិ​កម្ពុជា ដែលជា​អង្គភាព​ទ័ព​រៀបរយ​ដំបូង​ត្រូវបាន​បង្កើតឡើង​, នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​១៩៧៨ កងទ័ព និង​ប្រជាជន​នៅ​ភូមិភាគ​បូព៌ា​បាន​ក្រោកឈរ​ប្រឆាំងនឹង​របប ប៉ុល ពត ក្រោម​ការដឹកនាំ​របស់​សម្តេច ហេង សំរិន និង​សម្តេច ជា ស៊ីម ព្រមទាំង​ចលនា​តស៊ូ​ប្រឆាំង ប៉ុល ពត ដែលមាន​រួចមកហើយ​នៅ​ខេត្តកោះកុង នៅ​ឦសាន​ទិស និង​ចលនា​ផ្សេងៗ​ទៀត ។ ផ្តើម​ពី​ចលនា​ទាំងនេះ បានផ្តល់​ឱកាស​ដល់​ការបង្កើត រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា នា​ថ្ងៃ ២ ធ្នូ ឆ្នាំ​១៩៧៨ ដឹកនាំ​ដោយ​សម្តេច ហេង សំរិន សម្តេច ជា ស៊ីម សម្តេច ហ៊ុន សែន និង​ឥស្សរជន​ចំនួន ១១​រូប​ទៀត ដែលជា​អង្គការ​ចាត់តាំង​នយោបាយ​តែមួយគត់​របស់​ប្រជាជន​កម្ពុជា ដើម្បី​ដឹកនាំ​ការតស៊ូ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ។ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​កងកម្លាំងប្រដាប់អាវុធ​បដិវត្តន៍​កម្ពុជា ដែលមាន​ការគាំទ្រ​ពី​ប្រជាជន​នៅ​ទូទាំងប្រទេស ព្រមទាំង​ទទួលបាន​ការជួយឧបត្ថម្ភ​ដ៏​ស្មោះសរ ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​ពី​សំណាក់​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម និង​ការគាំទ្រ​ពី​កម្លាំង​ស្នេហា​សន្តិភាព និង​យុត្តិធម៌​នានា​នៅលើ​ពិភពលោក បាន​វាយ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ សម្រេចបាន​មហា​ជ័យជម្នះ​ដ៏​ត្រចះត្រចង់​ជា​ប្រវត្តិសាស្ត្រ នា​ថ្ងៃ ៧ មករា ឆ្នាំ​១៩៧៩ ។​
​នេះ​គឺជា​បណ្តា​ដំណាក់កាល​ជា​ប្រវត្តិសាស្ត្រ ដែល​ប្រជាជាតិ​យើង​បាន​ហែល​ឆ្លងកាត់ ប្រកបដោយ​ទុក្ខវេទនា មហា​សោកនាដកម្ម និង​ការបាត់បង់​ដែល​ពុំ​អាច​នឹង​ពណ៌នា​បាន ។ បើ​គ្មាន​រដ្ឋប្រហារ​ថ្ងៃ​១៨ មីនា ឆ្នាំ​១៩៧០ គឺ​គ្មាន​សង្គ្រាម​ពី​ឆ្នាំ​១៩៧០ – ១៩៧៥, បើ​គ្មាន​សង្គ្រាម ៥​ឆ្នាំនេះ គឺ​គ្មាន​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ហើយ​បើ​គ្មាន​របប​ប្រល័យពូជសាសន៍​នោះ ក៏​ពុំ​ចាំបាច់​មានជ័យ​ជម្នះ​ថ្ងៃ ៧ មករា ដែរ ។ ថ្ងៃជ័យ​ជម្នះ ៧ មករា គឺជា​ថ្ងៃកំណើត​ទី​២​របស់​ប្រជាជន​កម្ពុជា មានជ័យ​ជម្នះ ៧ មករា ទើប​ប្រជាជន​កម្ពុ​ជាមាន​អ្វីៗ​សព្វ​យ៉ាង​នៅថ្ងៃនេះ ។ នេះ​ជា​សច្ចធម៌​ប្រវត្តិសាស្ត្រ ដែល​គ្មាន​អ្នកណា​អាច​បំភ្លៃ និង​បំផ្លាញ​បានឡើយ ។​
​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ​ដ៏​ជ្រាលជ្រៅ​បំផុត នៃ​ជ័យជម្នះ ៧ មករាៈ​
-​ ​ជ័យជម្នះ ៧ មករា បាន​សង្គ្រោះ​អាយុជីវិត​ប្រជាជន​ឲ្យ​រស់រាន​ឡើងវិញ​ទាន់ពេលវេលា​រួចផុត​ពី​ការសម្លាប់​រង្គាល​នៃ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត
-​ ​ជ័យជម្នះ ៧ មករា បាន​បិទ​ទំព័រ​សករាជ​ដ៏​ខ្មៅ​ងងឹត​បំផុត​នៃ​កម្ពុជា ហើយ​បើក​ឡើង​នូវ​ទំព័រ​សករាជ​ថ្មី គឺ​ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម ។ ប្រជាជន​យើង​បានទទួល​មកវិញ​នូវ​សិទ្ធិសេរីភាព កិ​តិ្ត​យស សេចក្តីថ្លៃថ្នូរ ដែល​ត្រូវ​បាត់បង់​ទាំងស្រុង​ក្នុង​របប ប៉ុល ពត ប្រែក្លាយជា​អ្នកធ្វើ​ម្ចាស់​លើ​ជោគវាសនា​របស់ខ្លួន​ពិតប្រាកដ ហើយ​មាន​អ្វីៗ​ទាំងអស់​ដូច​បច្ចុប្បន្ន និង​បន្តទៅ​អនាគត​ទៀត ។​
-​ ​ជ័យជម្នះ ៧ មករា បានធ្វើ​ឲ្យ​រាល់​តម្លៃ​ទាំង​ខាង​ស្មារតី និង​សម្ភារៈ​របស់​ប្រជាជាតិ​ខ្មែរ​យើង ដែល​បាន​កសាង​ពូន​ជ្រុំ​អស់​រយៈកាល​រាប់ពាន់​ឆ្នាំ​មកហើយ​នៃ​ប្រវត្តិសាស្ត្រ​របស់ខ្លួន ក្នុងនោះ​មាន​កេរដំណែល​វប្បធម៌ អរិយធម៌​អង្គរ​ដ៏​រុងរឿង បាន​រស់​ឡើងវិញ និង​បន្ត​រីកចម្រើន​ឥតឈប់ឈរ ។​
-​ ​លើ​មូលដ្ឋាន​ជ័យជម្នះ ៧ មករា សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា (​បន្ទាប់មក​បាន​ប្តូរ​ឈ្មោះ​ជា​រដ្ឋ​កម្ពុជា​) ដែលជា​រដ្ឋ​របស់​ប្រជាជន​និង​ដឹកនាំ​ដោយ​ក្រុមប្រឹក្សា​ប្រជាជន​បដិវត្តន៍​កម្ពុជា ត្រូវបាន​បង្កើតឡើង ដើម្បី​ស្តារ និង​កសាង​ជាតិ​ឡើងវិញ ។​
-​ ​ជ័យជម្នះ ៧ មករា បាន​ស្តារឡើងវិញ​នូវ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស និង​បានរួម​វិភាគទាន​ដ៏​សកម្ម ដល់​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​ក្នុង​តំបន់ ។

III-​ ​សមិទ្ធផល​ធំៗ​ជា​ប្រវត្តិសាស្ត្រ ដែល​ប្រជាជន​កម្ពុជា​សម្រេចបាន​តាំងពី​ថ្ងៃជ័យ​ជម្នះ ៧ មករា មកដល់​បច្ចុប្បន្ន :
​ក្នុង​រយៈពេល ៤០​ឆ្នាំនេះ ជាមួយនឹង​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រជាជន​យើង​ពិត​ជាមាន​មោទនភាព​យ៉ាង​ក្រៃលែង​ចំពោះ​សមិទ្ធផល​ដ៏​ច្រើន​ឥត​គណនា ដែល​បាន​កើតឡើង​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​យើងទាំងអស់គ្នា​ក្នុងការ​ស្តារ និង​កសាង​ប្រទេសជាតិ​មួយ​ដែល​ត្រូវ​បំផ្លាញ​ខ្ទេចខ្ទី​អស់​នៅសល់តែ​គំនរ​ផេះផង់​ឲ្យ​ក្លាយទៅជា​ទឹកដី​មួយ ដែលមាន​ការរីកចម្រើន​រស់​រវើក និង​ស្រស់បំព្រង​ដូច​សព្វថ្ងៃ ហើយ​កំពុង​បោះជំហាន​ទៅមុខ​យ៉ាង​ស្វាហាប់ ឆ្ពោះទៅកាន់​អនាគត​ដ៏​រុងរឿង ។ សមិទ្ធផល​ធំៗ​ជា​ប្រវត្តិសាស្ត្រ​ទាំងនោះ​រួមមានៈ​
១- ទប់ស្កាត់​មិន​ឲ្យ​របប​ប្រល័យពូជសាសន៍​អាច​វិលត្រឡប់​មកវិញ​បាន ការពារ​ការ​រស​ឡើងវិញ​របស់​ជាតិ និង​ប្រជាជន​
​ក្រោយពេល​របប​ប្រល័យពូជសាសន៍​ត្រូវ​វាយ​ផ្តួលរំលំ មជ្ឈដ្ឋាន​អមិត្ត​ខាងក្រៅ​មួយចំនួន​នៅតែ​បន្ត​ជួយ​គាំទ្រ​ឲ្យ​ពួក​ឃាតករ​ប្រល័យពូជសាសន៍​នៅមាន​ដង្ហើមរស់ ដើម្បី​ឲ្យ​ពួកនេះ​មានឱកាស​វិលត្រឡប់​មកកាន់​អំណាច​វិញ​ដោយ​កម្លាំងយោធា ធ្វើ​ឲ្យ​កម្ពុជា​ត្រូវ​ស្ថិតក្នុង​ស្ថានភាព មាន​សន្តិភាព​ផង និង​សង្គ្រាម​ផង ។ មិនតែប៉ុណ្ណោះ មជ្ឈដ្ឋាន​អមិត្ត​ទាំងនោះ បានធ្វើការ​ហ៊ុមព័ទ្ធ​ខាង​សេដ្ឋកិច្ច និង​នយោបាយ​យ៉ាង​អយុត្តិធម៌​ថែមទៀត ក្នុងពេលដែល​ប្រជាជន​កម្ពុជា​កំពុង​ត្រូវការ​ជំនួយ​ពី​សហគមន៍​អន្តរជាតិ ដើម្បី​ស្តារ​សេដ្ឋកិច្ច និង​ជីវភាព​រស់នៅ​របស់ខ្លួន​ឡើងវិញ ។ ក្នុង​កាលៈទេសៈ​ដ៏​ពិបាក​ស្មុគស្មាញ និង​គ្រោះថ្នាក់​បំផុត​នេះ រដ្ឋអំណាច​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បាន​បន្ត​ជ្រោង​ខ្ពស់​ទង់​មហា​សាមគ្គី​ជាតិ ការពារ​ប្តូរផ្តាច់​នូវ​សមិទ្ធផល ៧ មករា និង​ធ្វើ​ឲ្យ​បរាជ័យ​នូវ​ឧបាយកល​ប៉ុនប៉ង​នាំយក​របប​ប្រល័យពូជសាសន៍​មក​កម្ពុជា​ជាថ្មី ការពារ​បានការ​រស់​ឡើងវិញ​របស់​ប្រជាជាតិ ។ លើ​មូលដ្ឋាន​នេះ​បាន​ធានា​ដល់​ដំណើរការ​ស្តារ និង​កសាង​សង្គមជាតិ​ឲ្យ​មាន​ស្ថិរ​ភាពជា​ជំហានៗ ឆ្លងកាត់​ដំណាក់​កាលដែល​លំបាក​បំផុត ឈាន​មកដល់​ដំណាក់កាល​ពង្រឹងពង្រីក​ខ្លួន​បានជា​បន្តបន្ទាប់ ដែល​បង្កើតបាន​នូវ​មូលដ្ឋានគ្រឹះ សម្រាប់​ដំណើរការ​សន្តិភាព ការបង្រួបបង្រួម​ជាតិ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​នៅ​ដំណាក់កាល​បន្ទាប់មក ។​
២-​ដណ្តើមបាន​មកវិញ​នូវ​សិទ្ធិសេរីភាព កិត្តិយស សេចក្តីថ្លៃថ្នូរ និង​លទ្ធិប្រជាធិបតេយ្យ ដែល​ត្រូវ​បាត់បង់​ទាំងស្រុង​ក្នុង​របប​ប្រល័យពូជសាសន៍​
​ប្រជាជន​កម្ពុជា​ដែល​ត្រូវ​ពួក​ឃាតករ ប៉ុល ពត ដកហូតយក​អស់​នូវ​សិទ្ធិសេរីភាព រស់​ជា​ទាសករ​ដាច់​ថ្លៃ​ក្នុង​ភាព​ភ័យរន្ធត់​គ្រប់​វិនាទី បានទទួល​មកវិញ​នូវ​សិទ្ធិ សេរីភាព​គ្រប់យ៉ាង ជាពិសេស​សិទ្ធិ​មានជីវិត​រស់នៅ និង​បាន​ក្លាយជា​អ្នក​ធ្វើជា​ម្ចាស់​លើ​ជោគវាសនា​របស់​ជាតិ​ខ្លួន​ពិតប្រាកដ ហើយ​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ការពារ និង​ការស្តារ និង​កសាង​ជាតិ​លើ​គ្រប់​វិស័យ ។ រដ្ឋអំណាច​របស់​ប្រជាជន​បាន​ប្រឹងប្រែង​ពេញទំហឹង​ក្នុងការ​រៀបចំ​សង្គមជាតិ​ឡើងវិញ​ឲ្យ​មាន​សណ្តាប់ធ្នាប់​ល្អ និង​មាន​ការគោរព​ប្រតិបត្តិ​ច្បាប់​បាន​ត្រឹមត្រូវ ។ ប្រការ​ទាំងនេះ បានធ្វើ​ឲ្យ​សិទ្ធិសេរីភាព​គ្រប់យ៉ាង​របស់​ប្រជាពលរដ្ឋ​ត្រូវបាន​ការពារ និង​លើកស្ទួយ​ឥតឈប់ឈរ ស្របតាម​ដំណាក់កាល​នីមួយៗ​នៃ​ការរីកចម្រើន​របស់​ប្រទេសជាតិ ។ ប្រជាជន​គ្រប់រូប​មាន​ភាពស្មើគ្នា​ចំពោះមុខ​ច្បាប់ មាន​សិទ្ធិ និង​ករណីយកិច្ច​ដូចគ្នា ដោយ​ពុំមាន​ការរើសអើង ឬ​បែងចែក​ឡើយ ។ ជាមួយគ្នានេះ​យើង​បាន​ទប់ស្កាត់ និង​ធ្វើ​ឲ្យ​បរាជ័យ​ឧបាយកល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ពី​មជ្ឈដ្ឋាន​អមិត្ត​ខាងក្រៅ​មួយចំនួន ក្រោម​ផ្លាក​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ដោយ​ប្រើប្រាស់​ពួក​ប្រឆាំង​ខាងក្នុង​ជា​ឧបករណ៍ ក្នុង​គោលបំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ។​
​កម្ពុជា​បាន​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ជាស​កល​នៃ​ការគោរព​សិទ្ធិមនុស្ស និង​ការលើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ដែល​បង្ហាញ​ច្បាស់​តាមរយៈ​ការបោះឆ្នោត​ទាំង​ថ្នាក់ជាតិ ទាំង​ថ្នាក់ក្រោម​ជាតិ ស្របតាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន ។ ដំណើរការ​បោះឆ្នោត​នៅ​គ្រប់​ថ្នាក់​ជា​បន្តបន្ទាប់ បាន​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ ប្រកបដោយ​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដែល​ឆ្លុះបញ្ចាំង​ច្បាស់​នូវ​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា រួមមាន ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​បាន ៦​នីតិកាល​, ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​បាន ៤​នីតិកាល​, ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ ៤​អាណត្តិ និង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត និង​ក្រុមប្រឹក្សា​ក្រុង​-​ស្រុក​-​ខណ្ឌ ២​អាណត្តិ ។ ប្រការនេះ​បញ្ជាក់​ច្បាស់​ថា កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ ជា​រដ្ឋ​ដែល​បានការ​ពារ និង​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ ។​
៣-​សម្រេចបាន​ជោគជ័យ​ក្នុងការ​បង្រួបបង្រួម​ជាតិ​
​សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ គឺជា​បំណងប្រាថ្នា​ដ៏​ពិសិដ្ឋ​របស់​ប្រជាជន​កម្ពុជា​ដែល​បាន​ឆ្លងកាត់​គ្រោះមហន្តរាយ​ដោយសារ​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ និង​របប​ប្រល័យពូជសាសន៍ ។ តាំងពី​ក្រោយ​ថ្ងៃ​រំដោះ ៧ មករា មក រដ្ឋអំណាច​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​បាន​ពុះពារ​ជំរុញ​ការអនុវត្ត​មាគ៌ា​មហា​សាមគ្គី​ជាតិ ដើម្បី​ផ្សះផ្សារ​ជម្លោះផ្ទៃក្នុង បង្រួបបង្រួម​ខ្មែរ​ពី​គ្រប់​និន្នាការ​នយោបាយ​រួមគ្នា​បង្កើត​សន្តិភាព​ឡើងវិញ តាមរយៈ​គោលនយោបាយ​ប្រកបដោយ​មនុស្សធម៌ ហើយ​បាន​ដាក់ចេញ​គោលនយោបាយ​បង្រួបបង្រួម​ជាតិ​នៅ​ឆ្នាំ​១៩៨៧ ។ លើ​មូលដ្ឋាន​នេះ ជំនួប​ចរចា​ដើម្បី​ស្វែងរក​សន្តិភាព​នៅ​កម្ពុជា​រវាង​សម្តេចព្រះ​នរោត្តម សីហនុ និង​សម្តេច ហ៊ុន សែន បានចាប់ផ្តើម​នៅ​ថ្ងៃ ២ ធ្នូ ឆ្នាំ​១៩៨៧ នៅ​ប្រទេស​បារាំង និង​បាន​បន្ត​នូវ​ដំណើរ​ការចរចា​ច្រើនលើកច្រើនសារ ឆ្លងកាត់​ការលំបាក​ស្មុគស្មាញ​យ៉ាងច្រើន រហូត​សម្រេចបាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស នៅ​ថ្ងៃ ២៣ ខែតុលា ឆ្នាំ​១៩៩១ ។ ការបោះឆ្នោតជាតិ​លើក​ទី​១ តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ក្រោម​ការចាត់ចែង និង​ត្រួតពិនិត្យ​របស់​អាជ្ញាធរ​បណ្តោះអាសន្ន​នៃ​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា (UNTAC) បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៣-២៨ ខែឧសភា ឆ្នាំ​១៩៩៣ ដែល​បង្កើតបាន​នូវ​សភាធម្មនុញ្ញ ហើយ​សភាធម្មនុញ្ញ​បានអនុម័ត​រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​បាន​កំណត់ថា ប្រទេស​កម្ពុជា​ប្រកាន់​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ និង​ប្រព័ន្ធ​នយោបាយ​ប្រជាធិបតេយ្យ​សេរី ពហុបក្ស ។ ក្រោយពេល​សភាធម្មនុញ្ញ​បានអនុម័ត​រដ្ឋធម្មនុញ្ញ​ថ្មី​ហើយ សភាធម្មនុញ្ញ​បាន​ប្រែក្លាយជា​ស្វ័យប្រវត្តិ​ទៅជា​រដ្ឋសភា នីតិកាល​ទី​១ ។ បន្ទាប់ពី​រដ្ឋសភា និង​រាជរដ្ឋាភិបាល​សម្រាប់​នីតិកាល​ទី​១ ត្រូវបាន​បង្កើតឡើង កម្ពុជា​បាន​ឈានចូល​ដំណាក់​ថ្មី​មួយទៀត​គឺ សន្តិភាព បង្រួបបង្រួម​ជាតិ ប្រជាធិបតេយ្យ សហប្រតិបត្តិការ និង​អភិវឌ្ឍ ។
៤-​នយោបាយ ឈ្នះ ឈ្នះ បាន​នាំមក​នូវ​សន្តិភាព​ពេញលេញ និង​ការឯកភាព​ជាតិ ឯកភាព​ទឹកដី​ទាំងស្រុង​ចាប់ពី​ចុងឆ្នាំ​១៩៩៨
​គួររំឭកថា បន្ទាប់ពី​រដ្ឋសភា និង​រាជរដ្ឋាភិបាល​សម្រាប់​នីតិកាល​ទី​១ ត្រូវបាន​បង្កើតឡើង​ហើយ អ៊ុនតាក់ បានចាត់ទុក​ថា​ជា​ជោគជ័យ​ដែល​ពុំ​ធ្លាប់​មាននៃ​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​នៅ​បណ្តា​ប្រទេស ហើយ​បាន​ចាក​ចេញពី​កម្ពុជា ។ ប៉ុន្តែ​ប្រទេស​កម្ពុជា​នៅតែ​ពុំទាន់​មាន​សន្តិភាព​ពេញលេញ​នៅឡើយ អាស្រ័យ​ដោយ​ពួក​ឧទ្ទាម​ខ្មែរក្រហម​បន្ត​សង្គ្រាម​បំផ្លិចបំផ្លាញ បង្ក​អសន្តិសុខ​ក្នុង​ផ្ទៃ​ប្រទេស ។ កម្ពុជា​នៅតែមាន​តំបន់​ត្រួតត្រា​ពីរ រដ្ឋាភិបាល​ពីរ និង​កម្លាំងប្រដាប់អាវុធ​ពីរ ។ សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​នៅ​កម្ពុជា​ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ​តាមរយៈ​ជោគជ័យ​នៃ​នយោបាយ ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែលមាន​ខ្លឹមសារ​ស្នួល​បី​គឺ «​ជីវិត កម្មសិទ្ធិ និង​អាជីព​» ដោយ​ធានា​សុវត្ថិភាព​ទាំង​ផ្លូវកាយ និង​អាយុជីវិត​, ធានា​អាជីព និង​មុខរបរ និង​ធានា​កម្មសិទ្ធិ ទ្រព្យសម្បត្តិ ដែល​បានធ្វើ​ឲ្យ​អង្គការ​ចាត់តាំង​ទាំង​ខាង​នយោបាយ និង​យោធា​របស់​ពួក​ឧទ្ទាម​ខ្មែរក្រហម​ត្រូវ​រលំរលាយ​ជា​ស្ថាពរ បង្កើតបាន​សន្តិភាព​ពេញលេញ និង​ការឯកភាព​ជាតិ ឯកភាព​ទឹកដី​ទាំងស្រុង ចាប់ពី​ចុងឆ្នាំ​១៩៩៨ មក ។ សន្តិភាព និង​ស្ថិរភាព​នយោបាយ បានផ្តល់​ឱកាស​ដ៏​មានតម្លៃ​បំផុត​ដែល​ពុំ​ធ្លាប់មាន​ដល់​ប្រជាជន​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​សង្គមជាតិ ។​
​អាស្រ័យ​ដោយ​នយោបាយ ឈ្នះ ឈ្នះ មានគុណ​តម្លៃ​ប្រវត្តិសាស្ត្រ​ដ៏​ធំធេង រាជរដ្ឋាភិបាល​បានកំណត់​យក “​ថ្ងៃ ២៩ ខែធ្នូ ឆ្នាំ​១៩៩៨ ជា​ថ្ងៃ​បញ្ចប់សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា តាមរយៈ​នយោបាយ ឈ្នះ ឈ្នះ​” ហើយ​បាន​កសាង វិមាន ឈ្នះ ឈ្នះ ដើម្បី​ចារិក និង​តម្កល់ទុក​នូវ​និមិត្តរូប វត្ថុតាង​នានា ដែល​បង្ហាញ​ប្រវត្តិ​នៃ​ដំណើរ​ការតស៊ូរ​រំដោះ​ប្រទេសជាតិ និង​សមិទ្ធផល​នៃ​ការកសាង និង​ការពារ​មាតុភូមិ ទុកជា​ការចងចាំ និង​ជា​មេរៀន​សម្រាប់​មនុស្ស​គ្រប់​ជំនាន់​តរៀង​ទៅ ។
៥-​ថែរក្សា​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នយោបាយ​បាន​រឹងមាំ ការពារ​យ៉ាង​គត់មត់​នូវ​ឯករាជ្យ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​
​ចាប់ពី​នីតិកាល​ទី​១ រហូតមកដល់​បច្ចុប្បន្ន បើទោះបីជា​ប្រទេសជាតិ​យើង​មានការ​រីកចម្រើន​ជា​បន្តបន្ទាប់​ក្តី ប៉ុន្តែ​ក៏ត្រូវ​ប្រឈម​នឹង​ឧបសគ្គ​ជាច្រើន​បង្កដោយ​ពួក​ប្រឆាំង​ដែលមាន​មជ្ឈដ្ឋាន​អមិត្ត​ក្រៅប្រទេស​មួយចំនួន​នៅ​ពីក្រោយ ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ។ ជាពិសេស​ការប៉ុនប៉ង​ផ្តួលរំលំ​តាមរយៈ​ចលនា​បដិវត្តន៍​ពណ៌​ដែល​ផ្ទុយ​ទាំងស្រុង​ពី​រដ្ឋធម្មនុញ្ញ និង​ពី​ផលប្រយោជន៍ និង​បំណងប្រាថ្នា​របស់​ប្រជាជន​កម្ពុជា ។ សកម្មភាព​ប្រទូសរ៉ាយ​របស់​ពួកគេ​បាន​បង្ក​ភាពអនាធិបតេយ្យ ការមិន​គោរព​ច្បាប់ ការបែកបាក់​ជាតិ និង​ភាពវឹកវរ​ក្នុងសង្គម ដែល​នឹង​នាំ​ប្រទេសជាតិ​ទៅរក​គ្រោះមហន្តរាយ​ជាថ្មីទៀត ។ អាស្រ័យហេតុនេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុវត្ត​វិធានការ​ច្បាប់​ដ៏​ម៉ឺងម៉ាត់ ដើម្បី​រំលាយ​ចលនា​បដិវត្តន៍​ពណ៌ ការពារ​សង្គមជាតិ​មិន​ឲ្យ​ធ្លាក់​ទៅក្នុង​កល​យុគ អស្ថិរភាព ការបែកបាក់ និង​សង្គ្រាម​ជាថ្មីទៀត និង​ធានា​ឲ្យ​ប្រទេសជាតិ​បន្ត​ឈានទៅ​មុខ​តាម​គន្លង​ដ៏​ត្រឹមត្រូវ​នៃ​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ ។
​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី ដែលជា​ដួងព្រលឹង​នៃ​ជាតិ និង​មានតម្លៃ​លើសពី​អាយុជីវិត​របស់​យើង​ត្រូវបាន​ការពារ​យ៉ាងរឹងមាំ តាមរយៈ​ស្មារតី​ស្នេហា​ជាតិ​ដ៏​បរិសុទ្ធ​, មិន​ក្រាប​, មិន​ឱនក្បាល​, មិន​លុតជង្គង់​, មិន​ទទួលយក​ការ​គំរាម​, មិន​លក់ខ្លួន​បម្រើ​បរទេស​ដែល​ធ្វើ​ឲ្យ​បាត់បង់​កិត្តិយស បាត់បង់​សិទ្ធិ​ស្វ័យ​សម្រេច និង​បាត់បង់​សេចក្តីថ្លៃថ្នូរ​របស់​ជាតិ​ដែលជា​គុណ​តម្លៃ​មិនអាច​ខ្វះ​បាន​របស់​ប្រជាជាតិ​មួយ ។ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​ម្ពុ​ជា ប្រជាជន​យើង​បាន​សាមគ្គី​ប្រកៀក​ស្មា​គ្នា​យ៉ាងរឹងមាំ ការពារ​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី និង​សិទ្ធិសេរីភាព​របស់ខ្លួន ដែល​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញច្បាស់​ថា ស្មារតី​ស្នេហា​ជាតិ​របស់​ប្រជាជន​កម្ពុជា គឺ​រឹងមាំ និង​មិនអាច​ទទួលយក​ការប្រមាថ​ពី​អ្នកណា​ឡើយ ។
៦-​ស្តារ​សេដ្ឋកិច្ច សង្គម​ចាប់ពី​លេខ​សូន្យ​ឲ្យ​មានការ​ប្រែប្រួល​រីកចម្រើន​ជា​ជំហានៗ និង​ឈាន​មកដល់​ដំណាក់កាល​នៃ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ត្រូវបាន​កែលម្អ លើកកម្ពស់​ជា​បន្តបន្ទាប់​ទាំង​ខាង​សម្ភារៈ និង​ស្មារតី
​ក្រោយ​ថ្ងៃ​រំដោះ​ភ្លាម រដ្ឋអំណាច​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​បាន​ដឹកនាំ​ការស្តារ និង​កសាង​ប្រទេសជាតិ​ឡើងវិញ​ចាប់ពី​លេខ​សូន្យ ឆ្លងកាត់​ដំណាក់​កាលដែល​លំបាក និង​ខ្វះខាត​បំផុត​រហូត​កសាងបាន​នូវ​មូលដ្ឋានគ្រឹះ​សម្រាប់​ទ្រទ្រង់​ដល់​ការកសាង​សង្គម សេដ្ឋកិច្ចកម្ពុជា​ឲ្យ​ឈាន​មកដល់​ដំណាក់កាល​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ក្នុង​ល្បឿន​លឿន​នាពេល​បច្ចុប្បន្ន ។
​យើង​គប្បី​រំឭកថា កាលពី​៤០​ឆ្នាំមុន ប្រជាជន​កម្ពុជា​ទាំងមូល​ដែល​ទើប​ត្រូវបាន​រំដោះ ត្រូវ​ស្ថិតក្នុង​គ្រោះ​ទុរ្ភិក្ស​ជាទូទៅ​ដែល​បន្សល់ទុក​ពី​របប​ប្រល័យពូជសាសន៍ ។ នៅក្នុង​កាលៈទេសៈ​នោះ ប្រជាជន​យើង​បានរួម​សាមគ្គី​គ្នា​ចិត្ត​មួយ​ថ្លើម​មួយ ខិតខំ​ស្តារ​ផលិតកម្ម និង​ជីវភាព​រស់នៅ​របស់ខ្លួន​ពី​បាត​ដៃទទេ និង​ធ្វើ​ឲ្យ​គ្រប់​វិស័យ​នៃ​សង្គមជាតិ​បាន​រស់​ឡើងវិញ ។ ហេតុនេះ​ក្នុង​រយៈពេល​តែ ១០​ឆ្នាំ ប៉ុណ្ណោះ ប្រទេស​កម្ពុជា​អាច​ឆ្លងកាត់​បាន​ពី​ដំណាក់​កាលដែល​លំបាក​បំផុត មកកាន់​ដំណាក់កាល​ពង្រឹងពង្រីក​ខ្លួន​បានជា​ជំហានៗ ។ បន្ទាប់ពី​ការបោះឆ្នោតជាតិ នីតិកាល​ទី​១ នៅ​ឆ្នាំ​១៩៩៣ យើង​បាន​បន្តដំណើរ​ទៅមុខ​យ៉ាង​ស្វាហាប់ ជាមួយនឹង​ភាពអនុគ្រោះ​ថ្មី សម្រេចបាន​សមិទ្ធផល​យ៉ាង​ធំធេង​ក្នុងការ​អភិវឌ្ឍ​សង្គមជាតិ​របស់ខ្លួន ជាពិសេស​ចាប់ពី​ប្រទេស​មាន​សន្តិភាព​ពេញលេញ​មក ។ កម្ពុជា​ត្រូវបាន​ចាត់ទុកជា​ប្រទេស​ដែលមាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​លើ​ពិភពលោក និង​ជា​ខ្លា​សេដ្ឋកិច្ច​មួយ​នៅ​អាស៊ី ដោយ​រក្សា​កំណើន​ខ្ពស់​ជា​មធ្យម​ជាង ៧% ក្នុង​រយៈពេល​២​ទសវត្ស​ចុងក្រោយ​នេះ​ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​ការរីកចម្រើន​យ៉ាង​រហ័ស​ក្នុង​វិស័យ​ឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ អចលនទ្រព្យ គមនាគមន៍ និង​ការដឹកជញ្ជូន ។ ទំហំ​នៃ​ការវិនិយោគ​ទាំង​ផ្នែក​សាធារណ និង​ផ្នែក​ឯកជន​មានការ​កើនឡើង​យ៉ាងខ្លាំង ។ ផ្លូវថ្នល់ ស្ពាន បណ្តាញ​អគ្គិសនី ទឹកស្អាត ប្រព័ន្ធធារាសាស្ត្រ មន្ទីរពេទ្យ សាលារៀន ត្រូវបាន​ស្តារ និង​ស្ថាបនា​ច្រើន​ស្អេកស្កះ​ពាសពេញ​ផ្ទៃ​ប្រទេស ។ រោងចក្រ កសិដ្ឋាន មជ្ឈមណ្ឌល​ពាណិជ្ជកម្ម អគារ​ខ្ពស់ៗ ត្រូវបាន​កសាង​កាន់តែ​ច្រើនឡើងៗ ដែល​ផ្តល់​ការងារ​ជូន​ប្រជាជន​រាប់លាន​នាក់​នៅ​គ្រប់ទិសទី ។ អត្រា​នៃ​ភាពក្រីក្រ​បាន​ធ្លាក់ចុះ​ពី ៥៣,២% ក្នុង​ឆ្នាំ​២០០៤ មក​នៅត្រឹម ១៣,៥% ក្នុង​ឆ្នាំ​២០១៤ ហើយ​បន្ត​ធ្លាក់​មក​ក្នុង​រង្វង់ ៩% ក្នុង​ឆ្នាំ​២០១៨ ។ កម្ពុជា​បានចេញ​ផុតពី​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​ទាប ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប នៅ​ឆ្នាំ​២០១៥ និង​កំពុង​ខិតខំ​ពុះពារ​សម្រេច​ចក្ខុវិស័យ​របស់ខ្លួន​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ទៅជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ។
