ឈប់​បោះ “​គ្រាប់​ល្ហុង​” ចោល​ទៀត​ទៅ​!

517
ចែករម្លែក

​ភាគច្រើន​នៃ​ពួកយើង​បាន ដឹង​រួចមកហើយ​អំពី​អត្ថប្រយោជន៍ ដ៏​ប្រសើរ​នៃ​ការ​ទទួលទាន​ផ្លែ​ល្ហុង ចំពោះ​សុខភាព ប៉ុន្តែ​ប្រហែលជា​មិន ធ្លាប់​ចាប់អារម្មណ៍​ទេ​ថា​គ្រាប់​នៃ​ផ្លែឈើ នេះ​ក៏​អាច​ផ្តល់ ផល​ល្អៗ​មិនគួរ​ឱ្យ​ជឿ យ៉ាងច្រើន​បានដែរ ។ ទោះបីជា​គ្រាប់​នៃ​ផ្លែ​ល្ហុង​មាន​រសជាតិ​ល្វីង បន្តិច​ក៏ពិតមែន ប៉ុន្តែ​គ្រាប់​តូចៗ​ខ្មៅ​នេះ​ប្រសើរ​ណាស់ ចំពោះ​សុខភាព ។ អត្ថបទ​ខាងក្រោម នឹង​បង្ហាញ​ឱ្យដឹងពី​អត្ថប្រយោជន៍​ការ​ទទួលទាន​គ្រាប់​ល្ហុង​៖
​ ​
១-​កម្ចាត់​ពពួក​ប៉ារ៉ាស៊ីត​
គ្រាប់​ល្ហុង ជា​ប្រភព​ដ៏​ប្រសើរ នៃ​អង់ស៊ីម proteolytic ដូចជា carpaine និង papain ដែលមាន​ប្រសិទ្ធភាព​ខ្ពស់ ជួយ​កម្ចាត់​ពពួក​ប៉ារ៉ាស៊ីត​ក្នុង​រាងកាយ ។ អង់ស៊ីម papain មាន​សមត្ថភាព ក្នុងការ​រំលាយ​កាកសំណល់​ពី​ប្រូតេអ៊ីន ហើយក៏​សម្លាប់​ពពួក​ប៉ារ៉ាស៊ីត រួមទាំង ពង​រប​ស់វា ។ រីឯ​អង់ស៊ីម carpaine វិញ មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​សម្លាប់ ពពួក​មេរោគ​គ្រោះថ្នាក់ ។​
​ ​
២-​បន្សាប​ជាតិពុល​ក្នុង​ថ្លើម​
អ្នក​ចាំបាច់​ត្រូវ​ប្រើប្រាស់ ឬ​ទទួលទាន​គ្រាប់​ល្ហុង​ច្រើនឡើង ដើម្បី ទទួលបាន​អត្ថប្រយោជន៍​នេះ ។ គ្រាប់ ល្ហុង​មិន​ត្រឹមតែ​ជួយ​កម្ចាត់​ជាតិពុល ផ្សេងៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ទប់ស្កាត់ ជំងឺថ្លើម ផងដែរ ដោយ​ការព្យាបាល ជំងឺ​ក្រិន​ថ្លើម ។ ត្រឹម​ពី​ប្រាំ​ទៅ​ប្រាំមួយ គ្រាប់​នៃ​គ្រាប់​ល្ហុង​ស្ងួត​ក្រៀម ដែល ត្រូវបាន​យកទៅ​បុក ឬ​កិន​ម៉ដ្ឋ នឹង​ផ្តល់ ឱ្យ​អ្នក​នូវ​ឥទ្ធិពល​អស្ចារ្យ ជាពិសេស ប្រសិនបើ​អ្នក​ព្យាយាម​ទទួលទាន​រាល់ ថ្ងៃ​សម្រាប់​រយៈពេល​៣០​ថ្ងៃ ។​

