ជ័យលាភី​ពានរង្វាន់​ណូបែល​រូបវិទ្យា​និយាយថា មនុស្ស​នឹងមិន​ធ្វើ​ចំណាកស្រុក​ទៅ​ភព​ផ្សេង​ឡើយ ហើយ​ថា​គំនិត​នេះ “​គឺ​ឆ្កួត​សុទ្ធសាធ​”

344
ចែករម្លែក

​ខណៈដែល​អ្នកវិទ្យាសាស្ត្រ​ជាច្រើន​កំពុង​ស្វែងរក​ភព​ស្រដៀង​ផែនដី​ដែល​អាច​រស់​នៅបាន អ្នកជំនាញ​ម្នាក់​យល់ឃើញថា គំនិត​នេះ​គឺ “​ឆ្កួត​សុទ្ធសាធ​”​។​

​ជ័យលាភី​ពានរង្វាន់​ណូបែល​រូបវិទ្យា​សញ្ជាតិ​ស្វី​ស លោក ម៉ៃ​ឃើ​ល មេ​យើ បាន​និយាយថា មនុស្ស​នឹងមិន​ធ្វើ​ចំណាកស្រុក​ទៅ​ភព​ក្រៅពី​ប្រព័ន្ធ​សុរិយគតិ​របស់​ផែនដី​ទេ ពីព្រោះ​វា​ត្រូវ​ចំណាយ​ពេលវេលា​រាប់រយ​លាន​ថ្ងៃ​ដើម្បី​ទៅដល់​ភព​ឆ្ងាយៗ​ទាំងនេះ​។​

​ផ្ទុយទៅវិញ ម្ចាស់​ជ័យលាភី​ពានរង្វាន់​ណូបែល​រូបនេះ​បាន​លើកឡើងថា ផែនដី​នៅតែ​អាច​រស់​នៅបាន ដរាបណា​មនុស្ស​ខិតខំ​ប្រឹងប្រែង​ថែរក្សា​វា​។​

​លោក​មេ​យើង​រួមជាមួយ​មិត្ត​រួម​ការងារ​របស់គាត់​ត្រូវបាន​គេ​ប្រគល់​ពានរង្វាន់​ណូបែល​រូបវិទ្យា​សម្រាប់​ការរកឃើញ​ភព​ស្រដៀង​ផែនដី​លើកដំបូង​ក្នុង​ឆ្នាំ ១៩៩៥៕ ដោយ៖ កញ្ញាដាលីស

ជ័យលាភី​ពានរង្វាន់​ណូបែល​រូបវិទ្យា​សញ្ជាតិ​ស្វី​ស លោក ម៉ៃ​ឃើ​ល មេ​យើ