ជ្រុង​មួយ​នៃ​សហគមន៍​ខ្មែរក្រោម​នៅ​ប្រទេស​វៀតណាម​

151
ចែករម្លែក
​ច្រកចូល​ធំ​ទូលាយ​នៃ​ឃុំ​ជនបទ​ថ្មី​នៅ​តំបន់​ខ្មែរក្រោម​នៅ​ភាគខាងត្បូង​ប្រទេស​វៀតណាម​

ប្រែ​សម្រួលៈ​ចាន់​សុខា​/​ភ្នំពេញៈ​សហគមន៍​ខ្មែរក្រោម​គឺជា​សហគមន៍​ជនជាតិភាគតិច​ដែលមាន​ជា​យូរ​មកហើយ នៅ​បណ្ដា​ខេត្ត​ភាគខាងត្បូង​នៃ​ប្រទេស​វៀតណាម​។​រួមមាន​ខេត្ត​និង​ក្រុង​ចំនួន​១៨​គឺ​ខេត្ត​សុក​ត្រាំ​ង , ត្រា​វិញ , កឹ​ន​ធើ , បាក លៀវ , កា មៅ , កៀន យ៉ាង , អាន​យ៉ាង​, ហូ​វ​យ៉ាង​, វិញ​ឡុង​, តី និ​ញ​, ឡុង អាន​, ទៀន យ៉ាង​, ដុង ណាយ​, ប៊ី​ញ ភឿ​ក , ប៊ី​ញ យឿ​ង , ឡាំ ដុង , បា រៀ – វុង តាវ និង ទីក្រុង​ហូជីមិញ​។​
​សហគមន៍​ខ្មែរក្រោម​បានរួម​គ្នា​ជាមួយ​បណ្ដា​ជនជាតិ​ផ្សេងទៀត មានគុណ​បំណាច់ កាប់ឆ្ការ បង្កបង្កើត ថែរក្សា​និង​ការពារ​តំបន់​ទឹកដី​ភាគខាងត្បូង​នៃ​ប្រទេស​វៀតណាម ដូច​ពាក្យ​បាលី “​ខេមរា​”​។ មានន័យថា​សន្តិភាព សុភមង្គល ប្រជាជន​ខ្មែរក្រោម​តែងតែ​ធ្វើការ​ដោយ​ឧស្សាហ៍​ព្យាយាម រស់នៅ​ដោយ​មេត្តាករុណា ស្របតាម​ទ្រឹស្ដី​របស់​ព្រះពុទ្ធសាសនា​។ ក្នុង​បណ្ដា​ឆ្នាំកន្លងមក រដ្ឋាភិបាល​វៀតណាម​បាន​ដំណើរ ការ អនុវត្ត​គោលនយោបាយ​និង​វិធានការ​ជាច្រើន​ដើម្បី​គាំទ្រ​និង​ជួយ​ប្រជាជន​នៅ​តំបន់​ជនជាតិភាគតិច អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​កែរ​ប្រែ​ជីវភាព​រស់នៅ​របស់​ពួកគេ ជាពិសេស​នៅ​តំបន់​ជនជាតិ ភាគតិច​ខ្មែរក្រោម​។

.​លោកនាយក​រដ្ឋមន្ត្រីវៀតណាម​ង្វៀន​សួន​ហ្វុ​ក​ប្រគេន​អំណោយ​ដល់​ព្រះសង្ឃ​ខ្មែរក្រោម​ពី​បណ្ឌិត្យសភា​ពុទ្ធសាសនា​ខ្មែរ​(​រូបថត​បរទេស​)


