ជ័រ​ជី​ញ៉ូ ជួប​រឿង​សប្បាយចិត្ត​ពីរ​ក្នុងពេល​តែមួយ​

726
ចែករម្លែក

​វា​គឺជា​រឿង​សប្បាយចិត្ត​ពីរលើក​ជាប់​គ្នា​សម្រាប់​កីឡាករ ជ័រ​ជី​ញ៉ូ (Jorginho) បន្ទាប់ពី​ជួយ ក្រុម​ឆេ​ល​ស៊ី​យកឈ្នះ​ក្រុម Fulham ស្របពេល​ស្វាគមន៍​ការមកដល់​របស់​សមា​ជិ​ក​ថ្មី ក្នុង​គ្រួសារ​។​
​ ​
​ខ្សែបម្រើ​ឆេ​ល​ស៊ី​រូបនេះ​លេង​ពេញ​៩០​នាទី អំឡុងពេល​ក្រុម​ឆេ​ល​ស៊ី​ឈ្នះ​២-០ នៅ​ពហុ​កីឡា ដ្ឋា​ន Stamford Bridge ដោយ​កីឡាករ ផេ​ដ្រូ (Pedro) និង រូ​បេន ឡូ​ហ្វ​តឹ​ស ឈី​ក (Ruben Loftus Cheek) រកបាន​ម្នាក់​១​គ្រាប់​។​
​ ​
​ប៉ុន្តែ​អ្វីដែល​ធ្វើ​ឲ្យ​ខ្សែបម្រើ​រូបនេះ​កាន់តែ​សប្បាយចិត្ត​ជាងនេះទៅទៀត គឺ​កីឡាករ​រូបនេះ​បាន នៅក្បែរ​ភរិយា ខណៈ​នាង​សម្រាល​បានកូន​ស្រី​ម្នាក់ទៀត​។​ ​កីឡាករ​អ៊ីតាលី​រូបនេះ​បាន​ចែករំលែក​រូបភាព​ជាមួយ​អ្នកគាំទ្រ​តាម​បណ្តាញ​សង្គម​។​
​ ​
​ជ័រ​ជី​ញ៉ូ បានសរសេរថា “​សមាជិក​ថ្មី​របស់​គ្រួសារ​បានមក​ដល់​ហើយ​។ នេះ​គឺជា​ការ​ជូនពរ បន្ថែមទៀត​ក្នុង​ឆាកជីវិត​របស់ខ្ញុំ​”​។
​ ​
​ប៉ុន្តែ ជ័រ​ជី​ញ៉ូ អាច​នឹង​វិល​ត្រឡប់មក​ប្រកួត​វិញ​ឆាប់ៗ​នេះ នៅពេល​ក្រុម​តោ​ខៀវ​ឆេ​ល​ស៊ី ជួប​ជាមួយ​ក្រុម Wolverhampton នៅ​ពហុកីឡាដ្ឋាន Molineux ។​
​ ​
​ទោះបីជា​យ៉ាងណា លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri)​ប្រហែលជា​អនុញ្ញាត​ឲ្យ​កីឡាករ អន្តរជាតិ​អ៊ីតាលី​រូបនេះ​សម្រាក​មួយរយៈ​ខ្លី ដើម្បី​ចំណាយពេល​ជាមួយ​ក្រុមគ្រួសារ និង​ដើម្បី​រក្សា​កម្លាំង​សម្រាប់​ជំនួប​សំខាន់​ជាមួយ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​នៅ​ពហុកីឡាដ្ឋាន Stamford Bridge ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ជ័រ​ជី​ញ៉ូ (Jorginho)

#