ជ្រូកញីមួយក្បាលអាយុ ៥ ឆ្នាំដែលមានឈ្មោះថា ជូលៀណា (Juliana) បានក្លាយជាតារាល្បី ប្រចាំអាកាសយានដ្ឋានមួយនៅសហរដ្ឋអាម៉េរិក ព្រោះវាជាសត្វព្យាបាលផ្លូវអារម្មណ៍ដែល ចាំជួយបន្ធូរអារម្មណ៍ស្ត្រេស ឬភាពតានតឹងរបស់អ្នកដំណើរទាំងឡាយ។
ជ្រូកនេះ និងអ្នកស្រី តាត្យាណា ដានីឡូវ៉ា (Tatyana Danilova) ម្ចាស់របស់វាគឺជាផ្នែកមួយនៃ កម្មវិធី Wag Brigade នៅអាកាសយានដ្ឋានអន្តរជាតិសានហ្វ្រានស៊ីស្កូ (San Francisco International Airport) ដែលរង់ចាំស្វាគមន៍អ្នកដំណើរ និងជួយបន្ធូរភាពតានតឹងរបស់ពួកគេ ក្នុងការធ្វើដំណើរ។
ពាក់មួកអ្នកបើកយន្តហោះ និងលាបថ្នាំក្រចកពណ៌ក្រហមស្រស់ឆើតឆាយគួរឱ្យគ្រឺត ជ្រូកញី ដ៏សិចស៊ីនេះប្រចាំការនៅមាត់ច្រកចេញដំណើរដើម្បីចាំទទួលស្វាគមន៍អ្នក ដំណើរដែលតែងតែក្រឡេកមើលដោយទឹកមុខញញឹម ឬថតរូបស៊ែលហ្វីជាមួយវាយ៉ាងសប្បាយចិត្តមុនពេលឡើង យន្តហោះ។
ម្ចាស់របស់វាបាននិយាយថា “អ្នកដំណើរតែងតែរីករាយ និងបញ្ចេញស្នាមញញឹមពេលបានជួបវា មិនថាពួកគេស្ថិតក្នុងដំណើរកម្សាន្ត ឬបំពេញការងារនោះឡើយ។ គ្រប់គ្នារីករាយហើយតែងតែ ឈប់ក្រឡេកមើលវាមួយភ្លែត ហើយលាន់មាត់ដូចជា ‘អូ! ឃ្យូតណាស់!’ ជាដើម”៕ ប្រែសម្រួលៈ ខុម