៣-​ទប់ស្កាត់​បញ្ហា​ពុល​អាហារ​
ក៏​ព្រោះតែ​គ្រាប់​ល្ហុង​មាន​ផ្ទុក​អង់ស៊ីម កម្ចាត់​ពពួក​ប៉ារ៉ាស៊ីត នោះ​វា​ក៏​អាចជួយ​ទប់ស្កាត់​បញ្ហា ពុល​អាហារ​បាន​យ៉ាង ប្រសើរ​ផងដែរ ។​
​ ​
៤-​ទប់ស្កាត់​ជំងឺមហារីក​
គ្រាប់​ល្ហុង​ជា​ប្រភព​នៃ​សារធាតុ isothiocyanate ដែលមាន​ប្រសិទ្ធភាព​អស្ចារ្យ​ជួយ​បញ្ឈប់ ការរីកលូតលាស់​នៃ​កោសិកា មហារីក​ក៏ដូចជា​ដុំ​សាច់​។​ការ​ទទួលទាន​គ្រាប់​ល្ហុង​អាចជួយ ទប់ស្កាត់​ការរីក​រាល ដាល​នៃ​កោសិកា​មហារីក​ដូចជា មហារីក​ក្រពេញ​ប្រូ​ស្តា​ត​, មហារីក​សុដន់​, មហារីក​សួត​, មហារីក​ឈាម និង មហារីក ពោះវៀនធំ ។​
​ ​
៥-​បង្កើន​ចំណង់​ផ្លូវភេទ​
​ការទទួល​គ្រាប់​ល្ហុង​អាចជួយ​បង្កើន​ចំណង់​ផ្លូវភេទ​បាន ។ ទោះជា យ៉ាង វា​មិន​ត្រូវបាន​ណែនាំ ឱ្យទទួល​ទាន​ច្រើន​នោះទេ ដោយ​គ្រាប់​ល្ហុង ក៏​អាច​កាត់បន្ថយ​បរិមាណ​នៃ​ការផលិត មេជី​វិត​ឈ្មោល​ផងដែរ ។​
​ ​
មាន​វិធី​ច្រើនណាស់​ក្នុងការ ទទួលទាន​គ្រាប់​ល្ហុង ។ ប៉ុន្តែ​វិធី​ដ៏​ងាយ ហើយ​ពេញនិយម​បំផុត​នោះ គឺ​ការ ទទួលទាន ឬ​ទំពា​គ្រាប់​ល្ហុង​ទាំងមូល ក្នុង​មាត់​តែម្តង ។ រសជាតិ​នៃ​គ្រាប់​ល្ហុង​មិនសូវ ឆ្ងាញ់​ឡើយ ដូច្នេះ ដំបូង​ឡើយ អ្នក​អាច​គ្រាន់តែ​ទទួលទាន​មួយ ឬ​ពីរ គ្រាប់​ជាប្រចាំ​ក៏បាន ។ ហើយ​សម្រាប់ អ្នក​ដែល​មិន​ធ្លាប់​ទទួលទាន​សោះ​អាច នឹង​ឈឺពោះ​ប្រសិនបើ​ទទួលទាន​ច្រើន​។ ប៉ុន្តែ​រយៈពេល​ពីរ​ទៅ​បី​ថ្ងៃ​ក្រោយមក អ្នក​នឹងមាន​អារម្មណ៍​អាច​ទទួលយក​រសជាតិ​នៃ​គ្រាប់ ល្ហុង​បាន​ហើយ ដូច្នេះ អ្នក​ក៏​អាច​ចាប់ផ្តើម​បង្កើន​បរិមាណ​នៃ ការទទួល​ទាន​ពីមួយ​ភាគ​បួន ឬ​ចុង ស្លាបព្រា​កាហ្វេ ទៅ​កន្លះ​ស្លាបព្រា បន្ទាប់មក​ក៏​ឡើងដល់​មួយ​ស្លាបព្រាកាហ្វេ ។ អ្នក​អាច​បន្ថែម​គ្រាប់​ល្ហុង​ក្នុង​អាហារ​ក៏បាន ៕ ដោយ​៖ health.com.kh​