ជ្រូក​ចិញ្ចឹម​ក្នុង​កសិដ្ឋាន​បាត់បង់​ប្រមាណ១​.០០​០ក្បាល​ក្នុងចំណោម​៣.៦០០​ក្បាល​ដោយសារ​ទឹក​ជន​លិច​

205
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ព្រឹក​ថ្ងៃទី​១០​ខែកញ្ញា​ឆ្នាំ​២០១៩​អភិបាលខេត្ត​ព្រះវិហារ​លោក​ប្រាក់​សុវណ្ណ​បាន​ណែនាំ​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះជួយ​សង្គ្រោះ​សត្វ​ជ្រូក​ជាច្រើន​ពាន់​ក្បាល​នៅក្នុង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មួយកន្លែង​។​កសិដ្ឋាន​ស្ថិតនៅ​ភូមិ​ស្រែ​ព្រាង​ឃុំ​ប្រមេ​រុ​ស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ​ដែល​រង​ការលិចលង់​ដោយ​ទឹកជំនន់​។​

​ចាប់តាំងពី​ព្រឹក​ព្រលឹម​ថ្ងៃទី​១០​ខែកញ្ញា​ឆ្នាំ​២០១៩​អាជ្ញាធរខេត្ត​ព្រះវិហារ​រួមជាមួយ​លោក​ពឹង​ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ខេត្ត​បាន​ដឹកនាំ​អាជ្ញាធរ​ស្រុក​ត្បែងមានជ័យ​កម្លាំង​នគរបាល​ស្រុក​ត្បែងមានជ័យ​។​កម្លាំង​កងរាជអាវុធហត្ថ​ជាច្រើន​នាក់​បាន​ចុះជួយ​សង្គ្រោះ​សត្វ​ជ្រូក​ជាច្រើន​ក្បាល​នៅក្នុង​កសិដ្ឋាន ដែល​រង​ការលិចលង់​ដោយ​ទឹកជំនន់​។​

​លោក​វរសេនីយ៍ទោ​រិ​ទ្ធ​សូ​ណា​អធិការនគរបាល​ស្រុក​ត្បែងមានជ័យ​បានឱ្យដឹងថា​រហូតមក​ដល់​រសៀល​ថ្ងៃទី​១០​ខែកញ្ញា​នេះ​សកម្មភាព​សង្គ្រោះ​សត្វ​ជ្រូក​នៅតែ​បន្ត​។​លោក​បញ្ជាក់ទៀតថា​ក្នុងចំណោម​សត្វ​ជ្រូក​ចំនួន​៣.៦០០​ក្បាល​គឺមាន​ការបាត់បង់​ប្រមាណ​៦០០​ក្បាល​។​ក្រៅពីនោះ​នៅសល់​ប្រហែល​១០០០​ក្បាល​ទៀត​យើង​កំពុងតែធ្វើការ​សង្គ្រោះ​ទៅកាន់​ទីទួល​សុវត្ថិភាព​អាច​ព្រលប់​ថ្ងៃនេះ​និង​ត្រូវ​បញ្ចប់​សកម្មភាព​សង្គ្រោះ​ហើយ​។​

​លោ​កន​ន់វ​ណ្ណី​ដែលជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​លោក​សូម​ថ្លែងអំណរគុណ​ចំពោះ​អាជ្ញាធរខេត្ត​ព្រះវិហារ​ម​ន្ទីរ​កសិកម្ម​ខេត្ត​អាជ្ញាធរ​ស្រុក​ត្បែងមានជ័យ​និង​កម្លាំង​សមត្ថកិច្ច​នគរបាល​និង​កងរាជអាវុធហត្ថ​ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ជួយសង្គ្រោះ​សត្វ​ជ្រូក​របស់គាត់​ឱ្យ​ផុតពី​ការបាត់បង់​ដោយសារ​ទឹកជំនន់​៕S/

#