ជ្រុល​ពេក​ហើយ​! គ្រាន់តែ​ឃើញ​សក់​ក្នុង​បាយ ចាប់​ប្រពន្ធ​កោរ​ត្រងោល​

276
ចែករម្លែក

​បុរស​ជនជាតិ​បង់​ក្លា​ដែ​ស ម្នាក់​ដែល​បាន​ចាប់​ប្រពន្ធ​កោរ​ត្រងោល​យ៉ាង​ឃោរឃៅ​បន្ទាប់ពី​ប្រទះឃើញ​សក់​មួយ​សរសៃ​នៅក្នុង​អាហារ​ពេលព្រឹក​របស់ខ្លួន ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ហើយ នេះ​បើ​យោងតាម​ការបញ្ជាក់​ពី​ប៉ូលិស​កាលពី​ថ្ងៃ​អង្គារ ទី​៨ ខែតុលា ខណៈ​បណ្ដា​អង្គការសិទ្ធិមនុស្ស​ព្រមាន​ថា អំពើហិង្សា​លើ​ស្ត្រី​កំពុង​កើនឡើង​នៅក្នុង​ប្រទេស​អភិរក្សនិយម ដែល​កាន់សាសនា​អ៊ិ​ស្លាម មួយ​នេះ​។

​ប៉ូលិស​បាន​ឆ្មក់​ចូល​ភូមិ​មួយ​ស្ថិតក្នុង​ស្រុក​ច​យ​ពួ​ហាត (Joypurhat) ហើយ​បាន​ចាប់ខ្លួន​បុរស​ឈ្មោះ បា​ប្ល៊ូ ម៉ុ​ន​ដាល (Bablu Mondal) វ័យ ៣៥ ឆ្នាំ បន្ទាប់ពី​អ្នកភូមិ​រាយការណ៍​ថា​ជននេះ​ប្រើ​ហិង្សា​ទៅលើ​ប្រពន្ធ​វ័យ ២៣ ឆ្នាំ​របស់ខ្លួន​។​​លោក សារី​យ៉ា ខាន់ (Shahriar Khan) មេ​ប៉ូលិស​មូលដ្ឋាន​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន បារាំង​ថា “​ជនសង្ស័យ​ឃើញ​សក់​មនុស្ស​នៅក្នុង​អាហារ​ពេលព្រឹក​មាន​បាយ និង​ទឹកដោះគោ​ដែល​ប្រពន្ធ​ចម្អិន​ឱ្យ​គាត់​។​ពេល​ឃើញ​សក់​បែបនេះ​ជនសង្ស័យ ខឹង​យ៉ាងខ្លាំង ហើយក៏​ជេរប្រទេច​ប្រពន្ធ​។

បន្ទាប់មក​ជនសង្ស័យ​ក៏​ចាប់​ប្រពន្ធ​កោរសក់​ក្បាល​ទាំង​កម្រោលចូល​”​។​តាមច្បាប់​ប្រទេស​បង់​ក្លា​ដែ​ស ប្ដី​កំណាច​រូបនេះ​ប្រឈម​ការជាប់​ពន្ធនាគារ​រ​យៈ​ពេល​រហូតដល់​ទៅ ១៤ ឆ្នាំ​។ ក្រុម​អ្នកសង្កេតការណ៍ បាន​លើកឡើងថា ករណី​អំពើហិង្សា​ក្នុង​គ្រួសារ​នេះ​ឆ្លុះបញ្ចាំង​អំពី​ការ​សង្កត់សង្កិន​កាន់តែខ្លាំង​ឡើងទៅ​លើ​ស្ត្រី នៅក្នុង​ប្រទេស​បង់​ក្លា​ដែ​ស ថ្វីបើ​មានច្បាប់​ការពារ​ពួកគេ​ពី​អំពើហិង្សា និង​ការរំលោភបំពាន​ផ្លូវភេទ​យ៉ាងណាក្ដី​៕ ប្រែ​សម្រួលៈ ខុម​

Bangladeshi man arrested for