​នាយករដ្ឋមន្ត្រី​វៀតណាម​លោក​ង្វៀន សួន​ហ្វុ​ក នៅក្នុង​ជំនួប​នានា​ជាមួយ​អាជ្ញាធរខេត្ត ព្រះសង្ឃ​ខ្មែរក្រោម លោក​បាន​យកចិត្តទុកដាក់​ជាពិសេស​ចំពោះ​ជនរួមជាតិ​ខ្មែរក្រោម និង​ព្រះសង្ឃ​ខ្មែរក្រោម​។​លោក​បាន ណែនាំ​បណ្ដា​មូលដ្ឋាន​ត្រូវ​យកចិត្តទុកដាក់ គោរព​និង​ធានា​នូវ​សិទ្ធិសេរីភាព​ខាង​ជំនឿ សាសនា​របស់​ប្រជាជន​ខ្មែរក្រោម​។ ធានា​នូវ​សកម្មភាព​សាសនា​ស្របតាម​ច្បាប់​។ អាស្រ័យ​ដោយ​ការគិតគូរ​នេះ​បានរួម​ចំណែក​លើកស្ទួយ​ជីវភាព​រស់នៅ​ខាង​សម្ភារ​និង​ស្មារតី​របស់​សហគមន៍​ខ្មែរក្រោម​កាន់តែ មានការ​ផ្លាស់ប្តូរ​ឈានឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ ក្នុងនោះ​មាន​បណ្ដា​គោលនយោបាយ​ជួយ​ជនរួមជាតិ​ខ្មែរក្រោម​ឱ្យទទួល​បាន​សេវា​សង្គម​ផ្សេងៗ ដូចជា​ការអប់រំ – បណ្តុះបណ្តាល សុខាភិបាល ទី​លំនៅដ្ឋាន ទឹកស្អាត​និង​សេវាកម្ម​ច្បាប់​។


.​សេដ្ឋកិច្ច​-​ជីវភាព​រស់នៅ​:
​នៅ​តំបន់​ជនជាតិភាគតិច​ខ្មែរក្រោម ត្រូវបាន​វិនិយោគ​រាប់រយ​លាន​ដុល្លា​អាម៉េរិក ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ ការផលិត ការបណ្តុះបណ្តាល​វិជ្ជាជីវៈ និង​បំបាត់​ការអត់ឃ្លាន កាត់បន្ថយ​ភាពក្រីក្រ​។ រដ្ឋ​បាន​សាងសង់​ផ្ទះ​ជាង ៩០.០០០ ខ្នង​។ ឧបត្ថម្ភ​ដី​ផលិតកម្ម ដី សង់​លំនៅឋាន​ជូន​៤០.០២៥​ក្រុមគ្រួសារ​។​គាំទ្រ​ការបណ្តុះបណ្តាល​,​ផ្លាស់ប្តូរ​មុខរបរ ដោះស្រាយ​ការងារ​ធ្វើ​ជូន​ពលករ​ខ្មែរក្រោម​ចំនួន ២១.៦០៩ នាក់​។ គិតដល់​ឆ្នាំ ២០១៩ អត្រា​គ្រួសារ​ជនជាតិភាគតិច​ខ្មែរក្រោម​ដែល​ឈានឡើង​ធ្វើជា​អ្នកមាន​សម្រេចបាន​ជាង ៩០​ភាគរយ ។ អត្រា​គ្រួសារ​ប្រើប្រាស់ អគ្គិសនី​មាន ៩៥​ភាគរយ ។ ប្រើប្រាស់​ទឹកស្អាត​អនាម័យ​សម្រេចបាន​ជាង ៨០​ភាគរយ ។ ដោយឡែក​ខេត្ត​សុក​ត្រាំ​ង ត្រា​វិញ​និង​វិញ​ឡុង សម្រេចបាន​ជាង ៩០​ភាគរយ​។


​វិស័យ​អប់រំ – បណ្តុះបណ្តាលៈ
​អត្រា​នៃ​ការ​កៀរគរ​កូន​ខ្មែរក្រោម​ក្នុង​អាយុ​ទៅ​សាលារៀន សម្រេចបាន​ជាង ៩៣​ភាគរយ​។ ការបង្រៀន​និង​រៀនអក្សរ​ខ្មែរ តែងតែមាន​ការយកចិត្ត​ទុកដាក់​។ ទូទាំង​តំបន់ មាន​សាលា​អន្ដេវាសិក​សម្រាប់​ជនជាតិខ្មែរ​ចំនួន​៣៤​ទីកន្លែង​កម្រិត​ថ្នាក់​ខេត្ដ​និង​ថ្នាក់ស្រុក​។ ខេត្ត​នានា ដែលមាន​ជនរួមជាតិ​ខ្មែរក្រោមរ​ស់​នៅ សុទ្ធតែ​ចាត់តាំង​បង្រៀន​ភាសា​ខ្មែរ​នៅតាម​វត្ត​អារាម​។ ជា​រៀងរាល់ឆ្នាំ និស្សិត​ខ្មែរក្រោម​ប្រមាណ​៥០០ នាក់​ត្រូវបាន​ជ្រើសតាំង​ដោយ​មិនបាច់​ប្រឡង​ចូល​សិក្សា​នៅ​មហាវិទ្យាល័យ​និង​កម្រិត​ក្រោម​មហាវិទ្យាល័យ​។ គ្រូបង្រៀន​ជា​ខ្មែរក្រោម​ត្រូវបាន​យក​ចិ​ត្ដ​ទុកដាក់​បណ្តុះបណ្តាល​និង​បំប៉ន់​មុខជំនាញ ។​បច្ចុប្បន្ន​មាន​គ្រូ​ជា​ខ្មែរក្រោម​ជិត ១១.០០០ នាក់ ។ ក្នុងនោះ មាន គ្រូ ជា​ខ្មែរក្រោម ជាង ១១០ នាក់ មាន​សញ្ញាបត្រ​ថ្នាក់​មហា​បរិ​ញ្ញា និង​ថ្នាក់បណ្ឌិត​។


