ដោយ:ភ្នំស្វាយ/បន្ទាយមានជ័យ:ជងឺគ្រុនឈាមនៅបន្ទាយមានជ័យកើនដល់១.១០០ករណីតែមន្ត្រីសុខាភិបាលថាគ្រប់គ្រង់ស្ថានការណ៍បានហើយគ្មានអ្នកស្លាប់នៅពេទ្យរដ្ឋឡើយ។
លោកវេជ្ជបណ្ឌិតកែវសុភ័ក្ត្រាប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យឱ្យកាសែតរស្មីកម្ពជាដឹងកាលពីថ្ងៃទី២៩ខែមិថុនាថា:នៅក្នុងខែឧសភានិងមិថុនាឆ្នាំ២០១៩កន្លងមកនេះករណីជំងឺគ្រុនឈាមបានផ្ទុះឡើងនៅស្ទើរគ្រប់ស្រុកក្រុងក្នុងខេត្តបន្ទាយមានជ័យ។ ដោយបង្កឱ្យកុមារ(និងមានមនុស្សចាស់ ព្រះសង្ឃផងដែរ) ឆ្លងជម្ងឺហើយទៅរកសេវាពិនិត្យព្យបាលកើនដល់ចំនួនប្រមាណ១.១០០នាក់។
ប៉ុន្តែអ្វីដែលជាជោគជ័យគឺការគ្រប់គ្រង់បាននូវបញ្ហានេះគឺគ្មានអ្នកជំងឺគ្រុនឈាមស្លាប់នៅមន្ទីរពេទ្យរដ្ឋឡើយ ។ឯនៅតាមគ្លីនិចឯកជនវិញ លោកថាលោកក្តាប់មិនបានឡើយ ៕S/
រូបថត:ជម្ងឺគ្រុនឈាមនៅបន្ទាយមានជ័យកើនដល់១.១០០ករណីតែមន្ត្រីសុខាភិបាលថាគ្រប់គ្រង់ស្ថានការណ៍បាន ហើយគ្មានអ្នកស្លាប់នៅពេទ្យរដ្ឋ ( រូប: ភ្នំស្វាយ)