ជ្រញ់​ជា​សំបុក​បាក់តេរី អាច​បង្ក​គ្រោះថ្នាក់​ឲ្យ​សុខភាព​

979

​អ្នក​ប្រាកដជា​នឹង​ភ្ញាក់ផ្អើល ពេល​ដឹងថា​របស់​ប្រើប្រាស់​ក្នុងផ្ទះ​បាយ បង្កប់​នូវ​ប្រភេទ​បាក់តេរី រាប់រយ​បង្ក​គ្រោះថ្នាក់​ឲ្យ​សុខភាព ដែល​ថ្ងៃ​ណា​អ្នក​ក៏​ប្រើ​វា ។​

​តាម​ការស្រាវជ្រាវ​ជាច្រើន ជ្រញ់​ឈើ​ជា​សំបុក​របស់​បាក់តេរី​ជាច្រើន​ដូចជា E.coli, Salmonella និង Campylobacter (​ពពួក​បាក់តេរី​បង្ក​រាករូស និង​ជំងឺ​ផ្លូវ​ពោះវៀន​) អាច​រាលដាល​ពី​ជ្រញ់​ទៅ​អាហារ ហើយ​ពេល​សរីរាង្គ​ស្រូបយក នឹង​បង្ក​ជា​ជំងឺ ។​

​សាស្ត្រាចារ្យ ចាក់ ជ័​បា ( Chuck Gerba) នៅ​សកល​វិទ្យាល័យ​អា​រី​ហ្សូ​ណា សហរដ្ឋអាមេរិក បាន ឲ្យ​ដឹងថា ជ្រញ់​ឈើ​អាច​ផ្ទុក​បាក់តេរី​ច្រើនជាង ២០០ ដង លើស​បង្គន់ ។ មូលហេតុ​គឺ​ដោយសារ​មនុស្ស​ជាច្រើន​មាន​ទម្លាប់​ប្រើ​ជ្រញ់​១​យូរពេក​, អនាម័យ​មិន​ត្រឹមត្រូវ​… ធ្វើ​ឲ្យ​បាក់តេរី​ងាយ​កកើត និង​រីក​ច្រើន ។​

​ដូច្នេះ គួរ​សារ​នីមួយៗ គួរ​មាន​តិច​បំផុត​ជ្រញ់ ២ – ៣ ។ ៦ ខែ ទៅ​១​ឆ្នាំ ត្រូវ​ប្តូរ​ជ្រញ់​ថ្មី ។ ពេល​លាង​សំអាត​ជ្រញ់​គួរប្រើ​ទឹក​ក្តៅ បន្ថែម​អំបិល និង​ក្រូចឆ្មារ​បន្តិច ដើម្បី​កម្ចាត់​បាក់តេរី បន្ទាប់មក​ដាក់​ហាល​ក្រោម​កម្តៅថ្ងៃ ៕ ប្រែ​សម្រួល​: រតនៈ​