.​សុខាភិបាលៈ​
​ប្រព័ន្ធ​សុខាភិបាល​មូលដ្ឋាន​និង​ការងារ​ថែទាំ​សុខភាព​សម្រាប់​ប្រជាជន​ខ្មែរក្រោម មានការ​រីកចម្រើន​ជា​លំដាប់​។ បណ្តាញ​សុខាភិបាល​ថ្នាក់មូលដ្ឋាន​ត្រូវបាន វិនិយោគ​និង​ពង្រឹង​ជាប្រចាំ​។ ដល់​បច្ចុប្បន្ននេះ​១០០​ភាគរយ នៃ​ឃុំ​នៅ​តំបន់​ជនជាតិភាគតិច​ខ្មែរក្រោម​មាន​មណ្ឌល​សុខាភិបាល​ក្នុងនោះ​ជិត​៩០​ភាគរយ​សម្រេច​តាម​ស្តង់ដារ​ជាតិ​របស់​វៀតណាម ។​បុគ្គលិក​ពេទ្យ​និង​វេជ្ជបណ្ឌិត​ដែល​បាន​បណ្តុះបណ្តាល ជា​មូលដ្ឋាន ចំនួន​បុគ្គលិក​ពេទ្យ​ខ្មែរក្រោម​កំពុង​កើនឡើង ពីមួយថ្ងៃ​ទៅ មួយ ថ្ងៃ ដោយមាន​បុគ្គលិក​ពេទ្យ និង វេជ្ជបណ្ឌិត ខ្មែរក្រោម​ជាង ២.០០០ នាក់ កំពុងធ្វើការ​នៅ​មន្ទីរ ពេទ្យ ខេត្ត​និង​ស្រុក​។ គុណភាព​នៃ​ការពិនិត្យ​និង ព្យាបាល​ជំងឺ​ត្រូវបាន​កើនឡើង​ជា​ជំហានៗ ការងារ​បង្ការ ប្រឆាំង​ជំងឺ ការថែរក្សា​សុខភាព អនាម័យ​សុវត្ថិភាព​ចំណីអាហារ​ត្រូវបាន​ដំណើរការ​។ ១០០​ភាគរយ​នៃ គ្រួសារ​ខ្មែរក្រោម​ក្រីក្រ បានទទួល​ប័ណ្ណធានា​រ៉ាប់រង​សុខភាព​។ កុមារ​ស្ទើរតែ​ទាំងអស់ បាន​ចាក់​វ៉ា​ក់ សាំង ។ អត្រា​កុមារ​ខ្វះ​អាហារូបត្ថម្ភ​ធ្លាក់​ចុះមក​នៅ​តិចជាង ៣០​ភាគរយ ។ ជា​រៀងរាល់ឆ្នាំ មាន​មនុស្ស​ជាង ៧០.០០០ នាក់ ត្រូវបាន​ពិនិត្យ​និង​ព្យាបាល​ជំងឺ​។​

ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ​របស់​ជនរួមជាតិ​ខ្មែរក្រោម​ត្រូវបាន​ចូលរួម​ដោយ​មន្ត្រីជាន់ខ្ពស់​នៃ​គណៈកម្មាធិការ​មជ្ឈិមរ​ណ​សិរ្ស​មាតុភូមិ​វៀតណាម​


