ជ​នស​ង្ស​យ័​ប្រើប្រាស់​និង​ចែក​ចាយ​​ថ្នាំញៀន​១៦​នាក់​ត្រូវបាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ចាប់ខ្លួន​នៅ​ក្រុងព្រះសីហនុ​

133
ចែករម្លែក

ដោ​យ:​វ​ណ្ណៈ​/​ព្រះសីហនុ​ ៖ សមត្ថកិច្ច​ប្រមូល​អ្នក​ចែកចាយ​និង​ប្រើប្រាស់​ថ្នាំញៀន​បាន​ចំនួន​មួយក្រុម​មាន​គ្នីគ្នា​ដល់​ទៅ​១៦​នាក់​សុទ្ធតែជា​ជនជាតិខ្មែរ នៅក្នុង​ទីក្រុង​ព្រះសីហនុ ។​

​យោងតាម​របាយការណ៍​ពី​បញ្ជាការ​រដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​អោយដឹងថា កម្លាំង​មន្ទីរជំនាញ​យុត្តិធម៌ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន អាវុធហត្ថ​ក្រុង ចុះបង្ក្រាប​ករណី​លួច និង​ចែកចាយ ប្រើប្រាស់​សារធាតុ​ញៀន នៅ​ចំណុច​ភូមិ​៤ សង្កាត់​៤ ក្រុង​ព្រះសីហនុ (​ម្តុំ​អតីត​សណ្ឋាគារ O C) ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​១៦​នាក់ (​ស្រី​០៣​នាក់​)​នៅវេលា​ម៉ោង​១៥:៣០​នាទី​រសៀល ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩​។​

