ជ្រុញគឺជាប្រដាប់ប្រដាល់ផ្ទះបាយដែលមនុស្សគ្រប់រូបត្រូវតែប្រើជាចាំបាច់នៅពេលធ្វើម្ហូប ប៉ុន្តែតើអ្នកដឹងពីរបៀបលាងហើយឬនៅ? ប្រសិនជាអ្នកមិនប្រយ័ត្នហើយលាង មិនស្អាត វានឹងអាចធ្វើឲ្យអ្នកកើតជំងឺផ្សេងៗដោយមិនដឹងខ្លួន។ ដូចនេះតើមានរបៀប អ្វីខ្លះក្នុងការលាងនោះ?
ប្រើទឹកខ្មេះសម្រាប់លាង
នៅក្រោយពេលដែលអ្នកចិតបន្លែ រួចចិតត្រី ឬសាច់ វានឹងបន្សល់ទុកក្លិនមិនល្អនៅ លើជ្រុញនោះ ដែលធ្វើឲ្យពិបាកបំបាត់ ដូចនេះអ្នកអាចយកទឹកខ្មេះចាក់ពីលើនោះ បន្ទាប់មកយកវាទៅដុសលាង ហើយប្រើទឹកលាងឲ្យស្អាតចុងក្រោយយកវាទៅហាល ថ្ងៃជាការស្រេច។
ប្រើទឹកក្តៅ
ក្រោយពេលដែលអ្នកចិតហើយរួច អ្នកអាចយកទឹកធម្មតាមកលាងជម្រះជាមុនសិន បន្ទាប់មកទើបយកទឹកក្តៅមកលាងនោះវានឹងអាចកំចាត់មេរោគដែលមានលើនោះ ឲ្យអស់ ចុងក្រោយអ្នកអាចយកវាទៅហាលឲ្យស្ងួតនោះអ្នកនឹងអាចទទួលបានជ្រុញ ដែលស្អាតមួយជាមិនខាន។
ប្រើអំបិល
ក្រោយពេលដែលអ្នកចិតបន្លែ និងសាច់រួចអ្នកអាចចាក់ទឹកលើជ្រុញនោះឲ្យមាន លក្ខណៈសើម បន្ទាប់មកទើបយកអំបិលមករោយពីលើស្តើងៗដោយទុកចំនួនកន្លះ ម៉ោងទើបលាងទឹកចេញ នោះវានឹងជួយកំចាត់មេរោគមួយភាគធំដែលមានក្នុងនោះ ធ្វើឲ្យជ្រុញអ្នកមានអនាម័យ។
ប្រើខ្ញី
អ្នកអាចចិតខ្ញីមួយចំហិតតូច បន្ទាប់មកយកជ្រុញនោះទៅលាងទឹកសិនក្រោយមកទើប យកខ្ញីនេះត្រដុសលើជ្រុញនោះ ហើយទើបលាងទឹកចេញម្តងទៀតបន្ទាប់មកទើប ត្រដុសម្តងទៀត ដោយអ្នកអាចត្រដុសច្រើនដង ដើម្បីបំបាត់ក្លិនមិនល្អទាំងនោះ។
ហាលថ្ងៃ
ប្រសិនជាមានពន្លឺថ្ងៃខ្លាំង អ្នកអាចយកជ្រុញនេះទៅហាលថ្ងៃនោះវានឹងអាចធ្វើឲ្យ មេរោគទាំងអស់ស្លាប់មួយរំពេចដោយសារតែពន្លឺព្រះអាទិត្យ៕ ដោយ: health.com.kh