.​វប្បធម៌ – ព័ត៌មានៈ​
​ការអភិរក្ស ការធ្វើ​អាជីវកម្ម​និង​ការលើកកម្ពស់​អត្តសញ្ញាណ​វប្បធម៌​របស់​សហគម​ន៍​ខ្មែរក្រោម នៅ​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ មានការ​យក​ចិ​ត្ដ​ទុកដាក់ ។ ស្ថានីយ​វិទ្យុ និង ទូរទស្សន៍ នៃ​មូលដ្ឋាន​និង​មជ្ឈិម​នៃ​ប្រទេស​វៀតណាម សុទ្ធតែ​បាន​បង្កើន​ចំនួន​ម៉ោង​សំរាប់ កម្មវិធី​ផ្សាយ​ជា​ភាសា​ខ្មែរ ។ ខេត្ត​មួយចំនួន​បាន​សាង​សង់ផ្ទះ​ប្រពៃណី និង​សារមន្ទីរ​​ជនជាតិខ្មែរ ដោយ​ប្រមូល​វត្ថុ​សិល្បៈ​វប្បធម៌​រូបី​និង​អរូបី​ដែលមាន​តម្លៃ​ជាច្រើន​។​មណ្ឌល​វប្បធម៌​ជា​គំរូ​មួយចំនួន​របស់​ជនជាតិ​ដើម​ខ្មែរក្រោម​ត្រូវបាន​ជួសជុល​ឡើងវិញ​ដោយ​ប្រាក់​វិនិយោគ​ឡើងដល់​រាប់លាន​ដុល្លារ​។​ជា​ថវិកា​ផ្តល់​ដោយ​មជ្ឈិម​និង​មូលដ្ឋាន​។ ក្រុម​សិល្បៈ​អាជីព និង​ក្រុម​សិល្បៈ​មហាជន ត្រូវបាន លើកទឹកចិត្ត​វិនិយោគ និង អភិវឌ្ឍន៍ … ។​


.​សាសនាៈ​
​ទូទាំង​តំបន់​មាន​វត្ត​ខ្មែរ​ចំនួន ៤៥៣ និង​មាន​ព្រះសង្ឃ​ខ្មែរក្រោម​ប្រមាណ ១០.០០០ អង្គ​។​ជនជាតិខ្មែរ​ក្រោម​មាន​សេរីភាព​ក្នុង​ការធ្វើសកម្មភាព​ផ្នែក​សាសនា​។ បណ្តា​ខេត្ត​ក្នុង​តំបន់​បាន​ស្តារ​កសាង​និង​ជួសជុល​វត្ត​ខ្មែរ​បាន​ជាង ២០០ វត្ត​។ មាន​វត្ដ​ខ្មែរ​ចំនួន ១៤ ត្រូវបាន​ទទួលស្គាល់ថា​ជា កេរ្ដិ៍ដំណែល ប្រវត្តិសាស្ត្រ​និង វប្បធម៌​ជាតិ​។ វត្ដ​ខ្មែរ​ចំនួន ២៩ ត្រូវបាន​ទទួលស្គាល់​ជា​កេរ្ដិ៍ដំណែល​ថ្នាក់​ខេត្ត​។​ត្រូវបាន​ទទួលស្គាល់​និង​ផ្តល់​រង្វាន់​ដល់​វត្ត​ខ្មែរ​ចំនួន ១៥០ ដែលជា​វត្តមាន​គុណបំណាច់​ដល់​បដិវត្តន៍​ក្នុង សម័យ​តស៊ូ​ប្រឆាំង​បារាំង​និង អាម៉េរិក​។


​បុណ្យប្រពៃណី​និង​ជំនឿ​ដែល​បំពេញ​តាម​តម្រូវការ នៃ​សកម្មភាព​ជំនឿ និង​សាសនា របស់ ប្រជាជន​ខ្មែរក្រោម ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន​បង្កលក្ខណៈ​ងាយស្រួល និង​ជួយឧបត្ថម្ភ ។ បណ្ឌិតសភា​ព្រះពុទ្ធសាសនា​និកាយ​ធម្មយុត្តិ ជំហាន​ដំបូង បានចាប់ផ្ដើម​បណ្តុះបណ្តាល​រាប់ពាន់​ព្រះ​ឧបជ្ឈាយ៍​ខ្មែរក្រោម​។ តំបន់​ខ្លះ​មាន​វិទ្យាល័យ​ពុទ្ធសាសនា ឬ សាលា​អន្តេវាសិក​បាលី ៕សរន

​ពិធីបើកការដ្ឋាន​សាងសង់​“ មជ្ឈមណ្ឌល​ទ្រទ្រង់​កសិកម្ម​កសិករ​ល្វៀ​ល​រឹម​” នៅ​ខេត្ត​ត្រា​វិញ​រួមចំណែក​លើកកម្ពស់​ជីវ​ភាព​កសិករ​ខ្មែរក្រោម​
#