​ការសម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​រឹងមាំ ដែលមាន​លក្ខណៈ​ធន់​នឹង​វិបត្តិ បានធ្វើឱ្យ​ប្រជាជន​កម្ពុជា​គ្រប់​ស្រទាប់​ជាន់ថ្នាក់​នៅ​ទូទាំងប្រទេស​កាន់តែ​មាន​ឱកាស​ក្នុងការ​ស្វែងរក​ការងារ និង​ក្នុង​ការបង្កើន​ប្រាក់ចំណូល ដោយ​ក្នុងនោះ​មន្ត្រីរាជការ និង​កងកម្លាំង​ប្រដាប់​ឤ​វុ​ធ​ទទួលបាន​ប្រាក់ចំណូល​កាន់តែ​ខ្ពស់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ តាមរយៈ​ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​សំដៅ​ដំឡើង​ប្រាក់បៀវត្ស​ក្នុង​គោលដៅ​ជាង ១​លាន​រៀល នៅ​ឆ្នាំ​២០១៨ ចាប់​តាំងពីដើម​នីតិកាល​ទី​៥ មក ហើយ​និវត្តជន​ក៏បាន​ទទួល​នូវ​ការបង្កើន​ប្រាក់​សោធន​និវត្តន៍ (​ក្នុង​ឆ្នាំ​២០១៨ មាន​កម្រិត​ទាប​បំផុត ៤៨​ម៉ឺន​រៀល​) និង​របប​តាវកាលិក​ផ្សេងទៀត​ជា​បន្តបន្ទាប់​ផងដែរ ។ ដូចគ្នានេះដែរ កម្មករ និយោជិត រាប់សែន​នាក់ ដែល​កំពុងតែ​បម្រើ​ការងារ​ក្នុង​វិស័យ​ឯកជន​ក៏​ទទួលបាន​នូវ​ឱកាស​ក្នុងការ​បង្កើន​ប្រាក់ចំណូល​របស់ខ្លួន តាមរយៈ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់ក​ម្មក​រ និយោជិត​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​ជា​រៀងរាល់ឆ្នាំ ដែល​នៅ​ឆ្នាំ​២០១៨ ប្រាក់​ឈ្នួល​អប្បបរមា​នេះ​បាន​កើន​ឡើងដល់​ចំនួន ១៧០ ដុល្លារ​ឤ​មេ​រិ​ក ហើយ​នៅ​ឆ្នាំ​២០១៩ នឹង​កើន​ដល់​១៨២​ដុល្លារ ដោយ​មិនទាន់​គិតដល់​ការទទួលបាន​នូវ​អត្ថប្រយោជន៍​បន្ថែម​ផ្សេងទៀត ពី​ការអនុវត្ត​គោលនយោបាយ​គាំពារ​សង្គម​របស់​រាជ​រដ្ឋាភិបាល​រួមមាន ការកំណត់​ផ្តល់ជូន​នូវ​របប​ថែទាំ​សុខភាព​ដល់ក​ម្មករ ដោយ​ន​យោជក​ជា​អ្នក​បង់ថ្លៃ​ជួស និង​ការផ្តល់​នូវ​របប​ឧបត្ថម្ភ​មាតុភាព​សម្រាប់​ការកើត​បានកូន​មួយ ៤០​ម៉ឺន​រៀល ជាដើម ។ ចំណូល​របស់​កសិករ ឤ​ជី​វករ និង​ពលករ​ផ្សេងៗ​ទៀត​ក៏បាន​កើនឡើង​ដូចគ្នា​ដែរ ។ ជាពិសេស​បងប្អូន​ប្រជាកសិករ​បានទទួល​នូវ​ការយកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​រាជរដ្ឋាភិបាល តាមរយៈ​ការវិនិយោគ​ដ៏​សន្ធឹកសន្ធាប់​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ជនបទ និង​លើ​ការលើកកម្ពស់​ផលិតភាព​កសិកម្ម​ក៏ដូចជា​តាមរយៈ​អន្តរាគមន៍​ទាន់ពេល ខណៈដែល​កសិផល (​ពិសេស​ស្រូវ​-​អង្ករ​) ប្រឈម​នឹង​ការធ្លាក់​ថ្លៃ​នៅលើ​ទីផ្សារ​អន្តរជាតិ ។ ក្រៅពីនេះ ការណ៍​ដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​វិធានការ​គោលនយោបាយ​ចាំបាច់​នានា​ជា​បន្តបន្ទាប់ ក្នុង​គោលដៅ​ដោះស្រាយ​ការលំបាក ក្តីកង្វល់ និង​បំណងប្រាថ្នា​របស់​ប្រជាជន ដូចជា​ការលុបចោល​មិន​យក​កម្រៃ​ពី​សេវាសាធារណៈ​ចាំបាច់​មួយចំនួន​, ការបញ្ចុះ​ថ្លៃ​ថាមពល​អគ្គិសនី និង​ទឹកស្អាត​, ការលុបចោល​របប​ព​ន្ធ​ម៉ៅការ​, ការដំឡើង​កម្រិត​អប្បបរមា​នៃ​ប្រាក់បៀវត្ស​ត្រូវ​ជាប់ពន្ធ​, ការលើកលែង​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​សម្រាប់ទោ​ចក្រយាន​យន្ត និង​ត្រីចក្រយានយន្ត​កម្លាំង​ក្រោម ១៥០​សេ​សេ​(CC), ការលើកលែង​ពន្ធ​ប្រថាប់ត្រា​ក្នុង​រង្វង់​សាច់ញាតិ​, ការលុបចោល​ការបង់​ភាស៊ី និង​ថ្លៃ​ផ្សេងៗ​ទៀត​ចំពោះ​ការលក់ដូរ​របស់​ប្រជាពលរដ្ឋ​តាម​កញ្ច្រែង កញ្ជើ ល្អី​, ការអនុញ្ញាតឱ្យ​ឤ​ជីវ​ករ​ដែលមាន​តូប រាន ស្តង់ ឬ​កន្លែង​លក់ដូរ​ដទៃទៀត ទទួលបាន​សិទ្ធិ​កាន់កាប់ ប្រើប្រាស់ និង​ឤ​ស្រ័យ​ផល ហើយ​ឤ​ច​ផ្ទេរសិទ្ធិ​បាន​, ការលុបចោល​ពន្ធ​សត្តឃាត និង​ការគ្រប់គ្រង​ផ្តាច់មុខ​នៅក្នុង​ឤ​ជីវ​កម្ម​សត្តឃាតដ្ឋាន ព្រមទាំង​ការកែលម្អ និង​ការពង្រីក​វិសាលភាព​នៃ​របប​គាំពារ និង​សន្តិសុខ​សង្គម​ជូន​ដល់​មន្ត្រីរាជការ​គ្រប់​ប្រភេទ និង​ជូន​ដល់​ក្រុម​ជន​ងាយ​រងគ្រោះ​នៅក្នុង​សង្គម​ជាដើម បាន និង​កំពុងតែ​ផ្តល់​ជា​គុណប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ទូទៅ ជាពិសេស​អ្នកមាន​ចំណូល​ទាប រួមទាំង​មន្ត្រីរាជការ​, កងកម្លាំង​ប្រដាប់​ឤ​វុ​ធ​, គ្រូបង្រៀន​, គ្រូពេទ្យ និង​កម្មករ និយោជិត ក៏ដូចជា​ដល់​អ្នក​ប្រកប​ឤ​ជីវ​កម្ម​តូចតាច​ផងដែរ ។ លើសពីនេះ​ទៀត រាជរដ្ឋាភិបាល​ក៏បាន​បង្កើន​ចំណាយ​យ៉ាងច្រើន​ទៅលើ​ការលើកកម្ពស់​គុណភាព និង​ការពង្រីក​វិសាលភាព​នៃ​សេវាសាធារណៈ ទាំង​តាមរយៈ​ចំណាយ​ចរន្ត​ថវិកាជាតិ និង​ទាំង​តាម រយៈ​ចំណាយ​វិនិយោគសាធារណៈ ដើម្បី​ធ្វើឱ្យ​ការផ្តល់​សេវាសាធារណៈ​មាន​ភាព​កាន់តែ​ប្រសើរឡើង និង​កាន់តែ​ខិត​ទៅជិត​នឹង​ប្រជាពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់ ។​
៧-​ស្តារ និង​លើកស្ទួយ​ឡើងវិញ​នូវ​កិត្តិយស និង​កិត្យានុភាព​ជាតិ​លើ​ឆាក​អន្តរជាតិ មាន​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​បណ្តា​ប្រទេស
​បច្ចុប្បន្ន​ព្រះរាជាណាចក្រ​កម្ពុជា មាន​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​គ្រប់​ប្រទេស​ដោយ​មិន​ប្រកាន់​រប​បន​យោ​យ​បាយ ហើយ​បានធ្វើ​ឲ្យ​មាន​ទំនាក់​ទំនងជា​ប្រក្រតី​ជាមួយ​អង្គការ​អន្តរជាតិ​នានា ទាំង​ក្នុង​ក្របខណ្ឌ​តំបន់​ក៏​ដូច​ពិភពលោក ដែល​បាន​នាំមក​នូវ​ការគាំទ្រ និង​ជំនួយ​ឧបត្ថម្ភ​យ៉ាងច្រើន​សម្រាប់​ការអភិវឌ្ឍ ។ កម្ពុជា​ដែល​ពីមុន​ត្រូវគេ​ហ៊ុមព័ទ្ធ ឯកោ និង​ត្រូវគេ​ប្រមាថ ឥឡូវនេះ​បានធ្វើ​សមាហរណកម្ម​ពេញលេញ​ជាមួយ​សហគមន៍​អន្តរជាតិ ហើយ​បាន​ចូលរួម​ដោយ​ស្មើភាព និង​ស្មើ​សិទ្ធិ​ជាមួយ​បណ្តា​ប្រទេស​ក្នុង​រាល់​កិច្ចការ​អន្តរជាតិ ។ កម្ពុជា​ដែល​ធ្លាប់ជា​ប្រទេស​ទទួល​កងទ័ព​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ បាន​ក្លាយជា​ប្រទេស ដែល​បាន​បញ្ជូន​កងកម្លាំងរ​ក្សា​សន្តិភាព​របស់ខ្លួន​ទៅ​ជួយ​ថែរក្សា​ស​និ្ត​ភាព​នៅ​ប្រទេស​មួយចំនួន​វិញ ក្នុង​ក្របខណ្ឌ​ប្រតិបត្តិការ​នៃ​អង្គការសហប្រជាជាតិ ។ កម្ពុជា​បានសម្រេច​ការចុះបញ្ជី​ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក និង​បេតិកភណ្ឌ​អរូបី​ជាច្រើន​ទៀត​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ។​
​ព្រះរាជាណាចក្រ​កម្ពុជា បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​ពិភពលោក​ចំនួន ១៧២​ប្រទេស បង្កើត​គណៈកម្មការ​អន្តររដ្ឋាភិបាល​ចំនួន​២ បង្កើត​គណៈកម្មការ​ចម្រុះ​ទ្វេភាគី​ជាមួយ​ប្រទេស​ចំនួន​១២ និង​កិច្ច​ពិគ្រោះ​យោបល់​នយោបាយ​ជាមួយ​ប្រទេស​ចំនួន​១៨ ។ កម្ពុ​ជាមាន​ស្ថាន​តំណាង​នៅ​បរទេស​ចំនួន​៥៦ (​ស្ថានទូត​២៤ ស្ថាន​តំណាង​អចិន្ត្រៃយ៍​៤ ស្ថាន​អគ្គ​កុងស៊ុល​១០ និង​ស្ថាន​កុងស៊ុល​កិត្តិ​យល ១៨ ហើយ​កំពុង​បន្ត​ពង្រីក​ថែមទៀត​) ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល​បាន​ខិតខំ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេសជិតខាង តាមរយៈ​ការចរចា ដោយ​ផ្អែកលើ​មូលដ្ឋាន​រដ្ឋធម្មនុញ្ញ ច្បាប់​ជាតិ ច្បាប់​អន្តរជាតិ និង​ឯកសារ​គតិយុត្ត​ពាក់ព័ន្ធ​នានា ធានា​នូវ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​នៃ​កម្ពុជា និង​កសាង​នូវ​ខ្សែបន្ទាត់​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​ប្រកបដោយ​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ ។​

​ ​ឆ្លងតាម​បណ្តា​សមិទ្ធផល​ដ៏​វិសេសវិសាល​ខាងលើនេះ បានបង្ហាញ​ច្បាស់​ថា រយៈពេល ៤០​ឆ្នាំ កន្លងទៅនេះ ផ្តើម​ពី​ជ័យជម្នះ ៧ មករា ប្រជាជន​កម្ពុជា​បានសម្រេច​នូវ​ការផ្លាស់ប្តូរ​សង្គម​យ៉ាង​ធំធេង ដែល​ពុំ​អាច​នឹកស្មាន​ដល់ ។ កម្ពុជា​បានប្រែក្លាយ​ពី​វាលពិឃាត​នៃ​របប​ប្រល័យពូជសាសន៍ ពី​សមរភូមិ​នៃ​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ ពី​ការបែកបាក់​ជាតិ និង​ការបែងចែក​ទឹកដី និង​ពី​គំនរ​ផេះផង់ ទៅជា​ទឹកដី​ដែលមាន​សន្តិភាព ឯកភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​គ្រប់រូប​បានរស់នៅ​ប្រកបដោយ​ក្តីសង្ឃឹម​យ៉ាង​សុខដុមរមនា​ក្រោម​ដំបូល​នៃ​រដ្ឋធម្មនុញ្ញ​តែមួយ និង​ម្លប់​ដ៏​ត្រជាក់​នៃ​អង្គ​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់បំផុត ។ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ដឹកនាំ​ធ្វើ​ឲ្យ​សម្រេច​នូវ​ការផ្លាស់ប្តូរ​ដ៏​ធំធេង​នេះ ។​

IV-​ ​សមិទ្ធផល​តាម​វិស័យ ក្នុងការ​ស្តារ កសាង និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម :

  • កំណើនសេដ្ឋកិច្ច ផលិតផល​ក្នុងស្រុក​សរុប និង​ចំណូល​មធ្យម​ប្រជាជន​ម្នាក់​
  • ឆ្នាំ​១៩៩៤: កំណើនសេដ្ឋកិច្ច ៥,២%
  • ឆ្នាំ​១៩៩៥: កំណើនសេដ្ឋកិច្ច ៥,៩%
  • ឆ្នាំ​២០០០: កំណើនសេដ្ឋកិច្ច ៨,៨%
  • ឆ្នាំ​២០០៤: កំណើនសេដ្ឋកិច្ច ១០,៣% ចំណូល​សម្រាប់​ប្រជាជន​ម្នាក់ ៤១៧​ដុល្លារ
  • ឆ្នាំ​២០០៥: កំណើនសេដ្ឋកិច្ច ១៣,៣% ចំណូល​ប្រជាជន​ម្នាក់ ៤៨៧​ដុល្លារ
  • ឆ្នាំ​២០០៨: កំណើនសេដ្ឋកិច្ច ៦,៧% ចំណូល​ប្រជាជន​ម្នាក់ ៧៦០​ដុល្លារ
  • ឆ្នាំ​២០១១: កំណើនសេដ្ឋកិច្ច ៧,១% ចំណូល​ប្រជាជន​ម្នាក់ ៩១១​ដុល្លារ​
  • ឆ្នាំ​២០១៣: កំណើនសេដ្ឋកិច្ច ៧,៤% ផ​.​ស​.​ស​. ១៥.២៣៧​លាន​ដុល្លារ ចំណូល​ប្រជាជន​ម្នាក់ ១០៤២​ដុល្លារ
  • ឆ្នាំ​២០១៧: កំណើនសេដ្ឋកិច្ច ៧% ផ​.​ស​.​ស​. ២៤.៦០៥​លាន​ដុល្លារ ចំណូល​ប្រជាជន​ម្នាក់ ១៤២៤​ដុល្លារ
  • ឆ្នាំ​២០១៨: កំណើនសេដ្ឋកិច្ច ៧,៣% ផ​.​ស​.​ស​. ២៤.៦០៥​លាន​ដុល្លារ ចំណូល​ប្រជាជន​ម្នាក់ ១៥៦៣​ដុល្លារ
  • ឆ្នាំ​២០១៩: តាម​ការ​ព្យាករ​សេដ្ឋកិច្ចកម្ពុជា​នឹង​សម្រេចបាន​កំណើន ៧,១% ផ​.​ស​.​ស​. នឹង​កើន​ដល់ ២៧.២២២​លាន​ដុល្លារ ចំណូល​សម្រាប់​ប្រជាជន​ម្នាក់​នឹង​កើន​ដល់ ១.៧០៦​ដុល្លារ ។​
  • ទុនបម្រុង​អន្តរជាតិ​
    -​ ​ឆ្នាំ​២០០០ មាន ៤៨៤​លាន​ដុល្លារ​ ​ ​
    -​ ​ឆ្នាំ​២០០៥ មាន ៩១៥​លាន​ដុល្លារ​ ​
    -​ ​ឆ្នាំ​២០០៨ មាន ២.១៦៤​លាន​ដុល្លារ​ ​ ​
    -​ ​ឆ្នាំ​២០១៣ មាន ៣.៦៤៣​លាន​ដុល្លារ
    -​ ​ឆ្នាំ​២០១៥ មាន ៥.០៩៣​លាន​ដុល្លារ​
    -​ ​ឆ្នាំ​២០១៨ មាន ៦.៣៧៥​លាន​ដុល្លារ (​តាម​ការ​ព្យាករ​)
    -​ ​ឆ្នាំ​២០១៩ មាន ៦.៨៨៥​លាន​ដុល្លារ (​តាម​ការ​ព្យាករ​) ។​
  • ទុនវិនិយោគ​ផ្ទា​ល់ពី​បរទេស​
    -​ ​ឆ្នាំ​១៩៩១-១៩៩២: រដ្ឋ​បានចេញ​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​បរទេស​បណ្តាក់ទុន​ចំនួន ២៥៩
    -​ ​ឆ្នាំ​២០០៣: ទុនវិនិយោគ​សរុប ៥៩៥​លាន​ដុល្លារ​អាមេរិក
    -​ ​ឆ្នាំ​២០០៩: ទុនវិនិយោគ​សរុប ៩២៨​លាន​ដុល្លារ​អាមេរិក
    -​ ​ឆ្នាំ​២០១៣: ទុនវិនិយោគ​សរុប ១.៨៧២​លាន​ដុល្លារ​អាមេរិក
    -​ ​ឆ្នាំ​២០១៦: ទុនវិនិយោគ​សរុប ២.១៦៧​លាន​ដុល្លារ​អាមេរិក
    -​ ​ឆ្នាំ​២០១៧: ទុនវិនិយោគ​សរុប ៤.៩២៥​លាន​ដុល្លារ​អាមេរិក ។​
    ​គួរ​កត់សម្គាល់ថា ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៧ ទុនវិនិយោគ​សរុប​ត្រូវ​បានអនុម័ត​មាន ២៣,៣ ប៊ី​លាន​ដុល្លារ ។ ក្នុង​រយៈពេល ៩​ខែ ដើមឆ្នាំ​២០១៨ ទុនវិនិយោគ​សរុប​មាន ៤.៧១៩​លាន​ដុល្លារ ។​