ជ​នស​ង្ស​យ័​ទាំងនោះ​មាន​=
1/ ឈ្មោះ ប៊ុ​យ ស៊ី​តាំ ភេទ​ស្រី អាយុ​52​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​ទិញ​អេតចាយ
​មាន​ទីលំនៅ ភូមិ​04 សង្កាត់​04 ក្រុងព្រះសីហនុ​។​
2/​ឈ្មោះ ញាន សូត្រ ភេទ​ប្រុស អាយុ​36​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រត់​ម៉ូតូ​កង​បី មាន​ទីលំនៅ​ភូមិ​04 សង្កាត់​04 ក្រុងព្រះសីហនុ​។​
3/ ឈ្មោះ ឌុ​ក ចិ​ត្រា ភេទ​ប្រុស អាយុ​31​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងសំណង់ មាន​ទីលំនៅ​ភូមិ​04 សង្កាត់​04 ក្រុងព្រះសីហនុ​។​
4/ ឈ្មោះ សាំ សៅ (​ហៅ​អា​ត្រេ​ន​) ភេទ​ប្រុស អាយុ​13​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​04 សង្កាត់​04 ក្រុងព្រះសីហនុ​។​
5/ ឈ្មោះ រិត វាសនា (​ហៅ​ស្នា​) ភេទ​ប្រុស អាយុ​30​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​04 សង្កាត់​04 ក្រុងព្រះសីហនុ​។​
6/ ឈ្មោះ ខាន់ បូរ៉ា (​ហៅ​រ៉ា​) ភេទ​ប្រុស អាយុ​34​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងសំណង់
​មាន​ទីលំនៅ​ភូមិ​04 សង្កាត់​04 ក្រុងព្រះសីហនុ​។​
7/ ឈ្មោះ អុ​ី ម៉ាប់ (​ហៅ​អា​ម៉ាប់​) ភេទ​ប្រុស អាយុ​30​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាង​ម៉ាស៊ីនត្រជាក់ មាន​ទីលំនៅ​ភូមិ​04 សង្កាត់​04
​ក្រុងព្រះសីហនុ​។​
8/ ឈ្មោះ សុក សំបូរ (​ហៅ​អា​ជាង​) ភេទ​ប្រុស អាយុ​32​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងភ្លើង មាន​ទីលំនៅ​ភូមិ​04 សង្កាត់​04 ក្រុងព្រះសីហនុ​។​
9/ ឈ្មោះ កែវ សាយ (​ហៅ​អាមៃ​ឃើ​) ភេទ​ប្រុស អាយុ​36​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​04 សង្កាត់​04 ក្រុងព្រះសីហនុ​។​
10/ ឈ្មោះ សុវណ្ណ ពេជ្រ (​ហៅ​អាវ​ណ្ណ​) ភេទ​ប្រុស អាយុ​36​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ មាន​ទីលំនៅ​ភូមិ​04 សង្កាត់​04 ក្រុងព្រះសីហនុ​។​
11/​ឈ្មោះ ផុល គឹម​សាន្ត (​ហៅ​អា​សាន​) ភេទ​ប្រុស អាយុ​16 ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រត់​ម៉ូតូ មាន​ទីលំនៅ​ភូមិ​04 សង្កាត់​04 ក្រុងព្រះសីហនុ​។​
12/ ឈ្មោះ ចាន់ ស្រី​ភណ្ឌ (​ហៅ​ស្រី​ទ្រី​ត​)
ភេទ​ស្រី អាយុ​22​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លាងចាន មាន​ទីលំនៅ​ភូមិ​04 សង្កាត់​04 ក្រុងព្រះសីហនុ​។​
13/ ឈ្មោះ អ៊ួ​ន ជាតា (​ហៅ​អា​តា​) ភេទ​ប្រុស អាយុ​34​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រត់​ម៉ូតូ​កង​បី មាន​ទីលំនៅ​ភូមិ​04 សង្កាត់​04 ក្រុងព្រះសីហនុ​។​
14/ ឈ្មោះ អេង ប៉ៃ​ណៃ (​ហៅ​អា​ណៃ​) ភេទ​ប្រុស អាយុ​16​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រើស​អេតចាយ មាន​ទីលំនៅ​ភូមិ​04​សង្កាត់​04 ក្រុងព្រះសីហនុ​។​
15/ ឈ្មោះ កែវ ស្រី​យ៉ា (​ហៅ​យ៉ា​) ភេទ​ស្រី អាយុ​41​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​04 សង្កាត់​04 ក្រុងព្រះសីហនុ​។​
16/ ឈ្មោះ ស សី (​ហៅ​អា​សី​) ភេទ​ប្រុស អាយុ​35​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងសំណង់
​មាន​ទីលំនៅ​ភូមិ​04 សង្កាត់​04 ក្រុងព្រះសីហនុ​។​

ចាប់យក​វត្ថុតាង​រួមមាន​៖
១/ ម្សៅ​ស​ថ្លា​ចំនួន​០១​កញ្ចប់​តូច​
២/​ម៉ូតូ​ចំនួន​១១​គ្រឿង​
៣/​រ​ម៉ក់​កង់​បី​ចំនួន​០២​គ្រឿង​
៤/​ដាវ​សាំ​ម៉ូ​រៃ​ចំនួន​០៤​ដើម​
៥/​ដែក​ជ​ន្ទា​ស​ឡាន​ចំនួន​០២​ដើម​
៦/​ដង្កាប់​កាត់​ដែក​ចំនួន​០១
៧/​ញរ​ញួ​រ​ចំនួន​០១
៨/​បំណែក​គ្រឿង​ម៉ូតូ​មួយចំនួន​
៩/​សម្ភារ​:​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួន​
១០/​សម្ភារៈ​សម្រាប់​សោរ​ដោះ​ម៉ូតូ​មួយចំនួន​
១១/​ទូរស័ព្ទ​ចំនួន​០៤​គ្រឿង​
១២/​ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន​
១៣/​ដែកកេះ​ចំនួន​២១
១៤/​សោរ​ម៉ូតូ​ចំនួន​០៤
១៥/​ស្លាក​លេខ​ម៉ូតូ​ចំនួន​០១

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ការិយាល័យ​ជំនាញ​កំពុង​សាកសួរ​បន្ត​​នី​តិ​​វិធី​៕​B/