ជ្រូក​ថៃ​បែរ​ក្បាល​ហូរ​ចូលមក​កម្ពុជា ជំនួស​ការចូល​ពី​វៀតណាម​វិញ​ម្តង​

860
ចែករម្លែក
  • 5
    Shares

ដោយ : ​មូល​សម្បត្តិ​/​ភ្នំពេញ​: ​តាម​ការឲ្យ​ដឹង​ពីស​មា​គម​ចិញ្ចឹម​ជ្រូក​កម្ពុជា​បាន​ប្រាប់​ថា​ ​តាមរយ​:​ក្រុមហ៊ុន​ស្របច្បាប់​ដែលមាន​អាជ្ញា​ប​ណ្ណ័​ពី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ ​មួយចំនួន​បាន​ងាក​មក​ដឹក​ជ្រូក​នាំចូល​ពី​ថៃ​មកវិញ ជំនួស​ដឹក​ជ្រូក​នាំចូល​ពី​វៀតណាម​។​

​លោក ​ស្រ៊ុន ពៅ ​ប្រធាន​សមាគម​ចិញ្ចឹម​ជ្រូក​កម្ពុជា​បាន​បញ្ជាក់ថា ​បានជា​ឈ្មួញ​ស្របច្បាប់​ទំងន់​ងាក​ទៅ​ទិញ​ជ្រូក​ថៃ​ចូល​មកវិញ ដោយសារ​ជ្រូក​ថៃ​ថោក​ជាង​ជ្រូក​វៀតណាម​។​ក្នុង​ជ្រូក​រស់​ថៃ១គីឡូក្រាម​ថ្លៃ​ជាង​៧.០០០រៀល អាច​លក់​នៅ​ស្រុក​ខ្មែរ​បាន​ជាង៨.០០០រៀល​។ ​បើ​យក​ជ្រូក​វៀតណាម​មក​លក់​មិន​ចំណេញ​ទេ​​ពីព្រោះ​ជ្រូក​រស់នៅ​វៀតណាម​ថ្លៃ៩.០០០រៀល​ក្នុង១គីឡូក្រាម​។ ​ដូច្នេះ​ឈ្មួញ​បែរ​ក្បាល​ងាក​មក​ទិញ​ជ្រូក​នាំចូល​ពី​ថៃ​វិញ​ម្តង​។

លោកបន្ដថា ​សកម្មភាព​ជ្រូក​ថៃ​សំរុក​ដឹក​មក​ស្រុក​ខ្មែរ​នេះ​មាន​តាំងពី​ខែឧសភា​មកម្ល៉េះ​។ ​ជា​មធ្យម​ឈ្មួញ​នាំចូល​ជាង១.០០​ក្បាល​ក្នុងមួយ​ថ្ងៃ​។ ​ជាធម្មតា​ឈ្មួញ​រកស៊ី កន្លែង​ណា​មានតម្លៃ​ថោក តែងតែ​រត់ទៅរក​កន្លែង​ហ្នឹង ដើម្បី​ស្វែងរក​ផលចំណេញ​។​

​លោក​ពៅ​ បន្ថែមថា​ស្រុក​យើង​ជាង​១០​ឆ្នាំ​ហើយ​បើកភ្នែក​ឡើង​ថ្ងៃ​ណា​ក៏​នាំចូល​ជ្រូក​ពី​គេ​ដែរ​។​ គាត់​ចង់​និយាយថា​រាជរដ្ឋាភិបាល​គួរ​រក​វិធី​លើកទឹកចិត្ត​ដល់​ប្រជាជន ​និង​អ្នក​ចិញ្ចឹម​បង្កើន​ការផ្គត់ផ្គង់​ទីផ្សារ​ក្នុងប្រទេស​អោយបាន​គ្រប់គ្រាន់ កុំឲ្យ​មាន​ពាក្យ​ថា​នាំ​តែ​របស់គេ​មក​បរិភោគ​រាល់ថ្ងៃ​៕B/​

#