  • រចនាសម្ព័ន្ធ​សេដ្ឋកិច្ចកម្ពុជា​
    ​កម្ពុជា​កំពុងមាន​ការផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ពី​ប្រទេស​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម ទៅជា​ប្រទេស​ពឹង​ផ្អែកលើ​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម​
    -​ ​ឆ្នាំ​២០០០: វិស័យ​កសិកម្ម​មាន ៣៥,៩% វិស័យ​ឧស្សាហកម្ម​មាន ២១,៩% វិស័យ​សេវាកម្ម ៣៧,១%
    -​ ​ឆ្នាំ​២០០៥: វិស័យ​កសិកម្ម​មាន ៣០,៧% វិស័យ​ឧស្សាហកម្ម​មាន ២៥,០% វិស័យ​សេវាកម្ម ៣៩,១%
    -​ ​ឆ្នាំ​២០១០: វិស័យ​កសិកម្ម​មាន ៣៣,៩% វិស័យ​ឧស្សាហកម្ម​មាន ២១,៩% វិស័យ​សេវាកម្ម ៣៨,៣%
    -​ ​ឆ្នាំ​២០១៥: វិស័យ​កសិកម្ម​មាន ២៦,៦% វិស័យ​ឧស្សាហកម្ម​មាន ២៥,៦% វិស័យ​សេវាកម្ម ៣៩,៧%
    -​ ​ឆ្នាំ​២០១៧: វិស័យ​កសិកម្ម​មាន ២៤,០% វិស័យ​ឧស្សាហកម្ម​មាន ៣០,៣% វិស័យ​សេវាកម្ម ៣៩,៦% ។
  • ឆ្នាំ​២០១៨ ចំនួន​ពលករ ដែល​កំពុង​បំពេញការងារ​តាម​វិ​ស័​យៈ​
    ​ ​- សហគ្រាស គ្រឹះស្ថាន សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​មានកម្ម​ករ និយោជិត សរុប​ជិត ១,៥​លាន​នាក់
    ​ ​- សហគ្រាស គ្រឹះស្ថាន សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មាន​ពលករ សរុប​ជាង ២,៤​លាន​នាក់
    ​ ​- ពលករ​ដែល​បាន​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​មាន​ចំនួន​ប្រមាណ ១,២​លាន​នាក់
    ​ ​- វិស័យ​កសិកម្ម​មាន​ជាង ៤​លាន​នាក់​
    ​ ​- មន្ត្រី​សាធារណៈ​មាន​ចំនួន​ជាង ៥​សែន​នាក់ ។​
  • វិស័យ​ឧស្សាហកម្ម​
    -​ ​ឆ្នាំ​១៩៧៩: សហគ្រាស​ចំនួន ៤០ លើ ១២០​កន្លែង ត្រូវបាន​ស្តារឡើងវិញ
    -​ ​ឆ្នាំ​១៩៨០: សហគ្រាស ផ្នែក​អគ្គិសនី ផ្នែក​យន្តកម្ម ឧស្សាហកម្ម​ធុន​ស្រាល និង​ឧស្សាហកម្ម​ផលិត​គ្រឿង​ឧបភោគបរិភោគ​ចំនួន ៨២​ទៀត ត្រូវបាន​ស្តារឡើងវិញ ។ យើង​មាន​កម្មករ​ចំនួន ១៥០.០០០​នាក់ ក្នុងនោះ​កម្មករ​ជំនាញ​ដែល​នៅរស់​សេសសល់​ពី​ការកាប់សម្លាប់​ក្នុង​របប​ប្រល័យពូជសាសន៍ មាន​ចំនួន ៤០០០​នាក់ បាន​ចូល​បម្រើ​ការងារ
    -​ ​ឆ្នាំ​២០០៤: កម្ពុ​ជាមាន​រោងចក្រ​ឧស្សាហកម្ម​ចំនួន ៤១៣ មាន​កម្មករ ៣០៣.៤៥០​នាក់​, មូលដ្ឋាន​សហគ្រាស​ឧស្សាហកម្ម​តូច និង​សិប្បកម្ម​មាន ២៨.១៣១​មូលដ្ឋាន មាន​ពលករ ៧៩.៧៨០​នាក់
    -​ ​ឆ្នាំ​២០១៣: មាន​រោងចក្រ​ឧស្សាហកម្ម​ចំនួន ១.១០៨ មាន​ពលករ ៦៨៦.១៤៧ មានតម្លៃ បរិមាណ​ផលិតផល​សរុប ៦.៣៤៩​លាន​ដុល្លារ​, មាន​មូលដ្ឋាន​សហគ្រាស​ឧស្សាហកម្ម​ធុន​តូច និង​សិប្បកម្ម ១៣៧.៦៩៣​មូលដ្ឋាន បានផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ ៩០០.៥១៣​នាក់
    -​ ​ឆ្នាំ​២០១៧: មាន​រោងចក្រ​ឧស្សាហកម្ម​សរុប​ចំនួន ១.៥២២​រោងចក្រ មាន​ពលករ​សរុប​ចំនួន ៩៨២.២០៣​នាក់ មានតម្លៃ​បរិមាណ​ផលិតផល​សរុប ១០.៧៩៤​លាន​ដុល្លារ ។ មូលដ្ឋាន​សហគ្រាស​ឧស្សាហកម្ម​ធុន​តូច និង​សិប្បកម្ម​មាន ១៥៥.៦៤០​មូលដ្ឋាន មាន​ពលករ ១.១០៦.៧៤៥​នាក ។ ក្នុងចំណោម​រោងចក្រ​ទាំង ១៥២២ មាន​រោងចក្រ​កាត់ដេរ​ស្បែកជើង និង​កាបូប ចំនួន ១០៣១ មាន​កម្មករ ៨៤៧.៤១៩​នាក់ ។ ឧស្សាហកម្ម​គីមី កៅស៊ូ និង​ប្លា​ស់​ស្ទីក​មាន ១២០​រោងចក្រ និង​ឧស្សាហកម្ម​អាហារ ភេសជ្ជៈ មាន ១២០​រោងចក្រ ។ មាន​ប្រភេទ​ឧស្សាហកម្ម​ថ្មីៗ ដែលមាន​តម្លៃបន្ថែម​ខ្ពស់ ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ដូចជា តម្លើង​ទោច​ក្រ​យាន្ត គ្រឿងបន្លាស់​យានយន្ត គ្រឿង​បង្គុំ អេ​ឡិច​ត្រូ​និ​ច បរិក្ខា​អគ្គិសនី សម្ភារៈ​សំណង់ ។​ល​។ ដែល​ឧស្សាហកម្ម​ប្រភេទ​នេះ កាលពី​៥​ឆ្នាំមុន ពុំ​ធ្លាប់មាន​ទេ ។
  • ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​
    ​ ​- ឆ្នាំ​១៩៩៦: ៣៥​ដុល្លារ ​- ឆ្នាំ​១៩៩៩: ៤០​ដុល្លារ​ ​ ​ ​
  • ឆ្នាំ​២០០៨: ៥០​ដុល្លារ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងទៀត​
  • ឆ្នាំ​២០១៣: ៨០​ដុល្លារ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងទៀត​ ​ ​ ​ ​
  • ឆ្នាំ​២០១៧: ១៥៣​ដុល្លារ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងទៀត​ ​ ​ ​ ​
  • ឆ្នាំ​២០១៨: ១៧០​ដុល្លារ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងទៀត​ ​ ​ ​ ​
  • ឆ្នាំ​២០១៩: ១៨២​ដុល្លារ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងទៀត ។​
  • វិស័យ​ធនាគារ​
    -​ ​នៅ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​១៩៨០ រដ្ឋអំណាច​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បាន​បោះផ្សាយ​ក្រដាស​ប្រាក់រៀល និង​កំណត់​ថ្លៃទំនិញ​ចាំបាច់​មួយចំនួន​ដូចជា ស្បៀងអាហារ និង​កសាង​ប្រព័ន្ធ​បៀវត្សរ៍ ហើយ​ចាប់តាំងពី​បាន​បោះផ្សាយ​ក្រដាសប្រាក់​រៀល​មក សកម្មភាព​របស់​ផ្នែក​ហិរញ្ញវត្ថុ និង​ធនាគារ​បានរួម​ចំណែក​យ៉ាងសកម្ម​ក្នុងការ​ជំរុញ​ផលិតកម្ម ចរាចរ​ទំនិញ ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាជនមាន​ស្ថិរភាព និង​បណ្តា​សកម្មភាព​របស់​សង្គម​មាន​ប្រក្រតីភាព
    -​ ​បន្ទាប់ពី​ការបង្កើត​រដ្ឋសភា និង​រាជរដ្ឋាភិបាល នីតិកាល​ទី​១ ក្រដាស​ប្រាក់រៀល​ថ្មី ក៏ត្រូវ​បាន ដាក់​ឲ្យ​ប្រើប្រាស់​ជំនួស​ក្រដាស​ប្រាក់រៀល នៃ​សម័យ​រដ្ឋ​កម្ពុជា ប្រកបដោយ​ភាពរលូន ។ បច្ចុប្បន្ន​ក្រដាស​ប្រាក់រៀល​កំពុង​បម្រើ​ដល់​រាល់​សកម្មភាព​សេដ្ឋកិច្ចជាតិ និង​ជីវភាព​ប្រជាជន​ប្រកបដោយ​ប្រសិទ្ធភាព និង​ជំនឿ​ទុកចិត្ត
    -​ ​ពី​ឆ្នាំ​២០១៣-២០១៧ ចំនួន​គ្រឹះស្ថាន​ធនាគារពាណិជ្ជ​បាន​កើនឡើង​ពី ៣៥ ដល់​ចំនួន ៣៩ ធនាគារ​ឯកទេស​កើនឡើង​ពី ៩ ដល់​ចំនួន ១៥ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កើនឡើង​ពី ៣១ ដល់​ចំនួន ៦៦, ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​កើនឡើង​ពី ៣៣ ដល់​ចំនួន ២៦៧, ក្រុមហ៊ុន​ភតិសន្យា ហិរញ្ញវត្ថុ​កើនឡើង​ពី ២ ដល់​ចំនួន ១២, អ្នក​ដំណើរការ ត​តិ​យ ភាគី​កើនឡើង​ពី ៦ ដល់​ចំនួន ១៣, អាជីវករ​ប្តូរប្រាក់​កើនឡើង​ពី ១.៦៧៦ ដល់​ចំនួន ២.៤៦៧ ។ ប្រព័ន្ធ​ធនាគារ​បាន​ពង្រីក​បណ្តា​ញ​សាខា និង​ប្រតិបត្តិការ​នៅតាម​រាជធានី ខេត្ត កើនឡើង​ពី ២.៧១៣ ដល់​ចំនួន ៥.២៣៨​កន្លែង និង ម៉ាស៊ីន​ATM បាន​កើនឡើង​ពី ៨៣៩ ដល់​ចំនួន ១.៧១០​ម៉ាស៊ីន
    -​ ​ទ្រព្យសកម្ម​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បាន​កើន ១៦០% ដល់ ១៦,៥៨២​ប៊ី​លាន​រៀល ស្មើនឹង ១៦,៣% នៃ​ទ្រព្យសកម្ម​របស់​គ្រឹះស្ថាន​ធនាគារ ស្រប​ពេលដែល​ទំហំ​ឥណទាន​បាន​កើន​ដល់ ១៤,២៧​ទ្រី​លាន​រៀល កើនឡើង​ប្រមាណ ១៥៨% និង​ប្រាក់​បញ្ញើ​ពី​សាធារណជន​មាន​ប្រមាណ ៦,៨​ទ្រី​លាន​រៀល កើនឡើង​ប្រមាណ ២៦៨% ធៀប​នឹង​ឆ្នាំ​២០១៣ ។
  • វិស័យ​កសិកម្ម​
  • ផលិតកម្ម​ដំណាំ​ស្រូវ​
    -​ ឆ្នាំ​១៩៧៩: ផ្ទៃដី​ដាំ​ដុះ​ស្រូវ ៧៧០.០០០​ហិកតា បរិមាណ​ផល​សរុប ២៦៥.២២០​តោន
    -​ ឆ្នាំ​១៩៨៤: ផ្ទៃដី​ដាំ​ដុះ​ស្រូវ ១.៤១៦.៧៨០ ហិកតា បរិមាណ​ផល​សរុប ១.២៥៨.២៥០​តោន
    -​ ឆ្នាំ​១៩៨៨: ផ្ទៃដី​ដាំ​ដុះ​ស្រូវ ១.៤២៧.២១០ ហិកតា
    -​ ឆ្នាំ​១៩៩២: ផ្ទៃដី​ដាំ​ដុះ​ស្រូវ ២.០០០.០២៧ ហិកតា បរិមាណ​ផល​សរុប ១.៨៤៨.០០០​តោន
    -​ ឆ្នាំ​២០០៤: ផ្ទៃដី​ដាំ​ដុះ​ស្រូវ ២.៤៦២.៦០០ ហិកតា បរិមាណ​ផល​សរុប ៤.១៧០.២៨៤​តោន សល់​ស្បៀង​ជា​អង្ករ ៤១៦.១១៨​តោន
  • ឆ្នាំ​២០០៨: ផ្ទៃដី​ដាំ​ដុះ​ស្រូវ ២.៦១៣.៣៦៣​ហិកតា បរិមាណ​ផល​សរុប ៧.១៧៥.៤៧៣​តោន
  • ឆ្នាំ​២០១៣: ផ្ទៃដី​ដាំ​ដុះ​ស្រូវ​មាន ៣,០៥​លាន​ហិកតា បរិមាណ​ផល​សរុប ៩,៣៩​លាន​តោន
  • ឆ្នាំ​២០១៧: ផ្ទៃដី​ដាំ​ដុះ​ស្រូវ ៣,២១​លាន​ហិកតា បរិមាណ​ផល​សរុប ១០,៥១​លាន​តោន ទិន្នផល​ស្រូវ​ជា​មធ្យម​ទាំង​ប្រាំង និង​វស្សា​មាន ៣,២៩៥​តោន ក្នុង​មួយ​ហិកតា ។ អតិរេក​ស្រូវ​មាន ៥,៥៥​លាន​តោន គិត​ជា​អង្ករ​ស្មើនឹង ៣,៥៥​លាន​តោន
  • ឆ្នាំ​២០១៨: គិត​ត្រឹម​ដំណាច់ខែ​វិច្ឆិកា ការងារ​ប្រមូល​ផល​ស្រូវ​រដូវវស្សា សម្រេចបាន ១.៥៤៦.៨១៤​ហិកតា លើ​ផ្ទៃដី​អនុវត្ត​សរុប ២.៧៣៥.៨៤០​ហិកតា ទទួលបាន​បរិមាណ​ផល​សរុប ៤.៧៩៣.៥២៦​តោន ទិន្នផល​ជា​មធ្យម ៣,០៩៩​តោន​/​ហិកតា ។​
  • ការអភិវឌ្ឍ​ដំណាំ​កៅស៊ូ​
  • ឆ្នាំ​១៩៨០: ផ្ទៃដី​កៅស៊ូ​សរុប ៥០០០​ហិកតា ទទួល​បរិមាណ​ផល ១.៣០០​តោន
  • ឆ្នាំ​១៩៨៤: ផ្ទៃដី​កៅស៊ូ​សរុប ១៩.៥០០​ហិកតា ទទួល​បរិមាណ​ផល ១៣.៤០០​តោន
  • ឆ្នាំ​១៩៨៨: ផ្ទៃដី​កៅស៊ូ​សរុប ៤៣.០០០​ហិកតា ទទួល​បរិមាណ​ផល ៣២.០០០​តោន
  • ឆ្នាំ​១៩៩៣: ប្រមូល​ផល​កៅស៊ូ​សរុប ២២.៣៥០​តោន និង​កើន​ដល់ ៤៣.៣៥០​តោន នៅ​ឆ្នាំ​១៩៩៧
  • ឆ្នាំ​២០១៣: ផ្ទៃដី​កៅស៊ូ​សរុប​សម្រេចបាន ៣២៨,៧៧​ពាន់​ហិកតា ការនាំចេញ​មាន ៨៦.០៥២​តោន ស្មើនឹង ១៨៩,៤១​លាន​ដុល្លារ
  • ឆ្នាំ​២០១៧: ផ្ទៃដី​កៅស៊ូ​សរុប​សម្រេចបាន ៤៣៦,៣៤​ពាន់​ហិកតា ការនាំចេញ​កៅស៊ូ​កម្ពុ​ជាមាន​ចំនួន ១៨៨.៨៣២​តោន ស្មើនឹង​ទឹកប្រាក់ ២៩៩,៤០​លាន​ដុល្លារ
  • ឆ្នាំ​២០១៨ គិត​ត្រឹម​ខែតុលា កម្ពុជា​នាំចេញ​ជ័រកៅស៊ូ​ចំនួន ១៦១.៥២៧​តោន ។ បច្ចុប្បន្ន​កម្ពុ​ជាមាន​ផ្ទៃដី​ដាំ​ដុះ​កៅស៊ូ​ចំនួន​ជិត ៤៣​ម៉ឺន​ហិកតា ផ្ទៃដី​ដែលចៀរ​ជ័រ​បាន​មាន ២០​ម៉ឺន​ហិកតា ស្មើនឹង ៤៧% និង​ផ្ទៃដី​ថែទាំ​ជាង ២២​ម៉ឺន​ហិកតា ។
  • ដំណាំ​រួមផ្សំ និង​ដំណាំ​ឧស្សាហកម្ម​
  • ឆ្នាំ​២០១៣: ផ្ទៃដី​ដាំ​ដុះ​ដំណាំ​រួមផ្សំ (​ពោត ដំឡូង​មី ដំឡូងជ្វា បន្លែ សណ្តែកបាយ​) មាន​ចំនួន ៧៧៥​ពាន់​ហិកតា បរិមាណ​ផល​ទទួលបាន ៩,៤៣១​លាន​តោន
  • ឆ្នាំ​២០១៧: ផ្ទៃដី​ដាំ​ដុះ​ដំណាំ​រួមផ្សំ​មាន​ចំនួន ៩២៤​ពាន់​ហិកតា ទទួលបាន​ផល ១៥,២០០​លាន​តោន កើន​ប្រមាណ ៦១,១៧% ធៀប​នឹង​ឆ្នាំ​២០១៣ ។​
  • ការនាំចេញ​អង្ករ​
    -​ ​ឆ្នាំ​២០១៣: នាំចេញ​អង្ករ ចំនួន ៣៧៨៨៥៦ តោន​
    -​ ​ឆ្នាំ​២០១៤: នាំចេញ​អង្ករ ចំនួន ៣៨៧០៦១ តោន​
    -​ ​ឆ្នាំ​២០១៥: នាំចេញ​អង្ករ ចំនួន ៥៣៨៣៩៦ តោន
    -​ ​ឆ្នាំ​២០១៦: នាំចេញ​អង្ករ ចំនួន ៥៤២១៤៤ តោន
    -​ ​ឆ្នាំ​២០១៧: នាំចេញ​អង្ករ ចំនួន ៦៣៥៦៧៩ តោន​
    ​ក្នុង​រយៈពេល ១១​ខែ គិត​ចាប់ពី​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ​២០១៨ នាំចេញ​អង្ករ ចំនួន ៤៩៧.២៤០ តោន ។​
  • ការនាំចេញ​ផលិតផល​កសិកម្ម​
  • ឆ្នាំ​២០១៣: ការនាំចេញ​ផលិតផល​កសិកម្ម​សម្រេច​បាន ៣.៦៥៩.៩០៨​តោន
  • ឆ្នាំ​២០១៧: ការនាំចេញ​ផលិតផល​កសិកម្ម​សម្រេច​បាន ៥.១៣៥.០៨៤,៤៦​តោន ។​
  • ផ្នែក​ជលផល​
  • ឆ្នាំ​១៩៨០: ផល​នេសាទ សម្រេចបាន ២០.០០០​តោន
  • ឆ្នាំ​១៩៨៤: ផល​នេសាទ សម្រេចបាន ៦៥.១២៦​តោន
  • ឆ្នាំ​១៩៨៨: ផល​នេសាទ សម្រេចបាន ៧៧.៣៩៣​តោន
  • ឆ្នាំ​២០១៣: ផល​នេសាទ​ទឹកសាប សម្រេចបាន ៥២៨.០០០​តោន​, ផល​នេសាទ​សមុទ្រ​សម្រេចបាន ១១០.០០០​តោន​, ផល​វារីវប្បកម្ម សម្រេចបាន ៩០.០០០​តោន
  • ឆ្នាំ​២០១៧: ផល​នេសាទ​ទឹកសាប សម្រេចបាន ៥២៧.៧៩៥​តោន​, ផល​នេសាទ​សមុទ្រ​សម្រេចបាន ១២១.០២៥​តោន​, ផល​វារីវប្បកម្ម សម្រេចបាន ២០៧.៤៤២​តោន ។
  • ពាណិជ្ជកម្ម​អន្តរជាតិ​
  • ឆ្នាំ​១៩៩៤: ពាណិជ្ជកម្ម​អន្តរជាតិ​មានតម្លៃ​សរុប ៤៦៣​លាន​ដុល្លារ
  • ឆ្នាំ​២០០៤: ទំហំ​ពាណិជ្ជកម្ម​សរុប ៥.៨៥៧​លាន ក្នុងនោះ​ការនាំចេញ​មាន ២.៥៨៨​លាន​ដុល្លារ​ការនាំ​ចូល​មាន ៣.២៦៩​លាន​ដុល្លារ​
  • ឆ្នាំ​២០០៨: ទំហំ​ពាណិជ្ជកម្ម​សរុប ៨.៨៨៤​លាន ក្នុងនោះ​ការនាំចេញ​មាន ៣.៥០៥​លាន​ដុល្លារ ការនាំ​ចូល​មាន ៥.៣៧៩​ពាន់​លាន​ដុល្លារ​
  • ឆ្នាំ​២០១៣: ទំហំ​ពាណិជ្ជកម្ម​សរុប ១៦.២៧៩​លាន​ដុល្លារ ក្នុងនោះ​ការនាំចេញ​មាន ៦.៥៣០​លាន ដុល្លារ ការនាំ​ចូល ៩.៧៤៩​លាន​ដុល្លារ
  • ឆ្នាំ​២០១៧: ទំហំ​ពាណិជ្ជកម្ម​សរុប ២៥.០៧០​លាន​ដុល្លារ ក្នុងនោះ​ការនាំចេញ​មាន ១០.៨៤៩​លាន​ដុល្លារ ការនាំ​ចូល ១៤.២២១​លាន​ដុល្លារ
  • ឆ្នាំ​២០១៨: ប៉ាន់ស្មាន​ទំហំ​ពាណិជ្ជកម្ម​សរុប ២៨.០៣៦​លាន​ដុល្លារ ក្នុងនោះ​ការនាំចេញ​មាន ១២.១២៣​លាន​ដុល្លារ ការនាំ​ចូល ១៥.៩១៣​លាន​ដុល្លារ
  • ឆ្នាំ​២០១៩: តាម​ការ​ព្យាករ​ទំហំ​ពាណិជ្ជកម្ម​សរុប ២៨.៣៦៦​លាន​ដុល្លារ ក្នុងនោះ​ការនាំចេញ​មាន ១២.៣២៤​លាន​ដុល្លារ ការនាំ​ចូល ១៦.០៤២​លាន​ដុល្លារ ។​
  • ការរៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​
  • គិត​ត្រឹម​ឆ្នាំ​២០១៧ បាន​ចុះបញ្ជី និង​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាជន​ចំនួន ៤.៥៨២.០៧៦​ប័ណ្ណ ស្មើនឹង ៦៥,៤៥% នៃ​ក្បាលដី​សរុប​ប្រមាណ ៧​លាន​ក្បាលដី ។ ចុះបញ្ជី​សិទ្ធិ​ជួល​អចិន្ត្រៃយ៍​បាន​ចំនួន ៣៨៧​ប័ណ្ណ ស្មើនឹង ៦៧.២៤៨​ហិកតា ១​អា ។ ចុះបញ្ជី​សិទ្ធិ​សម្បទាន​ដី​សេដ្ឋកិច្ច​បាន​ចំនួន ២៤៥​ប័ណ្ណ ស្មើនឹង ១៩២.៦៨៦​ហិកតា ៦៦​អា ។ ចុះបញ្ជី​ដី​សហគមន៍​ជនជាតិដើម​ភាគតិច​បាន ១៨​សហគម ស្មើនឹង ៤៩៨​ប័ណ្ណ ទំហំ ១៥.៧០៥,៦៨​ហិកតា
  • ឆ្នាំ​២០១១: ផ្តល់​អាជ្ញាប័ណ្ណ​សម្រាប់​គម្រោង​សាងសង់ ១.៦៨៩ មានតម្លៃ​ប្រមាណ ៩៩៩,៣​លាន​ដុល្លារ​អាមេរិក
  • ឆ្នាំ​២០១៧: ការអភិវឌ្ឍ​វិស័យ​សំណង់​មាន​ទុនវិនិយោគ ៦.៤០០​លាន​ដុល្លារ​អាមេរិក កើនឡើង​ជិត ២២% ធៀប​នឹង​ឆ្នាំ​២០១៦ បានផ្តល់​ការងារ​ជូន​ប្រជាជន​ប្រមាណ ២៦​ម៉ឺន​នាក់ ក្នុង​មួយថ្ងៃ ។ មាន​ស្ថាបត្យករ ២៥០០​នាក់ និង​វិស្វករ​ជាង ៣០.០០០​នាក់
  • ៩​ខែ ដើមឆ្នាំ​២០១៨ ការវិនិយោគ​លើ​វិស័យ​សំណង់​មាន​ចំនួន ២.៥៤១​គម្រោង លើ​ផ្ទៃក្រឡា ជិត ១១​លាន​ម៉ែត្រការ៉េ មានតម្លៃ​ទុនវិនិយោគ​ប៉ាន់ស្មាន​ជិត ៥​ពាន់​លាន​ដុល្លារ​អាមេរិក ។ បើ​គិតពី​ឆ្នាំ​២០០៥ មកដល់​បច្ចុប្បន្ន​រាជធានី​ភ្នំពេញ មាន​សំណង់​អគារ​ខ្ពស់ៗ​ចាប់ពី ៥​ជាន់ ឡើងទៅ សរុប​ចំនួន ១.០៨៨​អគារ ។
  • ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​
  • ផ្លូវ ស្ពាន និង​ការគ្រប់គ្រង​យាន​យ​ន្តៈ​
    -​ ​ក្រោយ​ថ្ងៃ​រំដោះ ៧ មករា កំណាត់​ផ្លូវជាតិ​នានា ដែល​ខូច​ខ្ទេចខ្ទាំ​អស់​ត្រូវបាន​ស្តារ​ជា​បន្តបន្ទាប់​
    -​ ​ឆ្នាំ​១៩៨៣: បាន​ស្តារ​ព្រលានយន្តហោះ​ពោធិចិនតុង ហើយ​បាន​ដំណើរការ​ប្រើប្រាស់​ផ្លូវ​ហោះហើរ​ជា​អន្តរជាតិ ភ្នំពេញ​-​ហូជីមិញ ដល់​ឆ្នាំ​១៩៨៤ បាន​បើកផ្លូវ​ហោះហើរ​អន្តរជាតិ​ភ្នំពេញ​-​ហាណូយ ។​
    -​ ​ឆ្នាំ​២០០៤: កសាង​ស្ពាន​ធំៗ​ចំនួន​២ និង​ផ្លូវជាតិ​ប្រវែង ២២៨​គីឡូម៉ែត្រ
    -​ ​ឆ្នាំ​២០០៧: កសាង​ស្ពាន​ធំៗ​ចំនួន​២ និង​ផ្លូវជាតិ​ប្រវែង ៣៥៦​គីឡូម៉ែត្រ
  • ឆ្នាំ​២០១៣: ផ្លូវជាតិ និង​ផ្លូវ​ខេត្ត ដែល​ត្រូវបាន​ស្តារ ជួសជុល និង​គ្រប់គ្រង​ដោយ​ក្រសួង​សាធារណការ មាន​ប្រវែង ១២.២៣៩​គីឡូម៉ែត្រ ។ យានយន្ត​គ្រប់​ប្រភេទ​ដែល​បាន​ចុះបញ្ជី​មាន ២៨២.១៣៧​គ្រឿង
  • ឆ្នាំ​២០១៧: ផ្លូវជាតិ និង​ផ្លូវ​ខេត្ត ដែល​ត្រូវបាន​ស្តារ ជួសជុល និង​គ្រប់គ្រង​ដោយ​ក្រសួង​សាធារណការ មាន​ប្រវែង ១៦.២៩២​គីឡូម៉ែត្រ ។ ក្រសួង​សាធារណការ​បាន​ចុះបញ្ជី​យានជំនិះ​សរុប​ចំនួន ៤៤១.៨០០​គ្រឿង ។ ស្ពាន​ធំៗ​ឆ្លងកាត់​ទន្លេ និង​ដៃសមុទ្រ មុន​ឆ្នាំ​២០១៣ ដែល​បាន​ជួសជុល​ស្ថាបនា​រួច មាន​ចំនួន ១០ និង​ក្រោយ​ឆ្នាំ​២០១៣ មាន​ចំនួន ៦ ។ គិត​ចាប់ពី​ឆ្នាំ​១៩៩០ ដល់​ឆ្នាំ​២០១៧ យានយន្ត​គ្រប់​ប្រភេទ​ដែល​បាន​ចុះបញ្ជី​មាន ៤.១៦៧.៨៨៤​គ្រឿង ក្នុងនោះ ម៉ូតូ​មាន ៣.៥៦០.៥៦៣​គ្រឿង រថយន្ត​ធុន​ស្រាល​មាន ៣៨៧.៩០២​គ្រឿង រថយន្ត​ធុន​ធ្ងន់ ២១៩.៤១៩​គ្រឿង
  • ផ្លូវដែក​កម្ពុជា​ត្រូវបាន​ស្តារ និង​កំពុង​ដាក់​ឲ្យ​ដំណើរការ​ឡើងវិញ​ទាំង ២​ខ្សែ គឺ ១​ខ្សែ ទៅ​ទិស​ខាងត្បូង មាន​ប្រវែង ២៦៦​គីឡូម៉ែត្រ ភ្ជាប់​ពី​រាជធានី ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ និង​មួយ​ខ្សែ​ទៀត​ទៅ​ទិស​ខាងជើង មាន​ប្រវែង ៣៨៦​គីឡូម៉ែត្រ ភ្ជាប់​ពី​រាជធានី ភ្នំពេញ​ទៅ​ប៉ោយប៉ែត ត​ភ្ជាប់​ជាមួយ​ផ្លូវដែក​ប្រទេស​ថៃ
    -​ ​ឆ្នាំ​២០១៣: ទំនិញ​ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​សរុប ៣.០១២.២១៧​តោន នាវា​ឆ្លងកាត់​មាន ៩៨៨​គ្រឿង កុង​ទឺ​ន័​រ​ឆ្លងកាត់ ២៨៦.៤៥០ ។ ទំនិញ​ឆ្លងកាត់​នៅ​កំពង់ផែ​ស្វយ័ត ភ្នំពេញ​សរុប ១.៤០៤​តោន នាវា​ឆ្លងកាត់ ១.៤៤៥​គ្រឿង កុង​ទឺ​ន័​រ​ឆ្លងកាត់ ១១០.៥០០
    -​ ​ឆ្នាំ​២០១៧: ទំនិញ​ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​សរុប ៤.២៨៣.៣៧៩​តោន នាវា​ឆ្លងកាត់​មាន ១.៣០០​គ្រឿង កុង​ទឺ​ន័​រ​ឆ្លងកាត់ ៤៥៤.៥៩២ ទំនិញ​ឆ្លងកាត់​នៅ​កំពង់ផែ​ស្វយ័ត ភ្នំពេញ​សរុប ២.៧៥៧​តោន នាវា​ឆ្លងកាត់ ១.៦៧៦​គ្រឿង កុង​ទឺ​ន័​រ​ឆ្លងកាត់ ១៨៤.៨០៥ ។​
    ​ ​+ គិត​ត្រឹម​ឆ្នាំ​២០១៧ ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ និង​អន្តរជាតិ ដែលមាន​ច្បាប់​អនុញ្ញាត​ហោះហើរ​ចេញចូល​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ចំនួន ៤៤​ក្រុមហ៊ុន ក្នុងនោះ​ក្រុមហ៊ុន​ជាតិ​ចំនួន ៧ ។​
    ​ ​+ ប្រព័ន្ធធារាសាស្ត្រ​:
    -​ ​គិតពី​ឆ្នាំ​១៩៩០ មកដល់​ឆ្នាំ​២០១៧ ពង្រីក​លទ្ធភាព​ស្រោចស្រព​លើ​ផ្ទៃដី​ដំណាំ​ស្រូវ ១.៧៧៩.៣៦៤​ហិកតា ក្នុងនោះ​រួមមាន​ផ្ទៃដី​ស្រូវវស្សា ១.២៥៩.៣២៨​ហិកតា និង​ផ្ទៃដី​ស្រូវប្រាំង ៥២០.០៣៦​ហិកតា ស្មើនឹង ៥៧,៤០% បើ​ធៀប​នឹង​ផ្ទៃដី​បង្កបង្កើនផល​ស្រូវ ក្នុង​ឆ្នាំ​២០១៦ ដែលមាន​សរុប ៣.០៩៧.៦៤៧​ហិកតា ។​
  • អគ្គិសនី​
  • ឆ្នាំ​១៩៩៨: ប្រភព​អគ្គិសនី​មាន​អនុភាព ១៥០​មេ​ហ្គា​វ៉ា​ត់​
  • ឆ្នាំ​២០០៣: ប្រភព​អគ្គិសនី​មាន​អនុភាព ២០៥​មេ​ហ្កា​វ៉ា​ត់ ផលិត​បាន​ថាមពល ៦៩៣​លាន​គីឡូវ៉ាត់ម៉ោង
  • ឆ្នាំ​២០០៥: ប្រភព​អគ្គិសនី​មាន​អនុភាព ២៣១​មេ​ហ្កា​វ៉ា​ត់ ផលិត​បាន​ថាមពល ៩៧៧​លាន​គីឡូវ៉ាត់ម៉ោង
    -​ឆ្នាំ​២០០៨: ប្រភព​អគ្គិសនី​មាន​អនុភាព ៤៤០​មេ​ហ្កា​វ៉ា​ត់ ផលិត​បាន​ថាមពល ១ ៨៥៨​លាន គីឡូវ៉ាត់ម៉ោង
  • ឆ្នាំ​២០១៣: ប្រភព​អគ្គិសនី​មាន​អនុភាព ១ ០៨៨​មេ​ហ្កា​វ៉ា​ត់ ផលិត​បាន​ថាមពល ៤ ០៥១​លាន​គីឡូវ៉ាត់ម៉ោង
  • ឆ្នាំ​២០១៦: ប្រភព​អគ្គិសនី​មាន​អនុភាព ២ ១១៥​មេ​ហ្កា​វ៉ា​ត់ ផលិត​បាន​ថាមពល ៧ ១៧៥​លាន​គីឡូវ៉ាត់ម៉ោង
  • ឆ្នាំ​២០១៨: ប្រភព​អគ្គិសនី​មាន​អនុភាព ២ ៦៤៨​មេ​ហ្កា​វ៉ា​ត់
    ​គិត​ត្រឹម​ឆ្នាំ​២០១៨ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​ផ្គត់ផ្គង់​ថាមពល​ដល់ ១២ ៣០៥ ភូមិ ស្មើនឹង ៨៦,៨៥% និង​ភ្ជាប់​អគ្គិសនី​ឲ្យ​អ្នកប្រើប្រាស់​បាន ២,៦៥​លាន​ទីតាំង ក្នុងនោះ​មាន​លំនៅស្ថាន​ចំនួន ២,៥៥​លាន​ខ្នង​ផ្ទះ ស្មើនឹង ៧២,១៦% នៃ​ខ្នង​ផ្ទះ​សរុប ។​
  • មកដល់​ឆ្នាំ​២០១៨: វា​រី​អគ្គិសនី និង​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម​ដែល​បានដាក់​ឲ្យ​ដំណើរការ​រួមមាន​៖
    ១-​វា​រី​អគ្គិសនី​គីរីរម្យ​១ (​វា​រី​អគ្គិសនី​ដំបូង​គេ​បង្អស់​នៅក្នុង​ប្រទេស​) ដែលមាន​អនុភាព ១២​មេ​ហ្គា​វ៉ា​ត់ មាន​ទីតាំងនៅ​ខេត្តកំពង់ស្ពឺ និង​ខេត្តកោះកុង បានដាក់​ឲ្យ​ដំណើរការ​អាជីវកម្ម​នៅ​ខែកក្កដា ឆ្នាំ​២០០៣
    ២-​វា​រី​អគ្គិសនី​កំចាយ​មាន​អានុភាព ១៩៤,១​មេ​ហ្គា​វ៉ា​ត់ មាន​ទីតាំងនៅ​ខេត្តកំពត បានដាក់​ឲ្យ​ដំណើរការ​អាជីវកម្ម​នៅ​ខែសីហា ឆ្នាំ​២០១២
    ៣-​វា​រី​អគ្គិសនី​គីរីរម្យ ៣ មាន​អានុភាព ១៨​មេ​ហ្គា​វ៉ា​ត់ មាន​ទីតាំងនៅ​ខេត្តកោះកុង បានដាក់​ឲ្យ​ដំណើរការ​អាជីវកម្ម​នៅ​ខែកញ្ញា ឆ្នាំ​២០១២
    ៤-​វា​រី​អគ្គិសនី​ស្ទឹង​អា​តៃ មាន​អានុភាព ១២០​មេ​ហ្គា​វ៉ា​ត់ មាន​ទីតាំងនៅ​ខេត្តពោធិ៍សាត់ បានដាក់​ឲ្យ​ដំណើរការ​អាជីវកម្ម​នៅ​ខែកញ្ញា ឆ្នាំ​២០១៣
    ៥-​វា​រី​អគ្គិសនី​ប្ញ​ស្សី​ជ្រុំ​ក្រោម មាន​អានុភាព ៣៣៨​មេ​ហ្គា​វ៉ា​ត់ មាន​ទីតាំងនៅ​ខេត្តកោះកុង បានដាក់​ឲ្យ​ដំណើរការ​អាជីវកម្ម​នៅ​ខែកក្កដា ឆ្នាំ​២០១៤
    ៦-​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ មាន​អានុភាព ២៤៦​មេ​ហ្គា​វ៉ា​ត់ មាន​ទីតាំងនៅ​ខេត្តកោះកុង បានដាក់​ដំណើរការ​អាជីវកម្ម​នៅ​ខែធ្នូ ឆ្នាំ​២០១៦
    ៧-​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម មាន​អានុភាព ១០០​មេ​ហ្គា​វ៉ា​ត់ មាន​ទីតាំងនៅ​ខេត្ត​ព្រះសីហនុ បានដាក់​ឲ្យ​ដំណើរការ​អាជីវកម្ម​នៅ​ឆ្នាំ​២០១៣
    ៨-​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម មាន​អានុភាព ៤០៥​មេ​ហ្គា​វ៉ា​ត់ មាន​ទីតាំងនៅ​ខេត្ត​ព្រះសីហនុ បានដាក់​ដំណើរការ​អាជីវកម្ម​នៅ​ឆ្នាំ​២០១៤
    ៩-​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម មាន​អានុភាព ១០​មេ​ហ្គា​វ៉ា​ត់ មាន​ទីតាំងនៅ​ខេត្តកណ្តាល បានដាក់​ឲ្យ​ដំណើរការ​អាជីវកម្ម​នៅ​ឆ្នាំ​២០០៨
    ១០-​គម្រោង​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ (​គម្រោង​ធំជាងគេ​បង្អស់​នៅ​ប្រទេស​កម្ពុជា​) ដែលមាន​អានុភាព ៤០០​មេ​ហ្គា​វ៉ា​ត់ មាន​ទីតាំងនៅ​ខេត្តស្ទឹងត្រែង និង​ដាក់​ឲ្យ​ដំណើរការ​អាជីវកម្ម​នៅ​ចុងឆ្នាំ​២០១៧ ។​
    ​ ​+ ការអភិវឌ្ឍ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​:
    -​ ​គិត​ត្រឹម​ខែមិថុនា ឆ្នាំ​២០១៧ ចំនួន​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​កំពុង​ធ្វើ​អាជីវកម្ម​ទូរស័ព្ទ​ចល័ត មាន​ចំនួន ៦ ទូរស័ព្ទ​អចល័ត​មាន​ចំនួន ៨ អិន​ធឺ​ណែ​ត​មាន ៣៤ ប្រព័ន្ធ​3G មាន​ចំនួន ៦ មាត់ច្រក​អន្តរជាតិ​មាន​ចំនួន ៣ សេវា​VoIP មាន ១៩ និង​VSAT មាន ៦ ។ អត្រា​អ្នកប្រើប្រាស់​សេវា​ទូរស័ព្ទ​ចល័ត និង អចល័ត​មាន ១៨.២៨១.៩៦០​នាក់ ស្មើ​អត្រា ១១៥,៣៥ ក្នុង​ប្រជាជន ១០០​នាក់ ក្នុងនោះ​ទូរស័ព្ទ​ចល័ត (SIM Card Sold Out) មាន ១៨.១៨៤.៧៩៦​នាក់ ស្មើ​អត្រា ១១៤,៧៤ ក្នុង​ប្រជាជន ១០០ នាក់ និង​ទូរស័ព្ទ​អចល័ត​មាន ៩៧.១៦៤​នាក់ ស្មើ​អត្រា ០,៦១ ក្នុង​ប្រជាជន ១០០​នាក់ ។ អ្នកប្រើប្រាស់ សេវា​អិន​ធឺ​ណែ​ត​ចល័ត និង​អចល័ត​ទូទាំងប្រទេស​ចំនួន ៨.៦៥៩.៧៨៣​នាក់ ស្មើ​អត្រា ៥៤,៦៤ ក្នុង​ប្រជាជន ១០០​នាក់
    -​ ​គិត​ត្រឹម​ខែមិថុនា ឆ្នាំ​២០១៨​នេះ នៅ​កម្ពុ​ជាមាន​អ្នកប្រើប្រាស់​សេវា​ទូរស័ព្ទ​ចល័ត​ចំនួន ១៨.៩១១.៧៣២​ស៊ីម​កាត ស្មើនឹង​ចំនួន ១១៦% នៃ​ចំនួន​ប្រជាជន​កម្ពុជា ដែលមាន​ចំនួន​ជាង ១៦​លាន​នាក់ ។ រីឯ​អ្នកប្រើប្រាស់​សេវា Internet មាន​ចំនួន​សរុប ១១.៩០០.៤៣៣​លាន​នាក់ ក្នុងនោះ​អ្នកប្រើប្រាស់ internet ចល័ត (​ទូរស័ព្ទដៃ​) មាន​រហូតដល់​១១.៧៦៩.៨២៧​នាក់ ស្មើនឹង ៧២% និង​សេវា Internet អចល័ត​ចំនួន ១៣០.៦១៦​នាក់ ស្មើនឹង ០,៨០% ។ ចំពោះ​អ្នកប្រើប្រាស់ Facebook វិញ មាន​អ្នកប្រើប្រាស់​រហូតដល់ ៦,៨​លាន​គណនី បើ​ធៀប​កាលពី​ចុងឆ្នាំ​២០១៧ មាន​ត្រឹមតែ ៤,៨​លាន​គណនី និង​ចុងឆ្នាំ​២០១៣ មានតែ ១,២​លាន​គណនី តែប៉ុណ្ណោះ ។​
    ​ ​+ ឆ្នាំ​១៩៧៩-១៩៨០: នៅ​ថ្នាក់កណ្តាល​មាន​ស្ថានីយ​វិទ្យុ​ចំនួន ១ នៅតាម​បណ្តា ខេត្ត​-​ក្រុង មាន​ស្ថានីយ​វិទ្យុ​បណ្តាញ​ចំនួន ១៦ ។ សាល​មហោស្រព​ចំនួន ២ ត្រូវបាន​ស្តារឡើងវិញ ។ ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (SPK) កាសែត​កម្ពុជា (​អង្គការ​ព័ត៌មាន​នៃ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​) បាន​ដំណើរការ ។ វិទ្យុ​ចំនួន ៣.០០០​គ្រឿង ត្រូវបាន​ចែកជូន​បណ្តា​ឃុំ​ក្នុង​ទូទាំងប្រទេស
    -​ ​ឆ្នាំ​១៩៨៥: មាន​ស្ថាប័ន​ទូរទស្សន៍​មួយ វិទ្យុផ្សាយសំឡេង​មួយ ទីភ្នាក់ងារសារព័ត៌មាន​មួយ កាសែត​នៅ​ថ្នាក់​ម​ជ្ឈឹ​ម​គឺ កាសែត​ប្រជាជន កាសែត​កម្ពុជា និង​ស្ថាប័ន​ព័ត៌មាន​តាម​មន្ទីរ​ក្រសួង ខេត្ត ក្រុង បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ជូន​ប្រជាជន​ទូទាំងប្រទេស
    -​ ​ឆ្នាំ​២០១៨: សារព័ត៌មាន​ជាតិ​មាន ៣៥៣​អង្គភាព ទស្សនា​វ​ដ្តី​ជាតិ​មាន ១២៦​អង្គភាព ព្រឹត្តិ​ប​ត្តិ​ចំនួន ២១​អង្គភាព កាសែត​អន្តរជាតិ ៤៤​អង្គភាព ទស្សនា​វ​ដ្តី​អន្តរជាតិ ៦១​អង្គភាព សមាគម​អ្នកសារព័ត៌មាន​ចំនួន ៤០ ទីភ្នាក់ងារសារព័ត៌មាន​បរទេស ១៨​អង្គភាព រោង​ពុ​ម្ភ និង​គ្រឹះស្ថាន​បោះ​ពុ​ម្ភ ១២៤​អង្គភាព ស្ថានីយទូរទស្សន៍​មាន​ផ្សាយ​ផ្ទាល់​នៅ​រាជធានី​ភ្នំពេញ ២២​ស្ថានីយ ផ្សាយ​បន្ត​ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត​មាន ១៣២​ស្ថានីយ ។ ទូរទស្សន៍ ខ្សែកាប​ទាំង​នៅ​រាជធានី​ខេត្ត​មាន ១៣៣​ស្ថានីយ ។ ស្ថានីយ​វិទ្យុ​FM នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន ៨០​ស្ថានីយ នៅតាម​ខេត្ត​មាន ២៥៤​ស្ថានីយ និង​ស្ថានីយ​វិទ្យុ​AM មាន ១​ស្ថានីយ ។
  • វិស័យ​ទេសចរណ៍​
  • ឆ្នាំ​១៩៩១: ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មាន ១០.០០០​នាក់
  • ឆ្នាំ​១៩៩៣: ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មាន ១១៨.១៨៣​នាក់
  • ឆ្នាំ​១៩៩៩: ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មាន ៣០០.០០០​នាក់ រកចំណូលបាន ១៥០​លាន​ដុល្លារ
  • ឆ្នាំ​២០០៣: ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មាន ៧០១.០១៤​នាក់
  • ឆ្នាំ​២០០៧: ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មាន​ជាង ២​លាន​នាក់
  • ឆ្នាំ​២០១៣: ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មាន ៤,២១​លាន​នាក់ ចំណូល​ពី​វិស័យ​ទេសចរណ៍​មាន​ចំនួន ២.៥៤៧​លាន​ដុល្លារ
  • ឆ្នាំ​២០១៧: កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ៥,៦​លាន​នាក់​
    -​ តាម​ការប៉ាន់ស្មាន នៅ​ឆ្នាំ​២០១៨ កម្ពុជា​នឹង​ទទួលបាន​ភ្ញៀវ​អន្តរជាតិ ប្រមាណ ៦,២​លាន​នាក់​, នៅ​ឆ្នាំ​២០២៥ ទទួលបាន​ប្រមាណ ១០​លាន​នាក់​, នៅ​ឆ្នាំ​២០៣០ ទទួលបាន ១៥​លាន​នាក់ ដែល​នឹង​ផ្តល់​ចំណូល​ប្រមាណ​ជាង ១០.០០០​លាន​ដុល្លារ និង​ផ្តល់ឱកាស​ការងារ​ដោយផ្ទាល់​ប្រមាណ ២​លាន​នាក់ និង​ដោយ​ប្រយោល​រាប់លាន​នាក់​បន្ថែមទៀត ។​
  • ការអភិរក្ស និង​អភិវឌ្ឍ​បេតិកភណ្ឌ​វប្បធម៌​
    ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​រូបី និង​អរូបី ដែល​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​នៃ​អង្គការ​យូណេស្កូៈ​
    -​ តំបន់​អង្គរ ដាក់បញ្ចូល​នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​១៩៩២
    -​ របាំ​ព្រះរាជ​ទ្រព្យ ដាក់បញ្ចូល​នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០០៣
    -​ ល្ខោន​ស្រមោល​ស្បែក​ធំ ដាក់បញ្ចូល​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០០៥
    -​ ប្រាសាទព្រះវិហារ ដាក់បញ្ចូល​នៅ​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨
    -​ ប​ណ្ណា​សារ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង ដាក់បញ្ចូល​នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០០៩
    -​ ប្រពៃណី​និទានរឿង​រាមកេរ្តិ៍​តា​គ្រុឌ ដាក់បញ្ចូល​នៅ​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៤
    -​ ល្បែង​ទាញព្រ័ត្រ និង​ប្រពៃណី​ទាញព្រ័ត្រ ដាក់បញ្ចូល​នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៥
    -​ ចាប៉ីដងវែង ដាក់បញ្ចូល​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៦
    -​ ប្រាសាទសំបូរព្រៃគុក ដាក់បញ្ចូល​នៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៧
    -​ ល្ខោនខោល ដាក់បញ្ចូល​នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​
  • វិស័យ​សាសនា​
    -​ ​ឆ្នាំ​១៩៧៩-១៩៨៩: នៅ​ទូទាំងប្រទេស មាន​វត្ត​ចំនួន ២.៣៩៧ ដែល​ត្រូវបាន​ស្តារ និង​កសាង​ឡើងវិញ មាន​ព្រះសង្ឃ​ចំនួន ៦.០៨០​អង្គ ។ វិហារ​ឥស្លាម​សាសនា​ចំនួន ២០​កន្លែង ត្រូវបាន​កសាងឡើង​វិញ
    -​ ​ឆ្នាំ​២០១៣: វត្ត​អារាម​មាន ៤.៦៧៦ ព្រះសង្ឃ​មាន ៥៧.៤៥៤​អង្គ ។ វិហារ​ឥស្លាម​សាសនា​មាន​ចំនួន ៤១០ មាន​បរិស័ទ ៣៤០.២២៣​នាក់ វិហារ​របស់​គ្រឹ​ស្ទ​សាសនា​កាតូលិក​មាន ៥១ មាន​បរិស័ទ ៩.៧២៤​នាក់ ប្រូ​តេស្ត​ង់​មាន​វិហារ ៥២៥ បរិស័ទ​មាន ៨៦.៦២៩​នាក់
    -​ ​ឆ្នាំ​២០១៧: វត្ត​អារាម​មាន ៤.៩២៥ ព្រះសង្ឃ​មាន ៦៦.០៥៦​អង្គ ។ វិហារ​ឥស្លាម​សាសនា​មាន​ចំនួន ៤៨៤ មាន​បរិស័ទ ៣៧៧.០៦៧​នាក់ វិហារ​របស់​គ្រឹ​ស្ទ​សាសនា​កាតូលិក​មាន ៦៧ មាន​បរិស័ទ ១៣.៥៤១​នាក់ ប្រូ​តេស្ត​ង់​មាន​វិហារ ៤៦៨២ បរិស័ទ​មាន ៩៨.៧០៥​នាក់
    -​ ​គិត​ត្រឹម​ឆ្នាំ​២០១៧ មាន​សាលា​ពុទ្ធិកបឋមសិក្សា​ចំនួន ៧២២​កន្លែង សាលា​ពុទ្ធិក​មធ្យមសិក្សា បឋមភូមិ ៣៧​កន្លែង សាលា​ពុទ្ធិក​មធ្យមសិក្សា​ទុតិយភូមិ ១៤​កន្លែង សាលា​ពុទ្ធិក​សាកលវិទ្យាល័យ ៣​កន្លែង សាលា​ធម្ម​វិន័យ​ចំនួន ៥២០​កន្លែង ។​
  • វិស័យ​អប់រំ​
  • ឆ្នាំ​១៩៧៩-១៩៨០: ថ្នាក់​ម​ត្តេ​យ្យ​សិក្សា​មាន​សាលា ៩៦, មាន​ថ្នាក់រៀន ២៣០, មាន​សិស្ស ៨.២២៩​នាក់​, មាន​គ្រូបង្រៀន ២៦៧​នាក់ ។ ផ្នែក​បឋមសិក្សា មាន​សាលារៀន ៥.២៩០, ថ្នាក់​រៀនមាន ១៧.៧៦១, សិស្ស​សរុប ៩៤៧.៣០៧​នាក់ គ្រូបង្រៀន ២៥.៥២៦​នាក់ ។ សិស្ស​ប្រឡង​ជាប់​វិ​ញ្ញាប​ន​ប័ត្រ បឋមសិក្សា​មាន ៦.៤៨១​នាក់ ។ មធ្យមសិក្សា​កម្រិត​១ មាន​សាលា ១៤, មាន​ថ្នាក់រៀន ១០១, មាន​សិស្ស ៤.៨០៣​នាក់​, មាន​គ្រូបង្រៀន ២០៦​នាក់ សិស្ស​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​កម្រិត​១​មាន ៣១៥​នាក់ ។ មធ្យមសិក្សា​កម្រិត​២ មាន​សាលា​ចំនួន ១, ថ្នាក់រៀន ៧ សិស្ស ២១៨​នាក់​, គ្រូបង្រៀន ២០​នាក់ ។ សិស្ស​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​កម្រិត​២ មាន​ចំនួន ៧២​នាក់
  • ឆ្នាំ​១៩៨៤-១៩៨៥: ថ្នាក់​ម​ត្តេ​យ្យ​សិក្សា​មាន​សាលា ៥៤១ ថ្នាក់រៀន ១.៤២០ សិស្ស ៣៩.៩២០​នាក់ គ្រូបង្រៀន ១.៨៣៥​នាក់ ។ ផ្នែក​បឋមសិក្សា មាន​សាលារៀន ៣.១៣៣ ថ្នាក់​រៀនមាន ៣៣.៣៤៥ សិស្ស​សរុប ១.៣៦៧.០៨៩​នាក់ គ្រូបង្រៀន ៣៥.៦៦៥​នាក់ ។ សិស្ស​ប្រឡង​ជាប់​វិ​ញ្ញាប​ន​ប័ត្រ​បឋមសិក្សា​មាន ១២៩.៩០៨​នាក់ ។ មធ្យមសិក្សា​កម្រិត​១ មាន​សាលា ២២២ ថ្នាក់រៀន ៤.៦៩៨ សិស្ស ២៣៤.៩២៧​នាក់ គ្រូបង្រៀន ៦.១១៦​នាក់ សិស្ស​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​កម្រិត​១​មាន ៣១.១៧៥​នាក់ ។ មធ្យមសិក្សា​កម្រិត​២ មាន​សាលា​ចំនួន ១៩ ថ្នាក់រៀន ២១១ សិស្ស ១០.៨៨៨​នាក់ គ្រូបង្រៀន ៤៦៨​នាក់ ។ សិស្ស​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​កម្រិត​២ មាន​ចំនួន ១.១៣៣​នាក់
  • ឆ្នាំ​១៩៨៧-១៩៨៨: ថ្នាក់​ម​ត្តេ​យ្យ​សិក្សា​មាន​សាលា ៥៦០ ថ្នាក់រៀន ២.០៥៩ សិស្ស ៥៩.៦៧៩​នាក់ គ្រូបង្រៀន ២.៨៩៧​នាក់ ។ ផ្នែក​បឋមសិក្សា មាន​សាលារៀន ៤.៧៨០ ថ្នាក់​រៀនមាន ៣០.៨៩០ សិស្ស​សរុប ១.២៧៩.០៥៣​នាក់ គ្រូបង្រៀន ៣៧.២៩២​នាក់ ។ សិស្ស​ប្រឡង​ជាប់​វិ​ញ្ញាប​ន​ប័ត្រ បឋមសិក្សា​មាន ៩៦.៦០០​នាក់ ។ មធ្យមសិក្សា​កម្រិត​១ មាន​សាលា ៣៣៧ ថ្នាក់រៀន ៦.៥៣៨ សិស្ស ៣២៦.៤០៣​នាក់ គ្រូបង្រៀន ១០.៨៨២​នាក់ សិស្ស​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​កម្រិត​១ មាន ៦៣.៥២២​នាក់ ។ មធ្យមសិក្សា​កម្រិត​២ មាន​សាលា​ចំនួន ៤០ ថ្នាក់រៀន ៥២៧ សិស្ស ២៦.១៧៦​នាក់ គ្រូបង្រៀន ១.០៦៤​នាក់ ។ សិស្ស​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​កម្រិត​២ មាន​ចំនួន ៤.៧៧០​នាក់
  • ឆ្នាំ​១៩៧៩-១៩៨៨: ការងារ​បណ្តុះបណ្តាល​ជំនាញ​ឯកទេស ក្នុង​ទូទាំងប្រទេស​មាន​សិស្ស​ចំនួន ១៣.៣៦៤ នាក់ ដែល​បានបញ្ចប់​វគ្គ​សិក្សា​កម្មករ​បច្ចេកទេស និង​ជំនាញ​ឯកទេស​ថ្នាក់​បឋម ។​សិស្ស​ចំនួន ២២.៩១០​នាក់ បានបញ្ចប់​វគ្គ​មធ្យម​សិក្សា​បច្ចេកទេស ៣.៦៩២​នាក់ បានបញ្ចប់​ការសិក្សា​ថ្នាក់​មហាវិទ្យាល័យ និង ៣២​នាក់​ទៀត បានបញ្ចប់​វគ្គ​សិក្សា​ក្រោយ​មហាវិទ្យាល័យ ។ ចូលដល់​ឆ្នាំ​១៩៨៨ ប្រទេស​យើង​បាន កសាង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​ឯកទេស​បាន​ចំនួន ២៩ ដោយមាន ៣៧​មុខវិជ្ជា កសាងបាន​សាលា​មធ្យមសិក្សា​ឯកទេស​ចំនួន ២៥ ដោយមាន ៥៧​មុខវិជ្ជា កសាង​ម​បាន​មហាវិទ្យាល័យ​ចំនួន ៦ ដោយមាន ៣០​មុខវិជ្ជា ហើយ​ចំនួន​និស្សិត​មាន​ប្រមាណ ២២.៧៣៦​នាក់ ។ ក្រៅពីនោះ យើង​ថែមទាំង​បាន​បញ្ជូន​និស្សិត​រាប់ពាន់នាក់ ឱ្យទៅ​ធ្វើ​កម្មសិក្សា​នៅឯ​បរទេស​ទៀតផង
  • ឆ្នាំ​២០០៧-២០០៨: សា​លាម​ត្តេ​យ្យ​សិក្សា និង​សាលា​រៀនចំណេះ​ទូទៅ​សរុប​ចំនួន ១០.៣២៦ ក្នុងនោះ​រួមមាន​សា​លាម​ត្តេ​យ្យ​ចំនួន ២.៦៤១ សាលាបឋមសិក្សា ៦.៣៦៤ និង​សាលា​មធ្យមសិក្សា​មាន ១.៣២១ សរុប​សិស្ស​ទាំងអស់ ៣.៥៨៣.៦៧៨ បុគ្គលិក​សិក្សា ១០១.០០៣​នាក់ ។ គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​មាន ៦៦ មាន​និស្សិត ៩៩.៨០៣​នាក់
  • ឆ្នាំ​២០១៣-២០១៤: សា​លាម​ត្តេ​យ្យ​សិក្សា និង​សាលា​រៀនចំណេះ​ទូទៅ​ទាំង​សាធារណៈ និង​ឯកជន​សរុប​ចំនួន ១១.៩២០ ក្នុងនោះ​រួមមាន​សា​លាម​ត្តេ​យ្យ​ចំនួន ៨.៤០៥ សាលាបឋមសិក្សា ៧.៤៣៦ អនុវិទ្យាល័យ និង​វិទ្យាល័យ ១.២៧៩ ។ គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​មាន ១១០ សិស្ស​សរុប​គ្រប់​ភូមិ​សិក្សា​សាធារណៈ និង​ឯកជន​មាន​សរុប ២.៨៤៩.៧៥៩​នាក់
  • ឆ្នាំ​២០១៧-២០១៨: សា​លាម​ត្តេ​យ្យ​សិក្សា និង​សាលា​រៀនចំណេះ​ទូទៅ​ទាំង សាធារណៈ និង​ឯកជន​សរុប​ចំនួន ១៤.១៨៩ រួមមាន​សាលា​ម​ត្តេ​យ្យ​ចំនួន ៤៦៣២ សាលាបឋមសិក្សា​មាន​ចំនួន ៧.៦២១ អនុវិទ្យាល័យ ១.៣០៣ និង​វិទ្យាល័យ ៦៣៣ ។ សិស្ស​សរុប​នៅ​គ្រប់​ភូមិ​សិក្សា សាធារណៈ និង​ឯកជន​ពី​មត្ដេយ្យ​សិក្សា​ដល់​មធ្យមសិក្សា​មាន​ចំនួន ៣.៣៤៦.៣៣៦​នាក់ ស្រី ១.៦៥២.០២១​នាក់ ស្មើនឹង ៤៩,៣៧% ។ គ្រឹះស្ថានឧត្ដមសិក្សា​មាន ១២១ ក្នុងនោះ​គ្រឹះស្ថានឧត្ដមសិក្សា​រដ្ឋ ៤៤ និង​ឯកជន ៧៣ ដែលមាន​ទីតាំង​ស្ថិតនៅតាម​រាជធានី​-​ខេត្ដ ចំនួន ២០
  • ឆ្នាំ​២០១៧: និស្សិត​កំពុង​សិក្សា​ថ្នាក់បរិញ្ញាប័ត្រ​រង សរុប ២០.៥៧០​នាក់ (​ស្រី ៥១,០៦%) និស្សិត​កំពុង​សិក្សា​ថ្នាក់បរិញ្ញាប័ត្រ​សរុប ១៦៥.៣៥៩​នាក់ (​ស្រី ៤៧,៨៧%) និស្សិត​កំពុង​សិក្សា​លើ មុខវិជ្ជា​វិទ្យាសាស្ត្រ​បច្ចេកទេស វិស្វកម្ម សិល្បៈ​ច្នៃប្រឌិត និង​គណិតវិទ្យា (STEAM1) សរុប ៤៤.៣៦៦​នាក់ (​ស្រី ២៩,៨%) និស្សិត​អាហារូបករណ៍​សរុប ២៤.០០៩​នាក់ (​ស្រី ៤៦,៨%) និស្សិត​កំពុង​សិក្សា​ថ្នាក់​ក្រោយ​បរិញ្ញាប័ត្រ សរុប ២១.៤៩៤​នាក់ (​ស្រី ២១,២៤%) ក្នុងនោះ​ថ្នាក់ បរិញ្ញាប័ត្រ​ជាន់ខ្ពស់​មាន ២០.២៧២​នាក់ (​ស្រី ២២,២%) និង​ថ្នាក់បណ្ឌិត ១.២២២​នាក់ (​ស្រី ៥,១៦%)
  • ឆ្នាំ​២០១៧: បុគ្គលិក​អប់រំ​សរុប​នៅ​ទូទាំងប្រទេស​មាន ១១៩.៣៦៨​នាក់ (​ស្រី ៥៤.៣១៣​នាក់​) ក្នុងនោះ​ថ្នាក់ជាតិ ៣.២៣៧​នាក់ (​ស្រី ២៧,២៧%) និង​ថ្នាក់ក្រោម​ជាតិ ១១៦.១៣១​នាក់ (​ស្រី ៤៦%)
  • គិត​ត្រឹម​ខែមករា ឆ្នាំ​២០១៨ សំណង់​អគារសិក្សា ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន សរុប​មាន​ចំនួន ៤.២៤៤​ខ្នង ស្នើ​នឹង ២៥.៦២៨​បន្ទប់ ។​
  • វិស័យ​សុខាភិបាល​
    -​ ​ឆ្នាំ​១៩៧៩: ក្រោយ​រំដោះ​ភ្លាម យើង​បានដាក់​ឲ្យ​ដំណើរការ​មន្ទីរពេទ្យ​មជ្ឈិម​ចំនួន ៣ និង​ប៉ុស្តិ៍​សង្គ្រោះ​ចំនួន ១០០ ។ មកដល់​ខែកក្កដា ឆ្នាំ​១៩៧៩ យើង​ស្តារ និង​បង្កើត​មន្ទីរពេទ្យ​ថ្មី​បាន​ចំនួន ២៥ គិលានដ្ឋាន​ចំនួន ៥០ និង​ប៉ុស្តិ៍​ការពារ​សុខភាព​ចំនួន ១០០​ទៀត នៅតាម​បណ្តា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ។ កម្ពុ​ជាមាន​ឱសថការី​ជាន់ខ្ពស់​ចំនួន ១៥ លើ ៩៦​នាក់ វេជ្ជបណ្ឌិត​ចំនួន ៥៤ លើ ៤៨៧​នាក់ និង​ឱសថការី​ថ្នាក់​មធ្យម ក៏​ដូច​ទន្ត​បណ្ឌិត​មួយចំនួនទៀត​ដែល​នៅរស់​សេសសល់​ពី​ការសម្លាប់ បាន​ចូល​បម្រើ​ការងារ​សុខាភិបាល ។ និស្សិត​វេជ្ជសាស្ត្រ​ប្រមាណ​ជាង​៧០០​នាក់ លើ ២.១២៤​នាក់ និង​និស្សិត ទន្តសាស្ត្រ​ចំនួន ៨៤៧​នាក់ បាន​ចុះឈ្មោះ​ចូល​បម្រើ​ផ្នែក​សុខាភិបាល ឬ​សុំ​បន្ត​ការសិក្សា​ផ្នែក​សុខាភិបាល
    -​ ​ឆ្នាំ​១៩៨៣: ក្នុង​ទូទាំងប្រទេស​មាន​មូលដ្ឋាន​សុខាភិបាល​ចំនួន ១.៦៥៥​កន្លែង និង​មាន​គ្រែ​សម្រាក​ព្យាបាល​ជំងឺ​សរុប​ចំនួន ១៦.២៤៧ ក្នុងនោះ​រួមមាន​: មន្ទីរពេទ្យ​ចំនួន ១៦២ គិលានដ្ឋាន​ឃុំ​ចំនួន ១.៣៤២ ប៉ុស្តិ៍​សុខាភិបាល​នៅតាម​ក្រសួង​មន្ទីរ និង​សហគ្រាស​ចំនួន ១១៨ ។ ចំនួន​សរុប​កម្មាភិបាល បុគ្គលិក​សុខាភិបាល​កើន​ដល់ ១៣.០៨៣​នាក់ (​វេជ្ជបណ្ឌិត​មាន​ចំនួន ១៧០​នាក់ ឱសថការី​មាន​ចំនួន ១៤១​នាក់ គ្រូពេទ្យ​មធ្យម​មាន​ចំនួន ២០៥​នាក់ គ្រូពេទ្យ​បូរាណ​មាន​ចំនួន ៣៤១​នាក់​…) ។ មហាវិទ្យាល័យ​វេជ្ជសាស្ត្រ ឱសថ​សាស្ត្រ​ភ្នំពេញ និង​សាលា​មធ្យមសិក្សា​វេជ្ជសាស្ត្រ បណ្តុះបណ្តាល​វេជ្ជបណ្ឌិត​បាន​ចំនួន ១៣០​នាក់ ឱសថការី​បាន​ចំនួន ១៤១​នាក់ ទន្ត​បណ្ឌិត​បាន​ចំនួន ១៣​នាក់ គ្រូពេទ្យ​មធ្យម​បាន​ចំនួន ២០៥​នាក់ គិលានុបដ្ឋាក​-​នុប​ដ្ឋា​យិ​កា ឆ្មប និង​បុគ្គលិក​ការិយាល័យ​ពិសោធន៍​បាន​ចំនួន ៨៤១​នាក់
    -​ ​ឆ្នាំ​១៩៨៨: យើង​ពង្រីក​មូលដ្ឋាន​ព្យាបាល​ជំងឺ​បាន​រហូតដល់ ១.៧២៥​កន្លែង ក្នុងនោះ​ខេត្ត​-​ក្រុងមាន​ចំនួន ២៩ ស្រុក​មាន​ចំនួន ១៥៧ និង​គិលានដ្ឋាន​ឃុំ​មាន​ចំនួន ១.៥៣១ ដែលមាន​គ្រែ​សរុប​ចំនួន ១៨.៦៤២ បណ្តុះបណ្តាល​បុគ្គលិក​សុខាភិបាល គ្រប់​ថ្នាក់ គ្រប់ផ្នែក បាន​សរុប​ចំនួន ១២.៨៨០​នាក់ ក្នុងនោះ​មាន​វេជ្ជបណ្ឌិត​ចំនួន ៥២៧​នាក់ ឱសថការី​ចំនួន ២៤០​នាក់ ទន្ត​បណ្ឌិត​ចំនួន ៣៤​នាក់
    -​ ​ឆ្នាំ​២០០៨: មន្ទីរពេទ្យ​ថ្នាក់ជាតិ​មាន ៨ មន្ទីរពេទ្យ​ខេត្ត​មាន ២៤ មន្ទីរពេទ្យបង្អែក​មាន ៧៤ មណ្ឌល​សុខភាព​មាន ៩៦៥ ប៉ុស្តិ៍​សុខភាព​មាន ៩៧ ។ វេជ្ជបណ្ឌិត​មាន ២១៦២ គ្រូពេទ្យ​មធ្យម​មាន ១.២៦៧ ឱសថការី​មាន ៤២៩​នាក់ គិលានុប្បដ្ឋាក​មាន ៨.៤៦៨​នាក់ ឆ្មប​មាន ៣.១៨៤​នាក់
    -​ ​ឆ្នាំ​២០១៣: ស្រុក​ប្រតិបត្តិ​មាន ៨១ មន្ទីរពេទ្យបង្អែក​មាន ៩៤ ប៉ុស្តិ៍​សុខភាព​មាន ៨៦ មណ្ឌល​សុខភាព ១.០៨៨ ។ មន្ត្រី បុគ្គលិក​សុខាភិបាល​សាធារណៈ​មាន​សរុប ២០.៦៦៨ ក្នុងនោះ​វេជ្ជបណ្ឌិត វេជ្ជបណ្ឌិត​ឯកទេស​មាន ២.០២១​នាក់
    -​ ​ឆ្នាំ​២០១៧: ស្រុក​ប្រតិបត្តិ​មាន ១០០ មន្ទីរពេទ្យបង្អែក​មាន ១១៧ ប៉ុស្តិ៍​សុខភាព​មាន ១១៩ មណ្ឌល​សុខភាព ១.១៩០ ។ មន្ត្រី​បុគ្គលិក​សុខាភិបាល​សាធារណៈ​មាន​សរុប ១២.៤៥៩ ក្នុងនោះ​វេជ្ជបណ្ឌិត វេជ្ជបណ្ឌិត​ឯកទេស​មាន ៣.១៣១​នាក់ ។​

V-​បណ្តា​មេរៀន​គប្បី​ចងចាំ
​ឆ្លងកាត់​រយៈពេល ៤០​ឆ្នាំ នៃ​ការកសាង និង​ការពារ​មាតុភូមិ​ចាប់ពី​ថ្ងៃជ័យ​ជម្នះ ៧ មករា មក យើង​អាច​ដកស្រង់​បាន​នូវ​មេរៀន​សំខាន់ៗ​មួយចំនួន ដែលមាន​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​បំផុត​សម្រាប់​ជាតិ​យើង :
​មួយៈ ការកំណត់​មាគ៌ា​នយោបាយ យុទ្ធសាស្ត្រ យុទ្ធវិធី បាន​ត្រឹមត្រូវ​សម្រាប់​ការដឹកនាំ ជា​កត្តា​ចម្បង​នៃ​ជ័យជម្នះ​របស់​ជាតិ ។ រយៈពេល ៤០​ឆ្នាំ មកនេះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដឹកនាំ​ប្រទេស​តាម​មាគ៌ា​មួយ​ដ៏​ត្រឹមត្រូវ​ដែល​មិន​ឆ្វេង មិន​ស្តាំ មិន​បាត់​ម្ចាស់ការ គឺមាន​លក្ខណៈ​ប្រាកដ​ជាក់ស្តែង​ស្រប​នឹង​ការវិវត្តន៍​នៃ​សភាពការណ៍​ជាតិ សភាពការណ៍​អន្តរជាតិ និង​ឆន្ទៈ និង​ផលប្រយោជន៍​របស់​ប្រជាជន ។ គណបក្ស​ផ្សារភ្ជាប់​ជានិច្ច​ជាមួយ​ប្រជាជន ស្តាប់​មតិយោបល់​ប្រជាជន ស្វ័យ​ត្រួតពិនិត្យ​ខ្លួន​ជាប្រចាំ មិន​មើលរំលង​ចំណុច​ខ្វះខាត​របស់ខ្លួន និង​ចេះ​កែប្រែ​ខ្លួន​ទាន់ពេល ។ ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុ​ជាមាន​គតិបណ្ឌិត​ភ្លឺស្វាង​, មាន​ចក្ខុវិស័យ​វែងឆ្ងាយ​, មាន​ទស្សនៈ​គ្រប់​ជ្រុងជ្រោយ​, មាន​ភាពឈ្លាសវៃ​, មាន​ឆន្ទៈ​មោះមុត និង​ភាព​អង់អាច យល់ច្បាស់​ពី​ប្រជាជន ពី​ទឹកដី និង​ពី​ការទទួលខុសត្រូវ​រប​ស់​ខ្លួន ផ្សារភ្ជាប់​ជាមួយ​ប្រជាជន​គ្រប់​ស្រទាប់វណ្ណៈ ហើយ​ចេះ​បត់បែន​តាម​ការប្រែប្រួល​នៃ​សភាពការណ៍ ដើម្បី​ធានា​ឲ្យ​ប្រទេសជាតិ​បន្ត​ឈានទៅ​មុខជា​និច្ច​នៅ​គ្រប់​កាលៈទេសៈ និង​គ្រប់​ស្ថានភាព ។ ព្រម​ជាមួយនេះ គណបក្ស​យកចិត្តទុកដាក់​ការអប់រំ​បណ្តុះបណ្តាល ពង្រីក​ធនធានមនុស្ស​ទាំង​សមត្ថភាព ទាំង​គុណធម៌​ឲ្យ​ឆ្លើយតប​ទៅនឹង​សំណូម​នៃ​ភារកិច្ច​លើ​គ្រប់​វិស័យ​តាម​ដំណាក់កាល​នីមួយៗ ។ ដោយមាន​ការដឹកនាំ​ដ៏​ត្រឹមត្រូវ និង​រឹងមាំ និង​មាន​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​នេះហើយ ទើប​ធ្វើ​ឲ្យ​ប្រជាជាតិ​យើង​អាច​ពុះពារ​ជម្នះ​បាន​គ្រប់​ឧបសគ្គ​ឈាន​ពី​ជ័យជម្នះ​មួយ​ទៅ​ជ័យជម្នះ​មួយទៀត​ឥតឈប់ឈរ ។ អាស្រ័យហេតុនេះ ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​របស់​ប្រជាជន​ក្នុងការ​ជ្រើស​រើសយក​ការដឹកនាំ​ខាង​នយោបាយ​មួយ​ដ៏​ត្រឹមត្រូវ​តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ គឺជា​ប្រការ​សំខាន់បំផុត ។​
​ពី​រៈ ប្រជាជន​ជា​កត្តា​សម្រេច​នៃ​រាល់​ជ័យជម្នះ​ក្នុង​ការកសាង និង​ការពារ​ប្រទេស និង​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ទ្រទ្រង់​ដល់​ការដឹកនាំ​ខាង​នយោបាយ​ក្នុង​សង្គមជាតិ ។ បើ​ប្រជាជន​មិន​យល់ មិន​គាំទ្រ មិន​ចូលរួម គឺ​គ្មាន​កិច្ចការ​ធំៗ​ណា​របស់​ជាតិ​អាច​សម្រេច​បានឡើយ ។ ការដឹកនាំ​ណាមួយ​ដែល​មិន​បម្រើ​ផលប្រយោជន៍​ជាតិ និង​ប្រជាជន យក​ប្រជាជន​ធ្វើជា​ឧបករណ៍​បម្រើ​មហិច្ឆតា​ផ្ទាល់​របស់ខ្លួន គឺ​មិនអាច​ស្ថិតស្ថេរ​បានឡើយ​បើទោះបី​ជាមាន​ឧបករណ៍​ហិង្សា​ខ្លាំង​ប៉ុណ្ណា​ក្តី ។ អាស្រ័យហេតុនេះ នៅក្នុង​នយោបាយ និង​សកម្មភាព​ទាំងមូល​របស់​គណបក្ស​ដឹកនាំ​ត្រូវតែ​ប្រកាន់ខ្ជាប់​នូវ​ភាពស្មោះត្រង់​ចំពោះ​ប្រជាជន យក​ប្រជាជន​ធ្វើជា​គោលដៅ​នៃ​ការបម្រើ​របស់ខ្លួន ។ នៅ​គ្រប់​កាលៈទេសៈ គណបក្ស​ដឹកនាំ​ត្រូវតែ​អប់រំ​ឲ្យ​មន្ត្រី​របស់ខ្លួន​នៅ​គ្រប់​ថ្នាក់ ខិតខំ​ធ្វើ​តែ​អំពើ​ល្អ ហើយ​ចៀសវាង​សកម្មភាព​ខុសឆ្គង​ប្រើ​សិទ្ធិអំណាច​រំលោភបំពាន​លើ​ច្បាប់ ប៉ះពាល់​ដល់​សិទ្ធិ និង​ផលប្រយោជន៍​របស់​ប្រជាជន ។ ព្រម​ជាមួយនេះ ប្រជាជន​ម្នាក់ៗ​ត្រូវ​យល់ដឹង​អំពី​សិទ្ធិ និង​ករណីយកិច្ច​រប​ស់​ខ្លួន ហើយ​ចូលរួម​ប្រកបដោយ​ការ​ភ្ញាក់​រំឭក និង​ភាពជា​ម្ចាស់​ក្នុង​ការកសាង និង​ការពារ​មាតុភូមិ ។​
​បីៈ សាមគ្គី​ភាពជា​កត្តា​ស្លាប់​រស់​របស់​ជាតិ មាន​សាមគ្គីភាព​ទើប​យើង​ឈ្នះ បើ​បែកបាក់​សាមគ្គីភាព គឺ​មានតែ​គ្រោះមហន្តរាយ​សម្រាប់​ជាតិ​ប៉ុណ្ណោះ ។ ដើម្បី​ធានា​កម្លាំង​សាមគ្គី​ជាតិ​ដ៏​រឹងមាំ ត្រូវមាន​មាគ៌ា​ដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ត្រូវ​ធានា​ការអនុវត្ត​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ សេរីភាព និង​នីតិរដ្ឋ ។ រាល់​មជ្ឈដ្ឋាន​ក្នុងសង្គម​ត្រូវ​តម្កល់​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ និង​ប្រជាជន​ឲ្យ​ខ្ពស់​លើ​អ្វី​ទាំងអស់ លើកកម្ពស់​ស្មារតី​ទទួលខុសត្រូវ​ចំពោះ​វាសនា​អនាគតជាតិ និង​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ទស្សនៈ ឬ​មតិ​ផ្សេងៗ​គ្នា​ក្នុងសង្គម​ពហុ​និយម ។ ទន្ទឹមនេះ ត្រូវ​រាំង​ស្កាត់​ដាច់ខាត​តាំងពី​ដំបូង​ចំពោះ​រាល់​សកម្មភាព​បែប​ជ្រុលនិយម ដែល​អុចអាល​ញុះញង់​បង្កើត​ទំនាស់ បង្ក​អនាធិបតេយ្យ កុំ​ឲ្យ​ក្លាយទៅជា​បញ្ហា​ធំ​ដ៏​គ្រោះថ្នាក់ ដែល​នឹង​នាំទៅដល់​ការបែកបាក់​ប្រេះឆា​ក្នុង​សង្គមជាតិ ។ ក្នុងន័យនេះ ការអនុវត្ត​គោលនយោបាយ ១១ “​ខ​” របស់​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​, គោលនយោបាយ​បង្រួបបង្រួម​ជាតិ​របស់​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​, នយោបាយ ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ការធ្វើ​ឲ្យ​បរាជ័យ​នូវ​ចលនា​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​ដែលមាន​មជ្ឈដ្ឋាន​បរទេស​មួយចំនួន​នៅ​ពីក្រោយ ដោយ​ផ្អែកលើ​មូលដ្ឋាន​ច្បាប់​ដ៏​រឹងមាំ បាន​ធានា​ការពង្រឹង​ធ្លុង​សាមគ្គីភាព​របស់​ជាតិ​យើង ។
​បួនៈ សង្គ្រាម និង​ការបែកបាក់​ដែល​មនុស្ស​ជំនាន់​មុន​បាន​បង្កើតឡើង បាន​បន្សល់ទុក​ឲ្យ​អ្នកជំនាន់ក្រោយ​ត្រូវតែ​ដោះស្រាយ​ទោះបី​ដោយ​តម្លៃ​ណាក៏ដោយ ហើយ​ការដោះស្រាយ​នោះ​ត្រូវ​ជៀសវាង​យក​សង្គ្រាម​មក​បញ្ចប់សង្គ្រាម ដែលជា​ការខុសឆ្គង​ពី​អតីតកាល និង​ដែល​មិនអាច​ដោះស្រាយបាន ព្រមទាំង​បង្កើត​ការឈឺចាប់​កាន់តែខ្លាំង​សម្រាប់​ភាគី​ចាញ់​ប្រៀប និង​ប្រជាជន​ទាំងមូល ។ សន្តិភាព​មិនអាច​សម្រេច​បាន​តាមរយៈ​ការប្រើប្រាស់​កម្លាំង​ឡើយ គឺមាន​តែ​ការ​ផ្អែកលើ​មូលដ្ឋាន​ស្មារតី​បង្រួបបង្រួម​ជាតិ​ដ៏​ស្មោះសរ​ពី​គ្រប់​មជ្ឈដ្ឋាន និង​ការគិតគូរ​ធានា​ចំពោះ​សិទ្ធិ និង​ផលប្រយោជន៍​ដ៏​ត្រឹមត្រូវ​របស់​គ្រប់​សមាសភាព​នៃ​សង្គម ទើប​អាច​សម្រេចបាន​សន្តិភាព ។ ជាមួយគ្នានេះ ការចេះ​យោគយល់ អត់ឱន អធ្យាស្រ័យ​ឲ្យ​គ្នា ការធ្វើសម្បទាន និង​សម្របសម្រួល​ជាមួយគ្នា គឺជា​កត្តា​មូលដ្ឋាន​មួយ ដើម្បី​ធានា​ការរួមរស់​ដោយ​សុខដុមរមនា សហប្រតិបត្តិការ និង​ការបញ្ចៀស​ភាព​ប្រទូសរ៉ាយ​ក្នុងសង្គម ប៉ុន្តែ​មិនអាច​សម្របសម្រួល​ជាមួយ​អ្នក​ដែល​រំលោភ បំពាន​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន​បានឡើយ ។ ម្យ៉ាងទៀត​ត្រូវ​បន្ត​យកចិត្តទុកដាក់​លើកកម្ពស់​បណ្តា​លក្ខខណ្ឌ​ចាំបាច់​នានា គឺ​ការបណ្តុះបណ្តាល និង​ពង្រឹង​វប្បធម៌​អហិង្សា លើកកម្ពស់​ប្រពៃណី​ទំនៀមទម្លាប់ សីលធម៌​ល្អ​ពី​បុរាណ​, ពង្រឹង​ការគោរព​ច្បាប់ លទ្ធិប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស និង​អភិបាលកិច្ច​ល្អ ជាពិសេស​ជំរុញ​ការអភិវឌ្ឍ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ឲ្យ​បានជា​ប្រចាំ ដើម្បី​ធានា​ឲ្យ​សន្តិភាព​មាន​ចីរភាព ។ មាន​សន្តិភាព​ទើប​ធានាបាន​ការអភិវឌ្ឍ មានការ​ការអភិវឌ្ឍ​បាន​ខ្លាំងក្លា ទើប​ការពារ​បាន​សន្តិភាព ។​
​ប្រាំៈ នៅ​គ្រប់​កាលៈទេសៈ និង​គ្រប់​ស្ថានភាព យើង​ត្រូវ​ភ្ញាក់រឭក​ក្រោកឈរឡើង ប្តូរផ្តាច់​ការពារ​ឯក​រាជ្យ អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​ឲ្យ​បាន​រឹងមាំ ស្ថិតស្ថេរ គង់វង្ស ។ ឯករាជ្យ និង​អធិបតេយ្យ​ជាតិ ជា​គុណ​តម្លៃ​ដ៏​វិសេសវិសាល​ឧត្តុង្គឧត្តម​ដើម្បី​ធានា​អត្ថិភាព​នៃ​ជាតិ និង​ជា​សសរស្តម្ភ​ដ៏​រឹងមាំ​សម្រាប់​ទ្រទ្រង់​ដល់​សន្តិភាព និង​វឌ្ឍនភាព​ប្រកបដោយ​កិត្តិយស​របស់​ប្រជាជាតិ​យើង ។ អាស្រ័យហេតុនេះ យើង​មិន​ឱនក្បាល​រាថយ​ចំពោះមុខ​ការរំលោភបំពាន ការគំរាមកំហែង ឬ​ការគាបសង្កត់​ណាមួយ​ពី​ខាងក្រៅ និង​មិន​អនុញ្ញាត​ឲ្យ​បរទេស​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ឬ​ប្រើប្រាស់​កម្ពុជា​ដើម្បី​សម្រេច​មហិច្ឆតា​របស់ខ្លួន​ឡើយ ។ មានតែ​ឈរលើ​ជំហរ​នេះ​ទេ ទើប​អាច​ធានា​បានការ​ស្ថិតស្ថេរ និង​ការរីកចម្រើន​របស់​ជាតិ ថែ​រក្សាបាន​សន្តិភាព ឯកភាព​ជាតិ និង​ពង្រឹងពង្រីក​បាន​កម្លាំង​ដើម្បី​កសាង និង​ការពារ​មាតុភូមិ ។ ប្រវត្តិសាស្ត្រ​ជាក់ស្តែង​បានបង្ហាញ​ឲ្យ​យើង​ឃើញច្បាស់​ហើយ​ថា ការចុះ​ខ្សោយ ឬ​បាត់បង់​ឯករាជ្យ និង​អធិបតេយ្យ​ជាតិ ទោះ​បណ្តាល មកពី​មូលហេតុ​ណា​ក្តី គឺ​បាន​នាំមក​នូវ​ការបែកបាក់​សង្គ្រាម វិនាសកម្ម ទុក្ខវេទនា ភាព​ឱនថយ និង​ការប្រមាថ​មើលងាយ​ពី​ខាងក្រៅ​សម្រាប់​ប្រជាជាតិ​យើង ។
​ប្រាំមួយៈ នៅ​គ្រប់​កាលៈទេសៈ និង​គ្រប់​ស្ថានភាព យើង​ត្រូវ​ប្រកាន់ខ្ជាប់​ជំហរ​ធ្វើ​ម្ចាស់​លើ​ខ្លួនឯង និង​មាន​ជំនឿ​លើ​ខ្លួន​ក្នុងការ​ដោះស្រាយ​បញ្ហា​ជាតិ ។ រាល់​បញ្ហា ជាពិសេស​បញ្ហានយោបាយ​នៅ​ផ្ទៃក្នុង​ជាតិ ទោះបី​មានការ​លំបាក​យ៉ាងណាក៏ដោយ ឲ្យ​តែ​យើង​មាន​ឆន្ទៈ​មុតមាំ​, មាន​យុទ្ធសាស្ត្រ​ត្រឹមត្រូវ​, មាន​សាមគ្គីភាព​, ចេះ​អត់ធ្មត់ យោគយល់ អត់ឱន​ឲ្យ​គ្នា ដោយ​តម្កល់​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ​ជាធំ​នោះ យើង​ពិតជា​អាច​ដោះស្រាយបាន ។ ការជាក់ស្តែង​បានបញ្ជាក់​ច្បាស់​ថា យើង​បាន​ទប់ស្កាត់​មិន​ឲ្យ​របប​ប្រល័យពូជសាសន៍​វិល​មកជា​លើក​ទី​២ ការពារ​បានការ​រស់​ឡើងវិញ​របស់​ប្រជាជាតិ​, យើង​បានសម្រេច​សមិទ្ធផល​យ៉ាង​ធំធេង​លើ​គ្រប់​វិស័យ​ក្នុង​ការស្តារ កសាង និង​អភិវឌ្ឍ​មាតុភូមិ​, យើង​បាន​ពុះពារ​ជម្នះ​ដោះស្រាយ​វិបត្តិ​នានា​ដែល​បានកើត​មាននៅ​ផ្ទៃក្នុង​ជាតិ​ដោយ​ជោគជ័យ ជាពិសេស​សម្រេចបាន​នូវ​សន្តិភាព និង​ការឯកភាព​ជាតិ ឯកភាព​ទឹកដី​ទាំងស្រុង ដោយ​ផ្អែកលើ​ឆន្ទៈ បញ្ញាញាណ និង​ការប្រឹងប្រែង​របស់​ប្រជាជាតិ​យើង​ជា​ចម្បង ។ ដូច្នេះ​ត្រូវ​ជម្នះ​ឲ្យ​អស់​រាល់​ឥរិយាបថ​ដែល​ខ្វះ​ភាពជា​ម្ចាស់ មិន​ស្ទុះស្ទារ​ប្រឹងប្រែង មិន​ជឿ​លើ​ខ្លួនឯង​ដែល​ធ្វើ​ឲ្យ​កម្លាំង​ជាតិ​ទន់ខ្សោយ និង​មិនអាច​សម្រេច​គោលបំណង​របស់​ជាតិ​បាន ។ គប្បី​ចងចាំ​ថា គឺ​ភាពរឹងមាំ​នៃ​កត្តា​ខាងក្នុង​នេះហើយ ដែលមាន​ចរិត​កំណត់ និង​ជា​មូលដ្ឋាន​ដើម្បី​ទទួលបាន​ការជួយឧបត្ថម្ភ​គាំទ្រ​ពី​ខាងក្រៅ​កាន់តែ​ច្រើនឡើង ។​
​ប្រាំពី​រៈ ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ជាមួយ​ប្រទេសជិតខាង​ភូមិ​ផង​របង​ជាមួយ និង​បណ្តា​ប្រទេស​លើ​ពិភពលោក​ដោយ​មិន​ប្រកាន់​របប​នយោបាយ គឺជា​កត្តា​សំខាន់​ចាំបាច់​មិនអាច​ខ្វះ​បាន ដោយ​ឈរលើ​មូលដ្ឋាន​ប្រកាន់ខ្ជាប់​នយោបាយ​ការបរទេស អព្យាក្រឹត សន្តិ​សហ​វិជ្ជមាន និង​មិន​ចូលបក្ស​សម្ព័ន្ធ និង​លើ​មូលដ្ឋាន ស្មើភាព ស្មើ​សិទ្ធិ និង​មាន​ផលប្រយោជន៍​ទៅវិញទៅមក ដើម្បី​ធានា​ដល់​ការអភិវឌ្ឍ និង​សន្តិភាព​របស់​ប្រទេសជាតិ​យើង​ទាំង​ពេលបច្ចុប្បន្ន​ក៏​ដូចតទៅ​មុខ​ទៀត ។ អាស្រ័យហេតុនេះ នៅ​គ្រប់​កាលៈទេសៈ ត្រូវ​យកចិត្តទុកដាក់​កសាង ថែរក្សា ពូន​ជ្រុំ​ចំណងមិត្តភាព​នេះ​ឲ្យ​កាន់តែ​រីកចម្រើន​រឹងមាំ​ឡើង​ឥតឈប់ឈរ ហើយ​បន្ត​ចូលរួម​សកម្ម​ក្នុង​រាល់​កិច្ចការ​អន្តរជាតិ ដើម្បី​សន្តិភាព​, សន្តិសុខ​, ស្ថិរភាព​, វឌ្ឍនភាព និង​វិបុលភាព​ទាំង​ក្របខណ្ឌ​តំបន់ និង​សាកល ។

​ ​សរុបមក ជ័យជម្នះ ៧ មករា ជា​ប្រវត្តិសាស្ត្រ​មាន​អត្ថន័យ​យ៉ាង​ធំធេង និង​ជ្រាលជ្រៅ​បំផុត​សម្រាប់​ការ​ស្ថិត​ស្ថិរ គង់វង្ស និង​រីកចម្រើន​របស់​ជាតិ​យើង​មកដល់​បច្ចុប្បន្ន ក៏​ដូចតទៅ​អនាគត​យូរអង្វែង​។ ស្មារតី ៧ មករា គឺ​សាមគ្គីភាព វីរភាព និង​ជ័យជម្នះ ។ ស្មារតី ៧ មករា ស្ថិតស្ថេរ​ជានិច្ច​ក្នុង​ដួងវិញ្ញាណ​របស់​ប្រជាជាតិ​យើង​ម្នាក់ៗ ដែល​បាន​ប្រែក្លាយជា​កម្លាំង​ពិត​ដ៏​ខ្លាំងក្លា ក្នុង​ការកសាង និង​ការពារ​មាតុភូមិ​កម្ពុជា​ឲ្យ​សម្រេចបាន​ជោគជ័យ​ដ៏​ត្រចះត្រចង់ ។​
​សមិទ្ធផល​ដ៏​ថ្លៃថ្លា​ទាំងអស់​លើ​គ្រប់​វិស័យ​ដែល​ប្រជាជន​កម្ពុជា​សម្រេចបាន​រយៈពេល ៤០​ឆ្នាំនេះ គឺជា​សក្ខីភាព​ជាក់ស្តែង​ដែល​បញ្ជាក់​ច្បាស់​ថា ជាមួយនឹង​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រទេស​កម្ពុជា​បាននិងកំពុង​ធ្វើដំណើរ​ទៅមុខ​តាម​ទិសដៅ​ដ៏​ត្រឹមត្រូវ ហើយ​កាន់តែ​ពង្រីក​បាន​នូវ​ភាពអំណោយ​ផល​ឱ្យ​ប្រជាជន​យើង​បន្ត​ឈានទៅ​សម្រេច​ជោគជ័យ​កាន់តែ​ធំធេង​ថែមទៀត​ក្នុង​ការកសាង និង​ការពារ​មាតុភូមិ ។ ប្រការនេះ បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ច្បាស់​នូវ​ការចូលរួម​របស់​ប្រជាជន​កម្ពុជា​គ្រប់​ស្រទាប់ គ្រប់​ជនជាតិ និង​គ្រប់​ជំនឿ​សាសនា​, មន្ត្រីរាជការ​, កងកម្លាំង​ប្រដាប់​ឤ​វុ​ធ និង​មជ្ឈដ្ឋាន​ចម្រើន​ជឿនលឿន​នានា​ក្នុង​សាមគ្គី​ភាពជា​ធ្លុង​មួយ​ដើម្បី​ឧ​ត្ត​ម​ប្រយោជន៍​នៃ​ប្រទេសជាតិ ក៏ដូចជា​ឆ្លុះបញ្ចាំង​ឱ្យឃើញ​នូវ​ការចូលរួម​ជួយឧបត្ថម្ភ​គាំទ្រ​ដ៏​ស្មោះសរ ពី​សំណាក់​បណ្តា​ប្រទេស​ជា​មិត្ត​ជិត​ឆ្ងាយ និង​សហគមន៍​អន្តរជាតិ​ចំពោះ​បុព្វហេតុ​ដ៏​យុត្តិធម៌​របស់​កម្ពុជា ។ ព្រម​ជាមួយនេះ គប្បី​ចងចាំ​ថា រាល់​សមិទ្ធផល​ដែល​យើង​សម្រេចបាន គឺ​បានមក​ដោយ​ផ្តើម​ពី​ការយក​ឤ​យុ​ជីវិត​ធ្វើជា​ដើមទុន និង​ពី​ពលិកម្ម​ដ៏​ធំធេង​មិន​ឤ​ច​កាត់ថ្លៃ​បាន​របស់​ថ្នាក់ដឹកនាំ​, យុទ្ធជន​, យុទ្ធ​នារី​, និង​ជនរួមជាតិ​យើង​រាប់លាន​នាក់ ។ ឤ​ស្រ័យ​ហេតុនេះ យើងទាំងអស់គ្នា​ត្រូវ​ប្តេជ្ញា​ថែរក្សា​រាល់​សមិទ្ធផល​ដ៏​ថ្លៃថ្លា​នេះ​ឱ្យ​គង់វង្ស​ជា​រៀង​ដរាប ដោយ​មិន​អនុញ្ញាតឱ្យ​មជ្ឈដ្ឋាន​ណាមួយ​មក​បំផ្លាញ​ទៅវិញ​បាន ទោះបីជា​ត្រូវ​បង់​ដោយ​តម្លៃ​ណា​ក្តី ។ យើង​ត្រូវ​រួមគ្នា​ការពារ​ឱ្យបាន​ដាច់ខាត​នូវ​សន្តិភាព​, សន្តិសុខ និង​ស្ថិរភាព​នយោបាយ​, រួមគ្នា​ពង្រឹង​ឯកភាព​ជាតិ ហើយ​ប្តេជ្ញា​បន្ត​កសាង​ប្រទេសជាតិ​យើង​ឱ្យ​កាន់តែ​រីកចម្រើន​ឆ្ពោះទៅកាន់​ចក្ខុវិស័យ​នៃ​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ក្លាយជា​អរិយ​ប្រទេស​ជឿនលឿន​មួយ​ក្នុង​តំបន់ ជា​សង្គម​ប្រកបដោយ​ភាពសុខដុមរមនា និង​សេចក្តីស្រឡាញ់ ដោយ​គ្មាន​ការកើតឡើង​ជាថ្មី​នូវ​សង្គ្រាម​, អំពើ​ប្រល័យពូជសាសន៍ និង​ការបែកបាក់​ផ្ទៃក្នុង​ជាតិ​ដូចពេលមុន​ទៀត​៕